ហេតុ​អី «១៦៨» ជា​លេខ​សំណាង?

មាន​មនុស្ស​មួយ​ចំនួន​និយម​ប្រើ​លេខ​ទូរស័ព្ទ​ដែល​មាន​លេខ «168» នៅ​ខាង​ចុង រឺ​យ៉ាង​ហោច​ណាស់​ក៏​មាន​លេខ​ 168 នៅ​ក្នុង​ចំណោម​លេខ​ទាំងប្រាំ​មួយ​ខ្ទង់ ដោយ​គេ​បាន​អោយ​តំលៃ​ថា លេខនោះ​ជា​លេខ​នាំ​សំណាង ហើយ​ភាគ​ច្រើន​នៃ​មនុស្ស​ទាំង​នោះច្រើន​តែ​ជាប់​ខ្សែរ​ស្រឡាយ​ចិន ។ តែ​ថា​ហេតុ​អី​បាន​ជា​លេខ​១​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​លេខ​នាំ​សំណាង?

តាម​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ចិន គេ​មាន​អប៉ិយជំនឿ​ទៅ​លើ​ពាក្យ​កាព្យ ពាក្យឃ្លា​មួយ​ចំនួន​ដែល​អាច​នាំ​អោយ​គេ​នូវ​ភាព​ចំរុង​ចំរឿន រឺ​ភាព​វិនាស ។ ក៏​ដូច​គ្នា លេខ «168» ដែល​អាន​ជា​ភាសា​ចិនទូទៅ (កុកងឺ)ថា «អ៊ី លាវ ប៉ាក» ត្រូវ​គ្នា​នឹង​ភាសាចិន​កាតាំង «យ៉ាត់ ឡរ ប៉ាត់» «一六八» មាន​សំឡេង​ស្រដៀង​ទៅ​នឹង​ពាក្យ​មួយ​ឃ្លា​ថា «一路發» ដែល​អាន​ថា «យ៉ាត់ ឡូវ ហ្វាត់» មាន​ន័យថា «ផ្លូវ​នាំ​ទៅ​កាន់​ភ័ព្វ​ទ្រព្យ» ។

ក្រៅ​ពី​នោះ​នៅ​មាន​ជំនឿ​ទៅ​លើ​លេខ​មួយ​ចំនួន​ទៀត​ ដែល​នាំ​មក​នូវ​សំណាង​ល្អ ដូច​គ្នា រួមមាន «768», «9», «8»… ។ លេខ​ដែល​នាំ​មក​នូវ​សំណាង​អាក្រក់​ជាង​គេ​គឺ «9413» ដែល​អាន​ថា «ជីវ សឺ អ៊ី សាន» ដែល​មាន​សំលេង​អំណាន​ស្រដៀង​ទៅ​នឹង​ឃ្លា «九死一生» ដែល​មាន​ន័យ​ថា «ដប់​រស់​តែ​មួយ ស្លាប់​ប្រាំ​បួន», បន្ទាប់​មក​តាម​ដោយ​លេខ​ «4 – 四»  ដែល​អាន​ទៅ​ស្រដៀង​ទៅ​នឹង​ពាក្យ​ថា «ស្លាប់» ។

ក្រៅ​ពី​ជន​ជាតិ​ចិន និង​អ្នក​មាន​ខ្សែរ​ចិន, អ្នក​ប៉ែក​អឺ​រ៉ុប​មួយ​ចំនួន​ក៏​មាន​ជំនឿ​ទៅ​លើ​លេខ​ 13 ថា​ជា​លេខ​នាំ​ចង្រៃ​ដូច​គ្នា ។

ប្រកាស​១​នេះ មិន​មែន​មាន​ន័យ​ថា ក្មេង​ស្រែ​ចង់​ធ្វើ​គ្រូ​ទាយ​អី​រ៉េ គ្រាន់​តែ​ចង់​ទាញ​អារម្មណ៍​ថា ការ​ទាំង​នោះ​គ្រាន់​តែ​ជា​ការ​សន្មត់​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ។ មាន​មនុស្ស​មួយ​ចំនួន​ ដែល​ជាអ្នក​​មាន​ជំនឿ​មែន​ទែន សុទ្ធ​តែ​នាំ​គ្នា​ទៅ​រក​គ្រូ​ហ្ម មើល​លេខ​នេះ​ល្អ​ឬ​អត់, លេខ​នោះ​ល្អ​ទេ? តើ​វា​មាន​ន័យ​អី​ទៅ បើ​តាម​ការ​ពន្យល់​ខាង​លើ វា​គ្រាន់​តែ​ជា​ការ​សន្មត់​ ដោយ​គ្រាន់​តែ​ទាញ​តាម​ទំនាញ​សូរ្យ​យ៉ាងដូច​នេះ?

«ជឿ​គឺ​មាន មិន​ជឿ​គឺ​គ្មាន»

Advertisements

31 thoughts on “ហេតុ​អី «១៦៨» ជា​លេខ​សំណាង?

