30-31 បុណ្យ​នៅ​កំពង់ថ្ម (រូបភាព)

ឡាន​ដែល​ត្រូវ​ជិះ

ចូល​ទិញ​ផ្កា​នៅ​ជិត​វត្ត​ព្រះ​ពុទ្ធ

ទិញ​នំប៉័ង! ហេសហេសហេស… 500ដើម សម្រាប់​មនុស្ស​ខ្ទង់​ពាន់​នាក់ ។ អ្នក​ជិះ​ក្នុង​ឡាន​ត្រូវ​ទូល​ផង ទប់ផង ដេកកើយ​ផង….

ស្ពានកង់គូរូ (ស្ពានដែក) ដែល​សង់​ពីលើ​ស្ទឹង​ជីនិត, កាល​ពីមុន​ស្ពាននេះ​ធ្វើ​ពីថ្ម​ហើយ​គេ​ហៅ​ថា​ស្ពាន​ឥន្ធនូ

ទិដ្ឋភាព​មើល​ពី​លើ​ស្ពាន, អ្នកស្រុក​នៅ​រក្សារ​ស្ថានភាព​ទឹក​អោយ​ស្អាត​អាច​ប្រើប្រាស់​បាន​ល្អ ខុស​ពី​ស្ទឹង​ក្នុងខេត្ត​សៀមរាប​ដែល​ធ្លាប់ទៅ ។

បុណ្យខួប​គំរប់ ៣ឆ្នាំ និង ២០ឆ្នាំ

ក្រុម​គ្រួសារ​ម្ចាស់​ដើម​ទាន​ប្រធាន​ដើម​បុណ្យ

នំបញ្ចុកសម្លការីនំប៉័ង, បន្ថែម​ក្រោយ​ដោយ​បង្អែម ។ មិន​បរិបូរណ៍, មិន​ស៊ីវីល័យ តែ​ល្មម​ចម្អែត​ក្រពះ ។ បង្អែមឡុកឈិត លតស្វិត ដាក់សាច់ខ្នោឆ្ងាញ់! 😀

កំពុងរៀបចំឆាកតន្រ្តី

តន្រ្តី​ស្រុក​ស្រែ តែ​អ្នក​ចម្រៀង​ល្មម​ញាក់សាច់!

ឆីឆ្អែត​ពេក, បាក​នៅ​ហាហ!

បាញ់កាំជ្រួច​ពេល​យប់

ផ្តើម​ដោយ​បេះដូងខ្មែរ, តាមមកដោយ​អាន់ឆ័រ ហើយ​បិទគូថ​ដោយ​ទឹកត្នោតជូរ 😀 នៅ​មាន​ស៊ូពើវីស្គី​ទៀត តែ​ដេក​បាត់!

ដល់វគ្គគាត់ហើយ! មើល​ឡើង​ហ៊ុយដីទ្រលោម!

កុំ​អោយ​ចាញ់​ចាស់!!!

ស្រី​ស្អាត​ប្រចាំភូមិ

អាប៉ិ​នេះថត​តារូបស្រីរ៉េ!

បបរព្រឹក​សម្រាប់​អ្នក​ដែល​លេប​នំបញ្ចុក​លែង​រួច! 😀

ជិះ​កង់​ប្រាំគីឡូ​ទៅ​លេង​ទំនប់​ប្រាំពីរមករា តែ​បែរ​ជា​អត់​មាន​ទឹកលេង! T_T

ត្រលប់​មក​វិញ​ទិញ​គ្រាប់ត្នោត

ថ្ងៃ​លិចជិតស្ពាន​ជ្រោយចង្វារ

ដំណើរ​ទៅ​កាន់​កំពង់ថ្ម​ដោយ​សង្ខេប​ សម្រេច​តា​សូម​អេវំ​ត្រឹម​នេះ! 😆

Advertisements

24 thoughts on “30-31 បុណ្យ​នៅ​កំពង់ថ្ម (រូបភាព)

  1. ចាប់អារម្មណ៍ជាងគេស្រាបៀរនិងទឹកត្នោតជូរនិងស្រីៗអ្នកច្រៀង
    ហេសហេ!អីយ៉ូវចាំងភ្នែក.
    ចឹងៗអីអត់ហៅកណ្ដូបប្រមឹកវាត្រូវជំនាញហើយ.

