សម?

មាន​អារម្មណ៍​ថា​មួយ​រយៈ​ចុងក្រោយ​(អាច​និយាយ​ថា​ពីរ​អាទិត្យ)នេះ អំពើឃាតកម្ម​ (ចាប់រំលោភ, ប្លន់, គំនុំ…)​ដោយ​អារករ​មាន​សន្ទុះកើនឡើងជាលំដាប់ ។ កាលពី​អាទិត្យ​មុន​មាន​រហូតដល់ទៅ​ប្រាំពីរ ប្រាំ​បីករណី, ហើយត្រឹមថ្ងៃច័ន្ទ​នេះ ក៏​មាន​ពីរ​ករណី​រួច​ទៅ​ហើយ ។ មិនដឹងយ៉ាងម៉េច, ស្រុក​យើង​ដូច​ជា​មាន​ទម្លាប់​ធ្វើ​អី​តាម​គ្នា​ចឹង​ឬ? កាលពី​មួយ​រយៈ​មុន, អំពើ​មនុស្សឃាត​ដោយ​បាញ់​ប្រហារស្រស់​ៗ​បាន​ក្លាយ​ជា​ប្រធាន​បទ សម្រាប់ជជែក​យ៉ាង​ទ្រហឹង​តាម​តៀមកាហ្វេរ, ក្រោយ​មក​ដល់​ថ្មីៗ​នេះ ការ​ចាប់​អារកវិញម្តង ។ ញ៉ុម​អាច​ត្រឹម​តែ​គិត​ឃើញ​នូវ​មូលហេតុដែល​នាំ​អោយ​កើត​ហេតុ​ភេទ​បែបនេះ​ដូច​ខាងក្រោម ៖

  • ក្តីជំរុញចិត្ត៖ ការដែលមាន​គំនុំ​យូរមកហើយ, ដល់​ឃើញ​តែ​អំពើមនុស្សឃាត គេ​ផ្សេង​បាន​សម្រេច, ធ្វើ​អោយ​អ្នក​ដែល​មិន​ហ៊ាន​ពី មុន​មក​ទៅ​ជា​ហ៊ាន​លើកដៃ?
  • ដើម្បី​បាន​ល្បី៖ ដើម្បី​បាន​ល្បី​នឹង​គេ, តាម​ពិត​មាន​គម្រោង​ប្លន់​ដោយ​កាំ​ភ្លើង ឬ លួច​អី​រ៉េ, តែ​ដើម្បី​បាន​បង្ហាញ​ស្នា​ដៃ​តាម​កាសែត​ដែល​កំពុង​តែ​ល្បី​នឹង​រឿង​អី​មួយ, ចឹង​ក៏​កើត​គំនិត​អារក​នឹង​គេ​ដែរ?
  • ដើម្បី​បាន​ល្បី៖ ត្រង់​នេះ​សំដៅ​អ្នកកាសែត, ដល់​តែ​កំពុង​តែ​ល្បី​នឹង​អី ចឹង​ក៏​ស៊ើប​តែ​រឿង​ហ្នឹង (ឬ​អាច​នឹង​ប្រឌិត​ផង​ម្តឹង) ។

មិនដឹងជា​អាម៉េច, ម៉េចក៏​នឹក​ឃើញ​អារក​មនុស្ស​ផុយៗ​ម៉េះ? ឬ​ក៏គេ​សម​អារកមាន់​ចូល​ឆ្នាំ​ចិន?

Advertisements

15 thoughts on “សម?

  1. ប្រហែលចឹងដឹង? ហើយមួយទៀត ប្រហែលមកពីវប្បធម៌ កាចសាហាវ វាយតប់ កាប់ចាក់ ពីបរទេស (ដូចក្នុងកុន) ចូលម៉ោ… ហើយក៏ធ្វើឲ្យមានចិត្តសាហាវ ភាពឃោឃៅចូលក្នុងខ្លួន រួចក៏ធ្វើត្រាប់តាមទៅ…

  2. សួស្ដី សំឡាញ់ !!

    នេះ មកពីជិវភាព ជាចំបង​! បើពួកគេ ដែលជា ជនដៃដល់ ជនអ្នប្រព្រឹត្ដ
    មានជិវភាពធូរធារ ពួកគេ ក៏មិនធ្វើអញ្ចឹងដែរ ..
    មកពី ចំណេះដឹង មិនត្រូវបានទទួលស្គាល់ ..អ្នកខំបង្កើត បែរជាត្រូវខូចចិត្ដ
    ស្អិតដើមទ្រូង ព្រោះរបស់ខ្លួន មានគេគាំទ្រតិច ហើយរបស់ លួចឆក់ បែរជាមានការគាំទ្រ ច្រើន ! កម្មសិទ្ធិបញ្ញា !!!
    មកពីប្រពន្ធ័អប់រំ មានលក្ខណះទាប ! ចំណេះដឹង សិលធម៌ របស់ មនុស្ស មានកំរិត ជាអប្បរមា !​ប្រាកដជា ដុំបាយ សំខាន់ជាង សន្ដិភាព
    ជាមិនខានឡើយ​!
    មកពីស្រុកទេស សម្បូរអំពើពុករលួយ ! មន្ដ្រីធំៗ កេងប្រវ័ញ រាស្ដ្រ ស្លូតត្រង់ ហើយ រាស្រ្ដស្លូតត្រង់ ចាំតាំងចិត្ដ ដើរកេងប្រវ័ញ គ្នា​រវាងគ្នា !
    មកពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វា រិតបន្ដឹងពេក ! ហេហេហេ..
    និយាយលេងទេណា​!​ កុំយកទៅប្រាប់រដ្ឋាភិបាល ណា​ សំឡាញ់ ! អូខែ??

