«ប្រុស​មិន​ខូច, ស្រី​មិន​ស្រឡាញ់»?

[…]ប្រុស​ដែល​ខ្ញុំ​លួច​ស្នេហា កំពុង​ញ៉ាំ​ស្រា វាចារនឹង​ស្រីៗ ប្រុស​ដែល​ខ្ញុំ​លួច​បេតី អង្គុយ​ញ៉ាំ​បារី​ធ្វើ​ហីៗ​មិន​ដឹង​ខ្លួន […]

មិន​ដឹង​ទ្រឹស្តី​នេះ​ត្រូវ​បាន​បង្កើត​តាំង​ពី​អង្កាល​មក​រ៉េ! តែ​វា​ធ្វើ​អោយ​មាន​អារម្មណ៍​ថា​ត្រូវ​ណាស់​ក្នុង​សម័យ​បច្ចុប្បន្ន… ។ បុរស​មឹះៗ មុយៗ រុយទុំ រៀន​ពូកែរ ស្លូត សុភាព ច្រើន​តែ​ត្រូវ​បាន​មើល​រំលង ។ ស្រីៗ​ឥឡូវ​ហាក់​ដូច​ចាប់​អារម្មណ៍​នឹង​ភាព​កោង ហ៊ឺហា ភាព​ជា​បងធំ ចំណេះ​ខាងផឹកស៊ីជក់ វ៉ៃតប់ ច្រើន​ជាង តំលៃ​នៃ​ចំណេះ​វិជ្ជា ។ អង្គុយ​មើល​រាល់​ថ្ងៃ​ ឃើញ​តែ​ក្មេងៗ​ស្រី ដណ្តើម​​ប្រជ្រៀត​ក្បាល​គ្នា​តោង​តា «អាខុសគេម៉ា​ភូមិ» ហ្នុង​ឯង ។ ឯ​អ្នក​ដែល​ប្រឹង​ប្រែង​រៀតសូត្រ ពូកែរៗណាស់ ពូកែររហូត​ដល់​អត់​មាន​ពេល​តាម​សេរីខោអាវ សេរីម៉ូដសក់ អត់​បាន​តាមដាន​ចំរៀង​កូរ៉េ រឿងភាគកូរ៉េ អី​ហ្នុង សឹង​តែ​ក្លាយ​ជា​មនុស្ស​ចម្លែក​ក្នុង​សង្គម​យ៉ាង​ម៉េច​រ៉េ!

ប្រកាស​១នេះ​មិន​ត្រូវ​បាន​សរសេរក្នុង​គោល​បំណង​បណ្តុះ​ ឬ​គាំទ្រ អោយ​យុវជន ជាពិសេស​ក្មេងៗ​ប្រុសៗ នាំ​គ្នា​ខូច នាំគ្នា​ពាលអីរ៉េ គ្រាន់​តែ​ចង់​និយាយថា គួរ​ចេះ​សម្រប​សម្រួល​ខ្លួន​អោយ​ត្រូវ​ទៅ​តាមកាលៈទេសៈ ដើម្បី​អោយ​ជោគ​ជ័យ​លើ​គ្រប់​វិស័យ ។ ក៏​ចង់​ដាស់​តឿន​ដល់​ប្អូន​យុវតី​ផងដែរថា ភាពហ៊ឺ​ហា​ជា​រឿង​មួយឆាវរ៉េ បើ​ចង់​បាន​អ្វី​ដែល​ស្ថិត​ស្ថេរ​យូរអង្វែង​ ទាល់​តា​ឆ្លាក់ដុំថ្មរ ។

ដល់​និយាយ​ចឹង​ហើយ ស្រាប់​តែ​ប្អូនៗ​ប្រុសៗ ទៅ​លេង​ខ្លួន​អស់, តិច​នៅ​ស្រែ​តា​ញ៉ុមរ៉ូវ? 😆 តែ​ចឹង​ក៏​បាន​ដែរ ព្រោះ​ញ៉ុម​ចូល​ចិត្ត unique! ហេសហេសហេស

74 thoughts on “«ប្រុស​មិន​ខូច, ស្រី​មិន​ស្រឡាញ់»?

