ហ្វេស​ប៊ូក​វើល​ហូម​ផាធី

កាលពីមុនរិះគន់ បារខេម, ថ្ងៃ​នេះ​រិះគន់​ «ក្រោម​ដំបូល​តែ​មួយ», ឆង់​ឆៃ​តា​គេ​វ៉ៃ!!! តែ​ណ្ហើយ, ជ្រុល​ជា​ចង់​និយាយ ចឹងក៏​និយាយ​តិច​ទៅ​ចុះ!

  • ពិបាក​រក​ធុង​សម្រាម​អា​ដែល! ហែក​ថង់​ទស្សនាវដ្តី​ហើយ រក​កន្លែង​ចោល​អត់​ឃើញ, គិត​ថា​ដាក់​ក្នុង​ហៅ​ប៉ៅ​ខ្លួន​ឯង តែ​សំណាង​ល្អ​នឹក​ឃើញ​ញាត់​ចូល​ហោប៉ៅ​ខ្ចូច​វិញ អាង៉ាស់ង៉ាស់ង៉ាស់ ។
  • អស់​ប្រាំ​ដុល្លារ តែ​អត់​បាន​ញ៉ាំ​អី (កន្លែង​ប៊ូហ្វេ​ តាដើម​គ្នា​ដូច​អី​ចឹង! ហេសហេសហេស… មើល​ទៅ​គេ​សើច​បែប​សប្បាយ តែ​ញ៉ុម​មាឌ​តូច​ពេក​តាដើម​អត់​ឈ្នះ​គេ) ។
  • ត្រៀម​កន្លែង​ចត​ឡាន​ម៉ូតូ អត់​ស៊ី​គ្នា​នឹង​អ្នក​ចូលរួម (កង់​ញ៉ុម​ត្រូវ​លើក​ដាក់​ចង់​ខ្សែរ​ជាប់​នឹង​ជញ្ជាំង!)
  • ក៏ដឹងថា​កម្មវិធី ​រៀប​ចំ​ដោយក្រុម​យុវអ្នក​និពន្ធ ដែល​សុទ្ធ​សឹង​តែ​ស្ម័គ្រ​ចិត្ត, តែ​អ្នក​និយាយ​គួរ​តែ​អ្នក​អាជីពតិច ដើម្បី​ជា​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍ (បង​សី​ហា​និយាយ​ដូច​ភ័យៗ​ដែរ, បើ​ពិធីការនី​វិញ ម្តឹងម៉េច អានឈ្មោះ​ក្រុម​ញ៉ុមខុស, គាត់ថា «អរគុណ​លោក គឹមហេង ក្រុមហ៊ុន​ ខ្មែរ​ដើម្បី​ខ្មែរ» ដោយ​តាម​ពិត «ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ»សោះ ទៅ​ជា​ក្រុម​ញ៉ុម​ក្លាយ​ជា​អ្នក​រក​ស៊ី​ដែរ​វិញ ។
  • ទស្សនាវដ្តី​ដែល​ចែក​ជូន ព្រះម្ចាស់ថ្លៃ! លេងសុទ្ធ​តែ​ខែ​កក្កដា ឆ្នាំ​2010! 0.O? ចង់​ទិញ Miller ផឹក​ម៉ាដប​វ៉ៃ​ប្រាវ​ដែរ តែ​ខ្លាច​បង​ប៉េអឹម​ដែល​កំពុង​តា​មួរម៉ៅ​អត់​ទឹក​សុទ្ធ​ផឹក​ខាង​មុខ ដេញ​ទាត់​ញ៉ុម! ហេសហេសហេស

បានហើយ, នេះ​ជា​ចំណុច​ដែល​ញ៉ុម​ឃើញ​ថា​ខ្វះ​ខាត, តែ​ចំណុច​ល្អ​ជា​ច្រើន​ផ្សេងៗ​ទៀត ទុក​អោយ​គេ​អ្នក​និយាយ​ចុះ!

អាន​ផងដែរ៖

ទស្សនៈអាផ្លយ៖បារខាំពីរពាន់​ដប់

Advertisements

83 thoughts on “ហ្វេស​ប៊ូក​វើល​ហូម​ផាធី

  1. ឯញ៉ុមផ្ញើម៉ាតូវិញ លោកបងសន្តិសុខយកពីញ៉ុមម៉ាពាន់រៀល ហើយត្រូវទៅប្រលងហើយមកវិញយកញ៉ុមម៉ាពាន់ទៀត អត់ទាស់តាម៉ងហើយ!

