KI and Sacrava

ទាំង KI-media និង Sacravatoons បាន​ធ្វើការផ្លាស់ប្តូរ(បង្កើតថ្មី១​ទៀត) នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​កំណត់​ហេតុលើ​បណ្តាញ វើតប្រេស (WordPress) បន្ទាប់​ពី ប្រព័ន្ធ​បណ្តាញ ប្លុកស្ប៉ត (Blogspot) ត្រូវ​បាន​រាំង​ខ្ទប់​ក្នុងប្រទេសកម្ពុជា​ដោយ​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធើណេត​មួយ​ចំនួន ។

កំណត់ ហេតុ លើ បណ្តាញ របស់ KI-Media ក្នុងវើតប្រេស

កំណត់ ហេតុ លើ បណ្តាញ ថ្មី របស់ លោក Ung Bun Heang (sacrava) ក្នង វើត ប្រេស

«ខ្មោច» ហាក់​ដូច​ជា​មិន​សាកសម​នឹង​ហៅ​ទៅ​កាន់​ពួកគាត់ទាន់​តែ​សោះ, ហើយ​យើង​ជា​ Clogger ក៏គ្មានសិទ្ធិ​ក្នុង​ការ​ហាម​ប្រាម ឬ ធ្វើការប្រឆាំងតប​តរ​ទៅកាន់ពួកគាត់​នោះ​ដែរ ។

យើង​ក៏​បាន​ដឹង​មក​ហើយ​ថា ប្លុកស្ប៉ត​ (ទាំងមូល) ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​សារ​ គេហទំព័រ​មួយ​ចំនួន​មាន​លក្ខណៈ​ប្រឆាំង រិះគន់​ រដ្ឋាភិបាលចំៗ ។ គ្រាន់​តែសង្ឃឹមថា វើតប្រេស​នឹង​មិន​ត្រូវ​បាន​រាំង​ខ្ទប់​ (គួរ​ណាស់​រាំង​ខ្ទប់ អោយ​ចំគោលដៅ) ដូច​ប្លុក​ស្ប៉ត​ទៅ​ចុះ ។

Advertisements

29 thoughts on “KI and Sacrava

  1. ជារឿងមួយគួរព្រួយបារម្មណ៍ដែរសំរាប់យើង ដែលគាត់ជ្រើសរើសយកWordpress
    ជាទីតាំងវាយប្រហាររដ្ឋាភិបាលម្តងទៀត។ ចង់មិនចង់ WordPress អាចមានវាសនាដូច ប្លុក​ស្ប៉ត​ក៏ថាបាន ។

  2. វើតប្រេស មិនមែនជាអ្នកខ្វះការចេះដឹងរ៉េ ការបិទទ្វារបស់ ខេអាយំីឌា ជាទង្វើកំសាកមួយរបស់ក្រុមហ៊ុនដែលផ្តល់សេវានោះ ។ បើខេអាយំីឌា មានការតឹងតែងនោះ គេគ្មានរាប់ភាសា ដាក់អោយអ្នកប្រើរ៉េ ។ ខ្ញុំមិនយល់ពីក្តីខឹងចំបារបស់រាល់គ្នាចំពោះ ខេអាយមីឌា រ៉េ ។ ធម្មតាយើងមិនអាចឃាត់ពួកគាត់មិនអោយចូលរួមក្នុងភូមិយើងរ៉េ ត្រូវដឹងថា ប្រទេសសេរី គេចង់សសេរពីអ្វីក៏បាន តែមកពីអ្នកដឹកនាំខ្វះការចេះដឹង នឹងការពិសោធន៍ បានជាគម្រាមកំហែង ដល់អ្នកនិពន្ធ នឹងម្ចាស់ប្លក់ ។ ពួកយើងគួរតែស្វាគមន៍ ពួកគាត់មកទីលំនៅថ្មី !

