តើ​អ្នក…?

តើ​អ្នក​គិត​ថា​ អ្នក​មាន​ជីវភាព​គ្រប់​គ្រាន់​ឬ​ទេ?

អាហារប្រចាំថ្ងៃរបស់ពួកគេ អាចនឹងមិនស្មើរនឹងអាហារដែលអ្នកចាក់ចោលរាល់ថ្ងៃ

តាងនាម​អោយ​ក្រុម​ស្ម័គ្រចិត្ត «ខ្មែរដើម្បីខ្មែរ(K4K)» និងកញ្ញា​ សណ្តែក​បណ្តុះ ជា​អ្នក​ផ្តួចផ្តើម​នូវ​កម្មវិធី «ដើម្បីក្តីសង្ឃឹម», ខ្ញុំ​បាទ​សូម​អំពាវនាវ ដល់​អ្នក​ទាំង​អស់​គ្នា សូម​មេត្តា​ចូល​រួមចំណែក ក្នុង​ការ​ចែករំលែក​នូវ​ក្តី​សង្ឃឹម​ទៅ​កាន់​ក្មេងៗ​មួយ​ចំនួន​នៃ​មជ្ឈមណ្ដលកុមារសន្តិភាព១ ជាថវិការ រឺ​សំភារៈ​បរិក្ខា គ្រឿង​ឧបភោគ បរិភោគ​ផ្សេងៗ​តាម​សទ្ធារ ។

តើ​ «ខ្មែរ​ដើម្បី​ខ្មែរ» ជាអ្វី?

«ខ្មែរដើម្បីខ្មែរ» ជា​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួយក្រុមតូច ដែល​ចាប់​ផ្តើម​ដោយ​សមាជិក​ត្រឹម​តែ​៨នាក់, គ្រប់​គ្នា​សុទ្ធ​សឹង​តែ​មិន​ធ្លាប់​ជួប​មុខ​គ្នា តែ​មាន​បេះ​ដូង​ដូច​គ្នា, សុទ្ធ​តែ​មាន​អតីតភាពក្រីក្រ​ដូច​គ្នា, ដូច្នេះ នេះ​ជា​អ្វី​ដែល​ជំរុញ​អោយ​ក្រុម​ «ខ្មែរ​ដើម្បីខ្មែរ» ត្រូវ​បង្កើត​ឡើង​ក្នុងគោលបំណង​ចែក​រំលែក​នូវឳកាស និងក្តីសង្ឃឹម​ ទៅកាន់​កុមារ​ទីទ័ល​ក្រ​ត្រឹម​កំរិត​លទ្ធភាព ។

តើ​អ្នក​អាច​ចួល​រួម​ជា​មួយ​យើង​បាន​ដែរ​ទេ?

ប្រាកដ​ណាស់ ប្រាកដ​ជា​បាន! អ្នក​អាច​ចួល​រួម​ជា​មួយ​យើង​បាន ដោយ​យើង​ត្រូវ​ការ​ជា​និច្ច​អ្នក​ដែល​មាន​បេះ​ដូង​ដូច​ជា​ពួក​យើង ក្នុង​ការ​ចួល​រួមច​ំណែក​ក្នុង​គោល​បំណង​តែ​មួយ ។

តើ​ក្រៅ​ពី​ការ​ចូល​រួម​ជា​ក្រុម តើ​អ្នក​អាច​ជួយ​អ្វី​បាន​ខ្លះ​ទៀត?

ប្រសិន​បើ​អ្នក​មិន​ចង់​ចូលរួម​ជា​ក្រុម, អ្នក​អាច​ជួយ​ពួក​យើង​បាន​ដោយ​ចូល​រួម​ជា​វិភាគទាន រឺ​ជំនួយ​សប្បុរសធម៌​តាម​រយៈ​ក្រុម​យើង​ខ្ញុំ ។ ក្រៅ​ពី​នោះ ក្រុម​យើង​នៅ​មាន​ជា​ផលិតផល​សម្រាប់​លក់ ដើម្បី​បាន​ជា​កំរៃ​​សម្រាប់​ជា​ជំនួយ​ផង​ដែរ ។

តើ​មាន​ព្រឹត្តិការណ៍​អ្វី​គួរ​អោយ​ចាប់​អារម្មណ៍​ជាមួយ «ខ្មែរដើម្បីខ្មែរ»?

