ស្លឹក​ក្រខុប​១​គីឡូ​ 20​ដុល្លារ​អាមេរិច

ថ្ងៃ​មួយ ក្នុង​ប្រទេស​ដើម​ចេក, ពូសុក​​ជា​ប្រជាជន​រស់​នៅ​តាម​ជន​បទ ក្នុងភូមិ​ដើម​ល្ហុង បាន​ជួប​ទុច​នឹង​​បុរស​ម្នាក់​ស្លៀក​ពាក់​ស្អាត​បាត ទំនង​ជា​អ្នក​មាន ។ ក្រោយ​ពី​សំណេះ​សំណាល​នឹង​គ្នា​មួយ​រយៈ​ធំ ទើប​គាត់​ដឹង​ថា បុរស​នោះ​ជា​ឈ្មួយ​រកស៊ី​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ប្រទេស​ជិត​ខាង (ប្រទេស​ដើម​ស្លា និង​ប្រទេស​ដើម​ក្រូច) ។ ឈ្មួញ​ម្នាក់​នោះ​បាន​ប្រាប់​គាត់​ថា គាត់​កំពុង​តែ​ដើរ​ប្រមូល​ទិញ​ស្លឹក​ក្រខុប(ម្ខុប? ស្រខុប?) ធំៗ ក្នុង​តំលៃ 20ដុល្លារអាមេរិច សំរាប់​ស្លឹក​ដែល​ល្អៗ ។

គ្រាន់​តែ​លឺ​ភ្លាម ពូសុក នៅ​មិន​ស្ងៀម ស្រវ៉ា​ខ្នះ​ខ្នែង​សុំ​អាស័យដ្ឋាន លេខទូរស័ព្ទ និង​អ៊ីម៉េល អាដ្រេស សំរាប់​ទំនាក់ទំនង​របស់​ឈ្មួញ​ម្នាក់​នោះ ហើយ​បាន​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​របស់​គាត់​វិញ យ៉ាង​ប្រញាប់ប្រញាល់​ដោយ​មិន​មាន​ប្រាប់​រឿង​នេះ​ទៅ​កាន់​អ្នក​ស្រុក អ្នកភូមិ ឬ អ្នកណាផ្សេងឡើយ សូម្បី​តែ​ប្រពន្ធ និង​សាច់ញាតិ​របស់​គាត់ ។

មួយ​ថ្ងៃ​ក្រោយ​មក គាត់​បាន​ប្រមូល​បាន​ស្លឹក​ក្រខុប (បេះ​ពី​ក្រោយ​ផ្ទះ​គាត់) ១គីឡូក្រាម (គាត់​សាក​ត្រឹម​ប៉ុណ្ណឹងសិន ព្រោះ​មិន​សូវ​ទុកចិត្ត​ឈ្មួញ​នោះ​ដែរ ក្លាច​ខាត​កំលាំង​ដោយ​អសារបង់) បន្ទាប់​មក​គាត់​ក៏​ធ្វើ​ការ​ទាក់​ទង​ទៅ​ឈ្មួយ​តាមរយៈ​វ៉េបសាយ ដាប់បឹលយូៗៗដត់ស្លឹកក្រខុប​នាំ​ចេញដត់​ខាំ ហើយ​បាន​ធ្វើ​ការ​ដោះដូរ​ទំនិញ​ដោយ​ជោគ​ជ័យ និង​ទទួល​បាន​ប្រាក់ 20ដុល្លារ ដូច​ដែល​បាន​ព្រមព្រៀង ។

