មើល​បរទេស​និយាយ​ពីខ្មែរ

អត្ថ​បទ​មួយ​របស់ ខេអាយមេឌៀ ដែល​មាន​ចំណង​ជើង​ថា

Dinosaurs (stegosaur​us) at Ta Prohm Temple, Siem Reap, Angkor?

ដូច​ដែល​ញ៉ុម​ធ្លាប់​បាន​ដាក់ បាន​ធ្វើ​អោយ​ញ៉ុម​នឹក​ឃើញ​ស្តាយ​ម្តង​ទៀត​ដែល​កាល​ពី​ទៅ​សៀមរាប​លើក​ចុង​ក្រោយ​មិន​បាន​ដឹង ហើយ​មិន​បាន​ទៅ​ពិនិត្យ​អោយ​បាន​ជាក់​លាក់ថា តើ​រូប​នោះ​ពិត​ជា​យ៉ាងដូច្នោះ​មែន​ឬ​យ៉ាងណា ។

ប៉ុន្តែ​ដែល​ដាក់​ប្រកាស​នេះ មិន​មែន​ចង់​រអ៊ូរឿងនេះ, ឬ ចង់​រិះគន់​អ្វី​ទៅ​កាន់​ខេ​អាយ ទៀត​នោះទេ តែ​បែ​ជា​ចង់​និយាយ​ពី​ការ​យល់​ឃើញ​របស់​បរទេស​មួយចំនួន​ដែល​មិន​ដឹង​ជា​បាន​ទ្រឹស្តីនេះ​មកពីណា ទើប​គាត់​នឹកឃើញ​ថា រាល់​សំណង់​ប្រាសាទ​របស់​ខ្មែរ រួម​ទាំង​ប្រសាទ​អង្គរវត្ត​ដ៏ស្កឹមស្កៃ​ ត្រូវ​បាន​កសាង​ឡើង​ដោយ អេលៀន (Alien) មនុស្ស​ក្រៅភព ដោយ​គ្រាន់​តែ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាជន​ខ្មែរអីណាអីណី​ទៅវិញ ។

I saw these pic last 10 years ago at the temples. We conclude that Angkor and all these temple made by Alien with advance flying machines and help from the Khmers at that time.

ខ្ញុំ​បាន​ឃើញ​រូប​ភាព​នេះ​កាល​ពី​១០​ឆ្នាំ​មុន​នៅ​ឯ​ប្រាសាទ ។ យើង​បាន​សន្និដ្ឋានថា ប្រាសាទអង្គរ និង សំណង់​ប្រសាទ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស​ក្រៅ​ភព ជា​មួយ​នឹង​ម៉ាស៊ីន​ហោះទំនើបៗ និង​បាន​ទទួល​ការ​ជួយ​ដោយ​ប្រជាជន​ខ្មែរ​ក្នុង​ជំនាន់នោះ ។

វាហាក់ដូចជាឆ្កុយពេក ដែល​ក្នុង​ប្រវត្តិសាស្រ្ត​បាន​សរសេរ​យ៉ាង​ជាក់ច្បាស់ ព្រម​ទាំង​បាន​បញ្ជាក់ផង​ដែរ​ពី​អាយុកាល និង អ្នក​ដែល​បាន​សាង​សង់ ។ តែ​បែរជា​មាន​ទ្រឹស្តី​បែប​នេះ​មិន​ដឹង​ជា​លេច​ឡើង​មកពី​ឋានណា ដែល​ជារឿង​គួរអោយ​អស់​សំណើច យ៉ាង​ខ្លាំង ។

In the bible before the flood ancient ankor lived with dianosours. Men and Dianosours walked together according to bible old genesis

If you read angkor wall you will see the story of Alein visit earth at that time, The story of the great flood that Angles fight with dimonds on the angkor wall. The Hindu story is clearly represent that Ancient Alien did visited Earth and teach ancient Angok the Khmers people how to build the great temples. They did teach The khmers about mathematic, Geometry…

most elderly khmers pass Myth the story of the great architecture preah vishnu ka who built these temples along with the KHmers.

Preah Vishnu Ka was respected as God by The Khmers. He is an alien who came to viste earth and teach The Khmers and gave his knowleges to The Khmers.

If you interest do more research about these mysterious archaeology that will point to unearth. I know it is sound wire but don’t limite yourself to discovery the true.

Maxx Blonde Low Carb,

[…] ចាស់ៗ​បាន​ប្រាប់​តកូនចៅ​ថា  ប្រាសាទនេះ​ត្រូវ​បាន​កសាង​ដោយ​មហាស្ថាបត្យករ ព្រះពិស្ណុការ រួម​ជា​មួយ​នឹង​ប្រជនជនខ្មែរ ។ ព្រះពិស្ណុការ ត្រូវ​បាន​គោរព​ជាព្រះ ហើយ​ដែល​គាត់​នេះ​ធាតុពិតជាមនុស្សក្រៅ​ភព ។ […]

អ្នក​ដែល​លើក​ចេញ​នូវទ្រឹស្តី​បែបនេះ បែបគាត់​បាន​មើល​រឿង Alien vs Predator ច្រើន​ពេក​ហើយ​មើលទៅ ។ ក្នុងសាច់រឿង​គេ​និយាយ​ពី​មនុស្ស​ភពផ្សេង​មួយ​ក្រុម​ដែល​ចាត់​គ្នា​មក​សាង​ប្រាសាទ​លើ​ផែនដី​ដែល​មាន​រាងដូចពីរ៉ាមីដ សម្រាប់​ផ្ទុក​សត្វ​ដែល​ប្រើក្នុង​ការ​ប្រមាញ់កម្សាន្ត​និង​តំលើង​សក្តិ ។

