តើ​អ្នក​ចេះ​ពាក្យ​ខ្មែរ​កំរិត​ណា?

តើ​អ្នក​ចង់​ដឹង​ទេ​ថា តើ​អ្នក​ចេះ​ពាក្យ​ខ្មែរ​កំរិត​ណា? សម្រាប់​ភាសារផ្សេងៗ​ គេ​មាន​បង្កើត​ឡើង​នៅហ្គេមកំសាន្ត សម្រាប់​បង្កើត​ចំណេះ​ដឹង​ផ្នែក​ភាសារ​ ដើម្បី​បង្ករ​លក្ខណៈ​សប្បាយរីករាយ​ក្នុង​ការ​រៀន ។ ចុះ​ភាសាខ្មែរ? ថ្ងៃ​នេះ សូម​ពាំ​នាំ​នូវ​វេប​សាយ​មួយ​ដែល​ផ្តល់​នូវ​ហ្គេម​កំសាន្ត​ចំនួន​ពីរ​សម្រាប់​អោយ​អ្នក​ធ្វើ​ការ​សាក​ល្បងនូវ​ចំណេះ​ដឹង​ពាក្យ​ជា​ភាសារខ្មែរ មក​បង្ហាញ​នៅ​ទី​នេះ ។ ហ្គេម​ទាំង​ពីរ​នោះ​រួម​មាន ហ្គេម​ព្យួរក (Hang Man) និង ហ្គេមផ្គូរផ្គងពាក្យ (Word Match) ។ ក្នុង​ចំណោម​ហ្គេម​ទាំង​ពីរ​នេះ ញ៉ុម​ចូល​ចិត្ត​ហ្គេម​ព្យួរកជាងគេ ។

I. ហ្គេម​ព្យួករ (Hang Man)

ត្បិត​ហ្គេម​នេះ អត់​មានរូប​អីគួរ​អោយ​ទាក់​ទាញ, តែ​វា​ជា​ហ្គេម​បែប​ទាយ​អក្សរ​ខ្មែរ​លើក​ទី​១​ដែល​ខ្ញុំ​ធ្លាប់​បាន​លេង ។ វាគួរ​អោយ​ចាប់​អារម្មណ៍​មែន​ទែន ប៉ុន្តែរាង​ពិបាក​យល់​បន្តិច​សម្រាប់​អ្នក​ដំបូង ។ ដូច្នេះ​ខ្ញុំ​នឹង​សរសេរ​អំពី​វិធី​លេង​ដូច​ខាង​ក្រោម ៖

ហ្គេម​ព្យួករ​ខ្មែរ

របៀបលេង៖

  • បន្ទាប់​ពី​ចូល​ទៅ​កាន់​ទំព័រនេះ, ហ្គេម​ថ្មី​នឹង​ចាប់​ផ្តើម​បង្ហាញ​មក, ហ្គេម​នេះ​អត់​មាន​កំណត់​ម៉ោងទេ, ដើម្បីធ្វើការទាយអក្សរ អ្នកលេង​អាច​ដាក់ ខូស័រ ក្នុង​ប្រអប់ ហើយវាយ​បញ្ចូល​អក្សរ​ដែល​ចង់​ទាយ ឬ ដោយ​យក​កណ្តុរ​ចុច​លើ​អក្សរ​ដែល​មាន​បង្ហាញ​ក្នុង​តារាង​តួរអក្សរ​ខាង​ក្រោម​ក៏​បាន
  • អ្នក​លេង អាច​ធ្វើ​ការ​ទាយ​ខុស​បាន​ចំនួន​ម្ភៃ​តួរ​អក្សរ, ស្រៈ, ឬ សញ្ញា…
  • សម្រាប់​ប្រអប់​ដែល​បង្ហាញ, មួយ​ប្រអប់​តំណាង​មួយ​អក្សរ(ផ្សំ) ឧទាហរណ៍៖ ពាក្យ «ស្នេហា» នឹង​បង្ហាញតែ​ពីរ​ប្រអប់​តែ​ប៉ុណ្ណោះ ដោយ​មួយ​ប្រអប់សម្រាប់ «ស្នេ» ដែលមានគំនូសពណ៌ខៀវពីខាងឆ្វេង និង ខាង​ក្រោម និង មួយ​ប្រអប់ទៀត​សម្រាប់ «ហា» ដែល​មាន​គំនូស​ពណ៌ខៀវ​ខាង​ស្តាំ ។ ប្រអប់​ដែល​មាន​គំនូស​ពណ៌ខៀវ​លាយ បាន​ន័យ​ថា​ អក្សរ​ក្នុង​ប្រអប់​នោះ​មាន​ស្រៈ, ជើងព្យញ្ជនៈ ឬ សញ្ញាផ្សំ (ដោយ​យោង​តាម​ទី​តាំង​របស់​គំនូសខៀវ ឧទាហរណ៍៖ គូសផ្នែកខាងលើ នាំ​អោយ​អក្សរ​ក្នុង​ប្រអប់​នោះ អាច​នឹង​មាន​ស្រៈ ឬ សញ្ញា​នៅ​ខាង​លើ «កំ, សំ, នី…») ។ ប្រអប់​ដែល​បង្ហាញ​គំនូស​ពណ៌បៃតង​ក្រោយ​ពេល​បំពេញ​ បាន​ន័យ​ថា​ប្រអប់​នោះ​បាន​បំពេញ​គ្រប់គ្រាន់​ហើយ ។
  • សម្រាប់​ស្រះ​ផ្សំមួយចំនួនដូចជា«  ុំ,ុះ,ាំ,ុះ,េះ,ោះ» ត្រូវ​បំពេញ​តែ​មួយ​តួរអក្សរ​ដូច​អក្សរផ្សេងៗ​ដែរ បើ​ទោះ​ជា​មាន​ពីរ​ស្រៈបញ្ចូលគ្នាក៏ដោយ ។
  • សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទាយ​ដោយ​ប្រើ​ការ​វាយ, ការទាយ​ជើង​ព្យញ្ញជនៈ ត្រូវ​វាយ​ពីរដង ដោយ​វាយ​ «្» បន្ទាប់​មក​វាយ ព្យញ្ញនៈ ឧទាហរណ៍​ចង់​វាយ «្ស» ត្រូវ​វាយ «្» បន្ទាប់មកវាយ «ស» ។

