ថ្ងៃ​នេះ…

ក្នុង​ថ្ងៃ​នេះ គិត​មក​ត្រឹម​ដល់​ម៉ោង​នេះ ម៉ោង១៥ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០, ប្លុក​អត់​ប្រយោជន៍​នេះ​បាន​ចំរើន​អាយុកាល គ្រប់​១ឆ្នាំ​ល្មម ។ មានរឿង​ជា​ច្រើន​ដែល​បាន​សរសេរ, មានរឿង​ជា​ច្រើន​ដែល​ប៉ះពាល់ដល់​អ្នក​ដទៃ, មាន​រឿង​ជា​ច្រើន​ដែល​កំប្លែងអត់​ប្រយោជន៍, មាន​រឿង​ជា​ច្រើន​គ្រាន់​តែ​ចង់​កត់​ទុក្ខ​ជា​ឯកសារ, សរុប​ទៅ អីៗ​ក្នុង​នេះ​ភាគច្រើន​ចាត់​ទុក្ខ​ជា ឯកសាកលប្បវត្ត ផ្ទាល់​ខ្លួន​របស់​ម្ចាស់​ប្លុក ។

សូម​ថ្លែង​អំណរគុណ​ដល់​បងប្អូន លោកគ្រូ និង អ្នកទស្សនាដទៃ​ដែល​បាន​ចូល​មក​លេង​ប្លុក​១នេះ បើ​ទោះ​ជា​ដឹង​ភ្លាម​ថា​អត់​ប្រយោជន៍បន្ទាប់​ពី​បើកទំព័រនេះ តែ​ក៏​នៅ​តែ​មាន​អ្នក​ចូល​មក​មើល (អត់ដឹងថីហេហ :D) ។ ក៏សូម​អភ័យ​ទោស​ដល់​អ្នកដែល​ត្រូវ​ប្លុក​ និងអ្នកនិពន្ធ​ក្នុងប្លុកនេះ រួមមាន​ក្មេងស្រែ និង ល្បងផ្លយ (គេហៅគាត់ថា មាត់​អត់គម្រប) និយាយ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ឬ លើសលួស​មុខក្រោយ​យ៉ាងណាថ្វី ។ សូម​អនុមោទនា និងអហោសកម្ម ដោយ​ក្តី​សោមន្សផងចុះ! អនុមោទនា! សាធុ! សាធុ! សាធុ!

របាយការណ៍សង្ខេប​រយៈ​ពេល​១ឆ្នាំ (គិត​មក​ដល់​ត្រឹម​ពេល​សរសេរ​ប្រកាស) ៖

ហេសហេសហេស បាន​ហើយ ត្រឹម​ហ្នឹង​ចុះ! ចាំ​និយាយ​ង៉ៃ​ក្រោយ ឆ្នាំ​ក្រោយ​ទៀត​ចុះ!

Advertisements

44 thoughts on “ថ្ងៃ​នេះ…

  1. គ្រាប់បើ ជាង ខ្ញុំ តើ សំឡាញ់!

    គេថា ក្នុងលោកនេះ អ្វីគ្រប់យ៉ាងសុទ្ធតែ មានគុណសម្បត្ដិ របស់ ខ្លួន តែមនុស្សទេតើ ដែលមិនអាចមើលឃើញ អំពី គុណប្រយោជន៏ នោះដោយខ្លួន គេ !

    គេថា អត់ប្រយោជន៏ ! ចុះម្ដេចមិនធ្វើអោយមានប្រយោជន៏ ?
    បើសំលាញ់ និយាយ មិនល្អ ប៉ះពាល់ អ្វីម្យ៉ាង អញ្ចឹង សូមអស់ញាតិ ដែលជាអ្នកទស្សនា កុំយកតំរាប់ ទៅបានហើយ!

    ហេហេហេហេ….និយាយ អោយចំ ក្មេង ស្រែ សំឡាញ់ របស់ ខ្ញុំ ជា កញ្ចក់ មួយ សំរាប់ ឆ្លុះ បញ្ចាំងសង្គម ដែរតើ! ម៉េចថា គ្មានប្រយោជន៏ នោះ!

