ទស្សនៈ​អាផ្លយ៖ យូរៗ​ការ​កូន​ល្បង​ម្តង…!

រោងពិធីអាពាហ៏ពិពាហ៏ (អវាហវិវាហ?) មួយ​ប៉ុនណាណី បាន​សង​ឡើង​កាត់​មុខផ្ទះ​ល្វែង​ចំនួនពី ៦ ទៅ ៧ ផ្ទះ​តាមបណ្តោយ​ផ្លូវ​ម៉ៅសេទុង ជិតសាលាសន្ធរម៉ុក ពិតជា​ស្អាត​មែន​ទែន! ខាងមុខទ្វារចូល​ជា​កំរង​ផ្ការស្រស់ប៉ុនកូនខ្ទម​ចាំ​ស្រែ​របស់​ផ្លយ​ទៅ​ហើយ! ហេសហេសហេស ថ្ងៃ​នេះ​មិន​មែន​មក​សរសើរតែ​ម្យ៉ាងនោះរ៉េ! អ្វី​ដែល​ចង់​និយាយ​គឺ​ការ​ស្ទះ!!!

ចាប់​តាំង​ពី​ម៉ោង ៧ព្រឹក រហូតដល់​ម៉ោងបាយថ្ងៃត្រង់, កំណាត់​ផ្លូវ ម៉ៅសេទុង គិតចាប់​ពី​ស្តុងសន្ធរម៉ុក រហូតដល់​ស្តុបទេពផន ស្ទះ​អា​មហាស្ទះ​ហើយ! រក​តា​ទៅ​មុខ​មិន​ចង់​រួចរ៉េ ។ ហេតុអី? រោងការ១នេះឯង! គ្រាន់​តែ​រោងការដ៏​មហាធំរបស់​គាត់​បាន​ស៊ី​ដីចិញ្ចើម​ផ្លូវ និងដីចំណីផ្លូវអស់​ជាង១ម៉ែត្រ​រួច​ទៅ​ហើយ, ហើយ​នៅ​កំរងផ្ការស្រស់​ដែល​ដាក់​សម្រាប់​ជាទ្វារចូល​ទៀត​ទំហំប្រហែល​ជា​១​ម៉ែត្រ​កន្លះ​បួន​ជ្រុង​ទៀត ។ ដោយ​ឡែក​ដោយ​សារផ្ទះ​១នេះ​ជាផ្ទះ​អ្នក​ស្តុកស្តម្ភ ចឹង​អ្នក​មក​ចូលរួម​ពិធី​ហែរជំនូន និង ពិធីពេលព្រឹក ជិះ​សុទ្ធ​តែ​ឡាន​មក ដូច្នេះ​គាត់​ចត​ឡាន​ពីរជួរពីមុខរោងទៀត, ចឹង​ផ្លូវ​ម៉ៅសេទុង ដែល​មាន​ទទឹង​ប្រហែល ២៥ម៉ែត្រ បាន​ថយ​មក​នៅ​សល់​តែ​ប្រហែល​ជា១០ម៉ែត្រ​ប៉ុណ្ណឹងឯង! បើម្លឹងៗ មាន​អី​មិន​កកស្ទះ?

ជា​រឿង​ដែល​ចង់​និយាយ​យូរ​មក​ហើយ, ពេល​ខ្លះ​បើ​ទោះ​វាជា​ផ្លូវលំ ឬ ផ្លូវតូចៗ​ ក្នុងតំបន់​ក៏​ដោយ, បើ​គ្រាន់​តែ​ពិធីការ ឬ បុណ្យ ហើយ​លេង​សុទ្ធ​តែ​បិទ​ផ្លូវ​ចេញ​ចូល អី​ចឹង ចុះ​អ្នក​ដទៃ​អត់​ចាំ​បាច់​ទៅ​ណាមកណា អត់​ចាំ​បាច់​រក​ស៊ី​អីទេហី? បើ​ង៉ៃ​ខ្លះ​លេង​ចំ​ង៉ៃ​ង៉ូវហេងគេទៀត លេង​ការ​បី​បួន​ផ្លូវ​ជាប់​គ្នា ឯង​ឯណេះ​ជិះ​គេចជិតឆ្កួត ណាស្ទះ ណា​ឆ្ងាយ…

ចឹង​បាន​តាថា យូរៗម្តងក៏ដោយ តែ​គួរ​តែ​គិត​ៗខ្លះ​ផង​ទៅ​ហី?

