ទស្សនៈ​អាផ្លយ៖ ដើម​អម្ពិល​ទទួល​បាន​ពាន​រង្វាន់ឯក

ដើមអម្ពិល​ទទួល​បាន​ពាន​រង្វាន់ឯក​ពី​ IDG (International Data Group) កាល​ពី​ពិធី​តាំង​ពីពណ័ ICT នៅ​កោះ​ពេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​ជាប់ចំនាត់ថ្នាក់ជា​ជើងឯក ផ្នែក​ព័ត៌មានលើគេហទំព័រ និង មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំឆ្នាំ​២០១១ ។

ផ្លយ​សុំ​ថែម​មេដាយឯក​​ម៉ាចំនួន​ទៀត​ទៅ​អោ​យដើម​អម្ពិល​ចុះ ៖

  • ឯក​ខាង​សរសេរ​ព័ត៌មាន​មិនច្បាស់ការ ច្រើន​តែ​ចង់រហ័ស​តែ​មិន​បាន​ផ្ទៀតផ្ទាត់​ត្រឹម​ត្រូវ
  • ឯកខាងសរសេរ​ព័ត៌មាន​ខុស, ទាំងអក្ខរាវិរុទ្ធ ទាំង​ឃ្លាឃ្លោង, ពេល​ខ្លះ​សឹង​តែ​អាន​មិន​យល់
  • ឯក​ខាង​ផ្សាយ​ពាណិជ្ជកម្ម, ថ្ងៃ​មុន​ឃើញ​នៅ​ប្រកាសក្តែងៗថា គេហទំព័រ​ខ្លួន​នៅចន្លោះ​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​ទៀត៎! មើល​ទៅឡើង​ស្អេក​ប៉ុណ្ណឹង​ហើយ​ណឹងហាហ៎!
  • ឯក​ខាង​រឹង មិន​ទទួល​យក​ការ​រិះគន់ ទាំងបើកចំហរ ទាំងសាធារណៈ និង មិន​សាធារណៈ ក៏ដូចជា នៅតែព្យាយាម​មិន​ប្រើយូនីកូដ ។

នៅមានអីផ្សេងទៀត? សូម​អ្នកអានបន្ថែម​ក្នុងវាចារ​ជំនួសផ្លយ​ផង ។

Advertisements

49 thoughts on “ទស្សនៈ​អាផ្លយ៖ ដើម​អម្ពិល​ទទួល​បាន​ពាន​រង្វាន់ឯក

  1. ឯកខាង មិនចេះ រៀបចំប្លង់ website របស់ខ្លួន
    ឯកខាង យករូបរបស់គេ ធ្វើជារបស់ខ្លួន ហើយដាក់ Mark banner របស់ខ្លួន
    ឯកខាងពត៌មានមិនច្បាស់ការ ម៉ាម៉ាតែស៊ង

  2. ឯក​មួយ​ទៀត ឯក​ខាង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ខាត​ទំហំ​ប្រើ​ប្រាស់ ក៏​ដោយ​សារ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន
    ឯក​មួយ​ទៀត ខាង​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​ក៏​ដោយ​សារ​ការ​ផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន

  3. ឯកខាងពុករលួយ, តាមិនសុភាពហ្នឹងសល់ដីមិនតិចទេនៅកំពង់សោម គ្រាន់តែចុះពត៌មាន(ខុស)ច្រំដែលឲ្យអ្នកលើក្តៅខ្លួន…នេះអារឿងដឹងនៅមានអាមិនដឹងច្រើនទៀត។

  4. ខ្ញុំថា​ ដើម​អម្ពិល​ទទួល​បាន​ពាន​រង្វាន់ឯក គឺសាកសមហើយ
    ១​ រហ័ស​
    ២​ ផ្សាយ​ពាណិជ្ជកម្ម ច្រើន​ បើមិនមានច្រើន មានតែ ដើមអម្ពិលបិតទ្វា
    ៣ use limon font (70% of internet cafe​ in Phnom Penh don’t have unicode )

