«នាង» រត់រក «អ្នក»

«នាងរត់រកអ្នក, មេខាតល័ក្ខ​រត់រកអាកាបាក់អន្សា(ខ្វះអន្សា?)» ឬ «ឆ្នាំង​ណា​គ្រប​ហ្នឹង» ជា​ពាក្យ​ដែល​ចាស់ៗ​ចូលចិត្ត​និយាយ​ទៅកាន់​កូន​ប្រុសស្រី ក្នុង​វ័យ​រើស​គូរ​ស្រករ ក្នុងគោល​បំណង​អប់រំ​អោយ​ចេះ​មើល​មនុស្ស​ដែល​មាន​បំណង​នឹង​ចាប់ដៃ​រស់​នៅ​ជាមួយគ្នា​ទៅថ្ងៃ​អនាគត ។

នាង, អ្នក ៖ ចង់សំដៅដល់​មនុស្ស​ប្រុស​ស្រី ដែល​មាន​ចំណេះ​ដឹង, ចេះ​ទុកដាក់ទំនុក​បំរុង​គ្នាទៅវិញទៅមក ប្រកបដោយ​សិរី ។

មេខាតល័ក្ខ ៖ សំដៅដល់​ស្រីកញ្ជើធ្លុះ, ខ្វះគំនិត, ធ្វើតាមចិត្តចង់ ។

អាកាបាក់អន្សា ( ខ្វះអន្សា)៖ មនុស្សប្រុស​នៅ​ក្រោម​កន្ទុយក្បិន​ប្រពន្ធ, អត់ចេះ​គិតគូរ, អាងកំលាំងក្នុង​ការ​ប្រកប​របរ​រកស៊ីចិញ្ចឹម​ជីវិត ។ អន្សា សំដៅសល់​ទឹកអន្សា សម្រាប់​ផ្សារមាស ដើម្បីអោយជាប់​បាន​ល្អ ។

រឿង «គងទិព្វ»

សម័យថ្ងៃមួយ មានព្វ​ម្នាក់ បាន​ចាកចេញ​ពី​ផ្ទះ​សំដៅ​ព្រៃ​ដើម្បី​កាប់ឈើធ្វើអុស, លុះ​ដើរ​ដល់​ព្រៃជ្រៅ​ដែល​ពុំ​ធ្លាប​់​បាន​ចូល​ទៅដល់ ក៏​គិត​ស្រេច​ស្រឡាញ់ដើមឈើធំ​មួយ (ចង់​បាន​អុស​ដុត​សោះ សុទ្ធ​តែ​កាប់​ដើម​ឈើ​ធំ, ចឹង​បាន​ចា​បុរស កាបាក់អន្សា មែន) ក៏​សម្រេច​ថា​កាប់, ក្រោយ​ពីទម្លាក់ពូថៅពីស្មារ ហ៊ាបនឹងយារកាប់, ស្រាប់តែខ្យល់ធំ​បោកបក់ស្ទើរ​តែ​បាក់ព្រៃ, ស្រមោល​អារក្សធំមួយ​បង្ហាញឡើង ។

អារក្ស៖ នែ​នាយ! ប្រុង​ធ្វើអី?
មានព្វ៖ យើងចង់កាប់ដើមឈើ, យ៉ាងម៉េច?
អារក្ស៖ កុំ​កាប់អី, នេះ​ជាជំរកយើង, ប្រសិន​បើ​ឯង​មិន​កាប់​ទេនោះ យើង​នឹង​ប្រគល់​នូវ​គង​ទិព្វ មួយ​ដែល​អាច​ប៉ង​ប្រាថ្នា​សំរេច​បីយ៉ាង ។ មុន​ពេល​ដែល​ឯង​បង​ប្រាថ្នា សូម​ឯង​គោះ​នៅ​គង​នេះ អោយ​លឺ​ចំនួន​មួយដង ហើយ​បង​ប្រាថ្នា​ចុះ ។

ដោយ​រត់​មក​ផ្ទះ​ទាំងអរ​ក្រខេបក្រខុប ដួលផង ដេកផង, បុរស​នោះ​ស្រែក​ប្រាប់​ប្រពន្ធ​ទាំង​ទើប​តែ​នឹង​ឃើញ​ពី​ចំងាយ ។

មានព្វ៖ អូនៗ បងបានឡាបស់ទិព្វ!
ប្រពន្ធ៖ ឡាបស់ទិព្វស្អី? ទៅ​ព្រៃ​កាប់ឈើ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​ម៉ោវិញ​ហើយ​ហី? (នាង​ប្រពន្ធ​និយាយ​ទាំង​មិន​ទាន់​លុប​មុខ​ពេល​ក្រោក​ពី​ដេក)

មិនទាន់​ទាំង​បាន​ពន្យល់​ប្រពន្ធ​ផង, បុរសជា​ប្តី​គោះ​គង​មួយ​ទំហឹង​ ដោយ​បំរុង​និង​ប៉ង​លុយ​ជាច្រើន​ដើម្បីអោយ​ប្រពន្ធ​ភ្ញាក់ផ្អើល ។ ម៉ាំង!!!!!

ប្រពន្ធ (ភ្ញាក់)៖ ក្ត!

ស្រាប់តែរំពេចនោះ, វត្ថុ​ដែល​ប្រពន្ធ​ស្រែកនោះ កើតចេញ​ពេញទាំងផ្ទះ! ភ័យផង, ស្រឡាំងកាំងផង, ប្តី និងប្រពន្ធ​ក៏​ស្របគំនិតគ្នា​ធ្វើការ​បួងសួងលើក​ទីពីរ ។ ម៉ាំង!!!!