Advertisements

28 thoughts on “ទស្សនៈ​អាផ្លយ៖ យូរៗ​ការ​កូន​ល្បង​ម្តង…!

  1. គេរវល់តែកាន់ទុក្ខ ភ្លេចគិតរឿងអីផ្សេងអស់ហើយ សូម្បីតែប៉ូលីសធ្លាប់ផាក តាមផ្លូវខ្ញុំជិះក៏អត់ឃើញ បែរជាទៅឃើញមើលឡានឲ្យគេនៅពេលគេការម្តងៗទៅ​វិញ។ ការកកស្ទះចាប់ផ្តើមជាថ្មីនៅពេលដែលបុត្រាបុត្រីគូរស្វាមីភិរិយាថ្មីរៀបមង្គល​ការហែរជំនូន និងដាក់រោងបិទផ្លូវ។

    • មិន​មែន​ទើប​តែ​ពេល​នេះ​ទេ​បង! ញ៉ុម​គិត​ថា​បញ្ហា​ទាំង​នេះ កើត​ឡើង​មក​ជា​រឿយៗ យូរ​មក​ហើយ, ល្ងាច​ម៉ិញ​នេះ កំពូល​មហាស្ទះ​ក្នុង​ក្រុង, ប្រហែល​ជា​ភាគច្រើន​ គឺ​បណ្តាល​មក​ពី​រោងការ​ដែលបាន​ប្តូរ​ចេញ​ពី​កោះ ពេជ្រ​ចូល​មក​ការ​ក្នុង​ក្រុង​ហើយ​មើល​ទៅ!

      • ហៅត្រឹមលោកៗ ទៅបានហើយ មិនបាច់ហៅបងហៅប្អូនទេ ព្រោះមិនទាន់ស្គាល់គ្នាអីផងហ្នឹង។ ហើយកាលដែលស្ទះរបៀបគ្មានសណ្តាប់ធ្លាប់ដូចនេះខ្ញុំក៏ឃើញតាំងពីយូរណាស់​មកហើយដែរ តែគ្មានឃើញផលវិជ្ជមានណាដែលធ្វើមិនឲ្យស្ទះទេ ។

  2. ចុះគាត់មិនព្រមទៅហាងទៅកុំអោយស្ទះផ្លូវគេអែង
    បើគាត់មានលុយសាងរោងការធំយ៉ាងនឹងហើយនោះ.
    អានេះគេហៅថាការកូនទំនើង.
    ចុះក្មេងស្រែអែងមានឃើញប៉ូលីសយាមកាមរោងការដែរទេ?

  3. ស្ទះនឹងជាដើមហេតុនៅលើស្ពានពេជ្រ បង្ករជាឧបទ្ទវហេតុដ៏តក់ស្លុត

    និងអណោចអធម (អត់ចេះសរសេរទេ)។ នៅគិតចង់បង្ករឲស្ទះទៀត?

    មធ្យាបាយដ៏ល្អក្នុងការការពារ រក្សាសន្តិសុខគឺបិទផ្លូវ?

    មិនបំបាត់ចោរកម្ម បំបាត់ភាពក្រីក្រ (គឺមិនឲប្រជាជនក្រ

    មិនមែនបំបាត់មិនឲមានអ្នកក្រ អ្នកក្រគឺបំបាត់ចោលទេ)

    មានលុយដែរ ម៉េចក៏កេញចំណេញលើផ្លូវ ម៉េចមិនទៅរកមជ្ឈមណ្ឌលធំទូលាយ

    ណាមួយទៅ។ ប្រហែលគាត់មិនមានទេ? គឺមិនមានចិត្តគិតគេ គិតឯង

  4. គាត់មាន! ញ៉ុមធានាថាគាត់មាន តែ​មាន​តែ​ទ្រព្យ, មិនសូវមានគំនិត! ដូចដែលនិយាយចឹង មជ្ឈមណ្ឌលច្រើនណាស់ តែ​ដោយចង់​ហ៊ឺហា ចង់​អួតអាង ចង់កាងក្បែរផ្ទះ ចឹង​លេងចឹងម៉ងរ៉ូវ! និយាយពីកាត់បន្ថយភាពក្រីក្រ គឺ​មាន​ប្រសិទ្ធិភាពណាស់, អ្នកក្រជិតឡាប់អស់ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s