  2. ចាស់ៗរៀបចំនៅតែមានកំហុស… នេះក្មេងៗរៀបចំវាចេះតែមានខ្វះខាត បន្តិចបន្តួចហើយ… [និយាយលួងខ្លួនឯង]

    រឿងពិធីករ និងអ្នកបកប្រែអត់ជំនាញ តែចង់បានមុខមាត់… មានច្រើនណាស់ស្រុកឥឡូវមិនមែនមានត្រឹមតែស្រុកខ្មែរទេ… អាងអីថា បទពិសោធន៍… ថ្ងៃមុនទៅ សន្និសីទអន្តរជាតិមួយ អ្នកបកប្រែ បកមិនដឹងស្អីៗ … បើមិនចេះទៅខំចាប់អាជីពធំដុំធើអី… មិនព្រមចាប់ផ្តើមពី ជំហានតូចៗសិន… យ៉ាប់…

    • ហូស ក្នុងកម្មវិធីនេះ មិនមែន​គាត់​ចង់​ចាប់​អាជីពអីរ៉េ បែប​គាត់​ចង់​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​អ្នក​អាជីព ដោយ​ចង់​ទុក​ចំណាយ​ទាំង​នោះ​ធ្វើ​អ្វី​ផ្សេង​អោយ​បាន​ល្អ​ទេ​ដឹង! ឃើញ​គាត់​ប្រឹង​និយាយដែរ!

      • ពិធីការនី មុខចាស់ម៉ែស… បែបចង់កាត់បន្ថយការចំណាយមែនហើយ… ហេសហា…
        ញ៉ុមបានទស្សនា រូបភាពមួយចំនួនដែរ… យល់ឃើញថា ការរៀបចំមិនមែនសម្រាប់តែយុវវ័យទេ មានមនុស្សចាស់ចូលរួមដែរ…

  3. ម្តឹងយាយអីហង ពេលហ្នឹង ខ្ញុំម៉េញម៉ងៗ ទឹកសុទ្ធមិនដឹងពីណាយកបាត់ ហើយទៅទិញ Voka ផឹក ហើយឈឺក្បាលណាស់ ទៅអង្គុយគៀនរបងធ្វើម្តឹង អត់សូវបានមាត់ជាមួយនរណាទេ ឃើញម្នាក់ៗរវល់ដកដៃអត់រួចហង។

  4. ចាំបាច់រអ៊ូធើអី មិនមើលឈ្មោះកម្មវិធីទេឬ? គឺ កម្មវិធីក្រោមដំបូលតែមួយ។
    ចង់អោយយើងចេះរស់នៅជាមួយគ្នា ទោះមានសុី អត់ឆី ដណ្តើមគ្នាបរិភោគអីក៏
    ដោយ គឺត្រូវចេះរួមរស់ជាមួយគ្នា កុំប្រកាន់ខឹង។ រស់នៅក្រោមដំបូលតែមួយ។
    សុីអត់ សីុឃ្លានជាមួយគ្នាណា…ហាហាហាហាហាហា

  5. បុណ្យគ្រិស្គស្មាស់មិនថាខ្មែរឬបរទេសទេសុតតែសប្បាយដូចគ្នាមានការជួបជុំ
    គ្នាញុំផឹកគួរអោយចាប់ចិត្តតែចាយលុយតិច.
    កុំរអ៊ូអីអូនក្មេងស្រែចាំមានលើកក្រោយគេហៅទៅទៀតបើដណ្តើមមិន
    ឆ្នាស់គេខ្លួនតូចចឹងណាលើកក្រោយតជើងអោយខ្ពស់.
    ហាសហាៗៗៗៗកន្តូបប្រមឹកស្រវឹងតាំងពីព្រឹករហូតដល់ល្ងាចកាលពីថ្ងៃ
    ២៥ធ្នូព្រោះមានក្លើរមកពី…………?

