លុយ​ធ្លាក់​ពី​លើ​មេឃ

បើ​ទោះ​ជា​មាន​ការ​ហាម​ប្រាម នឹង​ដាក់​ច្បាប់​ថា «គ្រប់ល្បែងស៊ីសង រួម​ទាំង​ចាក់ទឹក​ភ្លៀងជាអំពើ​ខុសច្បាប់​» យ៉ាងណាក៏ដោយ, គេ​នៅ​តែ​សង្កេតឃើញ​ការ​ប្រព្រឹត្តិ​ល្បែង​ទាំង​នេះ​នៅ​តែ​គគ្រឹកគគ្រេង ក្នុងខេត្ត​មួយ​ចំនួន ដែល​ខេត្ត​ដែល​ល្បីជាងគេ​គឺ​ខេត្ត​បាត់ដំបង ។

ផ្ទាំង ពពក ទឹក ភ្លៀង ដែល កក ផ្តុំ លើ ដំបូល អគាបុរាណ ក្នុង ខេត្ត បាត់ ដំបង

រាល់ល្ងាច​ក្នុង​ខែ​វស្សា, គេឃើញមនុស្ស​ជា​ច្រើន​ជា​ពិសេស​ប្រុសៗ បាន​ប្រមូលផ្តុំ​គ្នា​សំលឹងមេឃ ក្នុងវាលស្រែ, ពីដំបូលអគារ និង​អ្នកខ្លះ​ដល់ថ្នាក់​ឡើង​ដើមឈើរខ្ពស់ៗ​ដើម្បី​សំលឹង​រកមើល​ពពក​ទឹក​ភ្លៀង ហើយធ្វើការទស្សន៍ទាយ​ថា​ តើ​នឹង​ភ្លៀងឬអត់? ហើយ​ភ្លៀងខ្លាំងប៉ុណ្ណា? ភ្លៀងនៅ​អំឡុងម៉ោងប៉ុន្មាន​?

ក្រុម អ្នក ភ្នាល់ ទឹក ភ្លៀង កំពុង ប្រមូល ផ្តុំ គ្នា មើល ពពក

ឧបករណ៍ សម្រាប់ វាស់ ថា ភ្លៀង ឬអត់

ការ​សម្រេច​ថា​ភ្លៀង​ឬអត់ អាស្រ័យ​ទៅ​លើ​ឧបករណ៍​មួយ​ដែល​គេព្រម​ព្រៀង​គ្នា ជា​រង្វាស់ ។ ប្រសិន​បើ​ទឹក​ភ្លៀង​អាច​បំពេញ​បំពង់​ដែល​គេ​បញ្ឈរ​ហើយ​ទឹក​ភ្លៀង​អាច​ហៀរ​ចូល​មក​ក្នុងឆ្នាំង (ដូច​រូប​ខាង​លើ) នោះ​គេ​សម្រេច​ថា​វា​ភ្លៀង ។

អានអត្ថបទ​ពេញ​នៅទីនេះ

Advertisements

8 thoughts on “លុយ​ធ្លាក់​ពី​លើ​មេឃ

  1. ដូចជាឃើញក្មេងស្រែឈរជាមួយគេដែរ មែនទេ ? បើតាមបងដឹង អ្នកភ្នាល់ទឹកភ្លៀង​នៅភ្នំពេញក៏សម្បូរណាស់ដែរ ជាពិសេសតំបន់ក្បែរផ្សារអូរឬស្សី តែពេលនេះមិនដឹងជាប្តូរទៅណាហើយទេ ។

  2. តស់ស្តាប់ rap កូនខ្មែរ(ធំធាត់នៅអាគាំង) គាត់នឹងល្បីគួសម
    ខ្ញុំមិនចូលចិត្តអត្ថន័យទេតែសូមសសើរ ចុងជួន គាត់ពូកែចាប់ មិនភ្លាវ ញាប់ ខ្លាំងជាង នាយឃ្លាំងទៀត ។ តែគាត់អត់អែបអប ថាត្រង់ពេក បែបមកស្រុកខ្មែរទ្រងយ៉ាប់តិចហើយ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s