អាផ្លយ៖ បុណ្យសង្សារ​ស្រុក​ខ្ញុំ

ក្រោយ​ពី​សំលឹង​ឃើញ​យុវជនយុវនារី​មួយ​គូរ​កំពុង​អង្គុយ​និយាយ​គ្នាលេង, ក្រុម​ការងារ​អប់រំ​សុខភាព​បាន​ដើរសំដៅ​ហើយ​និយាយ​គួរសម​ដាក់ ៖

ក្រុមការងារ៖ «សួស្តីប្អូន! តើ​អាច​អោយ​បងៗ​សុំ​ពេល​២-៣នាទី​ដើម្បី​ធ្វើការ​សាកសួរ​បន្តិច​បាន​ទេ?»

យុវជន៖ «បាទ! បាន​តើបង» យុវតី​ងាកមុខចេញ​ទំនង​ខ្មាស់ ។

ក្រុមការងារ៖ «តើ​ប្អូន​ដឹង​ទេថា​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​អ្វី? មាន​ន័យ​យ៉ាង​ណា​ដែរ?»

យុវជន៖ «ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ច័ន្ទ» សើច… «ស្អែក​គឺ​ថ្ងៃ​បុណ្យ​សង្សារ​ហើយ​បង!»

ក្រុម​ការងារ៖ «ចេះ​លេ​ងសើច​ទៀត​ណ៎, អូខេ តើ​ប្អូន​យល់​យ៉ាង​ណា​ចំពោះ​ថ្ងៃ​នោះ? តើ​ប្អូន​អាច​អោយ​និយម​ន័យ​នៃ​ថ្ងៃ​ពិសេស​នោះ​បាន​ទេ?»

យុវជន៖ «ញ៉ុម​អត់​សូវ​ដឹង​ថា​វាពិសេសត្រង់ណាទេ, គេ​ធ្វើ​អី​ញ៉ុមធ្វើចឹង, គេថា​ជា​ថ្ងៃ​បុណ្យ​សង្សារ ញ៉ុមក៏ថាចឹង, គេទិញផ្កាជូនគ្នា ញ៉ុមក៏ទិញផ្ការជូនគ្នា ។»

ក្រុមការងារ៖ «ហើយ​តើ​ប្អូន​មានគម្រោង​នឹង​ធ្វើ​អ្វី​ខ្លះ​នាថ្ងៃ​ស្អែក​នេះ?»

យុវជន៖ «បាទ, គ្មាន​អី​ពិសេស​ប៉ុន្មានទេ, ប្រហែលជា​ទៅញ៉ាំ​អី​ជា​មួយ​មិត្តភក្តិ និង​ទិញ​អីជូនគ្នាតិចតួច​ប៉ុណ្ណឹងឯងបង ។»

ក្រុមការងារ៖ «ខាង​បង​មាន​របស់​ខ្លះ​ជូន​ប្អូន» ក្រុមការងារ​ជា​នារី​បាន​លូកដៃ​យក​ស្រោម​អនាម័យ​ហើយហុច​ទៅអោយ​យុវជន «បងឃើញ​ប្អូន​មាន​ដៃ​គូរ ចឹង​គិត​ថា​ប្អូន​ប្រហែល​ជា​ត្រូវការ​របស់នេះ​សម្រាប់ថ្ងៃ​ស្អែក ។»

យុវនារី ៖ «ញ៉ុម​អត់​ចេះ​ទំពារស្ករកៅស៊ូថោកៗ​ចឹង​ហេហ​បង!!!» o.O?

____________________________

ជាសន្ទនាពិត ដែល​ផ្លយ​បាន​លឺ​កាល​ពី​ម្សិលម៉ិញ​ពេល​ទៅ​កម្សាន្ត​នៅ​បាក់ខែង
* កែរសម្រួលពាក្យ​ខ្លះ​ដើម្បី​អោយ​ស្រួល​ស្តាប់

20 thoughts on “អាផ្លយ៖ បុណ្យសង្សារ​ស្រុក​ខ្ញុំ

  1. ខ្ញុំចង់លូកមាត់បន្តិច៖
    យុវនារី ៖ «ញ៉ុម​អត់​ចេះ​ទំពារស្ករកៅស៊ូថោកៗ​ចឹង​ហេហ​បង!!!» o.O?
    នារីនោះ អត់ដឹងអ្វីសោះពីអ្វីទៅដែលហៅថាស្រោមអនាម័យ រឺ នាងបានដឹងរួចតាំង​ពីយូរអំពីវា រឺមួយនាងគិតថាវត្ថុពេលដែលពាក់ទៅលើរបស់របស់បុរស ហើយនាងចូលចិត្តទំពារពេលដែលពាក់ហើយ! O.O!