  6. បានឃើញមតិរិះគន់ ហើយបងៗ ហិហិ រីករាយណាស់បងដែលបានឃើញ ខ្ញុំសប្បាយចិត្តណាស់ដែរពេលដែលបានឃើញ ព្រោះដឹងថាបងៗមិនថាក្នុងប្លក់រឺក្នុងហ្វេសបុកគឺបានចូលរួមជាច្រើន ទោះបីជាមានការរអាក់រអួលច្រើនមែន តែវាជាកម្លាំងចិត្ត របស់ពួកក្រុមការងារខ្ញុំ! ហិហិ អរគុណច្រើនណាបង! មតិរបស់បងៗពួកខ្ញុំរីករាយនឹងទទួលដោយក្តីរីករាយណាបាទ! 🙂

  7. អ្នក​ដឹង​បាន​ដឹង​ថារឿង​វាយ៉ាង​ម៉េច! ខ្ញុំ​មិន​មែន​អ្នក​រៀប​ចំកម្មវិធី​នេះ​ទេ តែ​បាន​ស្តាប់​ពី​ផល​វិបាក​របស់​ពួក​គាត់ដែរ ឃើញថា​ពួក​គាត់​ពិត​ជា​ខំ​ប្រឹង​ប្រែង​អស់​ពី​​លទ្ធភាព​របស់ពួក​គាត់​មែន ហើយ​គាត់​ក៏​សោក​ស្តាយ​​ចំពោះ​អាហារ​សេរីនោះ​ខ្លាំង​ណាស់​ដែរ​ព្រោះ​ត្រូវ​លៃលក​ថរិកា ៣០ភាគរយ​ទៅ​ជួយ​ដល់​កុមារ​កំព្រាដូច្នេះ​លុយ​៥​ដូល្លា​របស់​យើង​គឺ​គេ​ដក​ ១,៥ដូល្លា​គឺ​ទុក​សម្រាប់​ក្មេង​កំព្រា ហើយ​៣,៥ដូល្លា​គឺ​សម្រាប់​អ្វីគ្រប់យ៉ាង​ទាំងអស់​គិត​ទៅ​តើ​អា​ច​សមរម្យ​ឬ​ទេ? តែ​ចំពោះ​ថា​គេ​បង្កើត​កម្មវិធី​នេះឡើង​ដើម្បី​មុខ​មាត់​នោះ ខ្ញុំ​ក៏​គ្មានយោបល់ដែរ! តែ​បើ​គិត​ឱ្យ​សប្បាយ​ចិត្ត​វិញ​នោះ​ប្រាំដូល្លា​យើង​បាន​ជួយ​ក្មេងកំព្រា​ដែរ​ចឹង​កុំ​គិត​ច្រើន​ពេកក្មេង​ស្រែអើយ!

    • បាទ អ្នក​បង​បឿន! ញ៉ុម​អត់​បាន​គិត​ច្រើន អត់​បាន​ស្តាយ​លុយ​ញ៉ុមហ្នឹងរ៉េ! អ្វីដែល​និយាយ​គ្រាន់​តែ​ចង់​អោយ​ដឹងថា ផ្នែក​ដែល​អ្នក​រៀបចំ​អាច​នឹង​មិនដឹង គឺ​ត្រូវ​បាន​អ្នកចូលរួមមើលឃើញ ។ គេ​ថា «អ្នកធ្វើ​ជា​មនុស្សខ្វាក់ អ្នក​ប្រើ​ប្រាស់ជា​អ្នកភ្លឺ» ត្រង់​នេះ​ក៏​ដូចគ្នា ។