ដោយ​ឃើញ​ជោគ​ជ័យ​នេះ ពូសុខ​បាន​ត្រឡប់​មកវិញ ដើរ​បុលខ្ចី​ប្រាក់​ពី​អ្នក​ចង​ការ ហើយ​ដើរ​ប្រមូល​ទិញស្លឹក​ក្រខុប​ធំៗ ដោយ​មិន​គិត​ពី​ប្រភព ក្នុង​តំលៃ 10ដុល្លារ សម្រាប់​ស្លឹក​មួយ​គីឡូក្រាម ។ មួយ​អាទិត្យ​ក្រោយ​មក គាត់​បាន​ប្រមូល​បាន​វា​យ៉ាងច្រើនសិបគីឡូ ហើយ​ក៏​នឹក​គិត​ថា​សមល្មម​នឹង​យក​ទៅ​ធ្វើ​ការ​ដោះ​ដូរ​ម្តង​ ទៀត។ គិត​ស្រេច គាត់​បាន​ធ្វើ​ដំណើរ​ដឹក​ស្លឹក​ក្រខុប​របស់​គាត់​ជា​មួយ​នឹង​រទេះ​សេះ ទៅ​កាន់​កន្លែង​ដែល​ធ្លាប់​ធ្វើការ​ដោះដូរ តែ​រក​ឈ្មួញ​នោះ​មិន​ឃើញ​ទាល់​តែ​សោះ ។ ក្នុង​ខណៈនោះ មិន​ត្រឹម​តែ​គាត់​តែ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រង់​ចាំឈ្មួញ​មកទទួល​យក​ស្លឹក​ក្រខុប​ដូច​រូប​គាត់ដែរ ។

ក្រោយ​មក​ទើបគាត់​បាន​ដឹង​ថា ឈ្មួយ​នោះ​ជា​មនុស្ស​បោក​ប្រាស់, ស្លឹក​ក្រខុប​ដែល​គាត់​បាន​ប្រមូល​ទិញ​ដោយ​មិន​ដឹង​ប្រភព​នោះ ជា​ស្លឹក​ដែល​ឈ្មួយ​នោះ​បញ្ចេញ​ទៅ​លក់​ដើម្បី​អោយ​មាន​មនុស្ស​ប្រមូល​ទិញ ហើយ​យក​វា​មក​ដោះដូរ​ជា​មួយ​នឹង​ឈ្មួញ​នោះ​សោះ ។

នេះ​ជាគំរូ​សម្រាប់​អ្នក​ដែល​ផុស​ផុល ក្នុង​ការ​ប្រមូល​ទិញ​សត្វ​តុកកែថ្មីៗ​នេះ ដែល​អ្នក​ខ្លះ​នៅ​រក​មុខ​អ្នក​ទិញ​មិន​ទាន់​ឃើញ, អ្នក​ខ្លះ​បាន​ទៅ​ជួប​ហើយ តែ​លក់​មិន​ចេញ ដោយ​ខុស​នឹង​តំរូវការ (តូច​ជាង​ទំហំកំណត់, ដាច់​កន្ទុយ, លើ​ខ្លួន​តុកកែ​មាន​ស្នាម​ក្រយ៉ៅដៃ…) ដែល​ធ្វើ​អោយ​បង់​កម្លាំង​ទទេៗ ។ សូម​ប្រើ​វិចារណញាណ ក្នុងការជឿ​ទៅលើ​អ្វី​មួយ​ដែល​នឹង​បាន​មក​ដោយ​ងាយៗពេកកូវ ។

អានផងដែរ

14 thoughts on “ស្លឹក​ក្រខុប​១​គីឡូ​ 20​ដុល្លារ​អាមេរិច

    • ត្រឹមត្រូវ នេះហើយគេហៅអ្នកខ្លាំងខាងម៉ាឃិតធីង ។ដូចកាល ប៉ុន្មានឆ្នាំមុន ល្បីញ៉ាំ​សណ្តែកខៀវចឹង តាមពិតបោកសោះ គិតទៅខ្មែរយើងលូវប្លែកៗ 😮

      • មេចថាខុស? ម៉ាឃីតធីងក៏ជាស្ទាយន័យការនិយាយបោកប្រាស់ដែរ បើមិនប្រូ ធ្វើមេចគេជឿ? បើមិនប្រូ ធ្វើមេចគេទិញ? បើមិនប្រូធ្វើមេចគេចាប់អារម្មណ៍? ពេលចាប់អារម្មណ៍គេទិញ នឹងចូលបោកប្រាស់តែ១ហេ

  1. និយាយរឿងម៉ាឃិតធិង ញ៉ុមចូលចិត្តថាគាត់ នៅកន្លែងញ៉ុម

    អួតមិចេះមើលស្ថានភាព ឬដៃគូសន្ទនាគាត់ទេ។ បោកបានតែក្មេងទីក្រុងទេ

    ក្មេងស្រែច្រឡំហើយ។ ហេស ហេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s