ស្តាប់​រាស្រ្ត​ថា៖ ក្រុម​ប៉ូលីស​ខ្លាហោះ…

មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​និង​ផ្ញើរ​លិខិត​មក​កាន់​ទីស្នាក់ការ​កាសែតរស្មីកម្ពុជា ចោទ​ប្រកាន់​ក្រុមប៉ូលីសខ្លាហោះ​ល្បាតពេលយប់​ខ្លះ​ថា បាន​ប្រព្រឹត្តិ​ទង្វើមិនល្អ គាបស៊ីលុយ​អ្នកដំណើរតាម​ផ្លូវ​សាធារណៈ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ការ​ភ័យខ្លាច ។

រូប ភាព http://www.nokorwatcenter.com

អ្នកដំណើរ​បាន​កត់​ត្រាហេតុការណ៍​មិន​ល្អ​ជា​ច្រើន​នៅពេល​រាត្រីនៅភូមិសាស្រ្ត​ខណ្ដ​ដូន​ពេញ ខណ្ឌ​ឫស្សីកែវ ខណ្ឌ7មករា និងខណ្ឌ​ចំការមន ដោយ​អះអាងថា​ មាន​ក្រុម​ប៉ូលីស​ពី​៦ ទៅ ៧នាក់​ជិះម៉ូតូ​ធំល្បាត​ពេលយប់ ។

ក្រុម​ខាង​លើ​នេះ​ពេល​ជិះម៉ូតូមក​ជិតម៉ូតូ​អ្នក​ដំណើរ​ តែង​តែ​សួរនាំ​រក​នេះ រក​នោះ បើ​អ្នក​ណា​អត់​គេ​ឃាត់​ បើ​មិន​ចង់​យូរ​ត្រូវ​ដោះ​ស្រាយ​ជា​លុយ​កាក់​ភ្លាមៗ ។ អ្នក​បើកឡាន​ទំនើប​ពិសេស​ក្មេងស្ទាវ ឬអ្នកណាកូនកាត់ចិន​វៀតណាម គ្មាន​លិខិតស្នាម​បើកបរ​ងាយ​ត្រូវ​គាបស៊ីលុយណាស់ ។ បើ​ជិះ​ម៉ូតូវិញ ពេលពួកគេ​ហៅ​មិន​ឈប់​នឹង​ត្រូវ​គេ​ចាប់​ទាញ​ម៉ូតូ​ឱ្យ​ដួល​ក៏មានដែរ ។

ទោះ​បី​ជា​ម៉ូតូ​មាន​លក្ខណៈ​គ្រប់​គ្រាន់​យ៉ាង​ណាក្តី​ ពោល​គឺ​ម៉ូតូ​មាន​កញ្ចក់ និងពាក់មួក​សុវត្ថិភាពត្រឹមត្រូវ​ក៏​ដោយ ក៏​ជួនកាល​ត្រូវ​សមត្ថកិច្ចនោះ​ហៅឱ្យឈប់ដែរ ជាពិសេស​នៅកន្លែង​ស្ងាត់​ងងឹតៗ​ទៀតផងនោះ តើ​អ្នក​ណា​មិន​ភ័យ​ខ្លាច? ក្នុងនាម​ពួកគាត់​ជា​ជនរង​គ្រោះ សូម​សំណូមពរ​ឱ្យ​នាយ​ប៉ូលិស​គ្រប់​ជាន់​ថ្នាក់ពិនិត្យ​មើល​ក្រុម​ប៉ូលិស​ខ្លាហោះ​ល្បាត​ពេល​យប់​នេះ​ផង តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា ៕

អត្ថបទ៖ អ្នក​ដំណើរពេលយប់

ដកស្រង់៖ កាសែតរស្មីកម្ពុជា លេខ 5443 ថ្ងៃទី 02 ខែមីនា ឆ្នាំ 2011

ទស្សនៈ​ផ្ទាល់ខ្លួន ៖ ចុះ​កាសែត​ទាល់​តា​ងាប់ខ្លួន​ទៀត ក៏​មិន​ឈឺក្បាលវិលមុខ​ពួកគាត់ដែរ ។ សរសេរ​នេះ​នៅ​តិច​ផង, មិន​មែន​ជិះ​យាម​ល្បាតអីរ៉េ បើ​ឃើញ​ចោរ​សុខចិត្ត​ចៀស តែ​បើ​ឃើញ​ប្រជារាស្រ្ត​មិន​គោរពច្បាប់ចរាចរ ដឹង​តា​ដេញ តាម​ដូច​ចោរ​ចឹង មិន​ដឹង​អា​ហ្នឹង​ជា​ភារកិច្ច​គាត់ដែរអត់រ៉េ!