ក្រុម​យើង​នឹង​ធ្វើ​ទស្សនកិច្ច​ម្តង​ទៀតនៅ​អំឡុង​ពាក់​កណ្តាល​ខែធ្នូ ឆ្នាំ ២០១០ ហើយ​បើក​ទូលាយ​ក្នុង​ការ​ចូល​រួម ដោយ​គ្រាន់​តែ​ធ្វើ​ការ​ចុះឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី ១០​ ខែធ្នូ​ ឆ្នាំ​២០១០ ។ សំរាប់​ពត៌មាន​លំអិត សូម​ចុច​លើ​រូប​ភាព​ខាងក្រោម ដើម្បី​មើល​ក្រដាស់​ផ្សព្វផ្សាយ ៖

ជាភាសាខ្មែរ

In English

 

 

 

 

 

 

 

ក្រុម​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ចូល​រួម​អំពីអ្នក ក៏​ដូច​ជា​ការ​ចូមរួម​ចំណែក​ឧបត្ថម្ភផ្សេងៗ​ទៀត​ផងដែរ!

ដើម្បី​មើល​រូម​ភាព​ផ្សេងៗ​សូម​ចុច​នៅ​ទី​នេះ (ក្នុងហ្វេសប៊ូក​តែ​ប៉ុណ្ណោះ)

Advertisements

16 thoughts on “តើ​អ្នក…?

    • ជា​អ្នក​ហ្វេសប៊ុក មុខ​កូនចៅ​ចិន​ដូច​ប្អូន​ដែរ តែ​មាន​បេះដូង​ជា​ខ្មែរ​សុទ្ធ​សាធ​តា​ម៉ង! រាល់​អ្វីៗ​គឺ​គេ​ហ្នុង​ហើយ​ជា​អ្នក​ផ្តួច​ផ្តើមគំនិត និង​លះ​បង​់​ទាំង​កំលាំង​កាយ ពេលវេលា ព្រមទាំង​កំលាំង​ចិត្ត​ចាបើម​ណាស់!

  1. ក្មេងស្រែស្គាល់កន្លែងកុមារកំព្រា
    សន្តិភាពទីមួយពីណាមក.
    ឬមួយក្មេងស្រែជាអតីតក្មេងកុមារកំព្រាសន្តិភាពទី១?
    ចុះបើខ្ញុំផ្តល់ជំនួយមែនតើហ៊ានធានាថា
    ពិតជាដល់ដៃក្មេងកំព្រាទាំងនោះដែរទេ?
    ខ្ញុំស្គាល់អែកអុដំសឺន_សូបែរ្តិ៍ច្បាស់ណាស់.