  1. ត្រឹមត្រូវហើយ! តែកុំភ្លេចថា “នាងរត់រកអ្នក…” ចង់និយាយថា មនុស្សល្អគឺភាគច្រើន បានជួបមនុស្សល្អ ចំណែក មនុស្សយ៉ាប់ សំលឹងឃើញតា មនុស្សយ៉ាប់ហ្នឹងហើយ។

  2. “បុរស​មឹះៗ មុយៗ រុយទុំ រៀន​ពូកែរ ស្លូត សុភាព ច្រើន​តែ​ត្រូវ​បាន​មើល​រំលង”
    គឺ​វា​អ៊ីចឹង​ហើយ។ តើ​យើង​ហ្នឹង​ជា​ស្អី ដែល​ត្រូវ​អោយ​គេ​មើល​ឃើញ​នោះ?

    អ្នក​ដែល​មឹះៗ នោះ​ចាំ​ស្រី​ដែល​មឹះមក​ប្រាប់​ថា​ស្រលាញ់​មុន​រឺ?

    យើង​គួរ​យក​គំរូ​តាម​មនុស្ស​ខូច​ខ្លះ​ផង។ បើ​យើង​ស្រលាញ់​គេ ខ្លាច​អី​នឹង​ទៅ​និយាយប្រាប់​គេ​នោះ។ យើង​មិនមែន​ទៅ​បោក​គេ​ទេ តែ​ត្រូវ​រៀនក្លាហាន​តាម​មនុស្ស​ខូច​ខិល​អស់​នោះ ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់។

    រឺមួយ​ថា​តើ ស្ត្រី​ដែល​យើង​ស្រលាញ់​នោះ មិន​មាន​តំលៃ​ស្មើ​នឹង​សេចក្ដី​ភ័យខ្លាច​របស់​យើង​ទេ?

    បើ​យើង​មឹះៗ មិន​ដែល​ទាំង​និយាយ​រក​គេ​ផង ធ្វើ​ម៉េច​គេ​ដឹង​ថា​យើង​ស្រលាញ់​គេ​? ដូច្នេះ​ជា​ការ​គិត​ខុស​ដ៏​ធំមួយ ដែល​ថា មឹះៗ ប្រឹងធ្វើ​ល្អ ចាំ​អោយ​គេ​មើល​ឃើញ។

  3. សួស្តីបងម្ចាស់ប្លុក!!!! ឆ្លៀតពេលនេះសូមជំរាបសួរ និងសូមបញ្ចេញមតិខ្លះផង!!!
    ខ្ញុំគិតថាសំរាប់មនុស្សមួយចំនួនដែលគាត់ស្រលាញ់គ្នាតាមបែបហ៊ឺហា ឡូយឆាយ ស្នេហានេះបែបមិនគង់ទេមើលទៅ វាជាស្នេហាតាមបែបភ្លើងចំបើង ដែលងាយនឹងឆេះ ហើយក៏ឆាប់រលត់ដែរ!!!!
    តែបើបែបម្យ៉ាងទៀតវិញនោះ វាប្រហែលជាអាចឋិតថេរជាង ព្រោះយើងអាចមានគ្នាមើលពីគ្នាទៅវិញទៅមកបានច្រើន។
    នេះគ្រាន់តែជាគំនិតដ៏តូចមួយរបស់ខ្ញុំ មិនដឹងថាអាចទទួលយកបានទេ 😉

    អូ!!!សូមសរសើរដល់ វិចិត្រផង ពិតជាបានទ្រឹស្តីណាស់! ប្រហែលជាធ្លាប់មានបទពិសោធន៏ហើយមើលទៅ!!!!!!!!!