    • បាទ, ថា​ចឹង​ក៏​បាន ។
      ១ រហ័ស តែ​ខុស, សរសេរ​មិន​ប្រិតប្រៀង
      ២ កោះសន្តិភាព, កម្ពុជាថ្មី​អី​ដូច​អត់​សូវ​ផង
      ៣ គេ​អាច បង្កប់​ពុម្ព​យូនីកូដបាន, បើ​ទោះ​ម៉ាស៊ីន​គ្មាន​យូនីកូដ​ក៏​នៅ​តែ​អាច​បើក​មើល​បាន ។

  5. ចាំខ្ញុំផ្ញើជូនឯកឧត្តមដើមអំពិល អោយគាត់ពិនិត្យ នឹងកែប្រែ 😀
    អូភ្លេចនិយាយ ប្រលងសិស្សពូកែជាប់លេខមួយ ក្នុងចំណោម ប៉ុន្មានក្បាល ដែលឈឺមិនបានមកប្រលង ។

  6. មិនដឹងនរណាសរសេរកូដវេបសាយទេ បើកម្តងៗ ចង់ប្រេស CPU ម៉ាស៊ីនខ្ញុំហើយ! អ្នករចនាប្លង់វិញ មិនដឹងជាស្អីទេ បើកភ្លាមឃើញតែពាណិជ្ជកម្ម!
    ឯកមួយទៀតគឺ ខ្លាចគេយកពត៌មានទៅផ្សាយបន្ត, បើជាពត៌មានអនឡាញ ហើយខ្លាចធ្វើអី?
    ឯកមួយទៀត គឺខាងថតរូបលោកនាយក ចុះផ្សាយតាមពត៌មានមួយចំនួន ទើបតែឃើញដើមអំពិលមួយទេ ដែលអ្នកកាសែតចុះផ្សាយរូបខ្លួនឯង! មានករណីគេចុះផ្សាយដែរ បើជាលក្ខណៈគ្នាច្រើន តែនៅនេះ ដូចជាលក្ខណៈឯកជន ច្រើនណាស់!

  7. ពិតជាសរសេរបានល្អ។ ខ្ញុំគាំទ្រ 100%។ ដើមអំពិលហ្នឹងទាន់ហេតុការណ៍តែក៏មានកំហុស ច្រើនរាប់មិនអស់។ មិនសរសេរជាយូនីកូដទៀត ធ្វើឲ្យការshare នៅលើហ្វេសប៊ុកអីឡើងវង្វេង!
    រួមទាំងបំផុសព័ត៌មានមិនពិតទៀតដូចជាកាលមុនដាក់រូបសត្វហើរមួយហ្វូងដែលមិនដឹងទីកន្លែងច្បាស់លាស់ និងមិនដឹងថាជាសត្វអ្វី មកថាវាជាសត្វត្មាតនៅកោះពេជ្រ អីណា។ អត់ច្បាស់ផងចេះតែដាក់មកបំផុសប្រជាជន។

  8. ឯកខាងក្អែកមួយជាក្អែកដប់រឺអាចនិយាយថាឯកខាងចាក់ចុចអុចអាល។
    ឯកមួយទៀតគឺមិនដែលសុំទោសពេលសរសេររឿងគេមិនពិតព្រោះខ្នងវាក្រាស់ជាជ្រុញកាប់ជ្រូកទៅទៀត។សូមចប់..នឹកឃើញចាំសរសេរទៀត

  9. មកដល់ពេលនេះមិនទាន់មានប្រភេទ មេដាយ​ទាំងបួនដូចដែលក្មេងស្រែប្រកាសជូនដើមអំពិលនៅឡើយទេ ប៉ុន្តែគេមានតែ មេដៃ​ឬចង់ធំជាងនេះ គឺ មេជើង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s