  8. អរគុណបងៗ ក៏ដូចជាប្អូនៗទាំងអស់ចំពោះកិច្ចការក្រុម ក៏ដូចជាមតិរិះគន់នានាដែរ។ ពិសេសជាងគេ ខ្ញុំចាប់អារម្មណ៍លើ អ្នកដែលត្រូវចំណាយលុយលើសន្តិសុខ។ ស្អែកនេះប្រហែលជាសន្តិសុខប្រចាំ ហាងខ្ញុំនៅមិនយូរទេ… ហើយចំពោះភារៈកិច្ចម្ហូបវិញ គឺដោយសារតែនេះ ជាព្រឹត្តិការណ៍លើកទីមួយរបស់ភោជនីយដ្ឋាន ដូច្នេះទើបម៉ាក់ប៉ា ពិបាកនឹងយល់គំនិតរបស់ខ្ញុំ និងក្រុមច្រើន។ ណាមួយ ទើបតែសើរើម្ហូប។ តាមពិត យើងបានត្រៀមសម្រាប់៥០០នាក់រួចរាល់ តែដោយសារចំនួនមនុស្សកើនជិតស្មើ នឹងចំនួនដែលត្រៀមទុក ទើបមានមិនគ្រប់ទៅវិញ។ ណាមួយទៀត ទើបសើរើថា ចុងភៅចង់កេងចំណេញ។ ស្អែកនេះ ខ្ញុំនឹងធ្វើការប្រជុំធំមួយ (បើមានពេល) ហើយនឹងលើកយកកំហុសទាំងនេះ ទៅពិចារណា។ សូមអរគុណជាថ្មីចំពោះមតិល្អៗខាងលើ និងតាងនាមឲ្យខ្ញុំជា ម្ចាស់ភោជនីយដ្ឋាន ខ្ញុំសូមចេញមុខទទួលខុសត្រូវទាំងស្រុង និងសូមសន្យាថានឹងមិនមានរបៀបនេះតទៅទៀតនោះទេ។ អរគុណ!

  9. សូមអភ័យទោសជាខ្លាំងចំពោះបងក្មេងស្រែ! តាមពិត ពួកខ្ញុំ និងម៉ាក់ប៉ា ក៏ដូចគ្នាសុទ្ធតែមិនមានចំណេញអីនោះទេ ពិសេសត្រូវទៅរកទិញម្ហូបពីក្រៅមកទៀត។ សូមទោសផងចំពោះប្រិយមិត្តទាំងអស់។ ដោយទទួលដំណឹងថា ខាងក្រៅខ្វះម្ហូប យុទ្ធសាស្ត្រដែលត្រូវប្រើដំបូងគឺ រៀបចំខាងក្នុង តាមរយៈកម្មវិធីប្លែកៗបន្ថែម ដើម្បីប៉ះពៅកំហុសខាងមុខ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាអភ័យទោសដល់ ភោជនីយដ្ឋានខ្ញុំបាទផង! អរគុណ!

    • ញ៉ុមគិតថា ម្ហូប​ប្រហែល​ជា​មិន​ខ្វះ​ទេ អ្វីដែលធ្វើអោយខ្ញុំ​មិនបានញ៉ាំ គឺ​មក​ពី​មនុស្ស​ប្រជ្រៀត​គ្នាច្រើន​ពេក ក្នុងពេល​តែ​១​ទៅវិញទេ! ឃើញ​ហើយ ខ្ជិល​ប្រជ្រៀត ក៏​ទាញ​ម៉ូតូ​ចេញ​មក​រក​អីឆីខាងក្រៅទៅវិញរ៉ូវ ។ តាមលឺដំណឹង ទាំង​សន្តិសុខ​ខាងក្នុង ទាំង​ខាង​ក្រៅ ។ ខាងក្រៅ​គាត់​ជា​កំលាំង​ប៉េអឹម គាត់​ក្តៅ​ក្រហាយហ្នឹងអ្នកហៅគាត់មក​សាបើម​ណាស់ មក​ឆោឡោ​មុខ​ហាង​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ចេញ ។ សន្តិសុខខាងក្នុង​គាត់​ទារ​តំលៃ​ផ្ញើរ​ម៉ូតូ​ដូច​ដែល​បាន​និយាយ​ខាង​លើ តែ​ញ៉ុម​អត់​បាន​អោយ​ផង (មិនមែន​មិន​ចង់​អោយ​ទេ តែ​អាឡែ​តា​ប៉ាដើរ​ទៅ​រក​កាឡែង​ទុកសិន ព្រោះ​ត្រូវ​ប៉ាដើរ​ឡើង​ដល់​កាឡែង​ចុង​ភៅ​ខាងក្រោយ​ឯណោះ ដល់​ពេល​មក​វិញ ស្រាប់​តែ​បាត់​គាត់​បាត់ ទើប​ចាប់​អារម្មណ៍​ថា​ប្រហែល​ជា​មិន​មែន​ជា​គោលការណ៍​ទេ​មើល​ទៅ ) ។