Advertisements

23 thoughts on “ស្តាប់​រាស្រ្ត​ថា៖ ក្រុម​ប៉ូលីស​ខ្លាហោះ…

    • ធ្វើម៉េចបើវាចឹង? ចុះ​ហេតុ​អី​ក៏​វា​ទៅ​ចឹង? រកនឹកមិនយល់, ខ្ញុំ​ធ្លាប់​គិតថា បើ​ជិះ​តាម​ផ្លូវ​ឃើញ​ប៉ូលីស គួរ​តែ​ធូអារម្មណ៍ ព្រោះ​នឹង​មានសុវត្ថិភាព តែ​អាឡូវ​ដូច​ខ្លាច​ប៉ូលីស​ជាង​ចោរ​ទៀត!

  1. ខ្ញុំតែងតែលឺជារឿយៗពីមិត្តភ័ក្ររបស់ខ្ញុំពីបញ្ហានេះ គេថាបើសិនជាដើរលេងពេលយប់ហើយបានជួបនឹងក្រុមខ្លាហោះនោះ ទោះបីជាម៉ូតូមានលិខិតស្នាមត្រឹមត្រូវក៏ដោយ គេមិននិយាយច្រើនទេ គេភ្ជង់ហើយយកម៉ូតូតែម្តង និងបើមិនអំណោយផល គេត្រឹមតែជំរិតយកប្រាក់តែប៉ណ្ណោះ។ ខ្ញុំបានសាកសួរគេថាតើហេតុអ្វីគេមិនប្តឹង? គេបានប្រាប់ខ្ញុំថា គេមិនដឹងជាប្តឹងរបៀបណាទេ? វាពិតជាពិបាកមែន, តើមានដំណោះស្រាយយ៉ាងណាទៅ អំពីបញ្ហានេះ?

    • ដំណោះស្រាយ? យើង​ជា​ប្រជារាស្រ្ត​ តើ​នឹង​ដោះ​ស្រាយ​យ៉ាងណា បើ​ថ្នាក់​ដឹកនាំ អ្នក​គ្រប់​គ្រង​បញ្ហានេះ មិន​ទាំង​ដោះ​ស្រាយ​បាន​ផង ។ ក៏ដឹងថា​គាត់​ខំប្រឹង​ដោះស្រាយ​បញ្ហានេះ តែ​មិន​ដឹង​កាលឆ្នាំរ៉េ បាន​អាច​ដោះ​អស់ ។

  2. អាន​អត្ថបទ​នេះ​ភ្លាម​​ខ្ញុំ​ចង់​តែ​ដាល់​កុំព្យូទ័រ​ឱ្យ​ខ្ទេច​អា​ក្រង់​​តើហ៍… ព្រោះ​ចេះ​តែ​​នឹក​ឃើញ​អនុស្សាវរីយ័​ដែល​ពួក​អស់​ហ្នុង​ ផាក​ខ្ញុំ​ញឹក​ញាប់​

  3. បើក្រុមគាត់ហៅអ្នកណាឲ្យឈប់ហើយត្រូវតែឈប់ ឈប់ហើយត្រូវតែបានលុយ ហ្អេៗពួកគាត់អញ្ចឹងថ្លៃទឹកមាត់គាត់ដែលខំហៅ ។ បើនិយាយពីចោរវិញគាត់ស្គាល់​ច្បាស់​ជាងថ្ងៃទៅទៀត តែគាត់អត់ធ្វើអីទេ ទុកពួកវាជួយចិញ្ចឹមគាត់ ព្រោះប្រាក់ខែ​គាត់ចាយមិនគ្រាន់ ។ នេះមកពី…(តាមការយល់ឃើញរបស់លោកអ្នក) ។

  4. វាពិណាស់ ដែលខ្ញុំធ្លាប់លឺអញ្ចឹងដែរថា ពូលីសខ្លាហោះ ដែលតែងតែយាមល្បាតតាមដងផ្លូវនៅរាជធានីភ្នំពេញ តែងតែគៀបស៊ីលុយ ឬយកអ្វីៗផ្សេងទៀតពីអ្នកធ្វើដំណើរពេលយល់អញ្ចឹងដែរ។ ដូច្នេះបងប្អូនត្រូវប្រុងប្រយត្នណា។

  5. ម៉េចក្មេងស្រែឯង គិតយ៉ាងម៉េចដែរ ល្មមទៅស្រុកស្រែវិញទៅឬអី ? ខ្ញុំមិនដែល ធ្លាប់ឮក្លានៅក្រុងទេ ធ្លាប់មានតែនៅក្នុងព្រៃ តែក្លានៅក្នុងព្រៃ ដូចជាមិនសូវ សាហាវទេ ហើយក៏មិនសូវជួបប្រទះដែរទេ មានតែម្តងគត់បានឃើញក្លាហោះ នៅក្នុងព្រៃ ក្នុងរយៈពេល ៧ ឆ្នាំ ដែលបាននៅក្នុងព្រៃនោះ ។ គឺនៅពេលដែល ពួកខ្ញុំចេញទៅបរបាញ់សត្វ គ្នា ១២ នាក់ អាវុធគ្រប់ដៃ តែនៅពេលក្លាហោះមក រកបាញ់ខ្លាមិនទាន់ បានត្រឹមតែស្រែក ឡា ! ឡា ! ទាំងខ្លាទាំងមនុស្ស ប្រាស អាយុសរៀងខ្លួន អស្ចារ្យណាស់ដែរ ! តែមិនអស្ចារ្យ ដូចក្លានៅអំពេញទេ ! សំណាងដែរខ្ញុំ ដែលរស់នៅក្នុងព្រៃ…

