ទស្សនៈ​អា​ផ្លយ៖ សាលា​បច្ចុប្បន្ន

បទ​បញ្ជា​ផ្ទៃ​ក្នុង៖ ឡូវ​ហ្នឹង (តែ​តាមពិត​មាន​យូរ​ហើយ តែ​មិន​សូវ​ជា​ឃើញ​អនុវត្តន៍) គេ​ថា​ទៅ​យឺត​ម៉ោង ១០នាទី សាលា​នឹង​បិទ​ទ្វារ​មិន​អោយ​ចូល ក្នុង​គោល​បំណង​ធ្វើ​អោយ​សិស្ស​រាងចាល ហើយ​មក​សាលា​ទាន់​ម៉ោង តែ​មាន​ឯណា ចំ​អា​សិស្ស​មិន​សូវ​ចង់​ចូល​រៀន​ផង បាន​ចឹង បាន​លេស​ដើរ​លេង​ម៉ា​សេរី ដល់​ចុង​ខែ លែង​មាន​ពិន្ទុ លែង​មាន​មេរៀន​អោយ​ម៉ែ​ឪ​មើល ក៏​មក​បន្ទោស​សាលា​ថា អត់​អោយ​ចូល​រៀន​ព្រោះ យឺត​តិច​តួច, ចឹង​វិន័យ​១​នេះ វា​ទៅ​ជា​បញ្ហាដែល​នាំ​អោយ​សិស្ស​បាន​ចូល​រៀន​តិច​ជាង​មុន​ទៅ​វិញ ។ មិន​បាន​កាន់​ជើង​សិស្ស​អី​រ៉េ តែ​មិន​មែន​គ្រប់​តែ​សិស្ស​សុទ្ធ តែ​ផ្ទះ​ជិត​សាលាឯណា, ម្យ៉ាង​គ្នា​ខ្លះ ត្រូវ​រវល់​ជួយ​ម៉ែ​ឪ តាំង​ពី​ព្រឹក ម្ល៉ោះ​ហើយមក​រៀន​មិន​សូវ​ទាន់, ដល់​លេង​ជួប​នឹង​អា​បទ​បញ្ជា​ចឹង​ទៀត ទៅ​ជា​ខ្សោយ​ចំណេះ​រ៉ា​ម៉ង!

កំណត់​ទ្វារចូល៖ អា​នេះ​ក៏​ជា​បញ្ហា​ដែរ (ឃើញ​នៅ​សាលាសន្ធរ​ម៉ុកផ្ទាល់​តែ​ម្តង) មិន​ដឹង​សាលា​ហ្នឹង​គិត​ម៉េច អា​ឡូវ​សុទ្ធ​តែ​កំណត់​អោយ​សិស្ស​ចូល​ទ្វារ​នោះ គ្រូចេញ​ទ្វារ​នេះ, ហើយ​ចុះ​បើ​បើក​អោយ​ចូល​ទាំង​ពីរ​ម៉ង​មិន​ស្រួល​រ៉េ​ហី? ឡូវ​ហ្នឹង​យក​ក្លោង​ទ្វារ​ធំ​សាលា​ទៅ​ចូល​ពី​ខាង​ក្រោយ មើល​ទៅ​ដូច​មិន​សូវ​ទំនង ដូច​ចូល​តាម​គូថ​អា​ម៉េច​រ៉េ! ជំលោះ​ជា​ច្រើន​រវាង​អាណាព្យាបាលសិស្ស និង អ្នកយាម​ទ្វារ​ ពេល​ដែល​ជូន​កូន​មក​ចំ​​ក្លោង​ទ្វារ​ដែល​គេ​ហាម​មិន​អោយ​ចូល, អាណាព្យាបាល​ឆ្ងល់​ថា​ម៉េច​ក៏​ចូល​មិន​បាន ហើយ​បាន​ចំ​អ្នក​យាម​ទ្វារ​សំដី​ដូច​ជះ​អាចម៍​ទាំង​កន្ថោរ​ផង ក៏​កើត​ទៅ​ជា​ជំលោះ​ចឹង​រ៉ូវ!

