អនុក្រឹត្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ចេញ​ហើយ

កាល​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ២០១១ សម្តេចនាយករដ្ឋមន្រ្តី​បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យស្តីពីវិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ និង​ផលិតផល​ថ្នាំជក់ផ្សេងៗ ។

ហាម ជក់ បារី ក្នុង ផ្ទះ នេះ

ក្នុង​អនុក្រឹត្យដែល​មាន​៦ជំពូក និង១៣មាត្រានេះ បាន​ហាម​ប្រាម​រាល់​ការ​ឃោសនា​ផ្សាយពាណិជ្ជកម្មអំពី​ផលិតផលថ្នាំជក់ បារី (ចំណីផ្សែង) ជារូបភាព អក្សរ សំលេង តាមរយ​ៈ​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី ស៊ីឌី វីស៊ីឌី ឌីវីឌី និង​ប្រព័ន្ធ​ទូរគមនាគមន៍ផ្សេងៗ (ប្រហែល​រួម​ទាំង​អ៊ីនធើណេតដែរ) ។

អនុក្រឹត្យនេះ​ក៏​បាន​ហាម​ប្រាម​ផងដែរ ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​ផ្ទាំង​ប៉ាណូ ផ្ទាំង​បដា ខិត្តប័ណ្ណ និង​ការ​ផ្សាយ​ពាណិជ្ជកម្មចល័តតាម​រយៈ​យាន​ជំនិះ​ផ្សេងៗ​ផងដែរ ដោយ​ដាក់​កំហិតថា ការ​ផ្សាយ​ពាណិជ្ជកម្ម​អាច​ធ្វើ​ឡើង​តែ​នៅ​នឹង​ទីតាំងលក់ កន្លែង​ចែកចាយ កន្លែងបោះដុំ និងរោកចក្រផលិតតែប៉ុណ្ណោះ ។

កាល​ពី​ដើមឆ្នាំ ការ​ហាមប្រាម​ចំពោះ​ការ​ប្រើ​ប្រាស់​ឡានស៊ីរែន ត្រូវ​ាបានធ្វើឡើងផង​ដែរ តែ​ការ​អនុវត្ត​មិន​ដឹង​ជា​បាន​កម្រិត​ណា​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពិត​ជា​បាន​ឃើញ​ថា​គាត់​ពិត​លែង​បើកស៊ីរ៉ែនពិតមែន, តែ​រថយន្ត​ដែល​មាន​ភ្លើង​សញ្ញា​ស៊ីរ៉ែន​នៅ​តែ​បាន​ប្រើ​ប្រាស់ ដោយ​ប្តូរ​ពី​សម្លេងស៊ីរ៉ែន មក​ជា​សម្លេងស៊ីផ្លេ យ៉ាង​ពេញ​ទំហឹងវិញ ។

តាមរយៈការមើលឃើញនេះ មិនដឹង​ជា​ការ​អនុវត្ត​ចំពោះ​ការ​ហាម​ប្រាម​ការ​ផ្សាយ​ពាណិជ្ជកម្មខាងលើនេះ នឹង​អនុវត្ត​បាន​ ឬ យ៉ាងណានោះទេ ដោយ​អនុក្រឹត្យនេះ​នឹង​ចូល​ជាធរមាន​នៅ​រយៈពេល​៦ខែទៀត ។

 

Advertisements

4 thoughts on “អនុក្រឹត្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ចេញ​ហើយ

  1. ច្បាប់នេះគេមានចេញពាក្យបារីទេ ឬគេប្រើតែពាក្យថ្នាំជក់ និងផលិតផលពីថ្នាំជក់ ។ បើមិនប្រើពាក្យថាបារីទេ ខ្ញុំថាវាជាចន្លោះប្រហោងមួយ ។ ពេលបានច្បាប់ពេញ ជួយយកមកផ្សព្វផ្សាយផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s