២២-១១-២០១០

“…បេះដូងខ្មែរ​ស្រែក​ទ្រហោយំ​ សោយ​សោក​សង្រែង​ ចង់​ជួយ​រំលែក​ទុក្ខ​មរណភាព នៃ​ឧបទ្ទហេតុ​ដ៏​អណោច​អធ័ម​នេះ….”

Advertisements

28 thoughts on “២២-១១-២០១០

  1. មិនគួរណាពួកគាត់ត្រូវស្លាប់គួរឲ្យអានិតបែបនេះទេ។​ ខ្ញុំសូមជួយរំលែកទុក្ខ ដល់អ្នករងគ្រោះ និង ក្រុមគ្រួសារអ្នករងគ្រោះតាមរយៈ​ ប្លុកបងផង។​ សូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកដែលស្លាប់ទាំងនោះទៅកាន់សុខគតិភពផងចុះ។

    ម្យ៉ាងវិញទៀតប្អូនក៏សង្ឃឹមថារាល់សមាជិកប្លុករបស់បងសុខសប្បាយទាំងអស់គ្នា​ចុះ។ សូមឲ្យសុបិន្ដដ៏អាក្រក់នេះហួសទៅដោយត្រឹមនេះចុះ។

    • សមាជិក​ប្លុក​បង មាន​តែ​បង និង ផ្លយ​, គ្រប់​គ្នា​បាន​សុខ​ទេ! បង​គិត​ថា អ្នក​ប្លុក​ដទៃ ក៏​ជា​អ្នក​បាន​គិត​គូរ​វែង​ឆ្ងាយ ចឹង​គាត់​មិន​ទៅ​ប្រជ្រៀត​នៅ​កន្លែង​ចឹងៗ​រ៉េ​ ។

  2. សូមចូលរួមមរណៈទុក្ខដល់ជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិត និងរបួស នៅស្ពានមរណៈនៅកោះពេជ្រនោះ ។ នេះជាព្រឹត្តិការណ៍ ដ៏រន្ធត់ជាទីបំផុត ដែលស្ទើរតែមិនអាចជឿបាន នេះតើមកពីមូលហេតុអ្វី ? កំហុសគឺច្បាស់ជាមកពី លោកបងសន្តិសុខហើយ ពីព្រោះគាត់ជាអ្នកមើល ការទទួលខុសត្រូវ នាពេលនោះ !

    • អត់​មាន​អ្នក​ខុស អត់​មាន​អ្នក​ត្រូវ​ទេ! មិន​អាច​បន្ទោស​សន្តិសុខ​បាន​ទេ គាត់​អត់​បាន​ចង់​អោយ​កើត​រឿង​ចឹង​ទេ, អ្វី​ដែល​គួរ​បន្ទោស គឺ​ការ​ធ្វេសប្រហែស និង ការ​ជ្រួល​ដោយ​មិន​បាន​គិត​ថា នឹង​មាន​អ្វី​កើត​ឡើង​យ៉ាង​ងាយ ។

  3. ពិបាក​និយាយណាស់! នៅ​តែ​ក្ដុកក្តួល​អារម្មណ៍​នៅ​ឡើយ! គ្រាន់​តែ​សង្ឃឹម​ថា សព​ទាំង​អស់​នឹង​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ហើយ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ទំនៀមទំលាប់ទៅចុះ ជាជំហានដំបូង! សូម​អោយ​វិញ្ញាណក្ខ័ន្ធ របស់​អ្នក​ស្លាប់​ទាំង​អស់​បាន​ទៅ​កាន់​សុគិតិភព!