ទិដ្ឋភាព​ក្នុង​ថ្នាក់៖ អា​នេះ​ជា​រឿង​ចំបង​តែ​ម្តង! ក្នុង​ថ្នាក់​រៀន លោក​គ្រូ អ្នក​គ្រូ មួយ​ចំនួន​ធំ ដូច​ជា​មិន​សូវ​ខ្វល់​នឹង​សិស្ស​ប៉ុន្មាន​រ៉េ! ចង់​អា​ណា​ម៉ោរៀន, មិន​ម៉ោរៀន, ម៉ោ​ហើយ​រៀន​ឬ​មិន​រៀន, ជជែក​គ្នា​ឡើង​វ៉ែ, ដេក អី​ម៉ាកំប្លេ តាម​ចិត្ត​អោយ​តែ ទិញ​មេរៀន​ម៉ា​សន្លឹក​ហើយ ។

សមភាព​ការ​ប្រលង៖ អ្នក​ចូលរៀន​ ប្រឹង​រៀន​ចង់​ងាប់​ ចង់​រស់ តែ​ដល់​ប្រលង​បែរ​ជា​បាន​ពិន្ទុ​មិន​ដល់អ្នក​មិន​ដែល​ចូល​រៀន​ផង ។​ ម៉េច​ចឹង? ដល់​ចឹង​កុំ​ថា​តែ​គេ​តែ​ខ្ញុំ គ្មាន​អា​ណា​ចង់​ចូល​រៀន​ទៀត​រ៉េ! មិន​ដឹង​រៀន​រក​ស្អី!

ចឹង​បាន​តាថា សាលា​បច្ចុប្បន្ន​ដូច​អត់​សូវ​បង្ក​បរិយាកាស​សំរាប់​អ្នក​ចូលរៀន​សោះ!

Advertisements

19 thoughts on “ទស្សនៈ​អា​ផ្លយ៖ សាលា​បច្ចុប្បន្ន

      • មែនហ្នឹង…​ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គេថា ពេលស្រុកមានសង្គ្រាមត្រូវការអ្នកក្លាហាន ពេលស្រុកសាន្តត្រាណ ត្រូវការអ្នកចេះដឹង។ តែអាលូវហ្នឹង រាល់សាលា គ្រូហើយនិងសិស្ស ស្ទើរតែទាំងអស់សុទ្ធតាចឹង ឲ្យសំបូរអ្នកចេះដឹងម៉ិចកើត??? បែរជាទៅសំបូរអ្នក ក្លាហាន កាប់ចាក់ទៅវិញ។ ហ៊ើយ… គួរឲ្យបារម្ភមែនទែន…

      • គួរ​អោយ​បារម្ភ​នោះ ពិត​ជា​គួរ​អោយ​បារម្ភ​មែន​ហើយ​បង​អ៊ើយ! តែ​អ្នក​អនុវត្ត អ្នក​មាន​ភារៈ​ជា​អ្នក​ពត់ អ្នក​បង្វែរ​ បែ​ជា​ទៅ​មាន​គំនិត​ឆ្វេង​ចឹង​ទៅ មិន​ដឹង​ម៉េច​រ៉េ!

  1. ពួកចាស់ៗ មិនដែលទទួលគំនិតពីក្មេងៗម្តងណាទេ ប្រកាន់ខ្លួនឯងត្រូវតែរហូត យល់ថាក្មេងៗមិនមានចំនេះដល់!!
    ទំលាប់នេះជាទំលាប់សាលាដ៏កញ្ចាស់របស់ខ្ញុំដែរ !! កន្លែងលេងហ្គេមអីនធើណេតក៏នៅក្បែរហ្នឹងទៀត ហើយកន្លែងវាប៉េងប៉ុងក៏នៅជាប់ហ្នឹង!! អាបទបញ្ជាឆ្កួតឡប់ហ្នឹង មានតាំងពីបងខ្ញុំនៅរៀនម៉្លេះ ឃើញថារឹងក្បាលណាស់ មិនព្រមប្តូរទាល់តែសោះ។
    ចឹងហើយបានជាខ្ញុំចង់រៀនសាលាឯកជនវិញ!! បងលុយថ្លៃបន្តិចមែនតែក៏ធ្វើឲ្យមានបរិយាកាសល្អចង់រៀនដែរ!!