  2. អ្នកកំពង់ថ្ម? ខ្ញុំអ្នកកំពង់ធំដែរ នឹង មើលរូបថតទៅខ្ញុំច្រណែនដល់ហើយ ធម្មជាតិ នំបញ្ចុក បង្អែម អ្នកចំរៀងដែលបញ្ចេញសាច់ខ្នង ជាពិសេសសូមសសើ បុប្ផាកំពង់ថ្ម ពិតជាស្អាត ធម្មជាតិ មិនកៃកុនច្រមុះភ្នែក មិនលូនម្សៅ​ការលំហែរដែលមិនមាននៅអាគាំងទាល់តែសោះ ទិដ្ឋភាពទាំងអស់ ធ្វើអោយខ្ញុំនឹកស្រុកកំណើតមែនទែន សូមអរគុណដែលបានដាក់បង្ហាញ ។

  3. ឃ្លាន​សម្លការីនំបុ័ងដល់ហើយ​ នៅមានគ្រាប់ត្នោតទៀតឃើញហើយ តែបើបាន​ញ៉ាំ​ទៀត​ មិនដឹងជាត្រូវអរគុណក្មេងស្រែយ៉ាងណាទេ ។ តែពេល​នេះសូម​ខឹង​សិន​ហើយ ព្រោះ​ក្មេងស្រែធ្វើឲ្យបងកូរពោះ មិនបានអរគុណទេណា ។

  4. ង៉ាញ់ណាស់ នំបញ្ចុកសម្លការី អ្នកចំណូលនំប៉័ងក៏មានរបស់ដែរ។​ 🙂 ង៉ាញ់ជាងគេបង្អែមឡុកឈិត លាយលតស្វិត និងសាច់ខ្នុរ។​ យ៉េ បើបានក្មេងស្រែយកមកផ្ញើបែបទំនងឆ្អែត…
    ចាំបានទៅលើកក្រោយ ឆៀងចូលទីក្រុងទឹកនៅបឹងសម្រឹតផងណា។
    (ញ៉ុមមិនមែនឡង់សេឱ្យក្រុមហ៊ុនទេ តែចង់ឱ្យគ្រប់គ្នាបានដឹងព្រោះហ្នឹង​កន្លែងកំសាន្តស្រដៀងភូមិវប្បធម៌តែធំជាង ហើយនៅស្រុកញ៉ុមដែរ បើបានទៅលេងដូចបានជួយអ្នកភូមិជិតៗហ្នឹងអញ្ចឹង)។

    • ទីក្រុងទឹក? បឹងសម្រឹត? អត់​បាន​លឺ​គេ​និយាយ​ប្រាប់​ផង ។ តើ​វា​នៅ​ឆ្ងាយ​ទេ? ប៉ុន្មាន​គីឡូ​ពី​កំពង់ថ្ម? ទៅខាងណា? អាច​និយាយ​ប្រាប់ត្រួសៗ​បាន​ទេ ក្រែង​ទៅលើក​ក្រោយ​បាន​ឆៀង​ចូល​ទៅ​លេង​មែន

  5. ទីក្រុងទឹក នៅតំបន់ដែលពីមុនហៅថាបឹងសំរឹទ្ធ (សុំទោស សរសេរមុនខុសទើបបើកមើលទិន្នន័យភូមិទើបសុំកែប្រែវិញ)។
    សូមអាន លីង នេះ៖
    http://www.dap-news.com/typography/the-news/20192-rmniydaeanrkugtwk-nwgebikbermi-gnketscr-knugeblqabenhs.html​

  6. នៅជិតកំពង់ថ្មវិញទេ។ បើយើងបកមកភ្នំពេញវិញ ចេញពីកំពង់ថ្មតែជាងមួយគីឡូ​ដល់ផ្លូវបត់នៅខាងស្តាំដៃដែលព្រឹកម៉ិញ ខ្ញុំឃើញគេប្រឹងធ្វើដោយក្រាលថ្មនិង​រោយ​ស៊ីម៉ង់ត៍ពីលើបានខ្លះ។ ចូលតាមផ្លូវបត់នោះប្រហែល៣គីឡូឃើញហើយ ជិតបឹង​ទន្លេសាបដែរហ្នឹង។ បើបានចូលលេងកុំភ្លេចប្រាប់រឿងសប្បាយៗចែកគ្នាផងណ៎ា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s