អានបន្ថែមនៅទីនេះ

Advertisements

16 thoughts on “មើល​បរទេស​និយាយ​ពីខ្មែរ

  1. តាម ពិត​អត្ថបទ​នោះ​គ្រាន់​តែ​ជា​ការ​យល់​យល់​ឃើញ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ វា​មិន​ខុស​ពី​យើង​រាល់​គ្នា​​ដែល​ជា​អ្នក​សរសេរ​ប្លក់​នោះ​ទេ! ប៉ុន្តែ​គួរ​អោយ​អស់​សំណើច​ដែរ​ដែល​គាត់​​និយាយ​ ព្រះវិស្នុ​ចុះ​មក​ផែន​ដី ជួយ​បង្រៀន​ខ្មែរ​ ហា​ហា​ហា​ហា

  2. ខ្មែរ​អ្នក​សង់​ឡើង​រីក​ដៃ ទៅ​ថា ព្រះ​ពិស្ណុកា។ ខ្លះ​ទៀត​ទៅ​គិត​ថា មក​ពីមន្តអាគម​អូមអាម។

    ខ្មែរ​យើង​មិន​ចាំបាច់​បរទេស​មក​មើល​ងាយទេ ខ្លួន​ឯង​ហ្នឹង​មើល​ងាយ​សមត្ថភាព​ខ្លួន​ឯង​បាត់​ទៅ​ហើយ​។ សម័យ​ឥលូវ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​គិត​ថា​ ខ្មែរ​មាន​សមត្ថភាព​សង់​អង្គរ​បាន​មួយ​ទៀត?

  3. សួរគាត់វិញទៅ!
    តើប្រាសាទបុរាណទាំងឡាយដែលនៅពាសពេញ
    អតីត៖ដែនដីខ្មែរត្រូវបានមនុស្សភពក្រៅសង់ឬជប់ដែរឬ?
    គាត់និយាយប្រៀបដូចគាត់មនុស្សពីភពក្រៅ.
    ហាសហា!!!

  4. ម្នាក់​នឹង​ បែប​ជា​គ្រឹស្ត​សាសនិក​ហើយ​មើល​ទៅ​ បាន​ជា​លើក​ពី​គម្ពីរ​ bible។ មុន​ទៅ​អង្គរ​ បែប​អត់​ដែល​អាន​ឯកសារ​ ឬ​ជួល​ហ្កាយ​អី​ទេ​មើល​ទៅ​ បាន​ជា​តាង​ខ្លួន​ជា​អ្នក​ចេះ​ ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​និង​ការ​យល់​ឃើញ​ដ៏​វៃ​ឆ្លាត​របស់​ខ្លួន​(យល់​ថា​ខ្លួន​ឆ្លាត​)។ ហើយ​រូប​ដាយ​ណូស័រ​នឹង​ គេ​បាន​បក​ស្រាយ​ហើយ​ថា​ វា​ជារូប​សត្វ​ជ្រូក​ព្រៃ​? រមាស​ព្រៃ​? … អ៊ឺម​ ភ្លេច​ហើយ​! ដឹង​ថា​ មិន​មែន​រូប​ដាយ​ណូស័រ​ទេ​

    link នេះ​មិន​មែន​ចង់​បង្ហាញ​ពី​អត្ថបទ​ទេ​ គ្រាន់​តែ​ចង់​បង្ហាញ​ពី​រូប​នោះ​។

  5. កាលបើដឹងមិនដល់​ក៏ចេះតែរាវរកដោយចេះតែផ្ដល់សម្មតិកម្មយ់ាងនេះយ៉ាងនោះ ។ អ្វីដែលបរទេសគេនិយាយនោះ​មិនមែនជាការលទ្ធផលចុងក្រោយនៃការស្រាវជ្រាវទេ ព្រោះវាស្ថិតនៅក្នុងក្តីស្រមៃនៅឡើយ ។

  6. ពាក្យថា​Alian​មិនមែនសំដៅលើមនុស្សក្រៅភពទេ។​គឺអាចសំដៅលើមនុស្សដែលមិនមានជាជនជាតិដើម។​
    ការសាងសង់អង្គគឺពិតជាមានជំនួយផ្នែកម៉ាស៊ីនព្រោះគេបានកំណាយឃើញឡស្លដែកផងដែរដូចនេះវាអាចជាម៉ាស៊ីនធម្មតាសំរាប់អារសំរាប់ព្យូថ្មុំ។ល។និង។ល។

    • ញ៉ុម​ថា​ឡស្លដែក​ហ្នឹង សម្រាប់ស្លកាំបិត, ពូថៅ ញញួរ ដណ្លាប់​អី​ទៅវិញ​ទេ! ជំនាន់​នោះ​ដូច​មិន​ទាន់​រីកចំរើន​រហូត​ដល់​ចេះ​បង្កើត​ម៉ាស៊ីន​សម្រាប់​អារថ្ម ឬ យោងទាញ​អី​នោះឡើយ ។

  7. ខ្ញុំថាបើមិនមានម៉ាស៊ីន(ទៅជាប្រើដោយដៃក្តី)តែពិតជាមានជំនួយមិនខាន។មិនមែនម៉ាស៊ីនបើថាមពលទេ។
    មើលរបៀបអង្គរសាងសង់បើមិនមានជំនួយគ្រឿងសំរាប់ជំនួយសំរាប់លើកទេ​មិនអាចសង់បានទេ។​តឺបើនិយាយថាម៉ាស៊ីនប្រើថាមពលគឺខុសហើយព្រោះម៉ាស៊ីនប្រើថាមពលរកឃើញទើបប៉ុន្នានស.តនេះឯង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s