នំបញ្ចុក

នរណា​ក៏​ដឹង​ថា «នំបញ្ចុក» មិន​ដឹង​ជា​មាន​ប្រភព​មក​ពីណា 😀 , បើតាម​អក្សរសិល្ប គេ​ដឹង​ថា​អ្នក​បង្កើត​នំ​ប្រភេទនេះ ហើយដាក់ឈ្មោះ​ថា «នំសរសៃ» គឺ​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស «ធនជ័យ» ក្នុង​អក្សរសិល្ប​ប្រជាប្រិយ​រឿង «ធនជ័យ​» នោះឯង ។

តែ​បើ​ពេល​នេះ មាន​អ្នក​ណា​ម្នាក់​មក​ប្រាប់ខ្ញុំ​ថា នំ​បញ្ចុក​មាន​កំណើត​ចេញ​ពី​ខេត្ត​កំពង់ធំ នោះ​ខ្ញុំ​ច្បាស់​ជឿមិនលែងឡើយ ដោយ​សារ​កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ​នេះ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​នោះ ហើយ​ចូល​ដល់​ភូមិ​មួយឈ្មោះថា ភូមិកងសៅ ស្ថិត​ក្នុងឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្ត​ កំពង់ធំ ​សំបូរ​ទៅ​ដោយ​សិប្បកម្ម​ធ្វើ​នំបញ្ចុក ដែល​ហាក់​ដូច​ជា​អ្នក​កោះ​ដាច់​ត្បាញ​ហូល​ផាមួង​យ៉ាងដូច្នោះ​ដែរ ។

គ្រប់ផ្ទះ​សុទ្ធ​សឹង​មាន​បែននំ​បញ្ចុក​គ្រប់​គ្នា ជាពិសេស​អ្នក​ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​មាត់​ស្ទឹង ដោយ​ក្នុង​ចំណោម​១០ផ្ទះ គេ​ឃើញ​មាន​៦ផ្ទះទៅហើយ ។

សង្កត់ ម្សៅ អោយ ចេញ តាម ប្រលោះ បែន នំ បញ្ចុក

អ្នក​ភូមិ​នៅ​តែ​បន្តរ​ការ​ធ្វើ​នំ​បញ្ចុក​បែប​បុរាណ រួមមាន កិន​ម្ស៉ៅ​ដោយ​ដៃ, សង្កត់​នំ ដោយ​កំលាំង, ព្រម​ទាំង​លាង​នំបញ្ចុក​ដោយ​ទឹក​ស្ទឹងដដែល ។ ខ្ញុំ​អង្គុយ​មើល​សង្វាក់ ផលិត​កម្ម​យ៉ាង​ជក់​ចិត្ត រហូត​ដល់​គិត​ឃើញ​ថា មិន​មាន​អី​ចំលែក​ដែល​បុណ្យ​ដែល​ខ្ញុំ​ចូលរួម​នេះ មិន​បម្រើ​បបរ​ជា​អាហារព្រឹក តែ​បែ​ជា​ប្រើ​សម្លការី​នំបញ្ចុក​ទៅ​វិញ! 😀

ម្ស៉ៅ នំ កំពុង ប្រជ្រៀត គ្នា ចេញ តាម ចន្លោះ បែន ដែល បង្កើត ជា សរសៃតូចៗ តាម អ្វី ដែល អ្នក ធ្វើ ចង់ បាន

បន្ទាប់​ពី​ការសង្កត់នំ​អោយ​ចេញ​មក​ហើយ គេ​ត្រូវ​ស្ងោរនំ​អោយ​ឆ្អិន សឹម​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ ។

