ខ្មែរដើម្បីខ្មែរ​

 

khmer 4 khmer t-shirt
ខ្ញុំ​ចែក​រំលែក​ក្តី​សង្ឃឹម​ទៅ​កាន់​កុមារ​ទ័លក្រ!

ចុះ​អ្នក​វិញ?

បេះដូងខ្មែរ

យើងមកពីកន្លែងទី​ទៃ, អ្នកខ្លះសឹងមិនស្គាល់គ្នា, តែ​យើង​ចែករំលែក​បេះដូង​រួមគ្នា នោះ​គឺ «បេះដូងជាខ្មែរ»!

យើង! ខ្មែរដើម្បីខ្មែរ!

Advertisements

45 thoughts on “ខ្មែរដើម្បីខ្មែរ​

    • ត្រង់ណា១? មិនដឹងធ្វើម៉េចរ៉េ? យើងចំណាយពេលតិចពេកក្នុងការគ្រោង, ម្យ៉ាង​គ្រប់គ្នា​គ្មាន​ជំនាញ​ខាង​រៀបចំ, គ្មានបានត្រៀមអី​អោយ​គ្រប់គ្រាន់​នោះ​ទេ! វា​គ្រាន់​តែ​ចាប់ផ្តើម​ដោយ​សន្ទុះ​នៃ​បេះ​ដូង​តែ​ប៉ុណ្ណោះ! ញ៉ុម​ដឹង​ថា​ការ​រៀប​ចំ​មានការ​ខ្វះ​ខាត​ច្រើន!

      • ឧទាហរណ៏៖មើលឃើញតែភាពសប្បាយរីករាយ ថតរូបជុំគ្នាអីហ្នឹង! គំនិត​ញ៉ុម​មុនពេលទៅគិតថាបានជួបជុំក្មេងទាំងអស់ដែលនៅក្នុងមជ្ឈមណ្ឌល ហើយ​អាចនិយាយគ្នាលេងជាមួយពួកគេ ស្តាប់ពួកគេនិយាយពីរឿងរ៉ាវខ្លះៗ​ដើម្បីឲ្យ​សន្ទុះនៃចិត្តអាណិតអាសូររបស់ម្នាក់ៗ​កើនឡើង…ផ្ទុយ​ទៅវិញ​ឃើញ​តែលេង​ហ្គេមបង្កើនភាពស្នឹទ្ធស្នាលរវាងអ្នកហ្វេសប៊ុក​ចុះបើទៅ​លេង​សប្បាយ​រីករាយចាំបាច់អីត្រូវធ្វើដំណើរឆ្ងាយនៅភ្នំពេញនេះក៏អាចលេងបាន​ដែរតាស យ៉ាងនេះវាផ្ទុយពីប្រធានបទ​ទៅ​ហើយ។​មិនមែនស្តាយក្រោយ​ដែល​បានចូលរួមទេ តែសង្ឃឹមថាកម្មវិធីលើក​ក្រោយ​នឹងបានប្រសើរជាងនេះ អាចថាគំនិតគេមិនដូចគំនិតញ៉ុម ចិត្តគេមិនដូច​ចិត្តញ៉ុមក៏ថាបាន។

      • ញ៉ុមមើលមិនឃើញពីភាពលំបាករបស់ពួកគាត់នៅទីនោះទេ បើប្រៀបធៀប​​ជាមួយ​កន្លែងផ្សេងផ្ទះសន្តិភាពមានភាពប្រសើរជាងគេឆ្ងាយណាស់សង្ឃឹមថា​​លើកក្រោយទៀតខ្មែរសម្រាប់ខ្មែរនឹករកកន្លែងដែលចំទិសដៅរបស់ក្រុម។មិន​បានជួយអីហើយរិះគន់ច្រើនទៀត សង្ស័យតែ…ហិហិ

    • មុនថ្ងៃអាទិត្យនេះ ញុមដេកអត់លក់ទេ មានអារម្មណ៍ថារំភើប ហាក់ដូច​គម្រោងដ៏អស្ចារ្យមួយជិតមកដល់នៅងៃស្អែក។
      តែវាផ្ទុយពីអ្វីដែលញុមបានគិត។
      ញុមដូចមិនមានឆន្ទៈនឹងចូលរួមម្តងទៀតទេ។ ព្រោះញុមអត់មានខោអាវថ្មីៗ និងកាមេរ៉ាថតលេងសប្បាយដូចគេ!

      • ខ្ជិលលាក់! ព្រោះមុខយើងវាយ៉ាប់ អត់វ៉ែនតាពាក់ អត់ឡូយ ទើបមិនសូវចូលចិត្តថតរូបដូចគេ!
        តែមិនអីទេ ឱកាសក្រោយចាំជួយទិញអាវយឺត!

      • បើសិនខ្ញុំជាអ្នក ហើយអ្នកជាខ្ញុំ បើសិនអាចលើភ្នំដាក់ក្បែរផ្សារថ្មី បើសិនសមុទ្រនៅជិតផ្សារអូឫស្សី …

      • ខ្ញុំ​យល់​ពី​អារម្មណ៍​ឧត្តម, ញ៉ុម​ក៏​ដូច​គ្នា, ក៏​ប៉ុន្តែ​ត្រូវគិតថា, មិនមែនគ្រប់គ្នា​ដែល​ចូល​រួម​នោះ​ជា​សកម្មភាពដែលក្រុម​មាន​បំណង​នឹង​ធ្វើ​នោះ​ទេ, វា​អា​ស្រ័យ​ទៅ​លើ​ចំណង់​នៃ​ការ​ចូលរួម​របស់​អ្នក​ដទៃ! សមាជិកសកម្មនៃ​ក្រុម​មាន​តែ​ជាង២០​នាក់​តែ​ប៉ុណ្ណោះ, ក្រៅ​ពី​នោះ​ប្រហែល​គាត់​គិត​ខុស​ពី​គោលបំណងនៃ​ដំណើរ​ទស្សនៈកិច្ច ។ ណ្ហើយ! បើ​វា​ចឹង​ទៅ​ហើយ ព្រលែង​វាទៅ​ម៉ាប្រាវ​ចុះ, សង្ឃឹម​ថា​ឧត្តម​នឹង​ចូលរួម​លើក​ក្រោយ​ជា​មួយ​នឹង​សកម្មភាព​ចំទិសដៅអភិវឌ្ឍន៍​ប្រទេស​ជាតិ! 😀

      • អ្នកទៅរៀបចំមិនបានល្អ (យឺតជិតមួយម៉ោង…)​អាចថាគាត់គ្មានភាពម៉ត់ប្រៃ​អ្នកនៅទទួលក៏មិនបានល្អ(ទៅដល់អង្គុយលេង ថតរូបអីហ្នឹង)។ញ៉ុមចូលចិត្ត​មើលពីស្ថាន​ភាពជាក់ស្តែងជាជាងការសម្តែង(របាំ ហ្គេម)​ព្រោះមិនដឹងថា​សម្តែង​ដើម្បីអី? ណ្ហើយចប់ត្រឹមហ្នឹងចុះ ចាំមើលគម្រោងលើក​ក្រោយទៀតគាត់​រៀបចំ​យ៉ាងម៉េច?

  1. សួស្ដី សំឡាញ់ ..
    តើសំឡាញ់ ក៏ជាសមាជិក ម្នាក់ដែរមែនទេ?
    នេះ បើសំឡាញ់ បានចូលរួម មែន……ខ្ញុំ នេះវិញ ប្រាកដជាលះបងប្រពន្ធកូន
    ទៅដែរហើយ…ហេហេហេ…

    បើមានឱកាស ខ្ញុំ ពិតជាមាន បំណង ចូលរួម មែន..ព្រោះ ជាយុវជន ខ្មែរ ដើម្បី ផលប្រយោជន៏ខ្មែរ ..

    សូមអរគុណ..

  2. ខ្មែរដើម៣ខ្មែរសូមអគុណ!
    គ្មានអ្វីប្រសើរជាងជួយគ្នាក្នុងគ្រាក្រទេ.
    អ្នកមានជួយអ្នកក្រជារឿងសមហេតុផល.តែក៍មានអ្នកមានខ្លះធ្វើទុក្ខបុកម្នេញ
    មកលើអ្នកក្រដែរ.ចំណែកខ្ញុំវិញក៍មានចិត្តដែរតែគ្មានថវិកាបើរាល់ថ្ងៃរកស៊ី
    លក់ត្រកួននិងបានតែម៉ាស៊ីនិងម៉ាផឹកតែប៉ុណ្ណោះ.
    ចឹងដាក់មួយទៀតហើយកាត់សាញ.

    • ថវិការញ៉ុមក៏អត់មាន, អ្វីដែល​យើង​ប្រឹង គឺ​គ្រាន់​តែ​សម្រាប់​អ្វីដែល​យើង​អាច​ធ្វើទៅបានតែប៉ុណ្ណោះ, ញ៉ុម​អត់​បានច​ូលរួមអីច្រើនរ៉េ បានតែកម្លាំង​និងទឹកចិត្តដូចតាគ្នាហ្នឹង!

  3. អរគុណ​នូវមតិទាំងអស់ តាមពិតទៅ គ្រោងការរបស់យើងគឺបានខុសគោលការណ៍ទៅហើយ។ ខ្ញុំបានទៅមណ្ឌលនោះតាំងពី ២ខែមុន ហើយបានប្រាប់ម្ចាស់មណ្ឌលអោយត្រៀមរៀបចំកម្មវិធីដែលមានរៀបរាប់ដូចនៅក្នុងកម្មវិធីដែលយើងបានផ្សព្វផ្សាយ។ តែដល់ថ្ងៃនោះ បែរជាមានកម្មវិធីជាន់គ្នាមួយទៀត គឺបុណ្យសង្ឃទាន ដែលក្មេងៗត្រូវទៅទីនោះ ធ្វើអោយពេលព្រឹកយើងមិនបានជួបជុំក្មេងៗទាំងអស់នោះ។ ទើបយើងកែប្រែកម្មវិធីទៅតាមសភាពជាក់ស្ដែង។

    ក្រោយពេលបាយហើយ ក្មេងៗទាំងអស់គឺកំពុងញ៉ាំបាយនៅរោងបាយ មានតែជាង១០នាក់ប៉ុណ្ណោះដែរនៅក្បែរយើង។ មានមិត្តម្នាក់របស់យើងបានទៅលេងជាមួយពួកគេ នេះជាអ្វីដែលខ្ញុំកោតសរសើរ នៅពេលដែលមិត្តផ្សេងៗកំពុងសប្បាយជាមួយក្រុមរបស់យើង។

    ចំនុចអវិជ្ជមានដែលខ្ញុំកត់សំគាល់គឺ គ្នាយើង ចូលញ៉ាំនំបញ្ចុកមុនការសម្ដែងចប់ ហើយមុនម្ចាស់ផ្ទះ មុនលោកអ៊ំចាស់ៗទៅទៀត វាជាការខុសឆ្គងដោយអចេតនាមួយ ដែលយើងគួរកែនៅពេលក្រោយ។ សំណាងដែរដែល ពួកគាត់ទៅទទួលទាននៅរោងបាយ។ បើមិនដូច្នោះទេ ពេលចប់កម្មវិធី ពួកគាត់ទៅដល់តុ ច្បាស់គេប្រឡាក់ប្រឡូកអស់ហើយ។

    ខ្ញុំក៏ឆ្លៀតពេលទៅលេង ស្វាដណ្ដើនបាល់ជាមួយក្មេងៗខ្លះ កុំអោយពួកគេគិតថាយើងលេងតែគ្នាឯង។ ខ្ញុំបានអោយពួកគេទៅយកបាល់មក ហើយលេងជាមួយពួកគេ បន្ទាប់មក Da , Khmeng Srae និង មិត្តយើងខ្លះទៀតបានមកចូលរួម។

    តាមពិតខ្ញុំចង់អោយយើងមានបទពិសោធន៍ ២៖
    ទីមួយ គឺស្វែងយល់ពីជីវិតក្មេងៗ
    ទីមួយ គឺរាប់អានមិត្តថ្មី

    យើងធ្វើបានចំនុចទីពីរល្អណាស់ តែយើងខ្វះខាតចំនុចដែលសំខាន់ទីមួយ។ ដោយសារ កម្មវិធីប្រែប្រួល ម្យ៉ាងទៀតគ្នាយើងច្រើន ពិបាកក្នុងការហៅមកជុំគ្នា ឬ ធ្វើអ្វីមួយរួមគ្នា។

    នេះជាយោបល់របស់ខ្ញុំ បើមិត្តណាមានមតិ ស្ថាបនាទៀតសូមលើកឡើង​ យើងត្រូវធ្វើអោយល្អជាងមុន។

    គឹមហេង

    http://k4kgroup.wordpress.com

    • ខ្ញុំ​យល់​ពី​បញ្ហា​ទាំង​នោះ, ដូច្នេះ​ហើយ​បា​ន​ជា​មិន​បាន​ចូលរួម​ក្នុង​ការ​លេង​ហ្គេម​ហ្នុងរ៉េ ហើយ​ក៏​ទៅ​ដើរ​ល្ហេតល្ហូត​បេះ​ល្ហុងគេវិញរ៉ូវ! អាង៉ាស់ង៉ាស់ង៉ាស់ ប៊ិះ​បេះ​ឪឡឹក​ឈើ​គេ​យក​មក​ផ្ទះ​ទៀត​ផង!

  4. តាមគំនិតរបស់ញ៉ុមក៏ដូច Ena, Oudom និង ក្មេងស្រែ ដែរ, គំរោងគឺទៅចែករំលែក ភាពសប្បាយរីករាយជាមួយក្មេង តែបែរជាទៅសប្បាយតែគ្នាឯងទៅវិញ!!!

    • ដា​ឯង​មក​ឆ្អីដែរ? យាយចឹង​ង៉ៃ​មុន​ពេល​គេ​កំពុងលេងហ្គេម រត់​ទៅ​ពួន​ដល់​កាលៀតណា? ម៉េច​មិន​ដើរ​លេង​ក្នុងហ្នុង​ចា​មួយ​ញ៉ុម? ហើយ​មាន​បាន​ទៅ​មើលផ្ទះ​ស្នាក់ ផ្ទះ​ពេទ្យ និង​ដើម​ឪឡឹកឈើ​គេ​ឬ​អត់?

  5. ណាស់ហ្អើយ…ចាត់ទុកថានេះជាបទពិសោធន៏ទៅចុះ។ពេលគេលេងហ្គេម
    នឹងញុមក៏មិនបានចូលរួមដែរព្រោះមិនពេញចិត្តដែរនឹង។សុំទោសយាយត្រង់ពេកហើយ….

  6. ខ្ញុំអត់បានលេងហ្គេមដែរ ហាហា តែខ្ញុំបានលេងបាល់ទាត់ម៉ាភ្លេតដែរ ជាមួយក្មេងៗ ធ្វើស្វាហត់ចង់ស្លាប។ ហើយបានចែកអាវអោយក្មេងៗបាន ៥នាក់ និង អោយចាស់ៗបាន ១៥អាវ។ ពួកគេសើចបិទមាត់អត់ជិតទេ។ ខ្ញុំចូលទៅមើលពួកគេ ញ៉ាំនំបញ្ចុកក្នុងបន្ទប់តែ៥នាក់ស្ងាត់ៗ ក្រោយពេលយើងញ៉ាំហើយ បានពួកគេបានញ៉ាំតាមក្រោយ។ តាមពិតថ្លៃអាហារយើងត្រូវបង់ជូនលោកអ៊ំតែ ១២០ដុល្លារទេ តែខ្ញុំអោយគាត់២០០ ដុល្លារ អស់លុយជិះម៉ូតូឌុបអាលីង ហាហា ប្រាប់តាកុងឡានអោយជូនទៅផ្ទះតាម៉ងទៅ កុំអោយខ្មាស់គេទាន់។ អូ ចាឡំប្រាប់បាត់ ហាហាហា

    • ញ៉ុម​បាន​ទៅ​មើល​ក្មេងៗ​ទទួល​អំណោយ​ដែល​យើង​ដឹក​នាំ​ទៅនៅពី​ក្រោយ​ឆាក​ដែរ, ឃើញ​ថា​គេ​បាន​គ្រប់ៗ​គ្នា​ទៅ​តាម​ចំណែក​និង​ចំនួន ។ លោក​អ៊ុំ​អ្នក​គ្រប់គ្រង​គាត់​ធ្វើ​ការ​សុក្រិត្យ​ដែរ ។

  7. អគុណនូវមតិកែលំអរបស់នាក់ទាំងអស់គ្នា។ នេះជាបទពិសោទធដែលយើងទទួលយក និងធ្វើការកែលំអសំរាប់ឪកាសក្រោយ។

  8. ក្មេងស្រែខ្ញុំនឹងអ្នកណាស់!​ង៉េសង៉េសង៉េសង៉េសង៉េស។
    I wish to share ideas with every one who participated on the 19 December.
    ១.ក្នុងនាមជាកូនខ្មែរសូមអោយទាំងអស់គ្នាកុំអន់ចិត្តនូវអ្វីដែលយើងបានធ្វើហើយមិនសមនិងចិត្ត។នឹងសូមបន្តការចូលរួម។
    ២. ដោយសារអ្នកចូលរួមក្នុងកម្មវិធីភាគច្រើនមិនសូវស្គាល់គ្នា។ចឹងទើបនាំគ្នាលេងជាការកសាងមិត្តភាព
    ៣.អ៌ុំប្រធានមណ្ឌលរវល់ជាមួយឯកឧត្តមសឺន​សុប៌ែរ​ដែលជាម្ចាស់ដីនិងជាម្ចាស់ជំនួយទៀត។​ដូចនេះគាត់មិនមានពេលគ្រប់គ្រាន់សំរាប់ទទួលក្រុមទេ។

