ពូឃ្លាំង – បទ​ចម្រៀង​សម្រាប់ខ្មែរ

http://www.khmer365.com/MGalleryItem.php?id=1065

ពោល៖ ចំរៀងគឺជាសំនៀង​មួយ​ដែល​រស់​​រលូន​អម​ទៅ​តាម​តន្ត្រី តែ​បើ​សិនអ្នក​ស្តាប់​មិន​អោយ​តំលៃ​វា​ទេនោះ ចំរៀងនោះ​ប្រាកដជា​លឺ​ដូច​ជា​ក្អែកការកូន​ចឹង តែទោះបីជាយ៉ាងណាក៏​ដោយ បើ​សិនយើង​យកពេល​មក​ជួយ​កែរ​តំរូវគ្នា ខ្ញុំ​ជឿ​ថា​មិន​មែន​តែ​ចិត្ត​ខ្ញុំ​ទេ​ដែល​បាន​សុខ​នោះ គឺ​ខ្មែរទាំងអស់​ប្រាកដ​ជា​បាន​សប្បាយ ឥលូវ​ទាន់​មាន​អ្នក​គាំទ្រ ខ្ញុំ​ចង់​អោយ​ក្រុម​សិល្បៈ​ សហព័ន្ធ​ខ្មែរ​ស្រឡាញ់​ខ្មែរជួយ​ច្រៀង​ខ្ញុំ​ណា៎!

1- ចំរៀងជូនខ្មែរ (ឆាកៗ) នាមយើងជាខ្មែរ សូមច្រៀង​ដាស់​ខ្មែរ​សាង​កម្ពុជា… អោយ​ខ្មែរ​ថ្លៃ​ថ្លា ផ្តាំ​ប្រទេសនានា ស្តាប់ខ្មែរផ្ញើរសារ អ៊ឹងអ៊ើយ… ប្រវត្តិ​តាំង​ពី​ដូនតា ដែលយើងរក្សារ មកដល់​ថ្ងៃ​នេះ…
រ៉េប- សិល្បៈ​បុរាណ​ខ្មែរ មាន​កំនាព្យកាព្យឃ្លោង សិល្បៈ​សម័យ​នេះ​មាន​កាំ​ភ្លើង​ភីង​ផូង តាមសសរដងគោម ហាម​មិន​អោយ​សត្វ​នោម ចាប់រំលោភ ថ្នាំ​ញៀន​ទឹកអាស៊ីត​ដេក​ហើម ហេតុអី? មកពីឃើញ​គេ​មាន លោភលន់​មិន​សមស្រប នាំ​អោយ​​រឿង​ស្មុគស្មាញ យក​មក​ជ្រលក់​នឹង​ផ្លែត្រប់ ទ្រូងអភ័ព្វអោបទុក្ខដូចកំនប់ បើ​បង​មិន​អោយ​តំលៃខ្ញុំ ខ្ញុំ​ច្រៀង​តវ៉ា​ទាល់​តែ​សន្លប់ ។ បើ​បង​ចង់​អោយ​ខ្ញុំ​ឈប់ ខួរខ្ញុំ​ដែល​ចេញ​ពីខ្មែរទាំងដុំៗ មិន​ព្រម​អោយ​ខ្ញុំ​ឈប់​អី ច្រៀង​មិន​ចេញ ត្អូញ​ត្អែរ​អោយ​ដូច​មាយាដកខ្ញី ដក​មិន​ចេញ​ដើរដួល​ននាលមិន​អោយ​ខ្មាស​ដី ដីអ៊ើយដីខ្មែរ ដុសថែរអោយមានន័យ បើសិន​ជា​ថ្ងៃ​ស្អែកស្លាប់ សុំ​ស្លាប់​ដើម្បីខ្មែរ គ្រាន់​ជាង​ច្រៀង​លក់​ទឹក​ដី ភ្លេងឃ្លាំង​មិន​សូវពិរោះ ព្រោះ​មិន​បក​ពី​អ្នក​ដទៃ តែចំណេញ​ដល់​កុមារ​ទើប​តែ​កើត​ម្សិល​ម្ង៉ៃ (មិន​ច្រលំ​​បទ​សាឡាឡា) ថាជាបទ​ប្រពៃ​ណី ពេល​បង​បើក​ហាង​ថ្មី ស្គរឆៃយ៉ាំ​យើង​មាន កុំ​យក​ម៉ុង​សាយ​ហែរ​តាម បើ​ទិញ​ទូក​ជិះ​អោយ​ជាប់ កុំ​អោយ​មក​វិញ​ជិះ​ចាន ។ សូម​អោយ​សុខ​សាន្ត​ត្រាន សូម​អោយ​យើង​មាន​បាន រស់​អោយ​អស់​ទុក្ខ​ភ័យ ស្គាល់​សម័យ​យន្ត​ហោះ ដឹករម៉ក​ម៉ូតូឡាន ស្គាល់​តាលុកទុកខ្មែរ ខ្មោច​អ្នកចេះ​រាប់​លាន លើក​ដៃ​ជូន​ប្រណម​ជូន​ប្រជាជន​ខ្មែរ ដែល​កំពុង​ស្រេក​ឃ្លាន ជាពិសេស​ព្រលឹងខ្មែរ កំពុងខ្វះ​អ្នក​ថ្នាក់​ថ្នម​ថែរ អ្នក​ត្រូវ​បាញ់​ដោយ​ជន​ពាល ជូន​បង​កងទ័ព​ដែល​កំពុង​តែឈរ​ហាល​វាល ។ បាន..! ​ស្តី​ចុះ​ បន្ទោស​ចុះ ថាចុះ ព្រោះ​ខ្ញុំ​ចេះ​ជាង​ចាស់ ដែល​​ធ្វើ​ជាឪខ្ញុំ​បាន ខ្មែរ​ក្រ​តែ​មាន​ទ្រព្យ​ដើរ​ទាត់គ្រប់​ជំហ៊ាន មិន​ជួយ​លើក​បែរជា​ជាន់​ចោតថា​ខ្ញុំ​សាមាន្យ សុំ​អង្វរ​ម្តង​ទៀត លោក​អ្នកចេះ កុំ​យក​ប៊ិច​មក​រុកទន្រ្ទាន សេយ ណូម័រ សូមអង្វរពូ ខ្ញុំ​ច្រៀង​អោយខ្មែរស្រឡាញ់ ប្រសើរ​ជាង​យក​ពី​គេ​មក​ផាត់គូរ គិត​ទៅ​កូរ៉េ​ដឹង​ថា​ខ្មែរ​មាន​ខួរ ទើប​ធ្វើ​អង្គរ​ឃ្យុងយូរ ថ្ងៃ​ណា​បានមើល​ម្តង​ទៀត​ទៅ​ណ៎រ?
2- ចំរៀងជូនខ្មែរ (ឆាកៗ) នាមយើងជាខ្មែរ សូមច្រៀង​ដាស់​ខ្មែរ​សាង​កម្ពុជា… អោយ​ខ្មែរ​ថ្លៃ​ថ្លា ផ្តាំ​ប្រទេសនានា ស្តាប់ខ្មែរផ្ញើរសារ អ៊ឹងអ៊ើយ… ប្រវត្តិ​តាំង​ពី​ដូនតា ដែលយើងរក្សារ មកដល់​ថ្ងៃ​នេះ…(ពីរដង)
រ៉េប- ទារុណកម្មឃាត់វិញ្ញាណ កាចសាហាវដូចមារ ដូចដើររំលងភ្នំជិះក្រពើ​ក្នុងព្រៃ ឃើញខ្លាធំៗ ដូច​បាន​សាច់​មួយដុំ ដូច​កាយ​សំបុក​ឃ្មុំ ដូច​ខនសឺត​ភ្លេងធំ ដូច​អត់​មិត្ត​សម្លាញ់ ដូច​អត់​ខ្មែរ​ស្រលាញ់ ដូចព្រះ​អស់​កម្លាំង ដូច​ចែវ​ទូក​មិន​ឃើញ​ច្រាំង ដូចឆាអន្ទង់​អត់​ឆ្នាំង ដូច​ខ្មែរ​មិន​ឆ្លង​ឆ្នាំ ដូចសង្រ្គាមអត់​អ្នក​ច្បាំង ដេក​វ៉ៃ​ចាន​ឆ្នាំង…

