ទស្សនៈ​អា​ផ្លយ៖ «កាប់» និង «ចាក់» មានន័យដូចគ្នា?

ព្រឹកនេះ បណ្តាញសារព័ត៌មានបី បានសរសេរអត្ថបទ​តែ​១ ខុសៗគ្នា ដោយ​ពីរបណ្តាញ​សរសេរ​ស្រដៀងគ្នា ណាស់អីតែ​អាមួយនោះ ខុសគេ សរសេរ​ខុស​ហួសហេតុ ។

«និយាយ​ត្រូវរ៉ូវ​ពេល​ហូបការ បបួល​ឡើង​ឋានសួរ សង្សារ​នាង​មក​ទាន់​ដេញ​កាប់​របួសធ្ងន់» ជា​ចំណង​ជើង​នៅក្នុងកាសែតដើម​អម្ពិល ។

រូបភាពជន រង គ្រោះ ស៊ឹម ដារ៉ា

នេះឬ របួសធ្ងន់?

ដើមអំពិល

បុរសម្នាក់ត្រូវជនសង្ស័យកាប់បណ្ដាល ឱ្យរងរបួសធ្ងន់ ដោយសារលួចក្រេបទឹកឃ្មុំ ជាមួយសង្សាររបស់គេ ខណៈដែលកំពុងតែឡើង ឋានសួគ៌ត្រូវសង្សាគេមកទាន់ ទ្រាំមិនបានទាញកាំបិតដេញកាប់ ទាំងព្រឹកព្រលឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១១ នេះ ស្ថិតនៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្រោយវត្ដថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

កោះសន្តិភាព៖

យុវជន​ម្នាក់បាន​​រង​របួស​ស្មាស្តាំ​ធ្ងន់ធ្ងរ​​ដោយសារ​បុរស​​​២​នាក់​ មិនស្គាល់​​អត្តសញ្ញាណ​​ទាញកូនកាំបិត​​ចិត​បន្លែ​​​​ចុងស្រួច​​ចាក់ពេញទំហឹង ​នៅក្នុងបន្ទប់​​​ផ្ទះជួល​មួយកន្លែង​​ស្ថិត​ក្នុងសង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ​កាលពីវេលាម៉ោង​​៤​និង​៣០នាទី​​ទៀប​ភ្លឺ​​ ថ្ងៃទី​២៣ មករា ​​២០១១ បន្ទាប់ពី​យុវជន​​​នេះ​រួមរ័ក​ជាមួយ​​ប្រពន្ធ​គេយ៉ាង​ផ្អែម​ឆ្ងាញ់​​​អស់មួយ ​យប់ ។

សេន៖

យុវជន​ម្នាក់​រងរបួស​ស្មា​ស្ដាំ​មួយ​កាំបិត ដោយសារ​ញ៉ែ​ចំ​ស្រី​ស្នេហ៍​របស់គេ ហើយ​យកទៅ​ដេក ។ ពេល​ប្រុស​ស្នេហ៍​គេ​មក​ទាន់ ចាក់​របួស​មួយ​កាំបិត ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ថែមទៀត ។

មានអារម្មណ៍ថា បណ្តាញសារព័ត៌មានស្រុកខ្មែរ កំពុង​តែ​បង្វិល​អ្នក​អាន​អាម៉េចមិន​ដឹង! ព័ត៌មាន​តែ​មួយ សរសេរខុសគ្នា បីបួន​នាក់ ។

អានផងដែរ ៖

Advertisements

10 thoughts on “ទស្សនៈ​អា​ផ្លយ៖ «កាប់» និង «ចាក់» មានន័យដូចគ្នា?

  1. ធម្មតា​អ៊‍ីចឹង​ហើយ ដឹង​ព័ត៌មាន​មិន​ច្បាស់​ក៏​ត្រូវ​សរសេរ​ចុះ​ផ្សាយ​ដែរ បើ​មិន​ចុះ​ធ្វើ​ម៉េច​មាន​ព័ត៌មាន​លក់​ឱ្យ​អ្នក​អាន ។

    ចំណុច​មិន​ល្អ​មួយ គឺ​បង្ហាញ​មុខ​ជន​រងគ្រោះ ។

  2. មិនបាច់ចាំជាតិក្រោយរ៉េ ជាតិនេះតែម្តងរ៉ូវ ! ឡើងកាំបិតដែក មិនមែនឡើង
    រកាដែករ៉េ ហេ ហេ ហេ ហេ ….. ស្រួលតាម៉ាភ្លែត ដេកឈឺទុកស្នាមរបួសតកូន
    តចៅឲ្យមើលពីលទ្ធផលនៃល្បែងស្នេហាជ្រួលជ្រើម ឆក់កណ្តៀតខុសបែប
    បទ ហើយគេប្រកាសផ្សាយតាមកាសែតទៀត!!!!! ខ្មាស់គេតិចអីហ្នុង !!!!

  3. អត់ហេ របួសធ្ងន់នេះសង្ស័យនិយាយពីផ្លូវចិត្តគាត់ហើយមើលទៅ របួសធ្ងន់ធ្ងរ​ខាង​ផ្លូវចិត្ត ដោយគាត់មិនអស់ចិត្តថា មិនសមសង្សារគេមកទាន់សោះ អាគិគិៗៗៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s