ទស្សនៈ​អា​ផ្លយ៖ ចេះ​បើក​ម៉ូតូ​ឬ​អត់?

តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្សី, ត្រង់​ផ្លូវ​បំបែក កែង​នឹង​ផ្លូវ​ ២០០៤ ជា​ភ្លើង​ស្តុប​ដែល​កកស្ទះ​ខ្លាំង​ដៃ​ណាស់ដែរ! ប៉ូលីសចរាចរណ៍​នៅទី​ហ្នុង​មិន​មែន​ដាក់​ប្រចាំ​ការ​សម្រាប់​សម្រួល​ចរាចរណ៍រ៉េ តែ​បែ​ជា​ដាក់​សម្រាប់​យក​លុយ​ឡានតាកស៊ី និង​អនុវត្តន៍​វិធានការ​ ចាប់​កំហុស​យក​ប្រាក់​ដាក់​ហោប៉ៅ ទៅវិញរ៉េ ។

វា​ដូច​ជា​ចាក់​ឆ្ងាយ​ពី​អ្វី​ដែល​ផ្លយ​ចង់​និយាយ​ថ្ងៃ​នេះ​តិច ព្រោះ​ថ្ងៃ​នេះ​មិន​គិត​ចង់​ចងពារ​នឹង​បងៗ​ប៉ូលីស្យ៉េ អី​អស់​ហ្នុង​ទៀតរ៉េ ។ ចង់​និយាយ​ពី​ អង្គរក្សទំនើង និង អ្នក​ជិះ​តុកៗ​ទំនើង ទៅវិញរ៉េ!

មិន​ដឹង​ជា​គាត់​ប៉ាញ៉ាប់​ទៅ​រក​ស្អី​នៅ​ណា ឬ​រត់​គេច​ពី​នរណា (សង្ស័យ​ចាក់​សាំង​អត់​អោយ​លុយ​ត្រូវ​អ្នក​លក់​ដេញ) បង អង្គរក្ស ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​តាម​ឯកសណ្ឋាណ ព្រមជា​មួយ​មួក​មាន​ដាក់​អក្សរ​មួយ​ឃ្លា​ថា «កងអង្គរក្ស​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន» ។ គាត់​លេង​ប្រជ្រៀត មិន​ដឹង​ផ្លូវ​ស្ទះ ស៊ីផ្លេ​ផង ទាញ​ម៉ូតូ​គេ​ផង ទាញ​អាវ​ផង លើក​កង​់​មុខ កង់ក្រោយ ដូច​ស្អី​ចឹង? នរណា​ក៏​គេ​ទើស​ចិត្ត​នឹងគាត់​ដែរ តែ​ហាក​់​មិន​មាន​អ្នក​ណា​ហ៊ាន​ថា​អោយ បាន​ត្រឹម​តែ​ពេប​មាត់ ពេបករ នឹកគិតថា មនុស្ស​ចរិក​បែប​ហ្នុង ក៏​ចេះ​តា​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​ហ្នឹង​គេ​ដែរ ។ នេះ​គាត់​ជិះ​ម៉ូតូ​រ៉េ បើ​គាត់​ជិះ​ឡាន ឬ ត្រាក់ទ័រ​អី​វិញ​ហេស… បែប​គាត់​បើក​កិន​ខ្ទេច​អ្នក​ដំណើរ​លើ​ផ្លូវ​ជា​មួយ​ហ្នុង ។

អស់​ពីហួស​ចិត្ត​ហ្នឹង​លោក​អង្គរក្ស​ទំនើង ជិះ​មក​ហួស​តិច​ដល់​ស្តុប​ពេទ្យ​លោក​សង្ឃ (អតីត​ស្តុប​តោពីរ) មាន​មនុស្ស​ពីរនាក់​ប្រុស​ស្រី រាងចំណាស់​ដែរ​ទៅ​ហើយ កំពុង​ធ្វើដំណើរ​ដោយ​ម៉ូតូ​រឺម៉ក​កង់​បី ។ ជួន​ជា​ស្តុប​បាន​ប្តូរ​ជា​ពណ៌លឿង​ទៅ​ហើយ ធ្វើ​អោយ​អ្នក​បើក​បរ ត្រូវ​បញ្ឈប់​ម៉ូតូ​ត្រឹម​គំនូស (ព្រោះ​នៅ​ហ្នឹង​ឡូវ អត់​បានរ៉េ! ជិះ​ឈប់​ជាន់​លើ​គំនូស​ថ្មើរជើង, ជិះ​បញ្ច្រាស់, ខុស​តិច​តួច សុទ្ធ​តា​ត្រូវ​បង​លុយ​ជូន​បងៗ​ហើយ) នៅទ្រឹង​ត្រង់​នោះ​ទៅ ។ ផ្លយ​ក៏​បាន​ឈប់​ត្រឹម​ស្តុប​នោះដែរ តែ​បែ​ជា​ត្រូវ​បាន​ប្រទះ​ត្រចៀក​នឹង​រឿង​ហួស​ចិត្ត​មួយ​ទៀត ។ អ្នក​ជិះ​ដែល​ជា​ស្រី (គួរ​ត្រូវ​ហៅ​ថា​អ៊ុំស្រី) បែ​ជា​ស្រែក​បញ្ជា​អោយ​អ្នក​បើក​តុកៗ​អោយ​ទៅ​មុខ ទាំង​បំពានច្បាប់ ដោយ​និយាយ​ថា «ម៉េច​ពូឯង​មិន​ទៅ? ទៅ​អោយ​លឿន​ទៅ!» ពូ​អ្នក​បើក​ម៉ូតូ ក៏​និយាយ​មក​វិញ​ថា «អត់​បាន​ទេ​បង, ទៅ​អត់​កើត​ទេ​ ភ្លើង​ពណ៌លឿងទៅ​ហើយ!» ថា​តែ​ប៉ុណ្ណេះ ស្រាប់​តែ​អ៊ុំ​ប្រុស​យើង គាត់​លេង​តា​ម៉ង «យី!!! ម៉េច​ឯង​អត់​ចេះ​បើក​ម៉ូតូ​រ៉េ​ហេហ? គេ​ទៅ​បាន​គ្រប់​គ្នា ម៉េច​ឯង​មិន​ទៅ? មក​ពីស្រែ​ម៉ង​ហាហ…» ។ លឺ​តា​ប៉ិណ្ណេះ ញ៉ុម​ឯណេះ​ចង់​តា​ស្ទុះ​ទៅ​ឆ្លើយ​ជំនួស​ថា បើ​មិន​មក​ពី​ស្រែ ស្មាន​តា​មក​រត់​ឌុប តែ​ខ្លាច​គាត់​វ៉ៃ ព្រោះ​គាត់​មាឌ​ធំ​ជាង!

ចឹង​បាន​តាថា កុំ​ចេះ​តា​ផ្តេសផ្តាស… ច្រុក​ខ្មែរ​យើង​អាឡូវ សុទ្ធតែ​ទំនើង អស់​ហើយ មិន​ថា សិស្សទំនើង, គ្រូទំនើង, សង្ឃទំនើង, ក្មេងទំនើង, ចាស់ទំនើង, ប្រុសស្រីទំនើង, តិច​ទៀត​មាន​អ្នក​ប្លុក​ទំនើង ដែរ​ដឹង! ហេសហេសហេស (សើច​បែប​ហួស​ចិត្ត​អត់​ទាន់​បាត់!)

Advertisements

38 thoughts on “ទស្សនៈ​អា​ផ្លយ៖ ចេះ​បើក​ម៉ូតូ​ឬ​អត់?

  1. ហាស​ហា​ មិន​យូរ​ទេ​ចាំ​មើល​បង​ក្មេង​ស្រែ ដាក់​ប្លុ​ក​ថ្មី​ហើយ!
    ដាក់ថា​ប្លុកទំនើង! ព្រោះ​អាឡូវ​ហ្នឹង​គាត់​សម្បូរ​រឿង​ទំនើង​ណាស់!

  2. រឿងបែបនេះ និយាយទាល់តែពេញ ប្លក់ ឬហៀរសឺវើទៀកក៏មិនអស់ដែរ

    មានគ្រប់សព្វ ពេញកាសែត ពេញទស្សនាវដ្តី ចាប់រំលោភ

    បង្ករគ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សាក្នុងក្រៅគ្រួសារ។ មានអង្គរក្សខ្លះជិះឡានមេ

    អួតស្រី អួតកាំភ្លើង ដល់ស្រីមិនស្រឡាញ់ ជោរ ជិះឡានបុកគេធ្វើឡូយ។

    ឥឡូវមេដេញចេញឲឈប់បាត់ហើយ ត្រូវពីរដៃរបស់មេទៀត។

    ចេះតែមានជាហូរហែរ

  3. បើ​គេសុទ្ធតែទំនើងអស់ហើយ ចឹងយើងធ្វើជាអ្នកថតរូបទំនើងដែរទៅ។
    អាណាខុសច្បាប់ខ្លះចាប់ថតដាក់ហ្វេសប៊ុគឲ្យអស់មើល!!​ចាំមើលទំនើង
    ចេះខ្មាស់គេអត់?
    តែចាំទៅរកទិញអាកាម៉ារ៉ាទំនើង ដែរថតរូបបានពេលកំពុង​បើកយន្ត១ឆិន
    ហេហេហេហេ

    • O.O?! មើល​វីដេអូ​នេះ ធ្វើ​អោយ​នឹក​ឃើញ​កាល​ពី​១០ឆ្នាំ​មុន កាល​ដែល​ខ្មែរ​សំបូរ​ណាស់​អា​កាសែត​វីដេអូ​ស្រដៀងៗ​នេះ ហើយ​ធ្វើ​អោយ​ក្មេងៗ(ដូចជាញ៉ុម​ជា​ដើម) ជ្រួល​ជ្រើម​លប​មើល​តាម​ចាស់ៗ ! ហេសហេសហេស… សួស្តី​លោក​បង​ខ្មោច​លង​ទាញពូកខ្លួនឯង! 😀

  4. ឥឡូវក៏សំបូរដែរ បើមិនជ្រួលបានថាមិនធម្មតា។ សុខភាពមិនល្អហើយបានមិន

    មានរម្មណ៍ អូ ច្រឡំមាត់និយាយបាត់។ មានអ្នកខ្លះទំនេរពេក ចង់ល្បីខ្ឡួនឯង

    តែខ្វះបច្ចេកទេសពន្លឺបន្តិច ហាស​ ហាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s