    • បាទ! សួស្តី, តែ​ម្បាច់​ជំរាបសួរ​រ៉េ ព្រោះ​ញ៉ុម​ក្មេង​នៅឡើយរ៉េ​បាទ ។ គ្មាន​អ្នក​ណា​ទៅ​គិត​ថា​ស្នេហា​មួយឆាវ​ហ្នុង​វា​នៅ​ឋិតឋេរបានយូររ៉េ, តែ​ទាស់​ត្រង់​ថា យុវជនយុវតី​យើង​អត់​គិត​ចឹង​សោះ, អរគុណ​សម្រាប់​មតិនេះ ។ ម្យ៉ាង​បង​ប្រហែល​ជា​ច្រឡំ លោក​គ្រូ​វិចិត្រ នឹងលោកប្អូន​សុវិចិត្រ​ហើយ​មើល​ទៅ! មិន​អោយ​លោក​គ្រូវិចិត្រ​មាន​បទ​ពិសោធន៍​យ៉ាង​ម៉េច បើ​គាត់​មាន​កូន​១ឡើង​ប៉ិនណា​ប៉ិនណី​ទៅ​ហើយ! 😀

  4. ឳសុភាពនារីទាំងឡាយអើយ… មេត្តាកុំឲ្យចាញ់បោកភាពឡូយឆាយពេកណា ត្រូវប្រុងប្រយ័ត្នជានិច្ចណា ព្រោះជួនកាល វាគ្រាន់តែជាធ្នាក់ របស់ពួកប្រុសព្រានទេណា។ មនុស្សប្រុស កាន់តាឡូយឆាយ កាន់តាសំដីផ្អែម កាន់តាបោក… យកឡាអសំលឹងមើល មនុស្សមឹះៗវិញរ៉ូវឡាអជាង ហេស ហេស… «បំណងឡាអពីបុរស ស្លូតត្រង់ ស្មោះសរ»

  5. ខ្ញុំ​ជឿ​ថា​ ប្រុស​ដែល​ល្អ​ក៏​គេ​មិន​ចង់​បាន​ស្រី​ដែល​ចូល​ចិត្ត​តែ​ភាព​ហ៊ឺហា​អញ្ចឹង​ដែរ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឈឺ​ក្បាល​ទេ។ ឲ្យ​តែ​មាន​ព្រៃ មិន​ខ្លាច​ខ្វះ​អុស​ដុត។ :mrgreen:

    • ថា​មិន​ត្រូវ​ដែរ, តាម​ពិត​សំដី​ដែលថា «ញ៉ុមមិនត្រូវការនារីឆើតឆាយ ស្អាត​បាទ​ពេក​ទេ អោយ​តែ​ស្រឡាញ់​ញ៉ុម» អា​ហ្នឹង​ដូច​ជា​សំដី​លួង​លោម​ខ្លួន​ឯង​របស់​អ្នក​ដែល​គ្មាន​សង្សារស្អាត​ទេដឹង? ហេសហេសហេស…

  6. មិនប្រាកដទាល់ប្រុសខូចបានស្រីស្រលាញ់ហេ អ្នកណាទៅស្រលាញ់ប្រុសខូច​ហ៎​?​( ប្រុសស្លាប់ណឹង?) អាគិគិៗៗៗ ថាលេងហេ តាមពីមនុស្សប្រុសសុភាពល្អ តែកមឲ្យទុយមុយ រុយក៏មិនបក់ពេកទៅបានហើយ ម្យាងប្រុសដែលខូចៗច្រើនតែ ត្រូវស្រីឆ្នាស់បំបាក់ធ្មុងអីថាខ្លះ 😀

  7. មែនហើយបង នារីសម័យអាឡូវភាគច្រើនគេសម្លឹងឃើញតែបុរសណាហ៊ឺហា មានលុយ និងមានសំភារៈប្រើប្រាស់ទំនើបៗ ច្រើនជាងបុរសណាដែលសុភាពរាបសារ៕

    • មិនខុសពីគ្នារ៉េ ប្រុសៗឯណាទៅមើល ស្រីៗ ខ្វាក់ ហើយគរនោះ មែនរ៉េ ? ដូចគ្នា ខ្ញុំអោយពិន្ទុ ប្រុស ១ ស្រី ១