    • សុំ​ទោស​ខ្ញុំ​មិន​ធ្លាប់​បាន​នៅ​ទីនោះ​ទេ! ដូច​បាន​និយាយ​ យើង​គ្រាន់​តែ​ជា​ក្រុម​តូច​មួយ ហើយ​មាន​ចិត្ត​ជួយ​ដល់​កុមារកំព្រា​ក្នុង​មជ្ឈមណ្ឌល​នោះ ។ យើង​មក​ពី​ទីកន្លែង​ផ្សេងៗគ្នា តែ​មាន​បេះដូង​ដូចគ្នា គឺ​បេះ​ដូង​ដែល​ចង់​ជួយ​ទៅ​កាន់​កុមារ​ដែល​ងាយ​ទទួល​រង​គ្រោះ ចែក​ជា​ឱកាស​ដែល​ពួក​គេ​គួរ​តែ​ទទួល​បាន រួមមាន​ការ​រៀនសូត្រ ការបណ្តុះបណ្តាល និងការកំសាន្ត​ផ្សេងៗ ។
      ក្រុម​យើង​ខ្ញុំ​មិន​មាន​រចនាសមព័ន្ធ មិន​មាន​ផ្នែក​គណនេយ្យ​ដែល​ផ្តល់​បរិយាកាស​កិបកេង​អី​ទេ ដូច្នេះ​យើង​រំពឹង​ថា រាល់​ជំនួយ​១០០ភាគរយ នឹង​បាន​ទៅ​ដល់​ដៃ​កុមារ​កំព្រាយ៉ាង​ពិត​ប្រាកដ, ក៏​ស្រប​នឹង​នោះ​ផងដែរ ប្រសិន​បើ​អ្នក​ផ្តល់​ជំនួយ​មិន​ទុកចិត្ត សំរាប់ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​លើក​ក្រោយ យើង​បើក​ចំហរ​ជា​សាធារណៈ​សំរាប់​ការ​ចូលរួម​ដោយ​សេរី ដោយ​គ្រាន់​តែ​ធ្វើការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី១ខែធ្នូ រហូត​ដល់​ថ្ងៃទី១០ខែធ្នូ ។ សូម​ថ្លែងអំណរគុណ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ជនអនាថា ។

  2. ខ្ញុំសូមឆ្លើយតបទៅជនអនាថាដែលបានសួរទៅកាន់ក្មេងស្រែ។
    ដំបូងខ្ញុំសុំសួរថា​ តើលោកអែកអុដំសឺន_សូបែរ្តិ៍​ គឺជា​នាយកនៅទីនោះឬមិនមែន?គោលបំណងដែលអ្នកនិយាយថាចង់បរិច្ចាក
    លុយនោះក៏ព្រោះតែចង់សាកល្បងចិត្តពួកខ្ញុំថា​ជាជនបោកប្រាស់ឬក៏ពិតជាចង់បរិច្ចាកដោយសុទចិត្តពិតប្រាកដ?
    ហើយចុះបើអ្នកស្គាល់កន្លែងមជ្ឈមណ្ឌលទៅហើយ ចាំបាច់អីមកសួរបញ្ចាក់ថាពួកខ្ញុំស្គាល់ឬមិនស្គាល់ទៀតបើសូម្បីតែទីកន្លែងនិងទីតាំងខ្ញុំបានប្រាប់យ៉ាងច្បាស់ទៅហើយ?
    មាសសុទ្ធមិនខ្លាចភ្លើង អ្វីដែលពួកខ្ញុំធ្វើក៏មិនខ្លាចគ្មានអ្នកដឹងដែរ។
    សកម្មភាពទាំងនេះផុសចេញពីទឹកចិត្តដ៏ពិតបា្រកដ​ មិនមែនបានតែថានោះទេ
    អ្វីក៏ដោយអាចដំណើរការបានក៏អាស្រ័យលើពេលវេលា​។មិនមែនថាបានថ្ងៃនេះស្អែកឡើងឲ្យចេញលទ្ធផលបាននោះទេ។
    ខ្ញុំសូមធ្វើការសុំទោសរាល់កំហុសឆ្គងទៅលើប្រការណាមួយ។
    ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តនិយាយត្រង់ៗពេលខ្លះក៏អាចធ្វើឲ្យអ្នកស្តាប់ខឹងផងដែរ។​តែខ្ញុំគិតថានិយាយត្រង់វាប្រសើរជាងការនិយាយតែពាក្យដែលលើកសរសើរគេអត់បានការ។អរគុណ ចំពោះការចាប់អារម្មណ៏

