ប្រាក់ខែ​ទី​១៣

ធម្មតា ក្នុងក្រុមហ៊ុនចិន​មួយ​គេ​តែង​តែ​ផ្តល់​ប្រាក់​លើកទឹកចិត្ត (Bonus) សម្រាប់​បុគ្គលិក​ដែល​ប្រឹងប្រែង, អត្តចរិតល្អ, ធ្វើការយូរឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ស្រុក​គេ ដែល​គេ​បាន​ហៅ​ថា «ប្រាក់ខែទី១៣» ។

ប្រសិន​បើ​យើង​ឧទាហរណ៍(ឧបមារ)ថា ប្រទេសយើង​ជា​ក្រុមហ៊ុនចិន​មួយ, តើ​អ្នក​ណា​ខ្លះ​សម​នឹង​ទទួល​បាន​ប្រាក់ខែទី១៣ខ្លះ?

*សមត្ថកិច្ចចរាចរណ៍៖ បងៗ​ខាង​នេះ​សាកសមជាងគេ! គាត់មួយ​ថ្ងៃៗ​ប្រឹង​ប្រែង​ចំបើម​ណាស់, ឈរ​ហាលថ្ងៃ លាក់ផង ពួន​ផង ភ្នែកមិនហ៊ាន​បិត, នៅចង្កេះ​សៀតសុទ្ធ​តែ​ថ្ម​អាយ​កូម (ខ្លាចអស់ថ្ម​ពេល​កំពុង​បំពេញភារកិច្ច) ។ មួយថ្ងៃ​គាត់​បំពេញ​ភារកិច្ច​លើស​១២​ម៉ោង (ម៉ោង​៧មិនទាន់រ៉េ ហើយ​ចាប់​ដល់​ម៉ោង​៩-១០)អីឯណោះ ។ លើសពីនេះ​គាត់​បាន​បំពេញ​តួរនាទី​ភារកិច្ច​ប្រកប​ដោយ​សីលធម៌វិជ្ជាជីវៈ ចាប់​មក​គ្រាន់​តែ​អប់រំ តែ​មិន​ដែល​ធ្វើការ​ផាកពិន័យ​ធ្ងន់ធ្ងររ៉េ (សៀវភៅច្បាប់​ប៉ើងឡើងចង់ដាច់រហែកអស់​ហើយ តែ​សៀវភៅវិក័យប័ត្រ​ពិន័យ​ដូចជា​មិន​សូវ​រហែកចេញ​ពី​គល់​បញ្ជី​ប៉ុន្មានទេ) ។

*អង្គភាពអាវុធហត្ថមូលដ្ឋាន៖ ខាងបងៗនេះ ក៏​រវល់​សម្បើមណាស់ដែរ, មួយល្ងាចៗ​គាត់​ជិះ​ឆ្វែល​ដើម្បី​រក្សា​សន្តិសុខសុវត្ថិភាព​ជុំ​វិញ​តំបន់​មូលដ្ឋានរបស់​គាត់, ម្តងម្កាល (អាឡូវដូចញឹក) គាត់នៅឆ្លៀតចុះជួយ​ការងារ​បងៗ​ប៉ូលីសចរាចរផងទៀត ។ អ្វីដែល​សំខាន់ គាត់ត្រូវ​ប្រឈមមុខ​នឹង​ការ​ជិះម៉ូតូលឿនៗ (ដើម្បីដេញ​មុខ​សញ្ញា​ដែលចង់​រត់) ក្នុងពេលបំពេញភារកិច្ច ។ នេះ​ជា​តួនាទី​យ៉ាងធ្ងន់ធ្ងរមួយ ។

*លោក​គ្រូអ្នកគ្រូ៖ ជាពិសេសខាងបឋមសិក្សា, គាត់​បាន​ចំណាយ​ពេល​ផ្ទាល់ខ្លួន ងើប​ពី​ព្រលឹម​ខ្ចប់​ចំណីអាហារ ការ៉េម នុំប៉័ងសម្រាប់​ជំនួយ​កុំ​អោយ​ក្មេងៗ​ទិញ​របស់​ញ៉ាំ​ខាង​ក្រៅ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បាន ។ ខាងមធ្យមសិក្សា, លោកគ្រូ​អ្នក​គ្រូ​ក៏​សកម្មណាស់ដែរ, គាត់បានខិតខំតាក់តែង​ជាមេរៀន លំហាត់បន្ថែម ហើយផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ក្នុងតំលៃសមរម្យមួយ (បីសន្លឹក​តែ​ម៉ាពាន់រ៉េ) ។

ច្រូចក្បាលតាពែក៖ គាត់នេះ​មិនត្រឹមតា​គួរ​បាន​ប្រាក់ខែទី១៣រ៉េ គួរ​ទាំង​បាន​មេដាយ និង​សញ្ញាបណ្ឌិត​ទៀតផង ខាង​បិទទ្វារ អត់អោយសោរ ។

តើ​នៅ​មាន​អ្នកណាទៀត?

* សំដៅដល់​មួយ​ចំនួន

Advertisements

16 thoughts on “ប្រាក់ខែ​ទី​១៣

  1. ខាងមធ្យមសិក្សា, លោកគ្រូ​អ្នក​គ្រូ​ក៏​សកម្មណាស់ដែរ, គាត់បានខិតខំតាក់តែង​ជាមេរៀន លំហាត់បន្ថែម ហើយផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ ក្នុងតំលៃសមរម្យមួយ (បីសន្លឹក​តែ​ម៉ាពាន់រ៉េ) ខុសហើយ ប្រាំសន្លឹក បីពាន់រៀល..ណាបាទ…..

  2. បើអ្នកណាមិនចង់បានប្រាក់ខែទី១៣
    ទុកអោយកណ្តូបប្រមឹក
    ក្រែងលោទុកផឹកបាន១ថ្ងៃដែរ.

    តែបើខ្ញុំគិតមានតែក្មេងស្រែទេដែលសាកសំជាងគេ
    ដែលទទួលបានប្រាក់ខែទី១៣នេះ.
    ត្រូវទេ?ហាសហាៗៗៗៗៗៗ!

  3. ជ្រុលអោយប្រាក់ខែទី១៣ហើយ ព្រលយ២អាទិត្យ អោយផ្កាកូឡាបនៅថ្ងៃទី១៤ កុម្ភៈ ប៉ាដោយទៅ ដើម្បីផ្គាប់ចិត្តអោយគាត់ខិតខំធ្វើការអោយបានខ្លាំងជាងនេះបន្តិច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s