    យុវជន៖ «បាទ, គ្មាន​អី​ពិសេស​ប៉ុន្មានទេ, ប្រហែលជា​ទៅញ៉ាំ​អី​ជា​មួយ​មិត្តភក្តិ និង​ទិញ​អីជូនគ្នាតិចតួច​ប៉ុណ្ណឹងឯងបង ។
    មានកកបន្ទប់ ផ្ទះសំណាក់រឺសណ្ឋាគារហើយនៅ តិចថាមិនបាច់អស់លុយ ទៅកណ្តាលវាលស្រែប្រកាច់តែពីរទៅ! ធើអីចឹងខ្មាស់គេ ព្រោះពេលនេះ ទីណាក៏មានកាមេរ៉ាដែរ អាវ៉ា! O.O!

    ថ្ងៃនេះនរណាៗ ក៏ហៅថាបុណ្យសង្សារដែរ គ្មាននរណាហៅថាបុណ្យនៃសេចក្ដី​ស្រលាញ់នោះទេ ដូចខ្ញុំសំភាសន៍ ប្អូនប្រុសអាយុ១៣ឆ្នាំម្នាក់កាលពីព្រឹកមិញ​អីចឹង គេបែរជាហៅថាបុណ្យសង្សារណាត់គ្នាដើរលេងទៅវិញ!
    រួចចុះសេចក្ដីស្រលាញ់ចំពោះឪពុកម្តាយនោះ មិនមែនថ្ងៃនេះទេក៏អី?

    • មួយកំណាត់ខាងលើ៖ ញ៉ុមអត់ដឹងរ៉េ,​ប្រហែលគាត់ចង់និយាយថា អត់ចង់ប្រើអាឡាបស់​ថោក​ទេដឹង?
      មួយកំណាត់ខាងក្រោម៖ អាឡូវតាហ៊ានដឹងតាគុក, ច្បាប់ថ្មីស្មោះអាវ៉ា! ចង់ធ្វើនំខេក ក៏ត្រូវតា​ធ្វើក្នុងបន្ទប់​បិទជិតដែរ ។
      ខាងក្រោម៖ អាហ្នឹងវាត្រូវតាចឹង! អត់​មាន​សាលា​ណែនាំ​ពី​អាហ្នឹងរ៉េ មាន​តែ​ខំ​បិទបាំង តែ​ក្មេង​វា​កាន់​តែ​ខំ​ចង់ដឹង!

  2. មិត្តរួមការងារ (នារីម្នាក់) របស់ខ្ញុំ ទើបតែនិយាយអំពីរឿង អារបស់ថោកៗ មួយកញ្ចប់ថ្លៃ ៥០០ រៀល មាន បី ម៉ិញហ្នឹង !
    ខ្ញុំបានណែនាំថា ឲ្យសាកជាមួយនឹងអាមួយ តម្លៃ ១ ដុល្លា វិញទៅអីចឹង ! គ្រាន់តែប្រាប់ថា អូកាម៉ូតុ… នារីម្នាក់នោះ ភ្លាត់ម៉ាត់ថា អូកាម៉ូតុ ថ្លៃត្រឹមតែ ១ ដុល្លាទេ !??? បែបចង់សាកមែនមែនហើយមើលទៅ !???

  3. និាយាយអោយត្រង់ទៅរហូតអាយុក្បាល៣ហើយនៅមិនទាន់ ស្គាល់រសជាតិ អាថោកអាថ្លៃនឹងសោះ ។ ចាំជួបក្មេងស្រែ ជួយសុំបានពីបី យកអាទើបចេញពីរោងចក្រ សាកមើល ម្តង ហាហាហា

  4. លោកក្មេងស្រែយក ១០ ដុល្លាហ្នឹងទៅទិញអាវពាក់វិញទៅហី មើលទៅលោក​រងាដល់ហើយឈរអោបដៃរហូតតាំងពីបានស្គាល់មក ។ ចំណែកលោកវិចិត្រវិញ​អត្ថបទ​នេះមើលហើយ កាចសំបើមណាស់តើហ្ន៎ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s