  3. ខ្ញុំសូមប្រាប់តាមត្រង់ទៅចុះខ្ញុំមិនមែនស្គាល់តែកុមារកំព្រាសន្តិភាពទី១
    ស្រែអំពិលទេខ្ញុំថែមទាំងស្គាល់កុមារសន្តិភាពទី២នៅអែបាត់ដំបងទៀត.
    ជាច្រើនឆ្នាំហើយមិនដែលអ្នកណាបានស្គាល់មណ្ឌលកុមារសន្តិភាពទី១
    ស្រែអំពិលទេហើយក៍គ្មានអ្នកណាបានចេញមុខមករៃអង់គៀសប្រាក់កាស
    ឬសំភារះអ្វីទៅជួយដែរទើបតែពេលនេះខ្ញុំបានអានblogរបស់ក្មេងស្រែ
    ធ្វើអោយខ្ញុំមានអារមថាបានអានត្រូវចំណុចរបស់ខ្ញុំ.
    កានពីឆ្នាំ២០០៩ខ្ញុំបានទៅស្រុកខ្មែរហើយបានទៅមណ្ឌលកុមារកំព្រាសន្តិភាព
    ទី១ស្រែអំពិលខ្ញុំបានទិញអង្ករ១តោនជូនដោយប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញំ.
    ហើយបានទៅកុមារកំព្រាសន្តិភាពទី២ទៀតនៅអែបាត់ដំបងខ្ញុំបានទិញនំ
    សៀវផៅនិងបិចដោយប្រាក់ផ្ទាល់ខ្លួនខ្ញុំ។
    (ខ្មែរដើមបីខ្មែរ)ខ្ញុំសូមគាំទ្រនៅគំនិតនិងក្រុមរបស់អ្នក.
    សូមអ្នកបន្តនៅគំនិតរបស់អ្នកដោយក្តីសាប់បាយរីករាយនិងជោកជៃគ្រប់ពេលវេលា.

    • គឺ​យ៉ាង​នេះ​ទេ​ឬ? ស្មាន​តែ​អ្វី​ផ្សេង! ហេសហេសហេស… បាទ​ពួក​យើង​នឹង​បន្តរឆន្ទៈ​របស់​ពួក​យើង​អោយ​អស់​ពី​សមត្ថភាព បើ​ទោះ​យើង​ដឹង​ថា ជំនួយ ឬ អ្វី​ដែល​ពួក​យើង​អាច​ជួយ​បាន វា​តិច​តួចណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​ពួកគាត់ត្រូវការ ។ អរគុណ​បង!

  4. ត្រឹមត្រូវ​ កុមារសន្តិតភាពមានពីរកន្លែង​។សំរាប់ខេត្តកណ្តាលគឺជាជំហ៊ានទីមួយរបស់ក្រុមពួកយើង។ឯជំហ៊ានទីពីរគឺសំដៅទៅបាត់ដំបងដែលជាកន្លែងលំបាកជាងខេត្តកណ្តាលទៅទៀត។ក្មេងដែលទទួលយកទៅមជ្ឈមណ្ឌលនោះភាគច្រើនបានមកពីការជួញដូរឲ្យទៅសុំទាននៅប្រទេសជិតខាង ក្មេងខ្លះបានមករស់នៅដល់មជ្ឈមណ្ឌលហើយតែនៅមានក្រុមគ្រួសារដែលខ្វះចំណេះដឹងមកល្បួង​យកទៅលក់ម្តងទៀត ស្តាប់ហើយធ្វើឲ្យពួកខ្ញុំដែលទៅនោះមានអារម្មណ៏ខឹងក្តៅក្រហាយមែនទែន។
    មួយទៀត ស្តាប់តាមប្រសាស៏លោកនាយកនៅទីនោះថា លោកធ្លាប់បានសុំជំនួយពីខាងអង្គការនិងក្រសួងដែរ តែគេមិនសូវជាអើតពើរប៉ុន្មានទេ ដូច្នេះលោកក៏ធ្វើទៅតាមសមត្ថភាពលោកផ្ទាល់ទៅ ជួយបានប៉ុនណាធ្វើប៉ុនហ្នឹងទៅ។​
    ក្រុមពួកខ្ញុំបង្កើតឡើងមិនមែនធ្វើត្រឹមប៉ុណ្ណឹងទេ នៅមានគំរោងជាច្រើនទៀតដែលពួកយើងចង់ធ្វើ តែដោយសារម្នាក់ៗជាប់រវល់រឿងការងាររៀងខ្លួនដូចនេះរាល់គំរោងនីមួយៗមានការប្រើពេលវេលាយូរបន្តិច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s