    • ដូចដែលខ្ញុំបាននិយាយ​យ៉ាងដូច្នេះ​ដែរ, ញ៉ុមអត់អាចហាមឃាត់​គាត់​បាន​រ៉េ អ្វីដែល​សំខាន់ គ្រាន់តែសង្ឃឹមថា​គេ​មិន​បិតវើតប្រេស ឬ បើ​បិត ក៏​បិតអោយចំគោលដៅ​ទៅ​ចុះ!

  3. គ្មានអ្នកណាទៅបិទរ៉េ មានដឹងអ្នកប្រើវើតប្រេសមានប៉ុន្មានអ្នករ៉េ ? រាប់លាន មានគ្រប់ឋានះ ទាល់តែថៅកែវើតប្រេសត្រូវឆ្នោតបានបិទចោល បើមិនអាចឹងបានលុយពីណាយកទៅបង់ថ្លៃ បើកវើតប្រេសនោះ កុំទៅឆោត ប្អូន !

  4. បើមិនលងគេក៏មិនហៅវាខ្មោចដែរ!

    ក្មេងស្រែឯងគិតមើល មនុស្សគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិ តែសួរថាមានស្រុកណា ដែលថាមនុស្សគ្រប់រូបមានសិទ្ធជេរទេ? ខ្ញុំធ្លាប់តែលឺស្រុកខ្លះ គេមានសិទ្ធការពារូបថត កិត្តិយស ពត៌មានផ្ទាល់ខ្លួនរបស់គេជាដើម ។ល។

    ហួសពីណឹងទៅទៀត ការដែលយកឈ្មោះគេ យកពាក្យគេ ទៅលាភពណ៌ទៀតនោះ វាមេចវិញ?

    ចឹងសមអោយហៅថាមេច? ជួរកពាក្យផ្សេងផងមើល!
    ណាហើយ បើថាពួកណឹងគេពូកែជេរហើយ ក៏កុំទៅជេរស្អីជាមួយពូកណឹង។

    • បាទ, ខ្ញុំ​បានឃើញហើយ, ការ​ដែល​ខេអាយ​យក​ប្រកាស​របស់​សុភ័ក្រ្ត និង ខំមិន​របស់​អ្នក​គ្រូ​ចាប់ខ្មោច​ទៅ​សរសេរ​បំភ្លៃ​ដើម្បី​កេង​ចំណេញ​នយោបាយនោះ​វា​ខុស​មែន​ហើយ ។

  5. ខ្ញុំមិនកាន់ជើងខាងណាទេតែ៖
    ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រកដ
    គេមិនដែលធ្វើដូចជាស្រុកខ្មែរទេ.
    អុទាហរណ៍ថា៖ខ្ញុំបានចោតអ្នកថាលួចលុយខ្ញុំ
    ១រៀល.
    ចឹងបើអ្នកមិនបានលួចពេលនោះអ្នកនិងឆ្លើយឬតវ៉ា
    ដើម៣ការពាឈ្មោះល្អរបស់អ្នកថាអ្នកមិនបានលួចទេ.
    តែបើអ្នកជាអ្នកលួចវិញហើយខ្ញុំបានផ្សប់ផ្សាយពេសពេញ
    ស្រុកពេលនោះអ្នកនិងរកកលវិធីអ្វីមួយដើម៣មិនអោយ
    ពណ៌មាននោះលឺដល់អ្នកដ៍ទៃថាអ្នកលួចលុយខ្ញុំ.
    ចំណែករឿង ខេអាយ និង សាកក្រវ៉ាតុនវិញគឺមិនខុសគ្នាទេ.
    ខ្ញុំចង់សួថាតើ ខេអាយ និង សាក្រវ៉ាតុន គេធ្វើអីខុសបានជាបិទ
    គេហទំពណ៌គេចោល.
    ឬមួយគេមិនបានលើកជើងរដ្ថាភិបាល
    ឬមួយគេមិនាបនស៊ីជោរតាមខ្សែ
    ឬមួយគេមិនបានរណបសង់គមសព្វថ្ងៃ
    ឬមួយគេនិយាយចំកន្លែងរមាស់
    ឬមួយគេដឹងពុតត្បុតអាក្រក់របស់ខ្លួន
    ឬមួយ………………………………..
    ខេអាយ គេហទំពណ៌នេះនិយាយច្រើនតែរឿងកំណត់ព្រំដែនទេ
    ជាមួយយូន.
    ចង់សួរថា៖តើប្រទេសជាតិមួយដែលមានអធិប្បតេយ្យរបស់ខ្លួន
    ហើយកំណត់ព្រំដែនជាមួយប្រទេសជិតខាងតើគួរអោយរស្ត្រដឹងដែរឬទេ?
    ចំណែក ខេអាយ និង សាក្រវ៉ាតុន វិញអាងតែលោកពូកែជេរគេជេរអែង
    លោកមិនត្រូវនិយាយអាមឹងសឹងដាច់សាច់ទេក្នុងសាពណ័មានមនុស្សទូទៅ
    បានមើលទោះជាស្អប់យ៉ាងណាក៍ដោយ.
    សំដីបានសំគាល់ទៅលើចរឹកមនុស្សឬនិសៃមនុស្សបើលោកសំដីបែបនិង
    សុទ្ធតែអាមឹង ហ្អែង អញ ចឹងគេមើលមកលោកប្រៀបបាននិងអវិជ្ជា.