    ពិសិដ្ឋ ..

      • សំឡាញ់ !

        សាកគិតមើល៏​! បើពួកគេទទួលបានការរៀនសូធ្យ បានសមល្មម អាចស្វែងយល់ថាអ្វីអាក្រក់ និង ល្អ​ ! អ្វីបុណ្យ ឬ បាប ! មានចំណេះដឹង និង ចំណេះធ្វើ ប្រសើរ ! មានការងារ មានប្រាក់បៀវត្ដន៏ គ្រប់គ្រាន់ ! មានគុណធម៌ មានសីលធម៌ នាមជាមនុស្ស ! គ្មានការគាបសង្កត់ផ្នែកអារម្មណ៏ ឬ រាងកាយ ពីសង្គម …ចឹង សំឡាញ់ គិតថា ពួកគេ ជាជនដែដល់នោះ នឹងសុខចិត្ដធ្វើរឿងបែបនេះនោះទេ ?
        បើប្រាប់ពួកគេថា ” កុំធ្វើចឹង! មិនកើតទេ ! បើហ៊ានតែធ្វើ មុខជា ជាប់គុក ឬ ត្រូវគេបាញ់សំលាប់ចោល ភ្លាម ” ហើយរឿងទាំងនោះសុទ្ធតែជាការពិត តើពួកគេហ៊ានធ្វើដែរទេ?
        គ្មានជនណាមួយមិនចង់រស់ដោយសុខស្រួល និង មានសន្ដិភាព នោះទេ
        ហើយក៏ពុំមាននរណា មួយចង់មកកាន់កាំបិត កាំភ្លើង បាញ់សំលាប់ អារ ក ប្លន់ យកទ្រព្យសម្បត្ដិ មាសប្រាក់អ្វីនោះដែរ,,, នេះ មិនមកពីជិវភាព និង ការបង្ខិតបង្ខំពីសង្គមទេឬ ?​ ហេហេហេ

        ពិសិដ្ឋ

  3. ចេះតែបន្ទោសអូនហ្វឿងខ្ញុំ នាងមិនដែលអាករមាន់ផងសូម្បីតែដើរជាន់កណ្តូប
    សាច់នាងសអោយខ្ចី មុខកាត់អាគាំងរាង ស្វែល តែជំនាញអារឿងជិះហើយជាន់
    គោចាស់ៗមកពីស្រុកខ្មែរ ដែលមានតែក្បាលពោះកំប៉ោង នឹងទំពេកក្បាល ។

  4. ហ្នឹង​ប្រហែល​មក​ពី​រៀន​​ចេះ​ពី​គ្នា​ទេ ។ ឧទាហរណ៍ បើ​មាន​ករណី​ខូច​ចិត្ត​ទៅ​លោត​ស្ពាន​ជ្រោយចង្វារ ពេល​ក្រោយ​ប្រាកដ​ជា​មាន​នរណា​ខូច​ចិត្ត គិត​ចង់​ទៅ​លោត​ដូច​គេ​ដែរ​ហើយ បើ​គេ​លេប​ថ្នាំ​សម្លាប់​ខ្លួន ក៏​លេប​ដូច​គេ ហើយ​បើ​ចង​ក ក៏​ចង​តាម​គេ​ទៅ ។ ដូច្នេះ បើ​មាន​ព័ត៌មាន​ប្រាប់​អំពី​គំនុំ​សម្លាប់​អារ​ក អ្នក​ដែល​មាន​គំនុំ គិត​ទៅ​រក​ការអារ​ក​ដែរ ។ បើ​ប្លន់ ឬ រំលោភ​សម្លាប់​យ៉ាង​ម៉េច​បាន​ហើយ ចោរ​ប្លន់​នោះ ក៏​គិត​ដល់​វិធី​នោះ​ដែរ ។

    ខ្ញុំ​​យល់​ថា ការផ្សាយ​ព័ត៌មាន​បែប​នោះ​ច្រើន មិន​មែន​ជា​ការល្អ​​នោះ​ទេ ។ កាន់តែ​ឮ កាន់​តែ​ល្បី កាន់តែ​ចង់​សាកល្បង ចង់​ស្គាល់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s