អរគុណ៖ អេនណា និង ឧត្តម សម្រាប់​បទ​ចម្រៀង

Advertisements

44 thoughts on “ពូឃ្លាំង – បទ​ចម្រៀង​សម្រាប់ខ្មែរ

  1. អោឃ្លាំងអើយបើនិយមតែម្នាក់អែងចឹងមានតែផឹកស្រាសរហើយ
    បើក្រុមហ៊ុនចំរៀងស្រុកខ្មែរទាំងអស់សុទ្ធតែចំលងពីគេចឹងនោះ.
    បើកាពារទឹកដីតែម្នាក់អែងទៅមិនរួចទេបើ៩៩គេបើកដៃហើយនោះ.
    ឃ្លាំងច្រៀងនេះបានតែស្អកបំពុងកទេ.
    តែងខ្លួនអែងផឹកស្រាសរ.
    ចំឡងពីគេផឹកស្រាវីស្គី.
    កន្តូបប្រមឹកថ្ងៃនេះបានអីផឹកបើគេបិទហាងអស់អាលីងត្រៀមបុណ្យគ្រីស្គស្មាស់។

  2. អីក៍លឿនម៉្លេះថ្ងៃនេះសសេរភ្លាមឆ្លើយតបភ្លាមអត់ធ្វើការទេអីនិង?
    ខ្ញុំបានដោនឡូតហើយចំរៀងនិងកំពុងចាក់ស្តាប់.ម្យ៉ាងដែរ.

  3. Pingback: ចម្រៀងខ្មែរសម័យ « Enana88's Blog
  4. អរគុណ​ក្មេង​ស្រែ​ម្ដង​ទៀត ខ្ញុំ​ទាញ​យក​បាន​ហើយ អរគុណ​ដែល​ចែកចាយ!
    គាំទ្រ​សកម្មភាព​មនុស្សធម៌​របស់​ប្អូន! សុំ​ឲ្យ​ទង្វើ​ដែល​ប្អូន​ធ្វើ​លើ​ក្មេង​ទាំង​នោះ​ហុច​ផល​ល្អ​តបស្នង​មក​វិញ​ផង​ចុះ!

  5. Pingback: ថ្ងៃ​នេះឆ្នាំទីពីរ… | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s