  4. សូមអោយបងប្អូនទាំងអស់ដែលបាត់បង់ជីវិតន៉ៅកោះពិជ
    សូមទៅកាន់សុខតិភពកុំបីខ្លៀងខ្លាតឡើយ.
    បើមានជាតិក្រោយមែនសូមអោយបងប្អូនកើតមកជាជាតិខ្មែរម្តងទៀត

  5. ក្នុងនាមជាអ្នកដឹកនាំៈ ការទទួលខុសត្រូវ ជាភារកិច្ចរបស់អ្នកដឹកនាំ រីឯការលាលែងពីដំណែង ក៏ជាការទទួលខុសត្រូវ របស់អ្នកដឹកនាំ ហើយនិងជាការគោរព ដល់វិញាណក្ខ័ន្ធ ដល់ជនរងគ្រោះទាំងអស់ បើពុំដូច្នោះទេ ជាភាពមើលងាយ មើលថោក ដល់ជនរងគ្រោះ ទៅវិញទេ ! មែនទេ ?

  6. ចន្ទ័ដារា បានគំនិតនេះមកពីណា? គួរបើកចិត្តគំនិតអោយចេះរិះគិតនិងពិរចារណាផង រៀនបានដល់ថ្នាក់ណាដែរហ្នឹង បាននិយាយចឹងចេញមករួច?។ នេះជាកំហុសរបស់រដ្ឋាភិបាលទាំងស្រុង? នរណាចង់អោយរឿងនេះកើតឡើង? ហេតុផលអ្វីដែលអ្នកគិតថា នេះជាកំហុសរបស់រដ្ឋាភិបាល?​ រឺមួយអ្នកគិតថា រដ្ឋាភិបាលជាអ្នកបង្កអោយរឿងនេះកើតឡើង?

  7. អរគុណ Broskomjel ដែលបានសួរ !
    គំនិតនេះ បានមកពីការរៀន និងការស្តាប់ពត៌មាន ជុំវិញពិភពលោក ។ ខ្ញុំបានរិះគិតនិង ពិចារណារួចហើយ ឃើញចឹងឯង ! តើលោកគិតយ៉ាងម៉េច ខុសពីខ្ញុំនោះ ? រឿងរៀនវិញ ខ្ញុំមិនមានថ្នាក់ដាក់ដូចគេទេ តែកំពុងតែសរសេរ សៀវភៅ “ប្រព័ន្ធនយោបាយដឹកនាំ” ។ ធម្មតាការនិយាយ វាដូចជាស្រួលបន្តិច ហើយ តែពុំមែនមិនបានគិតនោះទេ គឺបានគិតឃើញ ចឹងឯង ។ រឿងកំហុស មិនចាំបាច់ទាំងស្រុងនោះទេ យើងយករូបមន្ត ៥០+១ នេះ បើតាមច្បាប់ឈ្នះ ឆ្នោតនៅកម្ពុជាយើងនេះ ។ គឺប្រហែលជាគ្មាន ពីណាចង់អោយមាន ហេតុការណ៍ របៀបនេះកើតមានទេ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ ត្រូវយល់ដឹងនូវ តួរនាទីរបស់ខ្លួន អោយបានច្បាស់លាស់ តើខ្លួនបានធ្វើអ្វីខ្លះ ? តើខ្លួនកំពុងធ្វើអ្វីខ្លះ ? តើខ្លួននឹងធ្វើអ្វីខ្លះ ? កុំស្មានៗ កុំប្រថុយប្រថាន អោយសោះ ! កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តថាអ្នកបាន សុខសប្បាយរហូត ! ពាក្យមួយទៀតថាៈ ចេះឯង អោយក្រែងចេះគេ !អ្នកត្រូវតែប្រុងប្រយ័ត្ន ជានិច្ចគ្រប់ពេលវេលា ជាពិសេស ក្នុងនាមជាអ្នកដឹកនាំ ! រឿងអីបានជារដ្ឋាភិបាល មិនជាអ្នកទទួលខុសត្រូវ ក្នុងរឿងនេះ ? រដ្ឋាភិបាល ជាអ្នករៀបចំ អោយមានកម្មវិធីនេះឡើង ! ទោះចង់មិនចង់ រឿងវាអាចកើតឡើង ដោយសាររដ្ឋាភិបាលធ្វេសប្រហេស ! ជឿទេ ? ចូរក្រឡេកមើល រដ្ឋាភិបាលជប៉ុន ថៃ ឬប្រទេសប្រជាធិបតេយ្យ មួយចំនួនលើ ពិភពលោក គេបានផ្លះប្តូរអ្នកដឹកនាំគេ ញឹកញាប់ណាស់ ! មែនទេ ? ដោយសារ អ្វី? ដោយសារតែអ្នកដឹកនាំ ទាំងនោះមានកំហុស ! មែនទេ ? ពាក្យគួរពុំគួរ សូមជួយកែតម្រូវផង សូមអរគុណ !

