ទស្ស​នៈ​អា​ផ្លយ៖ ចាប់​អ្នក​ស៊ី​នំ​គ្រក់

រវល់​ម៉ាពេល អត់​សូវ​បាន​បញ្ចេញ​គំនិត​នៅ​ទីនេះសោះ មាន​អារម្មណ៍​ថា​ចង់​ផ្ទុះ, ថ្ងៃ​នេះ ញ៉ុម ស្មៅ (អាស់..ចាឡំ ចង់​និយាយ​ថា​ស្មៀន)ផ្លយ សុំ​និយាយ​ពី​ការ​ចាប់​អ្នក​ស៊ី​នំគ្រក់​តិច​ចុះ ។

ចាប់​តាំង​ពី​បង្កើត​ក្រុម​អ្នកដើរ​ចាប់​អ្នក​ស៊ីនំគ្រក់ ដោយ​សុទ្ធ​តែ​ផ្តិតមេដៃ ដាក់ខរសន្យាថា​នឹង​បំបាត់នំគ្រក់​អោយ​អស់​ពី​ប្រទេស​ដើម​ចេក​រួច​មក យើង​ឃើញ​ថា​សមិទ្ធិផល​មាន​ដែរ​ តែ​ដូច​តា​ម៉ាឆាវ ។

រយៈ​ពេល​ប្រាំ​ខែបើតាម​ផ្លយ​ចាំ បន្ទាប់​ពី​ក្រុម​នេះ​បាន​បង្កើត​ឡើយ ដូច​ជា​ឃើញ​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ពួក​អ្នក​ស៊ីនំគ្រក់​ម៉ា​ប្រអប់ពីរតាម​ផ្លូវ​ប៉ុណ្ណឹងរ៉េ! ឃើញ​ថា​លទ្ធផល​ហ្នុង​ធ្វើ​អោយ​ក្រុម​ហ្នឹង​អឿ​មែន​ទែន! ងាក​មក​មើល​អាឡូវវិញ, ខ្វះអី​ទាំងលក់​ ទាំង​អ្នក​ជាវ​តាម​ផ្លូវ, តាម​ស្តុប, អ្នកបោះដុំ​ក្នុងហាង រួម​មាន​ទាំង​អ្នក​ផលិតម្ស៉ៅផង ម៉េច​ក៏​មិន​ឃើញ​ក្រុម​ហ្នុងទៅ​ចាត់​វិធាន​ការ​សោះ​ចឹង? ហេស…. និយាយ​នេះ មិន​មែន​ស្អប់​នំគ្រក់អីរ៉េ តែ​អត់សូវ​ចូលចិត្ត ។ ក៏​ដឹង​ថា​ប្រទេស​ដើមល្ហុង ដើម​ក្រូច ដើមពុទ្រា សូម្បី​តា​ប្រទេស​ដើមគគីរដែលធំ​ជាង​គេ​ក៏​នៅ​តា​មាន​អ្នក​ឆី និង លក់​នំគ្រក់​ដែរ តែ​នំគ្រក់​ក្នុង​ប្រទេស​ដើម​ចេក​ ចង់​ទៅ​ជា​ផ្សិត​ម៉េចរ៉េ អត់​ដូច​នំគ្រក់​សោះ!

ណ្ហើយ!!! តាម​ដំណើរចុះ ទុក​អោយ​មាន​សិន​ក្រែង​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​នំគ្រក់ខ្លះ, និយាយ​តា​ប៉ិណ្ណឹង​បាន​ហើយ​ទៅរក​ឆី​នំ​ចាក់ឆុល យកហុងឈុយវិញ ក្រែង​បាន​ឈាម​មាត់ឆុល ព្រោះ​និយាយ​ប៉ាឆិត​ប៉ាឆៀង​ឈើន ។

Advertisements

49 thoughts on “ទស្ស​នៈ​អា​ផ្លយ៖ ចាប់​អ្នក​ស៊ី​នំ​គ្រក់

  1. យិយពីចោរនំគ្រក់ដឹង! ព្រោះងៃមុនឮមេយិយតាមប៉ុស្ត៍ថា សូម្បីតា ពារាំង សាប៉ង់ (និងអិនសេ) ក៏មានអាចោរនំគ្រក់ហ្នឹងដែរ ចឹងអត់ចម្លែកទេនៅស្រុកចេកយើង (មេគាត់យិយពីរឿងចោរប្លន់និងសម្លាប់សាហាវនៅតាខ្មៅ)!