    រឿងមួយទៀត តើក្មេងស្រែឯង មិនឮទេអី កាលប៉ុន្មានថ្ងៃមុននេះ ឮវិទ្យុនិយាយថា ប៉ូលិសក្លាហោះ ត្រូវឡើងតុលាការ នៅសៀមរាប យ៉ាងណាយ៉ាងណី ទៅហើយ គេចែកសាច់ស៊ីអស់ហើយទេដឹង ! ក្លាហោះ ប៉ះនឹងម៉ូតូហោះពេលយប់ ស្រាប់តែខ្លាហោះធ្លាក់ចូលទ្រុងតុលាការ ឯណោះ ឆ្កុយទៅវិញ ឆ្ងល់ដែរ បែបក្លានោះ មិនសូវចេះហោះទេ មើលទៅ !

  6. ដូចឃើញយប់មុនមែនរឺ? ​ប្តឹងម៉េចបាន បើក្រុមខ្លាហោះគឺជាអ្នកមានអំណាច​ជាង​គេ មានអំណាចជាងប៉ូលីសទៀត ឲ្យតែហ៊ានរត់ វ៉ៃធ្លាយក្អូត កុំជោរជាមួយគាត់ ហើយបើមិនឲ្យគាត់ដើរពេលយប់ ដល់ពេលមានបញ្ហាចោរកម្ម ថាគ្មានអ្នកចាប់ ចោរ (តែមិនដែរឃើញមុខពួកគាត់មកទាន់ហេតុការណ៍ហេ) 😀

  7. ​បានឃើញអត្ថបទរបស់បងមួយនេះគួរឲ្យចាប់អារម្មណ៍មែនទែន មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងគួរឲ្យឈឺចិត្តថែមទៀតផងត្បិតតែញ៉ុមមិនដែល ត្រូវបានអស់លោកចាប់​ក៏ពិតមែន ក៏ប៉ុន្តែចេះតែភ័យដែរខ្លាចប៉ះង៉ៃស៊យ។ ការដែលសំខាន់ជាងនេះទៅទៀត ញ៉ុមតែងតែគិតថា ហេតុអីទៅហ្ន! គួណាស់តែពេលដែលប្រជាពលរដ្ឋបានឃើញ សមត្ថកិច្ចដើរល្បាតពេលយប់ ពួកគាត់គួរតែមានភាពកក់ក្តៅក្នុងចិត្តមិនភ័យខ្លាច អំពីរឿងចោរកម្ម តែគួរឲ្យអស់សំណើច និងហួសចិត្តពេលដែលប្រជាពលរដ្ឋឃើញ ប៉ូលីស ហ៊ីងហោះទាំងអស់នោះបែជានាំគ្នាភ័យបុកពោះ លតែពួកគាត់ហៅ ច្បាស់ជាត្រូវអស់លុយហើយ ស្រួលមិនស្រួលគៀបយកទាល់តាអស់ពីខ្លួនតាម៉ង!!!

    • បាទ អរគុណ, តែ​សូមបញ្ជាក់​ផង​ដែរ ថា​អត្ថបទ​នេះ​មិន​មែន​ជា​របស់ខ្ញុំ​ទេ, ជា​អត្ថបទ​ដែល​ខ្ញុំ​សរសេរឡើងវិញ​ពី​ក្នុង​កាសែត​រស្មីកម្ពុជា ដោយ​កាសែត​នេះ​គ្មាន​លើ​បណ្តាញទេ ។
      បន្ថែមពីលើពាក្យថា «ឃើញប៉ូលីសខ្លាចជាងចោរ» ត្រង់នេះ, ឥលូវគេបានដាក់ងារ​អោយ​ពួកគាត់​ជា «ចោរឯកសណ្ឋាន» បាត់​ទៅហើយ ។

  8. សំខាន់នោះ សូមអ្នកទាំងអស់គ្នាដែលជួបនឹងរឿងនេះ សូមថតរូបឲ្យបាន នឹងរាយការណ៍ជាបន្ទាប់ទៅក្រុមអ្នកកាសែត និងអង្គការសិទ្ធិមនុស្ស ដែលនៅជិតបំផុត !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s