សុំ​វត្តលក់ក្នុងវត្ត​ទៅ!

«ចេញទៅ! តិចតេរហៅឡាន​មក​ចាប់ខ្ទេចអាឡូវហ្នឹង!»

នេះ​ជា​សំដី​ប៉ូលីសនគរបាល​ដែល​កំពុង​តែ​ដេញ​អ្នកលក់ ខ្នើយ​, សំឡីគ, ត្បាលបុក, ថ្មសំលៀង… ដែល​តែង​តែ​មក​ឈប់សម្រាកហូបបាយថ្ងៃ និងរំពឹង​ស្តុប​វត្តមហាមន្ត្រី ជាកន្លែងតាំង​លក់​ឥវ៉ាន់តិចតួចរបស់គាត់ កាលពីរសៀល​ថ្ងៃនេះ ។

អ្នក​ធ្វើដំណើរ​ផ្សេងៗ​មាន​ចំណាប់អារម្មណ៍​ថា ការដេញ​នេះអាច​នឹង​មិន​មែន​ជា​បទ​បញ្ជា​ពី​ថ្នាក់លើ តែ​​បណ្តាល​មក​ពី​គាត់ (នគរបាល) មិន​បាន​ទទួល​ផលប្រយោជន៍ អំពីការ​តាំង​លក់នេះ ។ បើ​តាម​ស្តាប់​ការ​ជជែក​គ្នា​យ៉ាង​តឹង​សសៃរក គេ​អាចដឹង​ថា អ្នកលក់វត្ថុទាំងនេះ បានសុំ​ការ​អនុញ្ញាត​ពី​គណៈកម្មការវត្តរួចហើយ តែ​ខាង​នគរបាល​នៅ​តែ​មិន​អនុញ្ញាត​អោយ​មាន​ការ​តាំង​លក់​បែបនេះឡើយ ។

«ពួកយើង​បាន​សុំ​ខាង​វត្ត​ហើយតើ? តើ​នៅ​មាន​អីខុសទៀត?» អ្នកលក់និយាយ ។

«សុំខាងវត្ត លក់ក្នុងវត្តទៅ! នេះ​គឺផ្លូវ បើចង់លក់សុំ​អញ!» សំដី​របស់មន្រ្តី​ប៉ូលីស ។

វាជាទំលាប់ ដែល​យើង​តែង​ឃើញ​មាន​ការ​ដេញចាប់ចង ដកហូតយកឥវ៉ាន់ ដែល​បាន​តាំង​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយ​យោង​ពាក្យថា «ខូចសោភ័ណ្ឌភាព» ដូច​ដែល​បាន​ធ្វើ​ការ​ដកហូត​ឥវ៉ាន់​អ្នកលក់​កាសែត​សៀវភៅ​នៅ​ចំហៀង​សាលា​ សន្ធរម៉ុក ហាក់​ដូច​ជា​សកម្មភាព​ឆក់ប្លន់ កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​នោះ​យ៉ាង​ដូច្នេះដែរ ។ ក៏​ធ្លាប់មាន​ផងដែរ នូវ​ការ​ចុះ​ប្រមូល​អ្នកសុំទាន, អ្នកលក់ដូរ​តាមស្តុប និង បោសជូតកញ្ចក់ឡាន ដើម្បីប្តូរនឹងលុយបួនប្រាំរយ​ កាលពីមួយរយៈមុន ។

អានផងដែរ៖

Advertisements

12 thoughts on “សុំ​វត្តលក់ក្នុងវត្ត​ទៅ!

  1. ប៉ូលីសអត់បានទទួលលុយសំណែនពីអ្នកទាំងហ្នឹង ។ អ្នកលក់ទាំងអស់​ហ្នឹង​រកព្រឹកខ្វះល្ងាច​ភាគច្រើនគ្មានមុខរបរប្រាកដទេ ។ ប៉ុន្តែ អាយដន់ឃែ‌‌!!! បបេះបបោចឲ្យខ្លះមក ចាំឲ្យលក់ទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s