ហង្ស​កាត់​មាន់

តាំង​ពី​តូច​មក ធ្លាប់​តែ​ឃើញ​គេ​ធ្វើ​រូប​សត្វ​ហង្ស​មាន​សណ្ឋាន​ដូច​ផ្នែក​ខាងឆ្វេង, ដល់​ឥឡូវ​ចាប់​អារម្មណ៍​ថា​វាបាន​ខ្លាច​ទៅ​ជា​ផ្នែក​ខាង​ស្តាំ​ច្រើន​ទៅៗ មិន​ដឹង​ជា​មូលហេតុ​អី?

Advertisements

33 thoughts on “ហង្ស​កាត់​មាន់

  1. ហាស់ ហា… អាឡូវហ្នឹងខាងផ្នែកវិជ្ជសាស្រ្តទំនើបណាស់ ប្រហែលជាគេបង្កាត់ ហង្សជាមួយមាន់ហើយមើលទៅ ទើបសណ្តានក្រោយផស់វា ក្លាយទៅជា ហង្សកាត់មានចឹងនោះ។

  2. ខ្ញុំ​សើច​ចុកពោះ​ហើយ​នៀ៎​ក្មេង​ស្រែ! មែន​ហើយ ហង្ស​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​គឺ​ដូច​រូប​ផ្នែក​ខាង​ឆ្វេង​មិន​ដូច​ខាង​ស្ដាំ​ទេ ហាហាហា ដូច​មាន់​មែន​ហ្នឹង! អស្ចារ្យ​ហង្ស​កាត់​មាន់!

  3. មិនថាថតចំលង ឌីសក្លែងក្លាយ ផលិតផលក្លែងក្លាយ ឥឡូវសូម្បីតែធ្វើរូបចំលាក់​ហង្សហ្នឹងក៏ក្លែងក្លាយទៀត!! តិចទៀតគេលែងស្គាល់ហង្សហើយ ស្គាល់តែមាន់!!

    បន្ថែម ( នាគនិងហង្សរបស់ខ្មែរ ដែលពីបុរាណ គេយកសត្វទាំងពីនេះធ្វើសង្គ្រាម រួមជាមួយសត្វសេះសព្វថ្ងៃ) អាចទៅមើលរឿងវិភាគជំនាន់សង្គ្រាម ទេវតា និងយក្សបាន!!!

  4. ខ្ញុំមានការចាប់អារម្មណ៍ចំពោះការប្រៀបធៀបនេះនិងបន្ថែមលើអត្ថន័យរបស់វា
    ខ្ញុំសូមលើកមកបង្ហាញដូចខាងក្រោម :
    ជាតិជាហង្ស :
    ដោយ​ការ​តំណាល​តៗ​គ្នា​សន្មតិ​ថា ហង្ស​ជា​ស្តេច​នៃ​បក្សី (រាជហង្ស) ខ្លះ​ហៅ​ថា “សុវណ្ណហង្ស” ។ បក្សី​នេះ​មាន​រូបរាង​ស្រស់​ស្អាត ទាំង​ក្បាល ចំពុះ ក ខ្លួន ស្លាប ជើង ប្រកប​ដោយ​សោភ័ណភាព​ល្អ សម​ឥត​ខ្ចោះ​ពី​ធម្មជាតិ មើល​ទៅ​ឃើញ​ខ្ញង់​គួរ​ពេញ​ចិត្ត​ចង់​គយ​គន់ ជា​សត្វ​ហើរ​បាន​ខ្ពស់​ត្រដែត ឆ្លង​កាត់​ទី​ឆ្ងាយៗ ចូល​ចិត្ត​ហើរ​ចុះ​ហែល​ទឹក រក​ចំណី​ក្នុង​ទឹក ជា​ទី​ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្មម ប្រកប​ដោយ​បរិយាកាស និង​បរិស្ថាន​ល្អ ។

    • អរគុណ​ចំពោះ​ពត៌មាន​ទាំង​នេះ, តាម​ពិត​ប្រកាស​១​នេះ មិន​មាន​គោល​បំណង​ជា​រឿង​កំប្លែង​អី​ប៉ុន្មាន​ទេ, ក្នុង​នាម​ជាអ្នក​ស្រឡាញ់ និងអភិរក្ស អក្សរសាស្រ្ត វប្បធម៌ជាតិ ញ៉ុម​គ្រាន់​តែ​ចង់​ប្រាប់​ថា អីឡូវ​ការ​សាង​សង់ កសាង​នូវ​រូប​សំណាក រូប​ចំលាក់ វា​ហាក់​បាន​កំពុង​នឹង​ក្លាយ​ជា​របស់​ផ្សេង​ទៅ​តាម​ការ​នឹក​ឃើញ​នៃ​ជាង​យ៉ាង​ម៉េច​ទេ!

  5. តាម​ពិត​បង​អស់​សំណើច​នឹង​ពាក្យ​ដែល​ប្អូន​និយាយ​ថា “ហង្ស​កាត់​មាន់” បង​យល់​ពី​គំនិត​របស់​ប្អូន តែ​ធ្វើ​ម៉េច​បើ​វា​អស់​សំណើច​ចំពោះ​បង​នោះ ។ សុំ​ទោស​ណា៎!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s