ថាសរឹង HDD ទំហំ​ ៥០០ជីហ្គ តំលៃ​ ២៥តុលា

ថាសរឹង ទំហំ ៥០០ ជីហ្គ ដែល ទិញ នៅ ស្រុក ចិន

ពីរថ្ងៃ​ក្រោយ​ទិញ, អតិថិជន​ម្នាក់​ដែល​បាន​ទិញ បាន​យក​ថាសរឹង​នេះ​ទៅ​ជួស​ជុល​នៅ​ហាង​ជួសជុលកុំព្យូទ័រ​មួយ​កន្លែង​ ។

គាត់​បាន​រៀបរាប់​ពីបញ្ហា​ដែល​កើត​មាន​ចំពោះ​ថាស​រឹង ដូចនេះថា ៖ «វា​ដូចជានៅល្អទេ, ការ​ថតចម្លងចូល​ក៏​បាន​គ្រប់ជ្រុងជ្រោយ ។ អ្វី​ដែល​ជា​បញ្ហា គឺ​នៅ​ពេល​ដែល​ចម្លង​ចូលនូវរឿង, ពេល​ដែល​គាត់​ចាប់​ផ្តើម​ចាក់​នូវរឿង​នោះ​ចេញ​មក​វិញ គាត់​អាច​មើលឃើញ​ត្រឹម​តែ​៥នាទី​ចុង​ក្រោយ​នៃ​សាច់​រឿង​តែ​ប៉ុណ្ណោះ» ។

ជាង​ជួសជុលអស់សំណើច ហើយ​បាន​ធ្វើ​ការ​បើក​នូវ​ប្រអប់​ថាស​រឹង​នោះ​នៅនឹង​មុខ​អតិថិជន​ជួសជុល​របស់​គាត់ ។

ថាស រឺង ទំហំ ៥០០ជីហ្គ ដោះ គម្រប ចេញ

ធាតុពិត​នៅ​ខាង​ក្នុង​ប្រអប់​នេះ គ្មាន​អ្វី​ក្រៅពី បន្ទះ​ឈីបរបស់ USB ហ្វ្លាស់ ១២៨ ម៉េហ្គាបៃយត៍មួយ, ខន់និកទ័រមួយ និង ប៊ូឡុងធំពីរគ្រាប់​សម្រាប់​អោយ​វា​មើល​ទៅ​ធ្ងន់​ដូច​ទៅ​នឹង​ថាសរឹង​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ ។

អតិថិជន​បាន​និយាយថា ៖ «គាត់​បាន​ទាំង​សាកប្រើ​ប្រាស់​ផង​ដែរ​នៅ​កន្លែង​លក់» ។ ថាសរឹងនេះ​បាន​ប្រើ​នូវ​បច្ចេកទេស Loop Writing ។ បាន​ន័យ​ថា​ការ​ថតចម្លង​ឯកសារ​បញ្ចូល បើ​ទោះ​ជា​ទំហំ​ប៉ុណ្ណា ក៏អាច​ចម្លង​បញ្ចូល​បាន​ដែរ ដោយគ្រាន់​តែ​វា​នឹង​ធ្វើ​ការ​ write បញ្ជាន់​នូវ​ទិន្នន័យ​ថ្មី​ពី​លើ​ទិន្នន័យ​ចាស់ ពេល​ដែល​ទំហំ​ផ្ទុក​របស់​វា​ដែល​មាន​ត្រឹម​តែ 128 ម៉េហ្គាបៃយត៍​នោះ​ពេញ ។

នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទិញ​របស់ថោក ៕

អានបន្ថែម៖ Chinese Magical Hard-Drive

33 thoughts on “ថាសរឹង HDD ទំហំ​ ៥០០ជីហ្គ តំលៃ​ ២៥តុលា

  1. ដល់និយាយចឹង គាំទ្រប្រុសៗម៉ង ព្រោះប្រុសៗចូលចិត្តទិញរបស់មិនសូវ​តថ្លៃ តែថាពេលខ្លះអត់លុយ រករបស់ថ្លៃមិនកើតហេ ត្រូវមើលសិនដែរ

  2. បច្ចេកទេស Loop Writing ហ្នឹង flashខ្ញុំកាលមុន ១២៨មេកាបៃ ដល់តែប្រើ Loop Writing ដាក់បានដល់ទៅ ៦៤GB ​តែដល់តែចាក់មើល និងប្រើ គ្មានឃើញស្អីសោះ។ ( កាលហ្នឹងឆ្នាំ២០០៥ ឈានចូលឆ្នាំ២០០៦)…. ជាន់ដានចាស់….គេបោកចំតួហើយ… រួចចុះមាន Insurance អត់? 😆

    ប្រអប់ខាងក្រៅ Samsung តំលៃ ៦តុលា និង Flash 128MB អត់ស្រោម តំលៃ ១តុលា / កាត់កងត្រូវគេបោក ១៨តុលា :mrgreen:

    ទៅស្រុកក្រៅទិញរបស់ត្រូវប្រយ័ត្នអាគ្រឿងក្នុងហ្នងឲ្យមែនទែន…..នៅតៃវ៉ាន់លេងពីរ ឯស្រុកចិនលេខមួយខាងបោកហ្នឹង…… បើទីហុងកុងវិញធានាសុទ្ធតាហ្មង….. វ៉ែនតាកាមេរ៉ា តំលៃតែ ៤០តុលា បើយកមកលក់ស្រុកខ្មែរ ដល់ទៅ ១២៥តុលា…. (សង្ស័យតែថ្លៃពន្ធក៏មិនដឹង) នេះមិនទាន់គិតក្រុមហ៊ុនយកមកលក់ចំនេញប៉ុន្មានពីលើហ្នឹងផង 😆

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប