ទស្សនៈ​អា​ផ្លយ៖ ទំនើបកម្ម​នៃ​ពាក្យ

ចូច៖ ចុយ​ម៉ាយ​វី, ឆាំពានយប់ម៉ិញ​ចាញ់​ម៉ាគូ! កុំ​អី​ផ្ទុះ​បុង!
ផ្លយ៖ អើ! ល្បែង​តា​ចឹង! ម្តងគេ ម្តងគេ​តា​ចឹង!
ចូច៖ គិតហក់ឆ័ត្រ​ង៉ៃសៅរ៍នេះហើយហាហ, ម៉េនញ៉ូ ទាត់ជាមួយ​អា​ស៊ឺណល​ផង​វី!
ផ្លយ៖ អត់​ទាន់​រាងទៀតអានេះ! ទុកលុយ​ផឹកស៊ីវិញ​ត្រជាក់ចិត្ត​ជាង!
ចូច៖ ម៉ោះ ទៅ​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ម៉ូតូ​ពី​នាក់​អញ?
ផ្លយ៖ អីគេហាហ? អីគេអា ប្រាតិភោគ អីហ្នឹង?
ចូច៖ អូអានេះ​ចប់​បាត់! ស្ទាវ​នឹង​គេ​ដែរ តែ​អត់​ចេះ​អាប់ឌែត​ទាន់​សម័យ​កាល​នឹង​គេ! អាឡូវគេ​លែង​ប្រើ​ពាក្យ​បញ្ចាំ ហើយ! គេ​ប្រើ​ ទទួលប្រាតិភោគ​ដោយ​អនុប្បទាន វិញ! ប្រើ​ពាក្យ​បញ្ចាំ​វា​ស្រែ! សូម្បី​តា​ហែង​អាឡូវ​គេ​ក៏​គេ​លែង​ហៅ​ថា ស្ទាវ ដែរ, តែ​គេ​ហៅ​ថា ទំនើង!

ដល់​ចឹង​ ផ្លយ​ស្ទុះវឹង​ទៅ​មើល​ម្តុំទឹកល្អក់, មែន! ផ្ទះ​អ៊ីច្រឹប, អ៊ីអេងអី លេងដាក់​ថា «ទទួល​បញ្ចាំ​ឡាន ម៉ូតូ» អី​អស់​ហើយ, តែ​បែ​ជា​នាំ​គ្នា​លើក​ប្លាកថា «សេវាទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន(បញ្ចាំ)» ។ បែប​គាត់​ខ្លាច​អតិថិជន​គាត់​អត់​យល់​មើល​ទៅ​បាន​ជា​ឆ្លៀតដាក់​ «បញ្ចាំ» ក្នុង​វង់​ក្រចក, កុំ​អី​តា​ផ្លយ​មិន​ដឹង​ថា​ស្អី​ផងអាហ្នឹង!

អាន​ផង​ដែរ

Advertisements

25 thoughts on “ទស្សនៈ​អា​ផ្លយ៖ ទំនើបកម្ម​នៃ​ពាក្យ

    • ដាក់​បញ្ចាំ​នឹង​ញ៉ុម​បាន, ចាំ​ញ៉ុម​យក​ការ​ថោកៗ, តែ​ខ្លាច​តា​តម្រួត​ខាង​ពន្ធ​ដារ​គេ​មក​ចាប់​ព្រោះ​ញ៉ុម​អត់​ដាក់​ផ្លាក ទទួលប្រាតិភោគដោយ​អនុប្បទាន ទៀត​ហ្នឹងណា៎!

  1. ហាសហាៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗអូយ!ចុកពោះសើចច្រើនពេក
    ពាក្សនិងគេទើបតែupdateមកថ្មីទេបងរកមើលក្នុងវចនានុក្រមសម្តេចជួនណាតពិតជាគ្មានឡើយ.
    មិនអីទេពាក្សថា_ទទួលប្រាតិភោគ​ដោយ​អនុប្បទាន_និងមិនយូរទេនិង
    មានក្នុងវចនានុក្រមរបស់តំរួតមិនខាន.
    តោះជល់មួយកាត់សាញ.

  2. គេខិតខំបង្កើតពាក្យទុកជាកេរ្តិ៍ដំណែល សំរាប់មនុស្សជំនាន់ថ្មីនេះ។
    កុំឲ្យមនុស្សជំនាន់ក្រោយទៀត ដៀលថាមនុស្សជំនាន់នេះ អត់ update ពាក្យ។ 😀

  3. មិនឲសរសេចឹងម៉េច បើច្បាប់គេឲដាក់ចឹង

    តែតាមដឹងទាល់តែមានបរិញ្ញាបានគេឲសិទ្ធ

    ត្រូវមានបទពិសោធន៍មុខរបរនឹងទៀត

    ត្រូវមានប្រាក់តម្កល់ទៀត ដូចធនាគារចឹង

    តែបើគោរពតាមលក្ខខ័ណ្ឌច្បាស់ជាមិនមានច្រើនទេដែលបើក

    តែសង្ស័យថាទាល់តែចែកនំគ្រគ់គ្នាហូបហើយ

    បានបាន និងលឿន 🙂

  4. Pingback: ទស្សនៈ​អាផ្លយ៖ ជនជាតិ​វៀត​ណាម​កំណើត​ខ្មែរ! sic | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s