កំពង់ ប្រប នឹង មាត់ ស្ទឹង ជីនិត សម្រាប់ ចុះ ទៅ ត្រាំ នំបញ្ចុក

ចាប់ ជា ចង្វាយ បន្ទាប់ ពី ត្រាំ ក្នុង ទឹក ត្រជាក់រួច

អ៊ុំ​ស្រី​ដែល​កំពុង​ចាប់​នំ​ជា​ចង្វាយ​បណ្តើរ បាន​និយាយ​ប្រាប់​បណ្តើរ​ថា កាល​ពី​មុន (មិន​ដឹង​មុន​នឹងពីកាលរ៉េ) នៅ​ប្របនឹង​មាត់​ស្ទឹង​មាន​កំពង់​សាង​ពីថ្ម​ធំមួយ​សម្រាប់​អោយ​អ្នក​ភូមិ​ទាំងអស់​ប្រើ​ប្រាស់រួម ក្នុងការ​ដងទឹកប្រើប្រាស់ តែ​គោលបំណង​ធំ គឺ​ការធ្វើនំបញ្ចុកនេះឯង ។ ប្រហែល​មក​ពី​បែបនេះ​ហើយ បាន​ជា​ឃុំ​នេះ​ត្រូវ​បាន​ហៅថា​ «ឃុំកំពង់ថ្ម» ។

20 thoughts on “នំបញ្ចុក

  1. ញ៉ុមតែងប្រកែកជាមួយថៃញយដងព្រោះនំបញ្ចុកហ្នឹង ភាសាថៃគេហៅថានំជីន ប្រែថានំចិន ញ៉ុមប្រាប់ថាមិនមែនបស់ចិនរ៉េ ជារបស់ខ្មែរ ចិនជាអ្នកយកបស់ខ្មែ​រ​ទៅ។ គេឆ្លើយថាគេហៅតាមដូនតាគេតាស…កប់យោបល់

  2. Pingback: 30-31 បុណ្យ​នៅ​កំពង់ថ្ម (រូបភាព) | ប្លុកក្មេងស្រែ
  3. រួចនំបញ្ចុកហ្នឹងគេញ៉ាំឱ្យឆ្ងាញ់ទាល់តែអង្គុយបែបនេះ៖
    http://www.chanbokeo.com/index.php?gcm=1411&grid=128618&gtop=5193
    អ្នកមីងច័ន្ទបូរណ៍គាត់បានចែករំលែករឿងនេះទុកឱ្យគ្រប់គ្នាគិតពិចារណា។
    រួចខ្ញុំឆ្លៀតរករូបអ្នកញ៉ាំនំបញ្ចុកអង្គុយបែបហ្នឹងដាក់ក្នុង ហ្វេសប៊ុករបស់ខ្ញុំដែរ។ ពេលនេះជួបហើយ។

    • ប្រសើរណាស់! រក​អុស​ប្រទះ​ស្មៅស្ងួតតែម្តងហើយណ៎! ខ្ញុំ​អានរួចហើយ ពិត​ជា​រំភើបចិត្តណាស់! ក៏ដូចអ្នកស្រុកខ្ញុំចឹង, មិនថាបុណ្យទានតូចធំប៉ុនណា តែអ្នក​ស្រុក​ទាំង​អស់​ចូលរួម​ជួយ​គ្នា​សស្រាក់សស្រាំតែម្តងហើយ! នៅពេលខ្ញុំ​ជួបគេធ្វើនោះ គេ​គ្រាន់តែធ្វើ​ហើយ​លក់ជា​នំ​បញ្ចុក តែ​មិន​លក់​ជាមួយ​ទឹក​សម្លរ​ទេ បើ​មាន​នោះ​ខ្ញុំ​នឹង​ថត​រូបផ្ញើរមក​ដែរ​ហើយ!

  4. មើលពីរបៀបធ្វើសង្កត់ដាក់ទឹកក្តៅហើយដល់ពេលលាងយកទៅលាងទឹកទន្លេ..មិនដឹងទេថាទន្លេហ្នឹងស្អឺៗក៏មានដែរ….ខ្ញុំក៏ឆ្ងល់ដែលម៉េចក៏ជនជាតិយើងសាំ​នឹងរបស់គគ្រិចនេះបាន….ហួបហើមានរាគមានមួល…ណាស់ហើយរក្សារបស់បុរាណក៏ត្រូវគិតពីសុខភាពរបស់អ្នកហូបដែរ…បើលាងទឹកអណ្តូងវិញវាមិនឆ្ងាញ់រឺយ៉ាងម៉េចណ៎?

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប