ពាក្យ​ទូន្មាន…

កាល​ពី​តូច ម៉ែ ប្រាប់​ថា «កុំ​កូន! ក​ុំ​ចង់​បាន​របស់​គេ! យក​របស់​គេ​ពកករ!»

ធំ​បន្តិច ស្តាប់​ធម៌​ ព្រះ​ពុទ្ធ ព្រះ​អង្គ​មាន​ពុទ្ធដីការ​ថា «កាមេសុមិច្ឆាចា៖ កុំ​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវ​កាម!»

ដល់​ធំ​ពេញ​វ័យ សង្គម បង្រៀន​ថា «ដណ្តើម​របស់​គេ​បាន​សំរេច ទើប​មាន​តំលៃ!»

21 thoughts on “ពាក្យ​ទូន្មាន…

  1. ពាក្យទី១ : ត្រូវបានរំលងព្រោះ កុហកគេ លូវមើលធំឡើងពកកមែន នេះមកពីមិន​ស្តាប់​ទូន្មាន 😛
    ពាក្យទី២ : មិនដឹងថាខុសឬត្រូវហេ តែប្រហែលមិនខុសច្រើនជាង ( កុំកាត់​ន័យ​ផ្តេស​​ផ្តាស​ណាបងប្អូន អាគិគិៗៗៗ )
    ពាក្យទី៣ : ពិតជាមហាត្រឹមត្រូវ ព្រោះរបស់មានស្រាប់មិនសូវខ្វល់បើបានរបស់គេ​មើលទៅដូចយើងហ៊ំណាស់ បានមកលំបាក់គឺគិតថាមានតំលៃ តែពេលបានហើយ​ក៏អស់តំលៃ ( គំនិតសំរាប់មនុស្សអាត្មានិយមសុទ្ធ )

  2. ចឹងហើយ បានជាមិនចង់ចូលក្នុងសង្គមនឹងគេ នាំឲ្យខូចចឹង!!

    ខំទូលន្មានប្រៀនប្រដៅតាំងពីតូច ​ដល់តែចូលសង្គម ទៅជាផ្ទុយពីពាក្យទូលន្មានប្រៀនប្រដៅទាំងអស់!!

    បញ្ជាក់៖ អ្នកដែលជាមនុស្សធម្មតា គេមិនយល់នូវអ្វីដែលខ្ញុំបានសរសេរ ទាល់តែអ្នកដែលជាមនុស្សមិនធម្មតា ទើបយល់!!!
    សូមផ្ញើរទៅបងម្នាក់ដែលតែងតែខំមើលប្លកខ្ញុំ ទោះជាមិនបានវាចារក្តី!! ^^!

  3. សូមចូលរួមដែរ៖
    ទី១_ដូចជាមិនសូវស្រប យើងអាចមានសិទ្ធិចង់បានដែរតើ អត់មានអីខុសទេ លើកលែងតែលួចយករបស់គេ ទើបខុស ។ បើយើងចង់បាន យើងប្រាប់គេថា យើងចង់បាន បើគេឱ្យយើង យើងយកទៅ អត់ខុសទេ, មែនទេ?

    ទី២_ រឿងប្រព្រឹត្តកាមេ ព្រះប្រហែលមិនថាអីទេ តែបើប្រព្រឹត្តខុស ដូចយើងទៅចាប់កូនគេ ឬ ប្រពន្ធឬប្តីគេរំលោភ អាហ្នឹងព្រះហាមដាច់ខាត ហើយច្បាប់យើងក៏ហាមដែរ តែបើយើងស្ម័គ្រចិត្តនិងចិត្ត ជារឿងផ្សេង ហើយពុំមែនខុស ឬត្រូវទាំងអស់ដែរ តាមកាលៈទេសៈ ឬតាមសំនុំរឿងនិមួយៗ

    ទី៣_ រឿងដណ្តើមគ្នា មានន័យទូលំទូលាយណាស់ បើយើងនិយាយពីរឿង កីឡា ឬរបស់ដែលគេដាក់ ឱ្យដណ្តើមគ្នាបាន មានខុសអី ! ហើយបើរឿងប្តីប្រពន្ធ ឬប្រុសនិងស្រីវិញ ក៏មិនប្រាកដថា ខុស ឬត្រូវដែរ គឺស្រេចទៅលើចិត្តនឹងចិត្ត ឧទាហរណ៍ៈ បើប្រុសនិងស្រី ពីរនាក់ហ្នឹងគេ ត្រូវគ្នា គេទៅនៅជាមួយគ្នា អាហ្នឹងប្រហែលជាមិនខុសអីទេ ហើយក៏មិនត្រូវថាគេ ដណ្តើមយករបស់ខ្លួនដែរ ! មែនទេ ? តែបើយើងទៅគំរាមគំហែងគេ ឬប្រើអំពើហឹង្សា ដោយគេមិនពេញចិត្តស្រឡាញ់ខ្លួន អាហ្នឹងទើបខុស ! មែនទេ ?
    ខ្ញុំធ្លាប់ឮគេជេរបញ្ចោរគ្នា ញឹកញាប់ដែរ ថាង៉ែងដណ្តើមប្តីអញ ឬប្រពន្ធអញ អាចឹងចេះទៅជេរគ្នាកើត ដណ្តើមយ៉ាងម៉េចទៅ ! ចាំទៅជេរគ្នាធ្វើអី ម៉េចមិនទៅ ប្តឹងប៉ូលិសទៅ រួចស្រេចទៅហើយ ! រឿងគេត្រូវរូវគ្នា ហើយគេទៅជាមួយគ្នា ជារឿងចិត្តនឹងចិត្ត មិនមែនរឿងគេដណ្តើមទេ ! មែនទេ? ភាគច្រើនណាស់ ដែលយល់ច្រឡំ ហើយធ្វើឱ្យរឿងតូចតាច ទៅជារឿងធំបាន មានខ្លះតាមព្យាបាទ ដូចជាមនលួចធ្វើបាប ដោយអំពើហឹង្សាគ្រប់បែបយ៉ាង មិនសមរម្យទាល់តែសោះ ផ្លូវដោះស្រាយមានច្រើនណាស់ តែខ្មែរយើងពុំសូវ មានអ្នកដោះស្រាយទេ ច្រើនតែរុញថែម ឃើញភ្លើងកំពុងឆេះ យកសំរាមដាក់ បន្ថែមទៀត ! ចឹងហើយ បីលាននាក់ បីឆ្នាំអស់អាលីង !
    នេះជាមតិយោបល់របស់ខ្ញុំ បើខុសសូមជួយកែរ បើត្រូវសូមជួយថែរផង ! សូមអរគុណ !

    • និយាយ​រួម​ទៅ ទាំង​បី​ចំនុច​ខាង​លើ ញ៉ុម​អត់​មាន​បាន​ថា​ខុស​រ៉េ​បង! គ្រាន់​តែ​ត្រូវ​១​ជ្រុង​ម្នាក់!
      1- ញ៉ុម​ដាក់​ថា​ «របស់​គេ» ចឹង​បាន​ន័យ​ថា របស់​នោះជា​កម្មសិទ្ធ​របស់​គេ​ហើយ
      2- «ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវ​កាម» ចឹង​បាន​ន័យ​ថា ចាប់​រំលោភ, ប្លន់​កូន​ស្រី ប្រពន្ធ​ ម្តាយ​គេ​នោះ​ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s