ទស្សនៈ​អា​ផ្លយ៖ ទះសាណាវ៉ដី

«ម្តាយ​ក្មេងយកកូនប្រសា​ធ្វើប្តី», «ប្អូន​ថ្លៃ​ចិត្ត​អប្រិយ​រំលោភបងថ្លៃ វាយ​បង​ប្រុស», «តាចាស់​តែ​ខ្លាំង ប្រពន្ធ​ប្រាំ​កូន​ដប់ប្រាំបី»… ស្តាប់ៗ​ទៅ​ក្នុង​សង្គម​ខ្មែរ សុទ្ធ​តែ​ជា​រឿង​អមនុស្សធម៌​តែ​ម្តង​ហើយ​ណ៎! ប្រសិន​បើ​នេះ​ជា​រឿង​ពិត​មែន មិន​ដឹង​ខ្មែរ​យើង​ពោរពេញ​ដោយ​អមនុស្ស ប្រេត ព្រាយ​ប៉ុណ្ណារ៉េ បើ​ម្នាក់ៗ​សុទ្ធ​តែ​សាងអំពើ​ដែល​គួរ​តែ​ចុះ​នរក​បែប​នេះ ។

វា​ជា​រឿង​គួរ​អោយ​សោក​ស្តាយ​ដែល​ក្រុមទស្សនាវដ្តី បាន​បាត់​បង់​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​និពន្ធ​នៅ​រឿង​ប្រឌិត ដោយ​គ្រាន់​តែ​ចំណាយ​លុយ​តិចតួច​ដើម្បី​ថត​បានរូបភាព ហើយ​ចេះ​តែ​សរសេរ​ម៉េច​ក៏​សរសេរ​ទៅ​ស្រេច​តែ​ចិត្ត ។ វា​ខុស​ពី​កាល​មុន ដែល​ទស្សនាវដ្តី​ជា​ទីប្រជុំ​ដោយ​អត្ថបទ​ពត៌មាន​ពិតៗ, ពត៌មាន​អប់រំផ្លូវចិត្ត សុខភាព ផ្សេងៗ ដែល​ឥឡូវ​ក្លាយ​ទៅ​ជា​ប្រជុំ​ដោយ​រឿង​អត់​ប្រយោជន៍​ទៅ​វិញ ។

រឿង​ដែល​គួរ​អោយ​អស់​សំណើច​១​ទៀត, ថ្មីៗ​នេះ ទស្សនាដ្តីរុងរឿងវ៉ុល១២ (ផ្លយ​ទើប​តែ​មើល​ឃើញរ៉េ) ក្រៅ​ពី​មិន​បាន​ចុះ​ទៅ​ប្រមូលពត៌មាន​ដោយ​ខ្លួនឯង, សូម្បីតែ​រូបថត​គ្មានហើយ​នោះ បាន​ប្រឌិត​ឡើង​នូវរូបភាព​បោក​ប្រាស់​អ្នក​អាន​ខ្លួន​ឯង​ទៀត! នេះ​បាន​ចំ​ជា​ថា បាន​បាត់​បង់​សីលធម៌​វិជ្ជាជីវៈ​ជា​អ្នក​សារពត៌មាន​មែនៗ ។ ឬ ក៏​គេ​គិត​ថា មាន​លុយ​ជួល​អ្នក​ឌីហ្សាញ, ជួល​អ្នក​សរសេរពត៌មាន, មាន​លុយ​បោះពុម្ព​សៀវភៅ ក៏​អាច​បាន​ជា​ទស្សនាវដ្តី​បាន​ដែរ?

រូបភាព​របស់​ទស្សនាវដ្តី​រុងរឿង (ទាញ​យក​ពី​ អ៊ីខ្មែរម៉េហ្គាហ្ស៊ីន)

មើលរូប ស្តេចអន្ទង់ស របស់គាត់ចុះ?! គួរ​អោយ​ចង់​សើច!

