ទស្សនៈ​អាផ្លយ៖ ចាក់​សាំង

មិន​ដឹង​អ្នក​ផ្សេង​ជួបបញ្ហានេះ​ដូច​ផ្លយ​ឬ​អត់? តែ​នេះ​វា​ឃើញ​ញយ​ពេកហើយ ។ បើ​ថា​«ច្រឡំ» បែបមិនមែន បើថា «បន្លំ» ទំនង​ជាង ។ ក៏ដឹង​ថា​សេដ្ឋកិច្ច​បច្ចុប្បន្ន​ វា​ដាំក្បាល, អ្វីៗ​ក៏​ឡើង​ថ្លៃ តែ​មិន​គួរ​ណា​ចេះ​ចេញ​គំនិត​កេង​ប្រវ័ញ្ជបែបនេះ ។

មួយរយៈក្រោយនេះ (រៀងរាល់ពេល​ដែល​តម្លៃ​សាំង​ ជាលីត្រ និង​ជា​ដុល្លារ​ខុសគ្នា​ច្រើន​គួរ​សម) បុគ្គលិក​ចាក់​សាំង​តាម​ស្ថានីយផ្សេងៗ ជា​ពិសេស​ស្ថានីយ​កាល់តិច​ដែល​មាន​អតិថិជន​ចូល​ចាក់​យ៉ាង​សន្ធឹកសន្ធាប់​នោះ បែរ​ជា​មាន​គំនិត​ក្នុងការ​កេង​ប្រវ័ញ្ជ​សាំង​ដែល​បាន​ចាក់​ក្នុង​រូបភាព​មួយចំនួន ។

អ្វី​ដែល​អាច​កត់​សំគាល់បាន គឺ​នៅពេល​ដែល​មាន​មនុស្ស​ចូល​ចាក់ច្រើន, អ្នក​ចាក់​ច្រើន​តែ​យក​ទុយោ​ដែល​នៅ​ពី​ទូរខាងក្រោយ ឬ ទូរខ្វែង​មក​ចាក់ ហើយ​ឆ្លៀត​កេង​យក​សាំង ឧទាហរណ៍៖ ចាក់ពីរលីត្រ បែរជាចាក់​អោយ​តែពីរដុល្លា, ចាក់​ពីរដុល្លារ ចាក់​អោយ​តែ​មួយ​លីត្រ ។ នេះ​គ្រាន់​តែ​ម៉ូតូចាក់តិច ក៏កេងយ៉ាងនេះ​ទៅហើយ, ចុះ​ទម្រាំ​ឡាន​ចាក់​ម្តង​ ដប់​ ម្ភៃ ហា តើ​គាត់កេង​បាន​ប៉ុន្មានទៅវិញ ។ ក្រៅ​ពីនេះ​ក៏​មាន​លេចឮថា មាន​ការ​កែរច្នៃ​ទៅលើ​ទុយោ​អោយ​ចេញ​មិន​គ្រប់​តាម​ស្ថានីយ​មិន​ល្បី​មួយចំនួន​ផង​ដែរ ។

វាជាករណី​គួរ​តែ​ពិភាក្សា និង ត្រួតពិនិត្យ​ឡើង​វិញ​ដោយ​គណៈគ្រប់គ្រង​រួម គណៈគ្រប់គ្រងតាមស្ថានីយ និង អាជ្ញាធរមានសមត្ថកិច្ច ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដែល​រង់ចាំ​មាន​ការ​អន្តរាគមន៍​ពី​សំណាក់ថ្នាក់លើ ដូច​បាន​និយាយនេះ, គប្បី​អ្នក​ប្រើ​ប្រាស់​មានការប្រុង​ប្រយ័ត្ន រាល់ពេលចាក់សាំង សូម​ត្រួតពិនិត្យ​លើ​បរិមាណ​លើ​កុងទ័រសាំង ដែល​បុគ្គលិក​វាយ​ចេញ​អោយ​បាន​ត្រឹម​ត្រូវ​មុន​នឹង​អនុញ្ញាត​អោយ​គាត់​បន្តរ​ចាក់​អោយ​អ្នកផ្សេង​ទៀត ។

Advertisements

12 thoughts on “ទស្សនៈ​អាផ្លយ៖ ចាក់​សាំង

  1. ស្រុកខ្មែរយើងគិតទៅកេងសប់កេងគ្រប់
    ពិបាកនិងជឿ
    តែសំណាងខ្ញុំអត់មានម៉ូតូ,ឡានចឹងហើយមិនសូវដឹងពី
    រឿងនេះ.
    ស្រុកយើងមានច្បាប់ដាក់ទោសអ្នកកេងចឹងអត់?

  2. គួយកសបទឹកសុទ្ធទៅតាមរូចហើយអោយចាក់សាំងចូលដបនោះទៅនឹងដឹងហើយថាគ្រប់មិនគ្រប់។បើរកភុស្តតាងបានកាន់តែច្រើនប្តឹងស្ថាននីយអោយប៉ះជើងម្តងទៅ..

    • ដបទឹកសុទ្ធ? ខ្លាច​តែ​ចាក់ចូលដប​ហើយ ញ៉ុម​អត់​ហ៊ាន​ចាក់​ចូល​ម៉ាស៊ីនមូតូរ៉េ! ក្រែង​វា​មិន​ស្អាត! ហេសហេសហេស… អារឿងរក​ភស្តុតាង គង់តែរក​ទេ តែ​មិន​មែន​បែបនេះឡើយ ។

  3. Pingback: ទស្សនៈ​អា​ផ្លយ៖ ចាក់​សាំង​ម្តង​ទៀត! | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s