  2. អ្នក​យល់ៗ​ម៉េច​ក៏​មិន​ប្រាប់​អ្នក​អត់​យល់​ផង! អត់​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​ចឹង? «អ្នក​ចេះ​បង្រៀន​អ្នក​មិន​សូវចេះ, អ្នក​មិន​សូវ​ចេះ​បង្រៀន​អ្នក​មិន​ចេះ​សោះ, អ្នក​មិន​ចេះ​សោះ​ធ្វើ​ធំ​អង្គុយ​ចាំ​គេ​បង្រៀន»

  3. ស្ថាប័នហ្នឹងបង្កើតមកប៉ុន្មានខែហើយតែដូចជាគ្មានបានការអីម៉ាតិចសោះ មកពី​អី? គេគ្រាន់តែដាក់តាំងតា៎ ចាំបាច់ធ្វើដូចមែនទែនធ្វើអីហា ច្បាប់ស្រុកយើងមួយ​ៗ ធ្វើឡើងដើម្បីចាប់ពួកប្រឆាំងទេ ដូចជាប្តីមួយប្រពន្ធមួយជាដើម។អានចំណង​ជើងម្តងទៀត”ស្ថាប័នប្រឆាំងអ្នកមិនពុករលួយ”

  4. អក្សរអ្នកស្រែអែងខ្ញុំទាល់តែ
    ពាក់វ៉ែនតាមើលហើយទើបយល់
    អីគេឆុល?
    និយាយអោយចំមកធ្វើដូចលួចគេនិយាយចឹងតៅខ្លាចអី
    ច្បាប់អត់មានហាមប្រាមក្នុងកានិយាយទេ។
    តែកុំអោយនិយាយខុស។

  5. មែន​នុង​!! ម៉េច​បាន​​ធៀប​ន័យ​អី​ក៏​តា​បន់​ដៃ​ម៉េះ​? អត់​យល់​រ៉េ​!! ហើយ​ហេតុ​ផល​អី​ បាន​យក​នំ​គ្រក់​ទៅ​ធៀប​ជា​មួយ​ខ​ឡាប់​សិន​អី​គេ​នុង​?? ស្រ​ដៀង​គ្នា​ត្រង់​ណា​ទៅ​??

  6. មិនបាច់ពាក់វែនតាទេ ទៅមើលគេធ្វើនំគ្រក់ដល់កន្លែងទៅ ឃើញហើយ !
    ចេះតែស្មានទេ បើយល់មិនខុសទេ ប្រហែលជាក្មេងស្រែ ចង់និយាយអំពី ច្បាប់បំបាត់អំពើពុករលួយ មែនឬ? ភាសា អាគាំង គេហៅ ខូរ៉ាប់សិន នោះអី !តែបើពាក្យ ខូឡាប់សិន ប្រហែលជាចិន អានអក្សរខ្មែរ មិនច្បាស់ , មែនទេ ?
    ប្រហែលជាចង់បានន័យថា បង្កើតបាន៤-៥ខែហើយ អត់ឃើញបានការអី មែនទេ?

  7. ហាយយ៉ា ! នេះគួរតែជាម៉ូដឺប៉ាស់របស់ក្រុមអ្នកដើរប្រមូលនំគ្រក់
    យកទៅចាក់ចោលទើបសម ។ បើចង់ប្រមូលចោល ចង់បំបាត់នំ
    គ្រក់ទាល់តែឃើញគេលក់ហើយកុំធើដឹង ដើរហួសធើងើយៗសិន
    រួចតាមមើលថាគេបានម្សៅមកពីណា រួចទៅលួចចំហុយអាម្សៅ
    នំគ្រក់នោះអោយឆ្អិនខ្លោចអស់មុនទៅ គេបានអីធើនំគ្រក់កើតទៀត ?
    នៅលើកោះចោរសមុទ្ទដែលខ្ញុំកំពុងពួននៅ រកនំគ្រក់ភ្លក់មិនបានមួយ
    ប្រអប់ទេ តែបើសូកូឡាព៌ណសសំបូរដល់កហើយសំរាប់អ្នកក្រៅ
    គឺកូនកាម៉ុមចោរជាអ្នកដើរលក់ផ្ទាល់តាម៉ង ស៊ីមិនប៉ាយ៉ាត់ហើមពោះ
    រឺអាចដល់ត្រូវអំពើស្បែកក្របីចូលពោះទៀត ។ ចំពោះប៉ាទេសចេកវិញ
    បើអ្នកដើរប៉ាម៉ូល ជាប់ខ្សែសាឡាយអ្នកកិនម្សៅនៅកាវ៉ែលៗផ្អែកតា
    គល់ចេក អត់ផ្លូវរ៉េ ! (ដឹងស្ដាប់គ្នាបានអត់ទេនាក 😆 យេយលេងតា!)

    • ក្រោយ​ពី​អាន​វាចារ​របស់​បង​ ទើប​ធ្វើ​អោយ​ខ្ញុំ​យល់​ពីអារម្មណ៍​របស់​អ្នក​ដែល​អាន​អត្ថបទ​របស់​ខ្ញុំ​ហើយ​អត់​យល់​ថា​ខ្ញុំ​និយាយ​ពី​អី! 😆 ហេសហេសហេស តាម​ពិត​ដូច​បង​ស្មាន​ចឹង! កាណេសសង់​ញ៉ុម​ខ្សោយ ចឹង​អត់​យល់​ថា​បង​និយាយ​ពី​អី​មែន តែ​គិត​ថា​ប្រហែលៗ​គ្នា​ហ្នុង គ្រាន់​តែ​កំពុង​គិត​ថា​ប្រទេស​បង​ ប្រទេស​ចោរសមុទ្រ​ហ្នុង​ប្រទេសណា​ចេះ? ប្រហែល​ជា​ក្បែរៗនេះ​ដែរ​តាម​មើល! រីករាយ​ស្វាគមន៍​ណា​បង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s