  10. អ្ហើយ!! ទោះ​បី​កម្ម​វិធី​ប្រភេទ​ណា​ក៏​ដោយ ក៏​មាន​កំហុស​ខុស​ឆ្គង​ដែរ​ បើ​មិន​មាន​កំហុស​ទេ នោះ​លោក​ក្រោយ​ធ្វើ​យ៉ាង​ម៉េច​នឹង​ដឹង​ថា​ គួរ​តែ​រៀប​ចំ​អោយ​បាន​ល្អ​យ៉ាង​ម៉េច​ទៅ?

    យាយ​រឿង​ប៊ូសហ្វេ​វិញ ខ្មែរ​យើង​អត់​មាន​ទម្លាប់​រង់​ចាំ​ទេ កាត់​មុខ​គេ​ឯង​រហូត ហើយ​ហូប​ដូច​ទើប​នឹង​ចេញ​ពី​អាពត​ចឹង!

  11. ហឺ ខ្ញុំអត់មានអីត្រូវនិយាយទេ តែយល់ឃើញថា
    ម្នាក់ៗ​សម្បូរមតិយោបល់ល្អៗណាស់។
    បើអាច ចង់សំណូមពរឲ្យអ្នកទាំងអស់គ្នាជាអ្នករៀបចំកម្មវិធីវិញ
    ប្រហែលជាមានការសប្បាយរីករាយនិងល្អប្រសើរជាងនេះហើយមើលទៅ…

  12. ខ្លាចអ្នកណាវ៉ៃ បើខ្ញុំជាអ្នកដែលបងៗគិតថាវ៉ៃនៅនេះទៅហើយហ្នឹង… ធានាថា គ្មានអ្នកវាយទេ… តែសូមប្រាប់ឲ្យចិត្តមក ព្រោះនឹងអាលខ្ញុំលេងបុគ្គលិកខ្ញុំម្ដង…

      • ចុមកាដុមឆែប! លើកទី១​ហើយ​ដែល​បាន​ជួប​នឹង​អ្នក​ប្រឆាំង​ពេញទី! ដែល​និយាយ​ថា​ «កន្លងផុតហើយ» សំដៅ​ដល់​ថា មិនបាច់​ចាំ​ទៅ​រក​រឿង​អ្នក​ធ្វើការ​ក្រោម​បង្គាប់​របស់​បញ្ញាទេ ។ តែ​អ្វី​ដែលនិយាយ​ក្នុង​អត្ថ​បទនេះ «ចង់​ផ្តល់​ជា​មតិ​និង​ការ​កែរច្នៃ​សម្រាប់​លើក​ក្រោយ»! សូម​ប្រើ​អ្វី​ដែល​ចេះ​ដឹង​បែងចែក​ផង ។ ម្យ៉ាង​ប្រសិន​បើ​ចង់​ប្រឆាំង​ដោយ​ពេញ​ទំហឹង​តែ​ម្តងយ៉ាងដូចនេះ គួរ​ដាក់​ឈ្មោះ​ថា «ក្មេងក្រុង» ទៅវិញទៅ ព្រោះ​បើ​ទោះ «ក្មេង​មិន​ស្រែ» ក៏​នៅ​តែ​មាន​ឈ្មោះ​ថា​ស្រែ​ដូច​តា​គ្នា​ហ្នឹង!

  13. ក្មេងស្រែខ្ញុំមានបាញ់ឯណា!!គ្រាន់តែចង់បញ្ចេញមតិដូចអ្នកទាំងអស់គ្នាដែរតើ។
    បញ្ញា(មិនដឹងថាចាស់ឬក្មេងជាង សូមហៅឈ្មោះតែម្តងទៅ) No one is perfect. ពេលខ្លះបើយើងមិនធ្លាប់ធ្វើជាកូនចៅគេទេនោះយើងក៏មិនអាចយល់ពីទឹកចិត្ត​អ្នកដែលជាកូនចៅរបស់គេដែរ។

