ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន៖ បាល់​ទាត់​ឆ្នាំ​នេះ

តាំង​ពី​ចូល​ធ្វើ​ការ​មក មាន​អារម្មណ៍​ថា ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​ការ​តាម​ដាន​បាល់​ទាត់ និង​ការ​លេង​កីឡា​ផ្សេងៗ​ច្រើន ។ តែ​ទោះ​ជា​យ៉ាង​ណា កីឡា​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​ពិសេស​ជាង​គេ ក្នុង​ចំណោម​ចំណង់​ចំណូល​ចិត្ត​ផ្សេងៗ​របស់​ខ្ញុំ ។

ងាក​មក​ចូល​សាច់​រឿង​វិញ​ម្តង, ល្ងាច​នេះ​ ក្រោយ​ពី​ដូរ​ប៉ុស្ត៍ចុះឡើងៗ ច្រើន​សារ​មិន​ដឹង​មើល​ស្អី ក៏​ដូរ​ទៅ​ប៉ះ​ប៉ុស្ត៍កំពុង​ Live បាល់​ទាត់​ពានរង្វាន់ AFF suzuki cup ដែល​ប្រារព្វ​ឡើង នៅ​ប្រទេស​ឡាវ រវាង​ក្រុម​បាល់​ទាត់​កម្ពុជា និង ក្រុម​ម្ចាស់​ផ្ទះ​ឡាវ ។

សំរេច​សំរួល ការ​លេង​របស់​កម្ពុជា​ក្នុង​ឆ្នាំ​នេះ សំរាប់​ប្រកួត​ទី​១ ដែល​ញ៉ុម​បាន​មើល ញ៉ុម​អោយ​ពិន្ទុ ១០ ពេញ! ៥ពិន្ទុ សំរាប់​ការ​លេង​ និង ៥ពិន្ទុ សំរាប់​ការ​រីក​ចំរើន ។ បើ​ទោះ​លទ្ធផល​បាន​ត្រឹម ០ ទល់នឹង ០ តែ​ឃើញ​ថា​ទាំង​ពីរ​ក្រុម​មាន​លទ្ធភាព​ក្នុង​ការ​រក​គ្រាប់​បាន​ទាំង​អស់​គ្នា ហើយ​ក្រុម​កម្ពុជាលេង​ធ្វើ​អោយ​ញ៉ុម​ពេញ​ចិត្ត​ច្រើន​បើ​ប្រៀប​នឹង​ឆ្នាំ​មុនៗ ប្រកួតមុនៗ ។

អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​សម្រាប់​ឆ្នាំ​នេះ ឃើញ​ថា​កីឡាករ​ដែល​ចូល​រួម​ប្រកួត​សុទ្ធ​សឹង​ជ្រើស​រើស​ចេញ​ពី​ក្រុមអាជីព ដែល​ចូល​រួម​ប្រកួត​ក្នុង​ពានរង្វាន់ Cambodia Premier League ទាំង​អស់ ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ លែង​ជា​កីឡា​ករ​ខ្មោច​ដែល​រើស​តាម​រយៈ​ខ្សែរ​ទៀត​ហើយ! ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​មែន!

នឹង​រង​ចាំ​មើល​ប្រកួត​ក្រោយរវាង ក្រុម​កម្ពុជា ប្រកួត​នឹង ក្រុម​ទីម័រខាង​កើត នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ២០១០ ម៉ោង ១៦:០០ ហើយ​ប្រាកដ​ក្នុង​ចិត្ត​តែ​ម្តងថា ប្រកួត​នោះ​កម្ពុជា​ប្រាកដ​ជា​ឈ្នះ! ស៊ូ! ស៊ូ! ស៊ូ! 😀

13 thoughts on “ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន៖ បាល់​ទាត់​ឆ្នាំ​នេះ

    • មិនដឹង​ប៉ុស្ត៍ខ្សែកាប​ហ្នឹង​កាត់​យក​រូប​ភាព​ពី​ប៉ុស្ត៍​ណា​ផង​បង តែ​ញ៉ុម​មើល​ប៉ុស្ត៍ NIC របស់​បណ្តាញទូរទស្សន៍ខ្សែកាប​រាជធានីភ្នំពេញ ។

  1. បានលឺចឹងញ៉ុមសប្បាយចិត្តណាស់។ មែនហើយ ខ្មែរយើងមិនអន់ទេ ឲតាជ្រើសរើសតាមសមត្ថភាពពិត កុំតារើសតាមខ្សែនោះ។ ម្យ៉ាងទៀត ការឧបត្ថម្ភគឺសំខាន់ណា ហើយបើមានប្រាក់ខែគ្រាន់បើ សំរាប់កីឡាករ គឺកាន់តាល្អ…

  2. ព្រោះអីឡូវលែងហ៊ានលក់គ្រាប់ ព្រោះឮថាឯកឧត្តម សៅសុខា អ្នកឧបត្ថមនិងគាំទ្រផង (ឮតាមគេ មិនដឹងមែនអត់) ដូច្នេះត្រូវតែចឹង បើមិនចឹង ខ្លាចម៉ោវិញបាក់ជើង ហាសហាសហាសហាស

    • លេង​ចង់​ហើយ! លទ្ធ​ផល 4-2 ។ មិន​សូវ​ល្អ! គិត​ថា​កម្ពុ​ជា​ប្រហែល​ជា​ពិបាក​បាន​ឡើង​ទៅ​វគ្គ​បន្តរ​តិច ប្រសិន​បើ​មិន​អាច​ត្រឹម​ស្មើរ នឹង​ហ្វីលីពីន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s