  1. តាមញ៉ុមដឹង 168 គឺនិយាយពីទ្រព្យ មានន័យថាចូលរហូត ចាប់ផ្តើមពីលេខមួយ​បញ្ឈរ លេខប្រាំមួយកាច់បន្តិចហើយបត់បានជារង្វង់មួយ ហើយបន្តទៅលេខប្រាំបី​បានជារង្វង់មួយទៀត។ការសសេរលេខនេះគឺមិនដកដៃទេ

  2. ចិនៗ​មាន​ជំនឿ​ច្រើន​ណាស់ ដូច​ខ្មែរ​យើង​ចឹង!!! ជួនកាល​ជឿ​ទៅ​លើ​អ្វី​ដែល​ឥត​ប្រយោជន៌។ សូម​ទោស​បើ​ប៉ះ​ពាល់​កូន​ចៅ​ចិន! សំរាប់​ខ្ញុំ​លេខ​ទាំង​នោះ​ វា​គ្រាន់​តែ​ជា​តួលេខ​ប៉ុណ្ណោះ!

    • តាម​ញ៉ុម​ឃើញ ជំនឿ​ដូច​ជា​មិន​សូវ​មាន​ប្រយោជន៍​អី​ប៉ុន្មាន​រ៉េ មាន​តែ​ធ្វើ​អោយ​ខាត​ប្រយោជន៍!
      លេខ​ទូរស័ព្ទ​ធម្មតា​សោះ គ្រាន់​តែ​មាន​លេខ ១៦៨ កន្ទុយ បាន​ឡើង​ថ្លៃ​រាប់​សិប​ដុល្លារ!
      ជំនឿ​ទៅ​លើ​គ្រូទាយ រក​គ្រូអោយ​មើល​ថា​ល្អ ឬ មិន​ល្អ, គ្រាន់​តែ​សំដី​របស់​គេ​មួយ​ម៉ាត់​ត្រូវ​យក​លុយ​ទៅ​ទិញ​រាប់​ពាន់​ដុល្លារ! អត់​ប្រយោជន៍!

  3. ត្រូវហើយវាស្រដៀងណឹងពាក្យចិន ព្រោះ១៦៨នេះចេញមកពីចិន ដូចដើមកំនើត​ពាក្យឡានដែរ តែជារឿងកំប្លែងមិនដឹងមែនអត់ ។ តែនិយាយត្រង់អត់ចេះចិន​នេះ​អានចង់កាញ៉ាញ់ខួរហើយ អាគិគិៗៗៗ

  4. ខ្ញុំ​មិន​ជឿ​សូម្បី​តែ​បន្តិច​ បទ​ពិសោធន៍​ខ្ញុំ​ឃើញ​ហាង​ អ៊ីនធើណែត​ចំនួន​ពី​រ​ហើយ​ត្រូវ​បាន​បិទ​ទ្វា​ដោយ​រក​ស៊ី​មិន​ចំណេញ។ ហាង​ទាំង​ពីរ​នោះ​​ មាន​លេខ​ថា ១៦៨ អ៊ីធើណែត….. ដល់​ឥឡូវ​ត្រូវ​ដេក​ទាំងពីរ​ ហើយ​ក៏​មាន​ សេវា​កម្ម​ផ្សេងៗទៀត​បិទទ្វា​ផងដែរ។​

  5. រឿងជំនឿនោះល្អណាស់ដែរ បើតាមក្មេងស្រែដែលដាក់មកនេះ
    រឿងនេះទំនងអញ្ចេះទេ កូនចៅចិនពុំសូវចេះទំនេរ ។
    ពួកគាត់រិះរេរកមធ្យោបាយ ជួយប៉ូវទឹកចិត្តនិងរាងកាយ
    ឱ្យចេះខ្វល់ខ្វាយពីរឿងការងារ យកលេខ១៦៨ជាគ្នា ។
    គ្រាន់ជានាវាចម្លងគ្រោះ រកផ្លូវគ្រាន់តែចំរើនយស
    ក្បួនតម្រាជាគ្រឿងផ្សំអាយូស បើមិនមានសោះគិតថាមិនល្អ ។
    សុំអភ័ទោសណាក្មេងស្រែ បើមិនត្រឹមត្រូវសូមជួយកែ
    ជួយបង្វែរទៅរកផ្លូវល្អ គ្រាន់ជាជំហរទៅថ្ងៃក្រោយ ។

    • ញ៉ុម​ជឿ​លឺ​ពាក្យ​ថា​អាគម្ត​ផ្សំ​អាយុ! ពាក្យ​នេះ​គ្រាន់​តែ​ចង់​ប្រាប់​ថា ជឿ​លើ​ពាក្យ​ដេល​ចាស់​ប្រាប់ វា​មិន​សូវ​ខុស បើ​ទោះ​លទ្ធ​ផល​មិន​ដូច​អ្វី​ដែល​ពួកគាត់​ប្រាប់ តែ​អ្វី​ដែល​ចេញ​មក​ក៏​មិន​សូវ​ជា​ល្អ បើ​យើង​រឹង​ទទឹង​នឹង​អ្វី​ដែល​គាត់​ប្រាប់!

  6. 168 សំរាប់ឲ្យប្រុសៗដាក់ជាប់តាមខ្លួន!!!
    168= ប៉ាយ័ត្នលោកប៉ា
    1=យ៉ាត់ ( អ៊ិ) 6= ឡូវ (លូ) 8= ហ្វាត់( ហ្វា៎ត) => 一路發 ផ្លូវរកលុយ ផ្លូវរកទ្រព្យ។

    13 = សំលាប់ងាប់!! (ស័រសា)។

    «9413»«九死一生» កាវសីយ៉ាត់សឹាង!!!
    ពួកចិនៗតែចឹង!! កុំទៅគិតច្រើនពេកបាទ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s