    តស៊ូ ឡើង សំឡាញ់ ដើម្បី ស្មារតី ជាតិខ្មែរ!!

    ពី ខ្ញុំ ពិសិដ្ឋ

    សូមអរគុណ!!

    • អូ ហូ! មិន​ឡូយ​ខ្លាំងពេកទេ!! ហើយ​អា​កញ្ចក់​អីហ្នឹង ញ៉ុម​ក៏​អត់​ចេះ​ធ្វើ​ដែរ! អូខេ… សន្យា! ចាំ​ប្រឹង​ធ្វើ​អោយ​មាន​ប្រយោជន៍​តិច​ចឹង! ហេសហេសហេស អរគុណ​ចម្លាញ់!

      • ចឹងបានល្អ ណា សំឡាញ់!
        តស៊ូ បន្ថែមណា ! យ៉ាងហោចណាស់ ក៏មានសំឡាញ់ ដូចខ្ញុំ នៅជួយ លើកដៃ លើកជើង ដែរតើ ពេល ក្មេង ស្រែ ស្រវឹង ក្អួត ដាក់ជើង ខ្ញុំ នោះ ! ហេហេហេ!​និយាយលេង ទេ កុំទាន់ បដិសេដន៏​!

        អូខែ ! មិនសូវទំនេរ ទើបមិនសូវមកលេង នឹងសំឡាញ់ !សុំអភ័យទោស ផង !

        ពី​ខ្ញុំ ពិសិដ្ឋ !

      • និយាយ​ដល់​រឿងក្អួត ក្អក អីហ្នឹង, នឹកឃើញ​ចាំ​ចម្លាញ់​មក​ស្រុកខ្មែរ​មិន​ដឹង​កាល​រ៉េ? ចង់​ដាក់​ម៉ាទ្រេត​ជា​មួយ​ចម្លាញ់​ដល់​ហើយ​នេះ!

      • ហេហេហេ!!!! មិនយូរ ទេ !!! ប្រហែល ជាឆ្នាំ ក្រោយ ទៅហើយ !!! ទៅជល់ ក្មេងស្រែ អោយបើស ជើង ម្ដង ! ជល់ ហើយ កុំដើរ ត្រេត ត្រត ក្អួត ដាក់ ញាតិផង ណា ! ប្រយត្ន័ ញាតិមិត្ដ ជេរថា ពួកយើង ក្មេង ទំនើង ណា!
        ហេហេហេ!

        សង្ឃឹមថា បានជួប ជល់កែវ​ ឆាប់ៗ ចុះ! ស្រេក ណាស់ តែក្រពះ ដាក់ជាតិ អាល់កុល ចូលមិនរួច ទេ! ហេហេហេ!

      • wow! Bravo!!!
        អីយ៉ា! អស្ចារ្យណាស់មិត្ដខ្ញុំ និយាយយ៉ាងហំ តែម្ដង !!​

        ចឹង កុំភ័យ អោយសោះ ត្រៀមតែ ទឹកត្នោត ជាន់ធាង អោយច្រើនទៅបានហើយ! ពេលនោះ ដាក់អោយម៉ាចាស់ដៃ តែហ្មង ហ្នឹង ! បើទោះជា ស្រវឹង ក៏មិនអោយ មីនាង ឆ្កែ បឹត មាត់ ដែរ!!

        សូមអោយមានសំនាង ល្អ!!

      • ប៊ីយែជាន់ធាងមានមិនខ្វះ
        មានច្រើនស្អេកស្កះពេញទាំងដើម
        ទាំងដាក់ប៊ីដុងទាំងដាក់ផើង
        ខ្វះតែអ្នកផ្តើមសង្វាតផឹក ។

        ផឹក​តិច​គេ​ហៅ​ផឹកសុខភាព
        ផឹក​អត់របៀប​ហៅ​ផឹកអំនួត
        ផឹកច្រើន​ពេកក្រៃ​ដល់​ធ្លាយក្អួត
        គេហៅផឹកឆ្កួតផឹកចិញ្ចឹមឆ្កែ ។

        ហាសហាសហាស…. យូរៗទៅ​ដូច​ចង់​ឡប់​នឹង​កំណាព្យ! ចាំ​តែមកដល់​ដឹង​ហើយ!

