ទស្សនៈ​អាផ្លយ ៖ គូពិសេស

រដូវបុណ្យ​អុំ​ទូក ជា​រដូវ​នៃ​ការ​ប្រណាំង​ទូក​ទូទាំង​ប្រទេស​ដើម្បី​រក​អោយ​ឃើញ​ថា​ទូក​ណា​ជា​ទូក​ជើងខ្លាំង​ប្រចាំ​ប្រទេស ។ តែ​អត្ថន័យ​នៃ​ពិធីបុណ្យ​នេះ​ សឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទៅ​ហើយដោយ​សារ​ពាក្យ​ថា «គូ​ពិសេស» ។

ពាក្យ​ថា «គូ​ពិសេស » បាន​ត្រូវ​សំដៅ​ដល់​គូរ​ទូក ដែល​ឧបត្ថម្ភ​ចិញ្ចឹម​ដោយ​ទ្រង់ ឯកឧត្តម ឬ បណ្តារ​ជន​មាន​អំណាច មាន​សក្តិយស មាន​ទ្រព្យ ជា​ការ​យក​គួរ ឬ មុខមាត់ ។ បន្ទាប់​មក​ទូក​ទាំង​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ភ្នាល់ បី​ដូច​គេ​ចាក់​ភ្នាល់​បាល់  អីយ៉ាង​ដូច្នេះ​ឯង​ដែរ! មិន​ដឹង​ថា​តើ​មាន​ប្រតិកម្ម​ចំពោះ​ល្បែង​កប់​សារី​ទាំង​នេះ​ឬ​អត់​ទេ​ណ៎?!

ចាំ​បាន​ថា ទូក​ចែវ​វត្ត​ផ្លយ ធ្លាប់​ជា​ជំរើស​ជើង​ឯក​ប្រចាំ​ប្រទេស និង​ជា​ដៃ​គូរ​យ៉ាង​ជក់​ចិត្ត​នឹង​ទូក​ដ៏​ល្បី​មួយ​ទៀត​របស់​ខេត្ត​កំពង់​ឆ្នាំ គឺ «ចង្ហាន់ហុយ»! ទូក​១​នេះ ធ្លាប់​បាន​គ្រង​ជើងឯក​ប្រចាំ​ប្រទេស​ជា​ច្រើន​ជំនាន់ និង​ជ័យ​លាភី​ផ្សេងៗ​ច្រើន​រាប់​មិន​អស់ ។​ក្រោយ​ពីពាក្យ​ថា «គូ​ពិសេស» នេះ​បាន​ករកើតឡើង, ក្រៅ​ពី​ភាព​ក្រខ្សត់ ខ្វះខាត​សំភារៈ និង ថវិការ​សម្រាប់​ផ្គត់ផ្គង់​សំរាប់​ការ​ប្រកួត​ផ្ទាល់​ខ្លួន​រួច​មក, ទូក​ស្រុក​ផ្លយ ត្រូវ​បាន​ដក​ឈប់​អោយ​ប្រកួត ដោយ​សារ​បដិសេធ​ធ្វើ​ជា​ទូក​ហែរ​អម សម្រាប់​អោយ​ល្អ​មើល​នៃ ពិធី​បុណ្យ​មួយ​នេះ !

គួរ​អោយ​សោក​ស្តាយ​ដែរ!!!

Advertisements

8 thoughts on “ទស្សនៈ​អាផ្លយ ៖ គូពិសេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s