ទីតាំង​អក្សរ៖

  • ព្យញ្ជនៈធម្មតា ទីតាំង​កណ្តាល, ប្រសិន​បើ​គ្មានស្រៈផ្សំទេនោះ ប្រអប់នោះ​នឹង​មិន​មាន​គំនូសខៀវទេ
  • ជើងព្យញ្ជនៈទាំងអស់​មាន​ទីតាំង​ខាង​ក្រោម
  • សញ្ញាទាំងអស់មានទីតាំងខាងលើ លើកលែងតែ «​ៈ»ចេញ
  • ស្រៈ នឹងសញ្ញាទាំងនេះ«ាំ , ិ , ី , ឹ , ឺ , ុំ , ើ , ំ , ៉ , ៊ , ់ , ៌ , ៍ , ៎ , ៏ , ័» ទីតាំង​ខាង​លើ
  • ស្រៈ​ទាំង​នេះ «  ុ ,  ុំ  ,  ុះ  ,   ូ  ,   ួ » ទីតាំង​ខាង​ក្រោម
  • «េ,េះ,ែ,ៃ,ោ,ោះ,ៅ,ើ,ឿ,ៀ» ទីតាំង​ខាង​ឆ្វេង
  • «ា,ាំ,ុះ,េះ,ោ,ោះ,ៅ,ឿ,ៀ,ះ,ៈ» ទីតាំង​ខាង​ស្តាំ

II. ហ្គេម​ផ្គូផ្គងពាក្យ (Word Match)

ហ្គេម​មួយ​នេះ​ក៏​ជា​ទី​ចំណាប់អារម្មណ៍ផងដែរ, អ្នកអាចរៀនពាក្យ​ថ្មីៗ ពាក្យបាលី ពាក្យប្លែក​បាន​ជា​រៀងរាល់ថ្ងៃ (មួយថ្ងៃ​មាន​ពាក្យ​តែ​បួន​ពាក្យ ហើយ​លេង​បាន​តែ​ម្តង តែ​ប៉ុណ្ណោះ ) ។ វិធីសាស្រ្ត​លេង​នៃ​ហ្គេម​នេះ មិន​មាន​អី​ជា​លំបាក​នោះ​ទេ ដោយ​គ្រាន់​តែ​យក​កណ្តុរ​ទៅ​ចុច​លើ​ពាក្យ​ផ្នែក​ខាង​ឆ្វេង ហើយយក​កណ្តុរ​ទៅ​ចុចលើ​ពាក្យ​ដែល​គិត​ថា​មាន​ន័យ​ដូចគ្នា​នៅ​ផ្នែក​ខាង​ស្តាំ​ជា​ការ​ស្រេច ។

ហ្គេម​ផ្គូរផ្គងពាក្យ​ខ្មែរ

ក្រៅ​ពី​បណ្តារហ្គេមខាងលើ, វចនានុក្រមលើ​បណ្តាញ​មួយ​នេះ ក៏​មាន​ផ្តល់​ជា​ពាក្យ​សុភាសិត និង ឈ្មោះ​ផ្កា ផ្លែឈើ ប្រចាំ​ថ្ងៃ​ផងដែរ ។

អរគុណ Khmer Online Dictionary សម្រាប់​របស់ទាំងនេះ ។

ប្រភព៖ Khmer Online Dictionary

Advertisements

14 thoughts on “តើ​អ្នក​ចេះ​ពាក្យ​ខ្មែរ​កំរិត​ណា?

  1. បើអ្នកព្យញ្ជនៈ និងស្រះមានប្រអប់ផ្សេងគ្នាប្រហែលជាល្អជាង! ហិហិហិ
    ព្រោះចូលចិត្តលេងល្បែងនេះដែរ។ មើលទូរទស្សន៍ គេអោយ​និយមន័យនៃពាក្យនឹងហើយ អោយទាយ! ហិហិហិ

  2. រកឃើញហើយ!!!
    គួរ​អោយ​សោកស្តាយ​ដែរ​ដែល​គាត់​មិន​សរសេរ​ java script លាក់កូដទាំងអស់ ។

    // TODO — avoid user viewing source — need to get data via ajax
    var game_id=5;
    var tries = 20;
    // array of cluster characters (cc)
    var ccs=new Array();
    // array of matched cluster (value=null or 1)
    var cms = new Array();

    ccs[0] = new Array(‘ស’,’ា’);
    cms[0] = new Array();

    ccs[1] = new Array(‘ម’,’ា’);
    cms[1] = new Array();

    ccs[2] = new Array(‘ន’,’្យ’);
    cms[2] = new Array();

    • តាមមើល comment line របស់គាត់ គាត់​មាន​បំណង​លាក់កូដពី​អ្នក​ទស្សនាដែរ តែ​ប្រហែល​ជា​ដោយ​សារ​វា​នៅ​ក្នុង​អំឡុងពេល​សាកល្បង​នៅឡើយ, ប្រហែលជា full release ច្បាស់​ជា​បាត់​អស់​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s