      • ហេហេហេ!! ពិរោះតើ សំឡាញ់!!! ខ្ញុំ ក៏ចង់ចេះ កំណាព្យ ដែរ តែ រៀនមិនទាន់ចេះ ទេ ឥឡូវនេះ !!​ ចឹង ត្រូវអោយ សំឡាញ់ ព្យាយាម មុនគ្នា ហើយណា​!!​ ចាំ តិចទៀត ពេលគ្នា រៀនចេះ គ្រាន់ នឹងកំដរ សំឡាញ់ មិនអោយ អផ្សុក ! ហេហេហេ! កុំភ័យ!!​បន្ដ ទៀតទៅ ! ល្អ តើ! វាជា របស់ខ្មែរ យើង​! ចឹង យើង គប្បី គួរតែ ចេះ​ខ្លះៗ ណា!!

      • ហេសហេសហេស… អ្នកចេះកំនាព្យអត់សាលាទេខ្ញុំ! ចេះតែសរសេរៗ​កុំ​អោយ​តែ​អផ្សុក! យ៉ាងណាៗ ក៏កំពុងតែទន្ទឹងរង់ចាំចម្លាញ់​មែន! សំណាងល្អ​ណា!

  2. ឈ្មោះនីគី មិនឲ្យភ័យរន្ធត់អាម៉េច បើថ្ងៃដែលខ្ញុំជិះម៉ូតូពីទេព្យលោកសង្ឃ តាមផ្លូវស្ងាត់ដូចចោរលួចសេះ ហើយមានឃើញគេសែន ដុតទៀន ចេក អង្ករ និងស្ករសទៀត ពេលមកដល់ផ្ទះវិញ តាមផ្លូវចូលផ្ទះ គ្មានឃើញស្រមោលមនុស្សម្នា្កក់។ ផ្ទះមួយៗបិទទ្វាអស់ ( ម៉ោងទើប៨យប់សោះ)។

  3. មួយឆ្នាំសោះចេះធ្វើបាបក្មេងអោយយំទៀត មើលរូបក្បាលទំព័រទៅ! យ៉ាប់មែន​ទែនលោកបងក្មេងស្រែនេះ! ឆាប់ទៅទិញស្ករគ្រាប់លួងគេទៅ ប្រយ័ត្នម្តាយគេ​មក​ទាន់ នោះនឹងមានរឿងហើយ!

    • ហាសហាសហាស.. មាន​ពិធី ពិថោញ​មក​ពីណា, គ្រាន់​តែ​ចង់​សរសេរ​វា​ជា​ឯកសារកាលប្បវត្ត​មើល ថា តើ​១​ឆ្នាំ​ញ៉ុម​ធ្វើ​បាន​អី​ខ្លះ​នៅ​ទី​នេះ ។ អរគុណ​ដែល​បានចូល​មក​លេង​ញ៉ុម​ណាបង!

  4. អ្នកភូមិវ៉ាចប្រេសមានប៉ុន្មាននាក់ដែរឃើញមុខអាដែលៗៗចូលមក.
    សួស្ដី!!!!កូនក្មេងស្រែ ណេះយកហតដកមួយបៀមលេងមួយសិនទៅ.

    ថ្ងៃក្រោយឃើញបងស្រោមផាតចូលលេងផ្ទះប្អូនសូមជួយរាក់ទាក់ផងណា
    អូនក្មេងស្រែ.

    • យ៉ាស់ លោកបង​ស្រោមផាត ==> ស្រាតផាច់(គេវ៉ៃ)! ហេសហេសហេស… មាន​ទៅ​ឆ្អី! អារឿងស្វាគមន៍ញ៉ុមជំនាញ មាននំចំនី ត្រីសាច់ ទឹកអាកាសាហាវ អីក៏មាន​ដែរ ខ្វះ​តា​លុយរ៉េ! ចឹង​ល្បង​យក​លុយ​មក​អោយ​ច្រើន​ៗ​មក​គឺ​ស្រេច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s