ចំការលើ និង ក្រុងទឹក

 

ចេញពីព្រឹកម៉ោង៦

អាគារកាណាឌីយ៉ាម៉ោង៦ជិតកាឡះ

ចូលញ៉ាំអី នៅ ព្រែក អញ្ចាញ

នៅហ្នឹង​គុយទាវឆ្ងាញ់, តំលៃ​សមរម្យ ហាងឈ្មោះ «វិមានស ព្រែកអញ្ចាញ»

ផ្កាអង្គាដីក្រហម

នៅស្រុកចំការលើនេះ គេនិយមដាំ​ដើមអង្គាដីក្រហមធ្វើរបង, ស្អាត ទាបៗតែ​ក៏​ចេញ​ផ្កា និងផ្លែទៅហើយ ។

ស្វាយដើមតូចៗ ផ្លែធំៗ ចង់ប៉ិនក្បាលមនុស្សទៅហើយ, បាន​អំពិលម្ទេសបុកទៀត អ៊ែម!!!

ចេកកាច់រាង

លោកបង្គួយ, បាកថតដល់ហើយ អៀនពេក​រត់ឡាហូត!

មាន់ កាញ៉ាស់

ផ្លូវ ចូល ក្រុងទឹក

បញ្ជរ ឆែក សំបុត្រ

សំបុត្រ​ស្អាត, គួរ​អោយ​ទាក់ទាញ ។

កាលពីម្សិលម៉ិញ​សំបុត្រ​រួម​ទាំងចូល, ទាំងការកម្សាន្ត​គ្រប់កន្លែងកម្សាន តម្លៃ​តែ​១​ដុល្លា​ប៉ុណ្ណោះ ។ តែ​សម្រាប់​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​18 តម្លៃ​នឹងគិត​តាមកន្លែងចូល​កម្សាន្ត (រឺ​ទិញ​សំបុត្រ​រួម​)

តម្លៃ សម្រាប់ ចាប់ ពីថ្ងៃ ទី11 ដល់ ថ្ងៃទី 18 ខែមេសា (ការ សម្ពោធ ជា ផ្លូវ ការ នៅ អំឡុង ខែ មិថុនា ហើយ មិនដឹង តម្លៃ ថេរឬអត់ទេ)

ជិះ​ខ្សែររ៉ក, អាប៉ិនេះ​ឃើញ​ក្លាហាន​តា​ចឹងរ៉េ តែ​ជិះ​ម្តង​ហើយ លែង​ហ៊ាន​ជិះ​ម្តង​ទៀត! អាង៉ាស់ង៉ាស់ង៉ាស់

មើល​ពី​ចំងាយ

ជិះ ស្លាយ, សាបាយហាហ ឡើងឡាហែកខោ!

ជិះ ទូក

«ហាម​យក​គ្រឿងបរិភាគ​និង​ភេសជ្ជៈចូល»

គេសន្យាថា តម្លៃលក់​ក្នុង​កន្លែងកំសាន្ត​ ដូចគ្នានឹង​តម្លៃ​ខាង​ក្រៅដែរ ។ អត់​​បាន​ពិសោធន៍មើល ព្រោះ​អត់​បាន​សាកទិញ ។ 😀

ផ្លាកស្អាត, «សូម​មេត្តា​កុំ​ជាន់ស្មៅ» ប្រើសំដី​អោនលំទោន​បាន​ល្អ ។ តែ​ស្មៅ​ដាំអត់​ទាន់​ដុះ​ហេហ! 😆

បាទ, សំណង់កំសាន្ត​ផ្សេងៗ​នៅ​មិន​ទាន់​សាងសង់រួចរួម​មាន៖ សំណង់​អង្គរ, សំណង់​ភ្នំ, អាងទឹក​ដែល​ធំ​ជាង​គេ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍….

សូមជម្រាបថា ទឹក​អត់​សូវ​គួរ​អោយ​ចង់​ហែលទេ, អ្នក​ចូល​កម្សាន្ត​ អាច​ជិះ​ទូក​ស្ទូចត្រី តែ​មិនដឹង​ថា​ត្រូវចំណាយបន្ថែមឬយ៉ាងណា ។ ធុងសម្រាម​នៅ​មាន​តិច, បន្ទប់ទឹក​ក៏តិច, រក​អត់​ឃើញ​កន្លែង​ភោជនីយដ្ឋាន ឬ កន្លែង​រក​បាយអីនៅ​ឡើយ​ទេ ។

Advertisements

26 thoughts on “ចំការលើ និង ក្រុងទឹក

  1. អី​ហើយ​អត់​ព្រម​ថត​រូប ​ក្រមុំៗ​ស្រុក​ចម្ការ​លើ ផង​ទេ​អ្ហី?​ខ្ញុំ​ធ្លាប់​ឭ​គេ​និយាយ​ថា ខេត្ត​កំពង់​​ចាម ល្បី​ខាង​សំបូរ​ស្រី​ស្អាតៗ

  2. ខ្សែរ៉កហ្នឹងធានាស្ងឺទេ ។ គេសាងសង់តាមស្តង់ដារទេន៎! ព្រោះមានកន្លែងខ្លះ​នៅ​ស្រុក​យើងគេធ្វើឲ្យតែបានៗ គេមិនសូវគិតពីសុវត្ថិភាពទេ ។ មនុស្សចាស់ខ្លាចស្លាប់ ។

    • អ្នក​ដាក់​ខ្សែរ​ប្រាប់​ថា​ខ្សែ​នៅតូច​នៅ​ឡើយ តែ​ធានា​បាន​ទម្ងន់​ដល់​ទៅ​១តោន​ឯណោះ (ញ៉ុម​គិត​ក្នុង​ចិត្ត គ្មាន​អាណាទម្ងន់ម៉ាតោនរ៉េ) មិនដឹងមែនឬអត់ តែ​មាន​តែ​សាក​ចឹង​ឯង ។ ដូចជាអត់អីដែរ!

    • អត់សូវសប្បាយ​ព្រោះ​ទីតាំង​កម្សាន្ត​សាងសង់​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ។ ញ៉ុម​គិត​ថា​វា​ប្រហែល​ជា​សប្បាយ​កន្លែងកម្សាន្តមួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ តែ​ទាស់ត្រង់​ឆ្ងាយ​បន្តិច ។ ចាំ​មើល​បន្ទាប់​ពី​ការ​សម្ពោធ​ជា​ផ្លូវការ ចាំ​គិត​ទៅ​លេង​ម្តង​ទៀត​ប្រសិន​បើ​មាន​ឱកាស ។

  3. អូហូ! ម៉ានឆ្នាំមុនគេនៅល្អិតអង្គុយលើភ្លៅខ្ញុំសោះហើយធំដល់ថ្នាក់នេះហើយ 😀
    បងប្អូនមុខស្រដៀងៗគ្នាមើលអត់ចង់ស្គាល់!
    តាមពិតបងគេគឺល្បងក្មេងស្រែឆោះ!អាគិគិគិ

    • ខុស​ទៀត​ហើយ​ពូ! ញ៉ុម​កូន​ទីពីររ៉េ! ប្រសិន​បើ​ពូ​អ្នក​ស្គាល់​ក្រុម​បងប្អូន​ញ៉ុម​តាម​ម៉ាក់ ឬ កន្លែងលក់អី ប្រហែល​ជា​អត់​សូវ​ស្គាល់ញ៉ុមរ៉េ ព្រោះ​ញ៉ុម​អត់​សូវ​អើត​ទៅ​ទីនោះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s