មីង​ខ្ញុំ​ត្រូវ​គេ​ប្លន់!

ល្ងាច​ម្សិល​ម៉ិញ, កំពុង​តែ​អង្គុយ​និយាយ​គ្នា​ជា​មួយ​ម៉ែ រឿងទៅស៊ីការ​ប្អូន​ជីដូន​មួយ​នៅ​កំពង់សោម ស្រាប់តែ​ទូរស័ព្ទ​ខ្ញុំ​រោទ៍ឡើង ហើយ​ទទួល​បាន​ពត៌មានរន្ធត់​មួយ ។ មាន​ចោរប្លន់​១​ក្រុម​ប្រដាប់​ដោយ​អាវុធ ចូល​ទៅ​ប្លន់​ម្តាយ​មីង​ខ្ញុំ​ដល់​ក្នុង​ផ្ទះ ដោយ​យក​នូវ​កាបូបដែល​ក្នុងនោះ​មាន​លុយ​ដែល​គាត់​លក់​បាន​ពេញ​១​ថ្ងៃ ព្រម​ជា​មួយ​លុយ​មួយចំនួន​ផ្សេងទៀត​ដែល​គាត់​បំរុង​នឹង​សង​ថ្លៃ​ឥវ៉ាន់គាត់ ។

ក្រុម​ចោរ​បាន​ចូល​ប្លន់​ផ្ទះ​លក់​អីវ៉ាន់​មួយ​កន្លែង​​នៅ​កណ្ដាល​ ក្រុងព្រះសីហនុ ទោះ​ជា​ពេល​កំពុង​ប្លន់​នោះ​មាន​មនុស្ស​កំពុង​ចូល​ទិញ​អីវ៉ាន់​ជា​ហូរហែរ ក៏​ក្រុម​ចោរ​ហ៊ាន​ភ្ជង់​ប្លន់​យក​កាបូប​លុយ​អស់​ជាង​២០០០​ដុល្លារ រួច​រត់​ឡើង​ម៉ូតូ​គេច​ខ្លួន​បាត់។

ហេតុការណ៍​ប្លន់​នោះ បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១៩ និង​៣០​នាទី យប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​តាម​បណ្ដោយ​វិថី​ឯករាជ្យ ផ្ទះ​លេខ​២៦៨ ស្ថិត​ក្នុង​ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ។

អាន​ពត៌មាន​ទាំងស្រុងនៅទីនេះ ៖ចូល​ប្លន់​ហាង​ទំនិញ​យក​អស់​ជាង​២០០០​ដុល្លារ

Advertisements

24 thoughts on “មីង​ខ្ញុំ​ត្រូវ​គេ​ប្លន់!

    • មិន​ដឹង​ដែរ ព្រោះ​អត់​បាន​ទាក់ទង​ទៅ​សួរ​គាត់​ទៀត​ផង, តែ​គិត​ថា​ប្រហែល​ជា​មិន​អាច​រក​ឃើញ​ទេ​មើល​ទៅ! ព្រោះ​ម៉ាថ្ងៃ​តូប​គាត់​មនុស្ស​ចេញ​ចូល​មិន​ដាច់ ជួនកាល គាត់​គ្រាន់​តែ​ច្រលំ​ផង​មិន​ដឹង!

  1. ចូលរួមសោកស្តាយផង លុយម៉ាកានរបើយកម៉ោផឹកម៉េចក៏បានជិត៥០ចាវឹងដែរ ហិហិសូរីយិយលេងហេ ឡាបស់បាត់ទៅហើយម្បាច់ឈឺចិត្តស្អិតទ្រូងអីទេគួរតែ​បង្កើនការប្រុងប្រយ័ត្នថែរក្សាឡាបស់ដែលនៅសល់តូវ

  2. 2000$ច្រើនណាស់ទៅរកអែណាឃើញប៉ុននេះមិនដឹងលោកចោទៅដល់ណា.
    បើទៅប្តឹងតំរួតបានតែកត់ត្រាទុកតែប៉ុននឹងខណះលោកចោគាត់យកលុយសីុចាយអស់ហើយ.
    ពិបាកណាស់ស្រុកខ្មែរសន្តិភាពពេកទៅបែរជាសំបូចោមានកាំភ្លើងចេញប្លន់ទៅវិញ.
    មានក៍យ៉ាប់ក្រក៍យ៉ាប់ចឹងទេមានតែអនាថាដូចខ្ញុំទៅកាត់ស្រុកមួយដល់ស្រុកមួយបើដេកវិញសុតតែលើមហាវិថី.

