១៣ មេសា៖ កែប, កំពត

មិន​បាច់​និយាយ​អីច្រើន ថា​ដើរលេង​ក្នុងឱកាស​អ្វី ឬ ដើម្បី​អ្វី ព្រោះ​គ្រប់គ្នា​ដឹង​ហើយថា ថ្ងៃ​១៣ មេសាទៅហើយ មាន​ទៅ​ស្អីផ្សេងក្រៅ​ពី​ដើរ​លេង​ចូល​ឆ្នាំ​មែន​ទេ?

ហេសហេសហេស… ដូចរាល់ដង, ឪជាអ្នកចូលចិត្ត​ចេញធ្វើដំណើរ​ពីព្រឹកព្រលឹម (តាម​ពិត​ពីយប់ព្រលឹម), លើក​នេះ​ចេញ​ដំណើរ​តាំងពីម៉ោង ជិត​៥ ព្រឹក, តែ​ដោយ​ងុយ​ដេក​ពេក ក៏​ដេក​លក់​បាត់​រ៉ូវ អត់​បាន​ថត​រូប​ពេល​ព្រឹករ៉េ ។

ត្រីងៀត @ ផ្សាឈូក, កំពត

ដឹង​ខ្លួន​ម្តង ក៏​មក​ដល់​ផ្សារឈូក​បាត់​ទៅ​ហើយ! >.<

ស្តូប មិត្ត ភាព ទាហាន ពលី កម្ពុជា-វៀតណាម

មើល​មួយ​ភ្លែត​ស្រដៀង​ទៅ​នឹង​ស្តូប​មិត្តភាព​នៅ​ភ្នំពេញ​ដែរ ។ ស្តូប​នេះ​នៅ​រង្វង់មូល​ ៨មិនា (ចាំ​អត់ច្បាស់) ក្នុង​ទីរួម​ខេត្ត​កំពត ។

រូប សំណាក សេះស រង្វង់ មូលសេះស ក្រុងកែប

លើក​នេះ​គម្រោង​ថា​ទៅ​លេង​បូគោ ទឹកឈូដែរ តែ​ដល់​គិតចុះគិតឡើង​ក៏​សម្រេច​ទៅ​កែបប៉ាដោយ ខ្លាចហកដំណើរ ។

ផ្លាកសញ្ញា អភិរក្ស សត្វ ក្តាម

មកដល់​ឆ្នេរ​ផ្សារក្តាម​ក្រុង​កែបហើយ, អត់​មាន​អីលេង​រ៉េ​នៅ​ទីនេះ តែ​មាន​ផ្សារ​ក្តាម និង​គ្រឿងសមុទ្រ​មួយកន្លែងដែរ ។ មនុស្សច្រើន! ច្រើនមែនទែន ដើរ​សឹង​តែ​មិនរួច ។

ទ្រុង ប្រស់ ក្តាម (មិនដឹង គេ ហៅថា ទ្រុងចឹង ឬ អីផ្សេងរ៉េ)

ទ្រុង ក្តាម ដែល ទើប តែនឹង ស្រង់ មក

ក្តាម សេះ

ក្តាមថ្ម

ក្តាម ស៊ីម៉ង់ត៍ 😀

ក្តាម លក់ មិន អស់ ក៏ ត្រូវ បោះ ចោល ពាសវាល ពាសកាល

ផ្អក កាពិ និង គ្រឿង ផ្អាប់

វត្ថុអនុស្សាវរីយ៍ (ធ្វើ បាន ស្អាតណាស់!)


រូប សំណាក ព្រះស្រីជេដ្ឋា-ស្តេចកន

រូបភាព​ទេសភាពអាតៗ 😀 (អត់អាតព្រោះជាងថត​អត់​ខ្វះអាជីព)

មនុស្ស ច្រើន មែន ទែន! គ្មាន កាឡែងគុយរ៉េ ចឹង មាន តាពិចនិច លើ ស្មៅ ហ្នឹង ម៉ងរ៉ូវ!

ក្តាម ទិញ មក តិច ពេក ឆីអត់ ឆ្អែត ទាល់ តា ដាក់ អា នេះ ថែម! 😆

ក្រោយ​ពី​ចេញ​ពីកែប មិន​បាន​បកក្រោយ​មក​តាម​ទីរួមខេត្ត​កំពតរ៉េបាទ, គឺជិះ​ទីត្រង់​តាម​បណ្តោយ​ឆ្នេរ ហើយ​ក៏​វៀង​ទៅ​តាម​កំពង់ត្រាច តានី ទូកមាស ដើម្បី​ធ្វើដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​វិញ ។ មុន​នឹង​មក​ដល់​ភ្នំពេញ ក៏​បាន​ចូល​ទៅលេង​រម្មណីយដ្ឋាន ភ្នំ​កំពង់​ត្រាច់ ដែល​ជា​ស្រុកកំណើត​របស់​តា​បន្តិចដែរ ។