ប្រពន្ធ៖ សូម​អោយ ក្ត ទាំងនេះ​ទៅវិញ​ចុះ ។

ក្រោយ​ពេល​ដែល​សំឡេង​ប្រពន្ធ​បាន​បន្លឺ​ចប់, វត្ថុទាំងនោះ​បាន​រលាយ​បាត់​ពី​មុខ​អ្នក​ទាំង​ពីរ, វា​ចៃ​ដន្យ​អី, បាត់​ទាំង​របស់​ដែល​មាន​ពីកំណើតរបស់ប្តីទៅទៀត ។ លើក​នេះ, ប្តី​រឹត​តែ​ភ័យ​ជាងមុន​ទៅទៀត, ក៏ប្រឹងអង្វរប្រពន្ធ​ដើម្បី​បួង​សួង​ពរទីបី ជាពរចុង​ក្រោយ, លើកនេះ​ទាំង​ប្តី​ទាំងប្រពន្ធ​បាន​ប្រឹង​ប្រិតប្រៀងមាត់ករ ហើយធ្វើការបួង​សួង។ ម៉ាំង!!!!

ប្រពន្ធ៖ សូម​អោយ​អ្វីៗ​គ្រប់​យ៉ាង​ដូចដើម ។

អ្វីៗ​គ្រប់​​យ៉ាង​ត្រឡប់មក​សភាព​ប្រក្រតី, ប្តី​បាន​លីពូថៅ​ចេញ​ទៅ​កាប់​ព្រៃ​ដដែល, ប្រពន្ធ​បន្តរ​ចូល​ទៅ​ក្នុង​ផ្ទះ​ដេក តែក្នុងពេលនោះ ម្នាក់ៗ​កំពុងនឹកស្តាយ​ទ្រព្យ​ដែល​បាន​មក​ តែ​ពុំ​បាន​ចាយ ។

___________________

នៅមាន​រឿង​ស្រដៀង​គ្នា​នេះ​ច្រើន​ទៀត​ដែល​និយាយ​ពី​សុភាសិទមួយ​ឃ្លា​ខាង​លើ ។ មាន​ការ​បកស្រាយផ្សេង ឬ រឿងផ្សេងទៀត? សូម​ចែក​ចាយ​នៅទីនេះ ។

អរគុណ

Advertisements

18 thoughts on “«នាង» រត់រក «អ្នក»

  1. ខ្ញុំដូចជាមិនយល់ពាក្សថា៖ឆ្នាំងណាគ្របនឹង.
    អត់យល់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    ប្រហែលជា_យល់ដល់គិត_មែនទេ?
    តែឆ្នាំងណាគ្របនឹងហើយចាំបាច់និយាយធ្វើអី។

  2. ធម្មជាតិបង្កើតមកគឺតម្រូវឲ្យមានគូវាចឹងហើយ ដូចជារឿងដូរប្រពន្ធគ្នាចឹង ភ្លេចចំ​នងជើងហើយ តែចាំបានថា ម្ចាស់សំពៅដូរប្រពន្ធនឹងអ្នកនេសាទ យកស្រីគ្រប់​លក្ខ ទៅដូរស្រីខាតលក្ខ មិនខុសពីឆ្នាំងណាគ្រប់នឹងហេ

  3. តបបងពី​2thais.wordpress.com
    ខ្ញុំជឿថាមាន!
    តែញ៉ុមចង់ឲបងៗចូលមកឲលេងផង។ព្រោះនៅតែឯង។
    ដឹងទេខ្ញុំប្រើភាសាវា​ អញ្ចឹងប្លកនេះនឹងលេចចេញនៅក្នុង​ th.wordpress.com
    ដើម្បីឲពួកសៀមបានមើលណា។

  4. ក្មេងស្រែមានដឹងទេថា គង់របស់មាណពហ្នុងគេបោះចោលនៅម្តុំណាដែរ ។ គិតយកមកគោះជាថ្មីដោយសុំឲ្យសៀមដែលជាចោរឈប់អាក្រក់ជាមួយយើង ។ ខ្ញុំថាសៀមជាចោរ ណា មិនមែនបងប្អូនសៀមជាមិត្តនោះទេ ។

  5. សូមបញ្ជាក់បន្តិច សិរី​ មិនមែន សេរី ទេ។ ភាគច្រើនខ្ញុំឃើញមានការយល់ច្រឡំច្រើនដែររវាងពាក្យពីរនេះ ជាពិសេសក្នុងខារ៉ាអូខេ។
    សិរី ៖ ភាពសុខសាន្ត សំបូរ សប្បាយ ​រុងរឿង ។ល។
    សេរី ៖ សំដៅដល់សេរីភាព គ្មានការកៀបសង្តត់ ឃុះឃាំង ។ល។
    ការពន្យល់ពាក្យនេះតាមការយល់ឃើញរបស់ខ្ញុំទេ។ 😀

  6. ឆ្ងល់ដែរ ពេល​​ដែល​ត្រូវ​បួង​សួង​ជា​លើក​ទីបី ម្តេច​ក៏​ប្តី​ប្រពន្ធ​ហ្នឹង​ ​អត់​សុំ​ប្រាថ្នា​បី​ថែម​ទៀត​ចឹង​? ​ហិហិហិ…. 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s