ស្រូប​រន្ទះ

[…]

គ្រឹម…… គ្រឹម….. សំឡេងផ្គរ​ភ្លៀង​ដើមឆ្នាំ​កំពុង​បន្លឺ​ឡើង ព្រម​ជា​មួយ​តំនក់ទឹក​ភ្លៀង​កំពុង​ស្រោច​មក​លើ​វាល​ស្រែនៅ​ប្រប​នឹង​មាត់​ផ្លូវ…

ស៊ីណា ៖ មីងៗៗ! មក​ជ្រកនៅ​ក្នុង​សាលា​ឆទាន​នេះ​សិនមក!

សំឡេង​ស៊ីណា អ្នក​ស្ម័គ្រចិត្ត​សុខភាពភូមិ បាន​ស្រែក​ហៅ​អោយ​មីង​សយ ដែល​កំពុង​រត់​ហាល​ភ្លៀង​អោយ​ចូល​មកជ្រកសិន ។

មីងសយ៖ យីអើវី….! មើល​វា! សុខ​ៗ​ស្រាប់​តែ​ភ្លៀង​ទាំង​ថ្ងៃ​ចែស! ស្រុក​ទេស​ពិត​ជា​ផ្លាស់ប្តូរ​មែន!

ស៊ីណា ៖ចឹង​ហើយ​មីង! ខែ​វស្សា​ចូល​មក​ដល់ ភ្លៀង​ធ្លាក់​វា​មិន​ប្រាប់​មុនទេ!

ក្ឌាំង!!!!!

មីងសយ៖ ពុទ្ធោពទ្ធាំងៗៗៗៗៗៗ

ស៊ីណា ៖ ស្លាប់​ហើយ​មីង! យើង​ជ្រក​ក្នុង​សាលា​ឆទាន​ទៅ​ហើយ ហើយ​ក្នុង​ខ្លួន​យើង​គ្មាន​អ្វី​ដែល​ស្រូប​រន្ទះ​ដែរ ម៉េច​ក៏​ចាំ​បាច់​ខ្លាច​ដល់​ថ្នាក់​ហ្នុង​នោះ?

មីងសយ៖ យី​ក្មួយ​ឯង​អត់​ដឹងរ៉េ! រន្ទះ​ស្រុក​យើង​អាឡូវ​កាចៗ​ណាស់! ណែក… នាង​ខ្សុយ កូន​យាយ​ខ្សាន ខាង​ចុង​ភូមិ ទើប​តែ​ត្រូវ​រន្ទះ​បាញ់​ស្លាប់​កាល​ពី​អាទិត្យ​មុន​នេះរ៉េ!

ស៊ីណា ៖ ចឹង​ផង?

មីងសយ៖ អើ! ហើយ​វា​ទើប​តា​ដាក់​ «កងដាក់ក្នុង​ស្បូន» កាល​ពី​ពីរ​អាទិត្យ​មុន

ស៊ីណា ៖ ថីមីង? មាន​អី​ទាក់ទង​នឹងអា «កងដាក់ក្នុងស្បូន» ហ្នឹង?

មីងសយ៖ យី! ឯង​អត់​ដឹង​ទេឬ? គេនាំ​គ្នា​និយាយ​គ្រប់​គ្នាថា «កងដាក់​ក្នុង​ស្បូន​» ហ្នឹង វាធ្វើ​ពីដែក ហើយដាក់​ក្នុងខ្លួន​មនុស្ស! ចឹង​មាន​អី​វា​មិន​ស្រូប​រន្ទះ?

ស៊ីណា ៖ o.O? ជាពាក្យ​ចចាមរ៉ាម​ទេ​មីង! មិន​មាន​រឿង​ដូច្នេះ​ទេ!

មីងសយ៖ អើ! ស៊ីណាឯង​ជា​អ្នក​ដើរ​បញ្ចុះ​បញ្ចូល​អោយ​គេ​ប្រើ ច្បាស់​ជា​និយាយ​ការពារខ្លួន​យ៉ាង​ដូច្នោះ​ហើយ!

ស៊ីណា ៖ ស្តាប់​ខ្ញុំ​ពន្យល​់​ណា​មីង! កងដាក់​ក្នុង​ស្បូន ជា​ដុំ​តូច​មួយ​ដែល​ធ្វើ​ឡើងមក​ពី​ប្លាស្ទីក និង រុំ​ដោយ​ស្ពាន់​ក្រហម ដាក់​ចូល​ទៅ​ក្នុង​មាត់​ស្បូន​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ដៃ​ស្បូន ។ វា​មិន​មាន​លទ្ធភាព​ក្នុងការស្រូបរន្ទះ ឬ ស្រូប​អ្វី​ផ្សេងៗនោះទេ! មាន​ពាក្យ​ចចាមរ៉ាម​មួយ​ចំនួន​ទៀត​ដូចជា​ថា កងនោះ​ចេះ​រត់​ចុះ​ឡើង​ក្នុង​ខ្លួន​មនុស្ស, កង​នោះ​បង្ករអោយ​ធ្លាក់​ឈាម, បង្ករ​អោយ​មាន​ជំងឺ​មហារីក, កង​នោះ​នឹង​ច្រេះ​ហើយ​បង្ករ​ផល​ប៉ះពាល់​ដល់​ខ្លួន​មនុស្ស… វា​សុទ្ធ​តែ​ជា​រឿង​មិន​ពិត​ទេ! ផ្ទុយ​ទៅ​វិញ វាជា​ជំរើស​ល្អ​បំផុត​១​ក្នុង​ចំណោម​វិធីពន្យា​កំណើត​ផ្សេងៗ ដោយ​វា​នឹង​អាច​ការ​ពារ​បាន​រហូត​ដល់​១០ឆ្នាំ ហើយ​នឹង​អនុញ្ញាតិ​អោយ​មាន​កូន​បាន​ភ្លាមៗ​បន្ទាប់​ពីធ្វើការដោះចេញ, ម្យ៉ាង​វា​អស់​តិច​ផងដែរ!

មីងសយ៖ អូ​ចឹង​ទេ​ហេហ…

ស៊ីណា៖ ចាស​មីង! បើ​អ្នក​ដាក់​កង​ក្នុង​ស្បូន​ត្រូវ​រន្ទះ​បាញ់ , មនុស្ស​ប្រុស និង សត្វ​ពាហនៈ​ម៉ាគគោក​ដែល​ត្រូវ​រន្ទះ​បាញ់ សុទ្ធ​តែ​មាន​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ទាំង​អស់​ឬ?

[…]

Advertisements

7 thoughts on “ស្រូប​រន្ទះ

  1. ដកស្រង់​ចេញ​ពី​ប៉ុស្តិ៍វិទ្យុរ៉េ! ជា​ល្ខោន​និយាយ​រឿង «អ្នក​ណា​សម្លាប់រំដួល» តែ​អត់​ហ៊ាន​ដាក់​រីហ្វើរិន ព្រោះ​ចាំ​អត់​សូវ​ច្បាស់​ទាំង​តួរអង្គ និង សាច់រឿង ចឹង​មាន​តែ​សរសេរ​ៗ​ដាក់​ចឹង​សិន​ហូវ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s