    • តាមពិតបង! ការងារនេះ គឺ​ជា​ការងារដំបូងដែលខ្ញុំលូកដៃ​ចូលក្នុងភោជនីយដ្ឋាន។ ខ្ញុំក៏ជាបុគ្គលិកនៃក្រុមហ៊ុនមួយដែរ យល់ណាស់ពីទឹកចិត្តបុគ្គលិក ព្រោះខ្លួនក៏ជា​បុគ្គលិកធ្លាប់គេស្ដីឲ្យដែរ តែដល់ពេលធ្វើជាអ្នកបង្គាប់គេទើបដឹងថា វាពិបាកប៉ុណ្ណា ពិសេសនោះ គឺខ្ញុំក្មេងជាងគេ មិនថាកន្លែងការងារ ឬនៅភោជនីយដ្ឋានទេ គេតែងតែមិនស្ដាប់។ ខ្ញុំក៏មិនថ្វីដែរ គឺរង់ចាំឱកាសដែលបទពិសោធន៍មានពេញ ខ្លួនហើយ នឹងអាលលេងម៉ាដង ព្រោះបើមិនដូច្នោះ បុគ្គលិកនោះ នឹងធ្វើទុក្ខ បុកម្នេញ តាមអំពើចិត្តណា៎ ព្រោះពួកគេនោះ មិនពូកែគិតគូរជំនួសថៅកែទេ។ ទោះជាយ៉ាងណា ពិតជាអរគុណបងៗណាស់! ខ្ញុំកក់ក្ដៅមែនទែន មានបងៗ ចាំលើកទឹកចិត្ត និងរិះគន់ដើម្បីស្ថាបនា។ ពិសេស អរគុណបងក្មេងស្រែមែនទែន! នេះជាបទពិសោធន៍ចុងឆ្នាំរបស់ខ្ញុំហើយ! ^^

  14. និយាយរួមទៅ កម្មវិធីនេះ គ្មានបញ្ហាឈ្លោះប្រកែកគ្នា ទុកថាគ្រាន់បើហើយ ម្នាក់ៗ ទឹកសុទ្ធម៉ាដបអត់គ្រប់ គេទិញ សុទ្ធតែ មីលែរមីលាំងអីណានោះ ហើយមានទាំង Voka អីនោះទៀត គ្មានជំលោះ ទុកថាយោគជ័យធំហើយ។

  15. ខាងនេះវិញចាបាយអស់ស្ទះ បានដើរកាន់ថង់ខ្មៅទៅមក ទៅមក មិនដឹងដូចចាអី​ហេ តែសូមសរសើរទស្សនាវត្តីដែរតើ អស់ស្ទះហើយ មើលហើយកប់យោបល់ មានសុទ្ធតែ៣៦៥ 🙂

  16. តែ​ទោះ​ជា​យ៉ាង​ណា​​​​​ក៏​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ការ​​ជួប​ជុំ​បែបនេះ​​កម្រ​​នឹង​មាន​ណាស់ ទស្សនៈ​របស់​កំហុស​ឆ្គង​ អចេតនា​នឹង​កើត​មាន​ឡើង​សម្រាប់​យើង​ទាំង​អស់​គ្នា​ដែល​មិន​បទពិសោធន៍​ ក្នុង​ការ​ណ៍រៀបចំព្រឹត្តិការណ៍​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បែបនេះ(ជិត ៥០០នាក់?)។ ទោះ​ជាយ៉ាង​ណា​ខ្ញុំ​សូម​សរសើរ​ដល់​យុវជន​អ្នក​និពន្ធ​ដែល​បាន​រៀបចំកម្មវិធីនេះ​ឡើង ជា​ពិសេស​នោះ​ម្ចាស់​ភោជនដ្ឋាន Opera ដែល​ផ្ដល់​កន្លែងរៀបចំកម្មវិធីនេះ ស្ដាយ​ណាស់​ដែល​ខ្ញុំ​មាន​ភារៈ​ជាប់​ខ្លួន​ហើយ​មិន​បាន​ចូល​រួម។​ ហើយ​ចំពោះ​ការរិះគន់​របស់​ក្មេង​ស្រែ​ ជា​ចំនុច​ល្អ​មួយ​ដែរ​​​ ដែល​យើង​មិន​អាច​មើល​រំលង​បាន​។

  17. Pingback: ថ្ងៃ​នេះឆ្នាំទីពីរ… | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s