  3. របស់បាត់ ឲ្យតែយើងមានសុវត្ថិភាព គឺអាចរកបានតាមក្រោយបាន ។ មនុស្សឥលូវ​ពិបាកទុកចិត្តណាស់ ស្គាល់មុខ ស្គាល់ម៉ាត់ តែមិនស្គាល់ចិត្ត ចឹងហើយយើងគ្រប់​គ្នា​គួរតែប្រយ័ត្នឲ្យបានច្រើន ។ យ៉ាងណា យ៉ាងណា សូមចូលរួមសោកស្តាយផង

    • តាស្វិត មិនបាច់អរគុណអីទេ មិនបានជួយអ្វីផង បានត្រឹមតែកំលាំងចិត្តនេះឯង ។ បាត់ជិត​អស់ហើយ តិចទៀតតែម៉ាត់ក៏មិនសល់ដែរក៏មិនដឹង 🙂
      ឌីយ៉ា : ចា៎សម្លាញ់

  4. ប្រាប់ទៅអ្នកកត់កំណត់​ហេតុផង មិនមានលុយឲទេ ចោប្លន់បាត់ហើយ

    បើនៅតាទាមទៀរទៀត ទិញប៊ិចឲគាត់ពីរដើមទៅ ក្រែងគាត់សរសេរច្រើន

    អស់ប៊ិច២ដើម។

    ហាងលក់ដូររាងធំៗគ្រាន់គួរតែតែដាក់កាម៉េរ៉ាថត សកម្មភាព ឬមានលទ្ធភាព

    ជួល សន្តិសុខឯកជនមកយាមកំដរ យ៉ាងហោចមាន CCTV ក៏លោកចោរ

    រអារខ្លះៗដែរ។

    រឿងហួសចិត្ត គឺមិនមែនប្លែកជាងរឿងហុងកុងទេ តាចោរទៅបាត់ហើយ

    បានមានគេមកសួរនាំយកគួរ ឬ យកពត៌មាន ដូចរឿងហុងកុងចឹង

    ចោរមួយក្រុម​ មានគ្នាច្រើន ចាប់បានតែខ្លះៗ រត់រួចគឺអ្នកដែលទុកលុយ

    ហេសហេ អ្នកដឹកនាំពូកែដឹកនាំរឿងណាស់ 🙂

    • ធំ​ឯណា!? ហាង​តូច​តែ​១​ហ្នឹង! តែ​មិន​ដឹង​ចោរ​ខ្វាក់​ភ្នែក​ពីណា​ម៉ោ វា​មក​ចេះ​តែ​ប្លន់ៗ​ទៅ! បើ​និយាយ​ពី​រឿង កុំ​ថា​តែ​រឿងហុងកុង តា​រឿងខ្មែរ រឿង​អាមេរិក ណា​ក៏​ចឹងដែរ ទាល់​តែ​ចប់​សាច់​រឿង ចោរងាប់អស់ បាន​ប៉ូលីស​មក​ដល់!

  5. ឡាប់ហើយ ចោរនោះគិតថា គេមិនចាប់អារម្មណ៍ហាងតូច ចឹងងាយហើយ។

    យីចោរនេះ!!!

    សោកស្តាយផង។ យ៉ាងម៉េចដែរ បរិយាកាសមង្គលការបងប្អូន?

    តែទោះយ៉ាងណាគាត់ នៅតែស្តាយសម្បត្តិខំរកដោយកម្លាំងគាត់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s