  2. អាឡូវដូរ​នាយិកាថ្មីទៀត, អ្នក​ណា​ស្លៀក​សំពត់​ខ្លី​(លើ​ជង្គង់)ចាប់​អោយដូរ​ស្លៀក​សារ៉ុង​ទៅ​ផ្ទះ​វិញ ហើយ​ស្អែក​អោយ​ស្លៀក​សំពត់​វែង​មក​វិញ ហើយ​សង​សារ៉ុង​ទៅ​ទីចាត់​ការ​បាន​អាច​យក​អា​សំពត់ខ្លី​នោះ​មក​វិញ។

  3. បទ​បញ្ជា​ផ្ទៃ​ក្នុង៖ ការមានវិន័យមកទាន់ម៉ោងជាការល្អហើយ។ បើចេះតែបណ្តោយខ្លួនអោយយឺត ទោះជាចូលរៀនម៉ោងប៉ុន្មាន 9​ ក៏យឺតដែរ។

    កំណត់​ទ្វារចូល៖ ចូលតាមផ្លូវក្រោយ (ផ្លូវតូច) ក៏ល្អដែរ។ ជៀសវាងភាពរញ៉េរញ៉ៃ គ្រោះថ្នាក់ នឹងស្ទះចរាចណ៏លើផ្លូវធំ។ សាលាគូតែផ្សាយដំណឹងអោយដឹងជាមុន មុននឹងធ្វើការផ្លាស់ប្តូរ។ សំរាប់អ្នកយាមប្រភេទនេះ មិនគួរយកមកនៅធ្វើការទេ។ ហេតុអ្វីប៉ូលិស ទាហ៊ាន សន្តិសុខចាំបាច់ពាក់ឈ្មោះ? គឺទេទុកពេលដែលធ្វើខុស យើងអាចប្តឹងមេពួកគេបាន

    សមភាព​ការ​ប្រលង៖ ចំពោះគ្រូដែលលក់ឯកសារ លក់នំគ្រាន់តែជិវភាព ខ្ញុំមិនថាទេ តែបើធ្វើបែបនេះទៀត ខ្ញុំក៏សុំថាដែរ។

    • បទ​បញ្ជា​ផ្ទៃ​ក្នុង៖ ជា​ការ​ល្អ​ដែល​មាន​ការ​កំណត់​យ៉ាង​ដូច្នេះ តែ​វា​ហាក​់​ដូច​ជា​ជំរុញ​អោយ​សិស្ស​នៅ​ក្រៅ​សាលា ច្រើន​ជាង​ចូល​រៀន​ទៀងពេល ។ កំណត់​ការ​ដាក់​ពិន័យចុះ តែ​សូម​អោយ​គ្នា​បាន​ចូល​ថ្នាក់ បាន​ចូល​សាលា​ផង ។

      កំណត់ទ្វារចូល៖ ប្រសិន​បើ​ក្នុង​គោល​បំណង​យ៉ាង​ដូច្នោះ​មែន​នោះ​ជា​ការ​ល្អ​ណាស់​ហើយ តែ​មាន​ចឹង​ឯណា ចូល​ទ្វារ​តូច​ខាង​ក្រោយ​រឹត​តែ​ស្ទះ! តាម​ពិត​គោល​បំណង គឺ​សាលា​ត្រូវ​បាន​អ្នក​ផ្ញើរ​កង់​ផ្ញើរ​ម៉ូតូ​ចាក់​ចុច អោយ​ចូល​តែ​ម្ខាង​ស្រួល​មើល​ការ​ខុស​ត្រូវ​អា​ការ​ផ្ញើរ​យាន្ត​យន្ត​ទៅ​វិញ ។

      សមភាពការ​ប្រលង៖ បើ​ដើម្បី​ជីវ​ភាព មិន​ជា​បញ្ហា តែ​នេះ​វា​ចង់​ហួស​ពី​ជីវ​ភាព​ហើយ, និយាយ​អោយ​ចំ គឺ​ចង់​មាន​ចង់​បាន​ហើយ ពេល​នេះ!

  4. ដូចពាក្យចាស់លោកថា អ្នកថាចេះតែថា អ្នកធ្វើចេះតែធ្វើ ។ អ្វីក៏មាន២ផ្លូវដែរ មានល្អ និងអាក្រក់ ចឹងហើយធ្វើមេចក៏នៅតែខុសដែរ​ សំខាន់លើអ្នកអនុវត្តន៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s