    ចប់ហើយកុំព្យូទ័រខ្ញុំឆេះឃីប៉តហើយសសេរលែងកើត.
    សសេរទៅចេញតែពាក្សថា ស្រាសរ ក្លែម តាឡនតន.

      • លិទ្ធិប្រជាធិបតេយ្យស្រុកខ្មែរមិនចាំបាច់ទៅដល់
        អាមេរិចឬបារាំងអីទេគឺសំត្រឹមតែស្រុកសៀមបានហើយ
        ឬស្រុកម៉ាឡេស៊ីគឺគ្រប់គ្រាន់ហើយយកល្អមែនទែនត្រឹមសាំងកាពួក៍បាន.

  6. កុំបាច់បូរបាច់ពេក ឲ្យតែគេក្រពុលមុខ គេបិទម៉ាទាំងអស់ហ្នឹង ។ ដល់យូរទៅគេដកបង្គោលអ៊ិនធើណេត បាញ់ទម្លាក់ផ្កាយរណប ។ ហើយគេត្រឡប់ទៅប្រើអាយកូមជំនួសឃេអាយ ។ ហើយចង់ទាក់ទងគ្នា ត្រូវសរសេរសំបុត្រជំនួស ។ មានភ្លើងទើបមានផ្សែង ។ រកតែអង្ករច្រកឆ្នាំងមិនទាំងបានផង ទៅគិតអីរឿងនយោបាយ ។ តែជួនកាលជួយគ្នាម្នាក់ម្តៃម្នាក់ម្ជើងទៅ ប្រទេសរីកចម្រើនហើយ ។ អាយឃេក្រៅពីចំណុចដែលទាំងអស់គ្នារិះគន់ថាជេរគេជេរឯង វេបសាយនេះក៏មិនមានជួលមនុស្សមកដើរតួរឬជួលគេសរសេរអំពីកំហឹងរាស្ត្រដែរ ។ ដូចអារឿងព្រំដែន អារឿងដេញរាស្ត្រពីកម្មសិទ្ធិខ្លួនឯង អារឿងពុករលួយ ជាដើម ។ ជួយនាំគ្នាពិនិត្យមើល តើមានមែនទេ ? ខ្ញុំមិននិយាយដល់រឿងគេជេរថាមានយួនពេញប្រទេសទេ ព្រោះមិនមានជំនាញនឹងមើលដឹងថាវាជាយួនឬជាខ្មែរ ។ តែគ្រាន់តែដឹងថាស្រីយួនគេចេះអានាម័យ ជាងស្រីខ្មែរ ហើយវាចេះថ្មមសម្បើមណាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s