  9. សូមបកស្រាយបន្ដិចទៀតមើលអត់អស់ចម្ងល់។ រឿងថាយឺតមួយម៉ោងនោះ គឺមិនយឺតទេ តាមគោលការណ៍ល្អណាស់ហាហា។ គ្នា៦០នាក់ ទោះយ៉ាងណាក៏មិនអាចថា ចេញម៉ោង ៧ ឬ ម៉ោង ៧កន្លះគ្រប់គ្នាមកទាន់ពេលនោះដែរ។

    ខ្ញុំសាកអោយរៀបចំកម្មវិធីនឹង១០ដងទៀតគឺនៅតែអញ្ជឹង ព្រោះនេះជាទំលាប់របស់យើង។ គ្នាកាន់តែច្រើនយឺតកាន់តែយូរ ដូចនេះហើយទើបខ្ញុំកំនត់ការជួបជុំគ្នាម៉ោង៧ យ៉ាងយូរគឺ ម៉ោង៨ គឺយើងអាចចេញដំណើរបាន ហើយម៉ោង៩ អាចចាប់ផ្ដើមកម្មវិធី។

    ចូរក្រឡេកមើលពេលវេលា និង កម្មវិធីដែលខ្ញុំបានរៀបចំគឺ តាមការគិតរបស់ខ្ញុំ ១០០% ។ ខុសត្រង់ថាមានកម្មវិធី២។ តាមគំរោងការសម្ដែងរបស់ក្មេងគឺមានតែ៣នោះទេ របាំជូនពរ ជាធម្មតានេះជាទំនៀមទំលាប់ខ្មែរ ពេលមានភ្ញៀវមកលេង ត្រូវរាំជូនពរគេ បន្ទាប់មកមានច្រៀង និង របាំមួយទៀត ហើយសល់ពេលគឺយើងលេងល្បែងជាមួយក្មេង សំបកកេះ ម្សៅ គឺត្រៀមសំរាប់លេងជាមួយក្មេងៗទេ តែដោយសារ មិនមានក្មេងៗ ទើបគ្នាយើងលេងទៅ។

    ចង់ដឹងថាកម្មវិធីមនុស្សធម៌មានប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទនេះ
    Charity Dec 19, 2010 Peaceful Children Home I
    http://k4kgroup.wordpress.com/

    មិត្តនឹងយល់ថា ទោះបីកន្លែងដែលយើងទៅនោះ មិនលំបាកដូចដែលយើងគិត តែពួកគេក៏ត្រូវការជំនួយដូចគ្នា។ ហើយគោលបំណងរបស់យើង មិនមែនគ្រាន់តែជួយពួកគេប៉ុណ្ណោះទេ ការរាប់អាន សប្បាយជាមួយគ្នា ក៏ជាគោលបំណងសំខាន់របស់យើងដែរ។

    ថាមិនត្រូវមិត្តម្នាក់ក្នុងចំណោម៦០នាក់នោះ បានមើលឃើញពីកង្វះខាងកម្មវិធីលើកនេះ ហើយទៅបង្កើតកម្មវិធីមួយទៀតដោយខ្លួនឯង នោះរិតតែប្រសើរទៅទៀត។

    ខ្ញុំសូមបញ្ជាក់ថា កម្មវិធីលើកនេះរាល់កំហុសទាំងឡាយគឺខ្ញុំទទួលខុសត្រូវ មូលហេតុអ្វី ព្រោះខ្ញុំធ្វើការលើនេះច្រើនជាងគេ ដោយពេលវេលាខ្លី ហើយមិត្តក្នុងក្រុមរវល់ភារកិច្ចរៀងៗខ្លួន សូម្បីរកពេលប្រជុំជួបគ្នាមិនបានផង។

    ដូចនេះខ្ញុំលះបង់ពេលម៉ោងធ្វើការរបស់ខ្ញុំ ដើម្បីអោយកម្មវិធីនេះចេញជារូបរាងមួយ អោយយើងមើលឃើញទាំងអស់គ្នា។ ទាំងការទៅបោះពុម្ពអាវ លក់អាវ ជួលឡាន រៀបចំកម្មវិធី ទទួលអំណោយ រៀបចំអំណោយ គិតទៅសព្វគ្រប់អស់ហើយ។ ពេលក្រោយយើងគួរ គ្រោងពេលវេលាអោយយូរ ហើយម្នាក់ៗទទួលខុសត្រូវមួយមុខ។ បើមិនដូច្នោះទេស្លាប់ខ្ញុំហើយ ហាហា។

    សូមចប់យោបល់តែត្រឹមនេះ។

    គឹមហេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s