28 thoughts on “ទស្សនៈ​អា​ផ្លយ៖ ទះសាណាវ៉ដី

  1. រឿងរ៉ាវភាគច្រើន​ដែល​ជារឿងសង្គម​ ច្រើនតែជារឿងប្រឌិតទាំងអស់ ហើយទស្សនាវត្តីខ្លះជាបងប្អូនតែមួយទេ (ថៅកែតែ១) គ្រាន់តែគេបំបែកឈ្មោះ (មិត្តភ័ក្រខ្ញុំម្នាក់ធ្លាប់ធ្វើការនៅទស្សនាវត្តីមួយ ញុមភ្លេចឈ្មោះ)។ រឿងទាំងនោះគឺគេស្រមើស្រមៃហើយសរសេរម៉ោទាំងអស់! រឿងដែលអាចទុកចិត្តបានថា​ជា​រឿងពិតដូចជា​ គ្រោះថ្នាក់ចរាចរ ដំណើរកំសាន្តឮ​។ល។ ឯរឿងជុំវិញតារាខ្លះក៏ប្រឌិតឡើងដែរ ហើយខាងទស្សនាវត្តីទទួលបានលុយពីតារាទាំងអស់នោះទៀត! (ដើម្បីល្បី)

  2. ទស្សនាវដ្ដីខ្លះចង់ឱ្យលក់ឆាប់ដាច់ នៅគម្របមុខ ដាក់ចំណងជើងពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ទាល់តែបានអាន ទើបដឹងថាគ្មានន័យអ្វីសោះឡើយ

  3. ហាសហាៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អូយ!ចុកពោះសើចច្រើនពេក.
    ទស្សនាវត្តីឬសារពត៌មានស្រុកខ្មែររកជឿមិនបាន សប្រែខ្មៅឬខ្លៅប្រែជា
    ល្ងង់ប្រែចេះខុសប្រែត្រូវមានលុយគេអោនអត់លុយគេពើង.
    អីយ៉ា!!ស្រោមផាតត្រូវស្រាសរមួយកែវម៉ារយរៀលនិយាយផងសើចផងម៉េច
    មិនដឹងទេ។

  4. Obsolete Creativity!
    គ្រាន់​តែ​​ចេះ​ប្រើ Adobe បាន​ប៉ុន្មាន​ម៉ោង គេ​ដាក់​ពាក្យ​ធ្វើ​ការ Graphic Designer។ បើ​ប្រាប់​គេតាម​ត្រង់​​ថា​ខ្ញុំ​ជំនាញ​តែ​ការ​ងារ​មួយ​មុខ​ គេ​ថា​គេ​ចង់​បាន 3 in 1 ឬ​ក៏ All in One រឹត​តែ​ល្អ។

    • ហេសហេសហេស… All in One! ត្រូវដែរ! នឹកឃើញ​កាល​ញ៉ុម​ដាក់​ពាក្យ​ធ្វើ​អ្នក​អាយធី, គេ​ទៅ​ជា​សួរ​ថា ចេះ​កាត់តរូបភាពទេ? ញ៉ុម​ថា ចុម ផ្នែក​ហ្នឹង​មាន​ចឹង​ដែរ? គេថា អ្នក​អាយ​ធី ក្រែង​ចេះ​ទាំងអស់​ដែល​ទាក់​ទង​នឹង​កុំ​ព្យូទ័រហី?

  5. អានលេងៗ ទោះដឹងថាវាមិនមែន!តាមពិតទៅមកពីគេចាប់ចំណុចខ្សោយបានថា​ខ្មែរជឿលើរឿងកុហកចឹង ហើយចូលចិត្តមើលរឿងដែលមិនមែនជារឿង។ នៅពេល​មានរបត់មួយទៀតដែលយើងជឿលើអ្វីផ្សេង គេច្បាស់ជាដូរទៅតាមហ្នឹងដែរហើយ​នេះគេហៅថាបត់បែនតាមកាលទេសៈ

  6. ស្តេចអន្ទង់ស អីប្រផេះនឹង ស្តេចអន្ទង់អីអត់មកុដផង អត់ពលេសនា ឡានស៊ីរ៉ែន

    អីហែហមផង។ ហៅថាអន្ទង់​កាត់ផ្សោត ឯកោបានត្រូវ!​ ហេសហេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s