ពាណិជ្ជកម្ម​ស្មាត​ទៀត​ហើយ

គំរូ ផ្សាយពាណិជ្ជកម្ម ស្មាតម៉ូបៃល៍(យកពី វេបសាយ)

ម្តង​ជា​ពីរដង, យើងឃើញថា ការ​ប្រើប្រាស់អក្សរ ពាក្យពេជន៍​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនមួយ​ចំនួន ហាក់ដូចជា​មិន​បាន​គោរព​ខ្ជាប់ខ្ជួន​ទៅ​តាម​ទម្រង់ដើម ដោយ​គ្រាន់​តែ​គិត​ធ្វើ​យ៉ាង​ម៉េច​អោយ​ស្អាត​តែ​ប៉ុណ្ណោះ ដូច​បងក្នុងភូមិ​ម្នាក់​ទើប​តែ​ដាក់​ប្រកាសថ្មីៗ​នេះ​អំពី​ការ​ប្រើ​ពាក្យ «ឆ្នាំទន្សាយ» ជំនួស​អោយ​ពាក្យ​ថា​«ឆ្នាំ​ថោះ​» យ៉ាងដូច្នោះដែរ ។

ថ្មីៗ​នេះ ក្រុមហ៊ុនស្មាតម៉ូបៃល៍​បាន​ចេញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្មអបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ដូចក្នុងគម្រូខាងលើ ដោយ​ប្រើ​នូវ​អក្សរខ្មែរ​ចំនួន​ពីរ​ពាក្យ​រួមមាន «ហេង» និង «ជ័យ» តែ​ដាក់​មិន​ត្រង់ជួរ បះដៃ​ជើង (សូមមើលរូប) តាម​តែ​ចិត្ត ។ អ្នកធ្វើ (ឬ​អ្នកបញ្ជាអោយធ្វើ) ប្រហែល​ជា​យក​លំនាំ​តាម​ដែល​ចិនៗ​សរសេរ​អក្សរ «សំណាង» ដាំក្បាល​ចុះ​ក្រោម​ដោយ​សំដៅថា «សំណាង​ធ្លាក់​ចុះ​ពី​លើមេឃ» មើល​ទៅ!!!

វា​មិន​មែន​ជា​កំហុស​ធ្ងន់​ធ្ងរ​ខ្លាំងក្លា​ប៉ុន្មាន​នោះ​ទេ តែ​បើ​ចៀស​បាន ក៏​គួរ​តែ​ចៀស​ទៅ​ចុះ ។

អានផងដែរ៖ ការផ្សាយពាណិជ្ជកម្ម​របស់​ស្មាត

Advertisements

28 thoughts on “ពាណិជ្ជកម្ម​ស្មាត​ទៀត​ហើយ

  1. យកអក្សរខ្មែរកាត់តាមអក្សរចិន ដាំក្បាលចុះក្រោមម៉េចបាន?
    អាអ្នកធ្វើនោះសង្ស័យមិនមែនចិនទេ សង្ស័យតែខ្មែរច្រើនជាង បានអត់ដឹងទំលាប់សោះអីចឹង! បើគេកាត់ចិន គេមិនដាក់អីចឹងទេ គេសរសេរអក្សរចិនបាត់ទៅហើយ !

    • ខ្ញុំ​​អត់​ចេះ​ចិន​ទេ។ ប៉ុន្តែខ្ញុំ​​ចងដឹងថា
      អក្សរចិន”ហេង”​ឬ”ជ័យ”ដាំក្បាលចុះក្រោម​មានប្តូរន័យទៅជាអ្វីវិញ?
      សូមជួយប្រាប់ខ្ញុំផង។
      អរគុណ

  2. ឆ្ងល់ណាស់អាក្មេងចង្រៃពូកែទើសម្ល៉េះបើគ្រាន់ណាស់ទៅធ្វើទៅបាន
    ប្រហែលនិងអត់.
    ជិតចូលឆ្នាំចិនផងតិចយកផាវអាធំញ៉ុកមាត់ដុតផាច់ផ្ទុះដាច់ធ្មេញខាន
    ស៊ីម្ហូបសែនចិនទៅ.អាល្ប៉លកាច់នេះយ៉ាប់មែនម៉ង.

    • មិនមែនជាផ្លូវការរដ្ឋ? មែននិយាយត្រូវ ព្រោះក្រុមហ៊ុនឯកជនជាអ្នកផ្សាយ ចង់ខុសចង់ត្រូវអាម៉េច ក៏ឯកជនជាអ្នកទទួលខុសត្រូវដែរ រដ្ឋមានសិទ្ធិអីទទួលខុស​ត្រូវនោះ! ស្រុកខ្មែរ ឃើញតែតេរកគ្នា ញ៉ែ២៤ម៉ោង ពិសេសអស្ចារ្យ 😆

  3. ខ្ញុំគិតថាមិនមានអ្វីខុស និងប៉ះពាល់ធ្ងន់ធ្ងរនោះទេ គ្រាន់តែការរចនាប៉ុណ្ណឹងនោះ។ បើគ្រាន់តែប៉ុណ្ណឹងប្រកាន់ពេក នោះវាលែងមានអីមើលហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s