ដុល្លូយ​បនីយកម្ម

សម័យថ្ងៃ​មួយ ផ្លយ និង ក្មេង​ស្រែ បាន​ទៅ​ដើរ​លេង​នៅ​កំពង់សោម (ខែត្រ​ព្រះសីហនុ) ដោយ​​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កណ្តាល​ក្រុង​ជិត​ផ្សារ​ពាណិជ្ជកម្ម ។ បន្ទាប់​ពី​ដើរ​គយ​គន់​ផ្សារ និង ទីកន្លែង​ជិតៗ​អស់​ហើយ ក៏​គិត​នាំ​គ្នា​ទៅ​លេង​ឆ្នេរ, គិត​គ្នា​ស្រេច ក៏​នាំ​គ្នា​ដើរ​ទៅ​កាន់​ផ្លូវ​ហើយ​ស្រែក​ហៅ​ពូម៉ូតូឌុប​មកហើយ​និយាយ ៖

ក្មេងស្រែ ៖ ទៅ​ឆ្នេរអូឈើទាល យកម៉ាន​ពូ?

ក្មេង​ស្រែ​ជាអ្នក​តថ្លៃ​ដោយ​សារ​ផ្លយ​អត់​យក​លុយ​តាម​រ៉េ ហើយ​ធ្វើ​ជា​មើល​នេះ​មើល​នោះ​ទំនង​ដូច​អត់​ដឹង ។

ពូម៉ូតូឌុប ៖ ពីរដុល្លារ ក្មួយ ។
ក្មេងស្រែ ៖ ប្រាំ….
ផ្លយ ៖ ហេហ…

ផ្លយ​ស្រែក​កាត់​អត់​អោយ​ក្មេងស្រែ​និយាយ​ ទំនង​ដឹងថា​ក្មេង​ស្រែ​ចង់​និយាយថា ប្រាំ​ពាន់ ហើយ​ងាក​មក​និយាយ​នឹង​ក្មេង​ស្រែ

ផ្លយ ៖ គេ​កាត់​ថ្លៃ​សុទ្ធ​តាដុល្លារ ហើយ​ត​ថ្លៃ​អី​លុយ​ខ្មែរ​ចឹង? តិច​គេ​ថា​ស្រែ (តាម​ពិត​មក​ពី​ស្រែ​មែន)!

និយាយ​រួច​ ផ្លយ​ងាក​ទៅ​និយាយ​នឹង​ពូម៉ូតូ​ឌុបវិញ​ថា

ផ្លយ ៖ មួយដុល្លារពីកាក់​កន្លះ បាន​ហេហពូ?
ក្មេងស្រែ ៖ ….

18 thoughts on “ដុល្លូយ​បនីយកម្ម

  1. ​…..
    ស្រាប់​តែ​ពេល​នោះ​ ផ្កាយ​ដុះ​ជើង​ ក៏ចេញ​មក​ ហើយ​និយាយ​ថា​៖
    «យ៉ាប់​!!! បើ​និយាយ​ត​ថ្លៃ​គ្នា​ សុទ្ធ​តាដុល្លា​អញ្ចឹង ប្រញាប់​គាត់​​ទារ​យក​តែ​ដុល្លា​​​ទៅ​។​ ​ដល់​ពេល​ឲ្យ​ អត់​មាន​២​កាក់​កន្លះ ​​ហើយ​គាត់​ក៏​អត់មាន​​​​៧​កាន់​កន្លះអាប់…​ ទៅ​វិញ​ទៅមក នៅតែ​ពីរ​ដុល្លា​អា​ដែល​ព្រោះ​អា​​៧​កាក់​កន្លះ​នោះ​ ​ពូ​ម៉ូតូ​ឌុប​សុំ​​​លុយ​ធីប​… ហិហិហិ»
    …..

    • អត់រ៉េ! អោយ​លុយ​តុលារ តែ​គាត់​អាប់​មក​វិញ​លុយ​ខ្មែរ ដល់​ចឹង​គាត់​ស្រែ​ដែរ! ហេសហេសហេស… តែ​ក្មេង​ស្រែ​យក​លុយ​ខ្មែរ​មក​ទុក​ចាយ ចឹង​ស្រែ​អាដែល! ង៉ាស់ង៉ាស់ង៉ាស់

  2. ឲគាត់រៀនចាយលុយតុលារ ឲហើយទៅ តែតិចទៀតនឹងគេចាយពេញប្រទេស ​​​ ពិបាកខ្លាចគាត់មិនស្គាល់។ តែយ៉ាងហោចក៏នៅក្មេងស្រែមួយដែរ នៅចាយលុយជាតិយើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s