  8. អ្វីដែលធ្វើអោយខ្ញុំឆ្ងល់មន្ទឹលក្នុងចិត្តគឺថា ហេតុអ្វីអោយតែមានបញ្ហា គឺគេតែងតែទំលាក់កំហុសទៅលើរដ្ឋាភិបាល​(សំដៅក្នុងប្រទេសខ្មែរតែប៉ុណ្ណោះ) ។ ចំពោះករណីស្លាប់នេះ អាចនិយាយបានថាវាកើតឡើងដោយយថាហេតុ។ ខ្ញុំទទួលស្គាល់ថា ការចាត់ចែងកំលាំងសន្តិសុខគឺមិនបានល្អ មានតែសន្តិសុខយាមច្រកចូលហាមិនអោយម៉ូតូឡានចូល​ភាគច្រើន ។ តែបរិមាណមនុស្សដូចជាទឹកបាក់ទំនប់ ។​ ក្នុងថ្ងៃនោះខ្ញុំកបានចូលរូមដែរ សង្កេតឃើញថា ចំនួនមនុស្សគឺច្រើនខុសប្រក្រតីជាងឆ្នាំមុនៗ រកផ្លូវដើរស្ទើរតែគ្មាន។

    លោកដែលគិតទេថា ក្នុងស្ថានភាពបែបនេះ ហើយប្រសិនបើរមានការផ្លាស់ប្តូរអ្នកដឹកនាំ តើនឹងមានអ្វីកើតឡើង?​

  9. រឿងនេះ បើតាមខ្ញុំគិត គឺគ្មានពីណា ចង់ដាក់ទោស កំហុស មកលើ រដ្ឋាភិបាលទេ ប៉ុន្តែរដ្ឋាភិបាលជាអ្នកដឹកនាំ ជាអ្នកទទួលខុសត្រូវ បើមិនអោយ បន្ទោសពួគគាត់ តើអោយបន្ទោសអ្នកណា ? តើបន្ទោស ប្រជាពលរដ្ឋ ដែលគាត់មកលេងបុណ្យនោះឬអី ? ពួកគាត់ ប្រហែលជាមិនបានដឹង របៀបនៃការគ្រប់គ្រង ពីធីបុណ្យនេះទេ មើលទៅ ! ពួគាត់គិតតែមកលេង កំសាន្ត សប្បាយតែប៉ុណ្ណោះ រឿងសុវត្ថិភាព ពួកគាត់ពឹងផ្អែក ទាំងស្រុង មកលើរដ្ឋាភិបាល ជាអ្នកការពារ បើរដ្ឋាភិបាល មានការធ្វេសប្រហែស ពួកគាត់មានតែ ជាអ្នករងគ្រោះ តែប៉ុណ្ណឹង ! ដូចឃើញស្រាប់ហើយ ! លោកដែលជាអ្នកនិយាយនេះ ប្រហែលជា មិនធ្លាប់បាន រៀនខាងក្បួន រក្សាសន្តិសុខទេដឹង ! បើបានរៀនដែរ លោកគួរតែយល់ដឹង ច្រើនរឿងការពារសន្តិសុខ បើយល់ដឹងហើយ ច្បាស់ជាយល់ដឹងថា អ្នកណាជាអ្នក ត្រូវទទួលខុសត្រូវហើយ ! បើតាមខ្ញុំដឹង គ្មានអីអោយពិបាកទេ ប្រើតែប៉ូលិសឬអ្នករក្សា សន្តិសុខ ៦នាក់ ក៏គ្រប់គ្រាន់ទៅហើយ ២នាក់ដើមស្ពាន ២នាក់ កណ្តាលស្ពាន និង ២នាក់ទៀត ចុងស្ពានជាការស្រេច ! តើតួរនាទីប៉ូលិស ត្រូវធ្វើយ៉ាងម៉េចខ្លះ នៅទីនោះ ? តើលោកយល់យ៉ាងម៉េចដែរ ប៉ូលិស ៦នាក់យាមស្ពានកើតទេ ? កុងត្រូលហ្វូងមនុស្សទាំងនោះកើតទេ ? ដើម្បីកុំអោយឆ្ងល់ច្រើន ខ្ញុំសូមស្វាគមន៍នូវសំនួរ ដែលទាក់ទងរឿងរក្សា សន្តិសុខនេះ ខ្ញុំពុំមែនជាអ្នកជំនាញការណ៍ ខាងហ្នឹងទេ តែសូមឆ្លើយសាក មើល ទៅតាមការយល់ដឹងរបស់ខ្ញុំ ។