      • កិកិកិ… ញ៉ុមដឹងថាមិចបានបងហនុមាននៅលីវដល់អាឡូវ ព្រោះមនុស្សស្រីមិនស្រលាញ់ស្វាទេ។ អូ! ញ៉ុមឃើញស្វានៅវត្តភ្នំស្អាតៗ ច្រើនណាស់​ចឹងបងហនុមានឯង សាកទៅវ៉ៃមនោសាកមើស៍ 🙂

      • បងហនុមាន៖ ចុះ​កាល​បាន​រក​ពីងពន្ធអី​បង? កុំ​ភ្លេច​ហៅ​ការ​ញ៉ុម​ផង! តែ​មក​ការ​នៅ​ស្រុក​ខ្មែរ​មក ការ​នៅ​ស្រុក​គេ​អត់​បាន​ទៅ​រ៉េ! 😀
        បងចំរៀងខ្មែរ៖ អុញ ទៅ​វ៉ៃ​មនោ អី​ជាមួយ​ស្វា​ហ្នុង? បាញ់​ថ្នាំ​សាឡប់​យកម៉ងរ៉ូវ 😆

  8. ទស្សនះ​ខាង​លើ​នោះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ!! ហើយ​ខ្ញុំ​ក៏​មិន​បាន​ថា​ខុស​ដែរ!!! តែ ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​មិន​ដែល​ខូច​ផង តែ​មាន​នារី​ជា​ច្រើន​ស្រឡាញ់!!! កិកិកិ ដូច​លើក​ខ្លួន​ឯង​ពេក តែ​វា​ជា​ការ​ពិត។ អាឡុវ​បាន​ប៉ាពន់​ស្អាត ហើយ​គ្រួសារ​មាន​សុភ​មង្គល​ទៀត​ចឹង​ វា​យ៉ាង​ម៉េច​ទៅ​វិញ?

  9. សួស្តីបង​ប្អូនទាំងអស់

    រឿងដែលថាមនុស្សមិនខូច ស្រីៗមិនស្រឡាញ់នឹងបកស្រាយត្រូវម្យ៉ាងម្នាក់ទេ

    តាមពិតទៅញ៉ុមគឺដូចនឹងហើយ គេមើលរំលងរហូតនឹង មកមិះៗ

    គិតតែរៀន។ តែដល់ពេលរៀនចប់មហាវិទ្យាល័យ បានធ្វើការមុនគេ

    ពេលមានលុយ (ចង់និយាយថាលុយរកខ្លួនឯងស្រួលចាយ មិនសុំអាណាព្យាបាល) សំបូរស្រីៗស្គាល់ណាស់ ។

    គិតទៅពាក្យចាស់ៗថាកុំស្រាឡញ់

    ស្រីពេលវ័យសិក្សាគឺដូចនេះឯង។​ ខាតពេលរៀនមិនចេះ គេមិនស្រឡាញ់ព្រោះ

    គិតតែខំរៀន។ តែមិនទាន់យឺតពេលឯណា មានលុយចាយខ្លួនឯងទៅ

    សាច់ឈាមក៏ភ្លឺថ្លាតាមនឹងដែរ ទិញរបស់ប្រើប្រាស់ល្អទៅ​ គឺគេមើលឃើញភ្លាមៗ

    ហេស​ ហេស និយាយចង់ជ្រុលបន្តិចហើយ តែជាការពិត

  10. ត្រូវហើយឥឡូវនេះគឺយ៉ាប់​ណាស់ ណាមួយមជ្ឈដ្ឋាន ណាមួយចិត្តមនុស្ស។

    ដូចធ្លាប់ឃើញនិយាយក្នុងប្លក់ចឹង។ ឥឡូវសំបូរកូនកូរ៉េណាស់។

    អ្នកហាត់ប្រាណតាមសួន ក៏មិនប្រាកដថាហាត់ដើម្បីសុខភាពដែរ

  11. ហេសហេ ហាត់ដើម្បីសុខភាពមិនអីទេ កុំទៅរាំបែបកូរ៉េ ណាមិនសូវល្អទេ។ តែបើទៅហាត់នៅទីណាប្រាប់ផង ចង់មើលដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s