បាយ​ឆា​សាច់គោ​បែបជប៉ុន (សម្រាប់​ថ្ងៃ​៨មិនា)

យោង​តាម​ការ​ពិភាក្សា​ក្នុង​ពិធីជួប​ជុំ​អ្នក​ប្លុក​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០១១ ដោយ​សម្រេច​ថា​នឹង​មាន​ការ​ជួប​ជុំ​ឆ្លង​ថ្ងៃ​ បុណ្យ​សិទ្ធិនារីអន្តរជាតិថ្ងៃ ០៨មិនា នៅ​ផ្ទះ​លោក​បឿន ហើយ​ក៏​មាន​ការ​សម្រេច​ផង​ដែរថា អោយ​ប្រុសៗ​ធ្វើ​ម្ហូប​ម្នាក់​មួយមុខ ខណៈ​ស្រីៗអង្គុយ​បាំង​ផ្លិត ញ៉ុម​ក៏​គិត​ឃើញ​ម្ហូបម៉ាមុខនេះ​ចេញ​មក ។

រូប ភាព គំរូ

ទេ!!! មិនមែន​អា​លើ​នេះ​ហេហ, 😀 គ្រាន់​តែ​រូបភាពគំរូរ៉េ!

គ្រឿងផ្សំ (សម្រាប់មនុស្សពីរនាក់)៖

  • សាច់គោល្អ ៣០០ ក្រាម (ជាអ្នក​ចូល​ចិត្តសាច់? ដាក់​ម៉ាកាឡូកាឡះរ៉ូវ)
  • ស្ពៃក្តោប, ការ៉ុត, ខ្ទឹមបារាំង, សណ្តែក​កួរ (ស្អី​ទៀត​ក៏​បាន​តាម​ចំណង់) សរុប​ប្រហែល​៣០០ ក្រាម
  • បាយ​អង្ករ​ផ្កាខ្ញីដណ្តាំឆ្អិន
  • ទឹកត្រី
  • ទឹកស៊ីអ៊ីវ
  • ស្គរសរ
  • ខ្ទឹមសរចិញ្រ្ចាំ
  • ខ្លាញ់ (ប្រេងបន្លែក៏បាន)

វិធី​ធ្វើ៖

  • បន្លែ​គ្រប់មុខ​ចិញ្រ្ចាំ​ជា​ចំនិត​តូច​ល្មម​ចាប់​នឹង​ចង្កឹះ​បាន រួច​ទុក​មួយ​អន្លើ
  • សាច់គោហាន់​ជា​ចំនិតតូចស្តើងៗ រួច​ទុកម្តុំ
  • ចាក់ខ្លាញ់ (ប្រេងបន្លែ) ចូល​ខ្ទះ​ពេល​ក្តៅ
  • បំពង​ខ្ទឹមសរ​អោយ​ឈ្ងុយ​រួច​ចាក់​សាច់គោរ និង​គ្រឿងគ្រៅ​ផ្សេងៗ ហើយ​ចម្អិន​អោយ​បាន​ឆ្អិន​ល្អ​សិន​សឹម​ចាក់​បាយ​ចូល​ហើយ​ច្របល់​អោយ​សព្វ​គ្នា ។

ឆ្ងល់​ថា​ តើ​បែបជប៉ុន ខុស​គ្នា​ពី​បែបធម្មតា​ត្រង់ណា​ខ្លះ​មែនទេ?

  • បន្លែ, សាច់ ហាន់តូចៗ​សម្រាប់​ញ៉ាំ​ជា​មួយ​ចង្កឹះ
  • ផ្នែក​ឆៅ (មិនមែន​សាច់​ឆៅ ឬ បន្លែ​ឆៅ​ស្អីរ៉េ គឺ​បាយ​ឆៅ ព្រោះ អត់​ចេះ​ដាំ​បាយ! 😆 )

ចង់​បាន​វិធីងាយៗ​ជាង​នេះ? ហុច​លុយ​អោយ​ប៉ាពន្ធ​ហើយ​អោយ​គាត់​ធ្វើ​អោយ​ញ៉ាំ​រ៉ូវ ៕

Advertisements

19 thoughts on “បាយ​ឆា​សាច់គោ​បែបជប៉ុន (សម្រាប់​ថ្ងៃ​៨មិនា)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s