  10. ខ្ញុមសូមឆ្លើយបន្ថែម ដោយចាប់ពីករណីយ៍ ស្លាប់នឹងរបួសមនុស្ស រាប់រយនាក់នេះចុះ ។ មនុស្សវាច្រើនពិតមែនហើយ ខ្ញុំទទួលស្គាល់ តែវាមិនមែនច្រើន រហូតដល់យើងការពារមិនបាននោះទេ ហើយរឿងការស្លាប់ នេះមិនមែន “យថាហេតុ” ទេ គឺ “មនុស្សថាហេតុ” ទើបត្រឹមត្រូវ គឺមនុស្ស បណ្តោយឱ្យកើតហេតុ មិនមែនយក្សថាទេ ! មែនទេ ?

    • lolz hahahah… yak tha het = min men giant neak tver t… kir vea happend doy ek eng.

      ni yeay rum, i agree with u over security guard, not lack of security guards there but no even one. In this situation, no one should be blamed while it has laredy happened. Put a blame on s.o or party, can bring back nothing. The best way is to avoid same bad things happend again in the future.

      Everyone always express and evaluate the situation after it has already happended. Many dirrerent idea and opinion i have heard. But like what you have mentioned, words is easier than practice. Those ppl just are good in words but not in deed. I am certainly sure, if they were the one they accused to take responsibility, they did not know what to do either.

      What i said does not mean i am bias to govenment or others, i just show out my idea. I dont want to protect any one, but i better express my i dea what i have found and what i have considered about.

  11. Thank you for your replying !

    I think it’s not hard to do at all. It’s just use the basic security technique to set up this kind of work. It’s very simple ! We just don’t really need any police officer to do it, but just a half dozen of private security officers to handle this kind of job. That’s it ! but I don’t know about private security over here, in Cambodia, how to handle their jobs . I believe private security over here probably does everything by their client boss tells them to do and he or she may not known about security jobs at all. But this is a huge ceremony and involving with millions of people, the government officials should provided a high rank police officer with great security experiences to set up and handle this job. The government officials should not complain to the private security or the people who’s running the Koh Pich at all, but they should complain themselves. No excuses ! I heard Mr. Kep Chute-ma (Phnom Penh City Mayor) admitted that he’s responsible for all the causes at the night of November 22, 2010 incident, which killed almost 400 young Cambodian men and women lives. I think he should resign from his post immediatly in order to respect to those victims and responsible for what he had done in his home city. No less than that ! We just cannot use those young Cambodian men and women lives as for our experiences any more ! Three million Khmer lives during the Khmer Rouge era were enough experiences for us already ! We don’t need any more killing for our experiences any more ! Enough is enough ! Don’t put Khmer lives into double jeopardy any more, please !

  12. Mr. Kep Chu-te-ma resigning from his Phnom Penh mayor post it won’t hurt his political party or Cambodian government at all, but more victory for his party instead ! Don’t you believe ? Samdech Techou Hun Sen should not stop Mr. Kep Chu-te-ma from resigning from his post at all or it’ll be bad reputation for Cambodian government. Don’t you think so ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s