ភ្នំមើល ពី ក្រៅ

ផ្លូវ ចូល

នៅកណ្តាលភ្នំ

មិន​ថា​នៅ​តាម​បណ្តោយ​ផ្លូវចូល, នៅល្អាង​កណ្តាល​ភ្នំ, ច្រកចេញ​ទៅ​រូបផ្សេងៗ សុទ្ធ​សឹង​ពោរពេញ​ដោយ​ថ្មរ​ដុះ​ដែល​ចេញ​ជា​រាង​ផ្សេងៗ​គួរ​អោយ​ចាប់​អារម្មណ៍ ។ មិន​ស្គាល់? រក​មិន​ឃើញ? មិន​អីរ៉េ គ្រាន់​តែ​យើង​ទៅដល់​ទីនោះ នឹង​មាន​ក្មេងៗ​តូចៗ មក​ស្ម័គ្រ​ធ្វើ​ជាហ្គ៉ាយ ហើយ​ដើរ​បង្ហាញ ព្រម​ទាំង​មាន​កាន់​ពិល​មួយ​សម្រាប់​បំភ្លឺ​នូវ​ផ្លូវចូល ផង​ដែរ ។

ក្តឹប ហ្គ៉ាយ

ច្រកចេញ

ទំនប់ទឹក ៧មករា (?) ជិត វត្ត ស្លែង

ក្មេង ជិត ផ្ទះ

ហើយ​ក៏​មក​ដល់​ផ្ទះ! 😀

Advertisements

10 thoughts on “១៣ មេសា៖ កែប, កំពត

    • ចង់​ថត​អោយ​ស្អាត​ដែរ តែ​អត់​បាន​ចុះ​ទៅ​ថត​ហេហ គឺអង្គុយ​លើ​ឡាន​ដែល​កំពុង​តែ​បើក ហើយ​ថត​ហ្នឹង! ម្យ៉ាង​ប៉ិនហ្ណឹងមិន​ទាន់​ហៅ​ថា​រញ៉េរញ៉ៃហេហ ទៅមើល​នៅ​ស្តុប​ផ្សារ​ដីហុយ​បាន​ដឹង!

  1. ទៅលេងកែបឬកំពតពេលទិញក្ដាមសូមពិនិត្យ
    ទំងន់បន្ដិចព្រោះអីពួកគាត់ថ្លឹងអោយមិនគ្រប់ទេ.
    ប្រហែលជាពីឆ្នាំមុនខ្ញុំបានទិញក្ដាម៥kgនៅកែប
    តែពេលមកដល់ផ្ទះដាក់លើជញ្ចីងសាកមើល
    ពុទ្ធោ!!!នៅសល់តែ៣.៥kg.
    ហាសហា!!គួរអោយអស់សំណើច.

    • បញ្ហា​នេះ​ប្រហែល​ត្រូវ​បាន​កែប្រែ​ហើយ, ព្រោះ​ឥឡូវ​មាន​ឃើញ​ដាក់​តាំង​អាជ្ញាធរ​ផ្សារ​ក្តាម អីត្រឹមត្រូវ ប្រហែល​កេង​ត្រឹម​កន្លះ​គីឡូ​អីរ៉េ​មើលរ៉ូវ!

  2. ឃើញកែប នឹកដល់កោះទន្សាយទេសភាពនៅទីនោះស្អាតណាស់ ហើយជា​ពិសេស​​ទឹកគួរឲ្យចង់ងូតមែនទែន ! មិនដឹងថាពេលនេះនៅស្អាតដូចមុនឬអត់ ព្រោះទៅលេងកាលពី៣ឆ្នាំមុន ។​

  3. សប្បាយមែន ក្មេងស្រែ បានទៅលេងស្រុកកំណើត នៅពេលចូលឆ្នាំថ្មី ! ខ្ញុំមាន បងប្អូនច្រើនណាស់ នៅក្រុងកំពត, កែប, កំពុងត្រាច, និងជនបទនានា នៃខេត្រ ទាំងនោះ តែខ្ញុំដាច់ការទាក់ទងគ្នាយូរណាស់ហើយ មិនដឹងការសុខទុក្ខពួកគាត់ យ៉ាងណានោះទេ បើជួបក៏មិនស្គាល់ដែរ បើសិនជាមិនប្រាប់តាមខ្សែនោះ ។ តែសង្ឃឹមថាពេលណាមួយ នឹងបានជួបបានស្គាល់ពួកគាត់ច្បាស់ ជាមិនខាន ! តាទួតរបស់ខ្ញុំ ឈ្មោះតា ទូច និងតា ហង្ស ខាងឪពុកពណ៌ជ្រះ ខាងម្តាយពណ៌ ម្រិច ។ល។

    • បាទ ញ៉ុម​ក៏​មិន​ស្គាល់​អ្នក​នៅ​ខាង​ហ្នុង​ដូច​តា​គ្នា​ហ្នឹង! កុំ​ថា​ស្រុកខាងតា, ខាង​យាយ, ខាង​ឪពុក ក៏​ស្គាល់​ត្រឹម​សាច់ញាតិ​ជិតៗ​ប៉ុណ្ណោះ បើទោះ​បីសាច់ញាតិ​មាន​ជិត​បីកាម៉ាស់​ហើយ​ក៏ដោយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s