ទស្សនៈ​អា​ផ្លយ៖ បង្ហោះ​ម៉ូតូ

ថ្មី​ៗ​នេះ ផ្លូវ​១​កំណាត់​ចាប់​ពីមុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ រហូត​ដល់​ទៅ​កៀក​នឹង​រង្វង់​មូល​ចោមចៅ ត្រូវ​បាន​រុក​ទន្រ្ទាន​ដោយ ក្រុម​អ្នក​បង្ហោះ​ម៉ូតូ រួម​មាន​ទាំង​ក្មេង ទាំង​ចាស់ ទាំង​ប្រុស ទាំង​ស្រី យ៉ាង​អនាធិបតេយ្យ​ជា​ទី​បំផុត! អ្នក​ខ្លះ​លេង​សុទ្ធ​តែ​បង្ហោះ​ម៉ូតូ​កង់​បី ទៀត​ផង ។

មិន​ដឹង​ជា​អាជ្ញា​ធរ​មូលដ្ឋាន បងៗ​ប៉ូលីស​ចរាចរ និង​ក្រុម​សណ្តាប់​ធ្នាប់​ក្រុង បាន​មើល​ឃើញ​ពី​បញ្ហា​ទាំង​នេះ​ដែរ​ឬ​ក៏​អត់​ទេ? ឬ​មើល​ឃើញ​ដែរ តែ​មិន​ហ៊ាន​ទៅ​អន្តរាគមន៍​ព្រោះ​ខ្លាច​ត្រូវ​បង្ហោះ​ម៉ូតូ​ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​ការ​បង្ហោះ​ម៉ូតូ​នេះ​មិន​មែន​ជា​កាយវិការ​បែប​ក្មេង​ទំនើង ឬ ស្ទាវ​អីរ៉េ គឺ​បង្ហោះ​ម៉ូតូ​ដោយ​សារ​ទឹក​លិច​ចូល​ក្នុង​បំពង់​ស៊ីមាំង ហើយ​មិន​អាច​បន្តរដំណើរ​ទៅ​មុខ​ទៀត​បាន ប្រសិន​បើ​មិន​ធ្វើ​ការ​យក​ទឹក​ចេញ​សិននោះ​ទេ ។

រុញ! អា​ប្អូន​រុញ!

រុញ! អា ប្អូន រុញ!

ក្រោយ​ពី​រង​នូវ​ឥទ្ធិពល​នៃ​ភ្លៀង​យ៉ាង​ធំ​កាល​ពី​ថ្ងៃ​ច័ន្ទ ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៃ​ទី​ក្រុង ភ្នំ​ពេញ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ទឹក ប៉ុន្តែ​ត្រូវ​បាន​ធូ​ស្រាល និង​ស្រាក​ស្រាន្ត ខ្លះៗ​ហើយ វាលែង​អី​តែ​ម្តុំ​មុខ​ព្រលាន​នេះ​ទេ ទឹក​នៅ​តែ​មិន​ទាន់​ស្រក​ប៉ុន្មាន ។ មិន​ដឹង​កាល​ទើប​ទឹក​នោះ​ស្រក​អស់ ហើយ​សកម្មភាព​បង្ហោះ​ម៉ូតូ​ដ៏​គួរ​អោយ​អាណិតនោះ​ត្រូវ​បាន​បំបាត់​រ៉េ!

Advertisements

51 thoughts on “ទស្សនៈ​អា​ផ្លយ៖ បង្ហោះ​ម៉ូតូ

  1. អេ…..មើលអត្ថបងរបស់បងដំបូងស្មានតែពួកគេបង្ហោះម៉ូតូលើផ្លូវគោកតាមពិតគេបង្ហោះម៉ូតូលើផ្លូវទឹកសោះ 😀
    តែសំណាងដែរ ដែលផ្លូវនៅផ្ទះញ៉ុមអត់លិចចឹងទេ ក្រោយភ្លៀងតែប៉ុន្មានម៉ោងក៏វារិញទៅវិញអស់ទៅ !!

  2. អាហ្នឹងភ្លៀងតាម៉ាង៉ៃផង បើភ្លៀងតាពីរបីង៉ៃជាប់ៗគ្នានោះ ហេស ហេស… ផ្លូវទាំងឡាយនឹងក្លាយទៅជា បណ្តាញផ្លូវទឹក​ហើយ!!! ហេស​ ហេស… តោះយើង ជិះទូកទៅធ្វើការ… ចំណែកឯបងៗម៉ូតូឌុបវិញ ត្រូវ ប្តូរទៅរត់ទូកវិញ។ ចឹងបងៗប៉ូលីស ត្រូវចាប់មួក កញ្ចក់ ពន្ធផ្លូវ នឹងស្លាកលេខទូកអត់ហ្ន៎???

    • ជិះ​ទូក ត្រូវ​យក​ទៅ ឈៀក, ត្រូវ​កែរ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង ហើយ​ត្រួតពិនិត្យ​កំរិត​ផ្សែង និង​ប្រភេទ​ប្រេង​ម៉ាស៊ីន, ត្រូវ​មាន​ពាក់​មី និង លិខិត​បញ្ជាក់​កម្មសិទ្ធ ។ អា​ហ្នឹង​ក៏​ប៉ូលីស​រកលុយ​បាន! ហេសហេសហេស

  3. កម្ពុជាសព្វង៉ៃជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ អីចឹងហើយប្រហែលជាគេកំពុង អភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យក្លាយជាទីក្រុងមហាសមុទ្រផងក៏មិនដឹង ហេស ហេស…

  4. មានសាលាបង្រៀនបើកបរទូកអត់ហ្ន៎??? ចង់ទៅរៀន និងប្រលងយកប័ណ្ណបើកបរទូក ក្រែងលោថ្ងៃណាមួយភ្លៀងខ្លាំងលិចផ្លូវ ត្រូវបើកទូកទៅធ្វើការ ខ្លាចបងប៉ូលីសផាក។

  5. រុញនាងរុញ ភើតនាងភើត ដើម្បីឲ្យបានបញ្ចេញកំលាំងពុលកម្មខ្លះ គឺចឹងហើយ នឹងចោមចៅ បើនៅខាងតាកែវវិញបានដឹងដល់ករ លើថាហួសចោមចៅទឹកលេចជាងនឹងទៀត

  6. ហាស់ ហាស់… ដល់ចឹងទៅ ញ៉ុមនឹកឃើញល្បិចរកស៊ីមួយ។ គិតចង់ទិញទូកម៉ាឈុត ដាក់ជួលសំរាប់អ្នក់ធ្វើដំណើរ និងម៉ាឈុតទៀតសំរាប់ដាក់ជួលឲ្យក្រុមយុវវ័យ និងអ្នកដែលមានគូស្នេហ៌​ជិះកំសាន្តលំហែកាយ ផ្តោះផ្តងវាចារ​ តាមវិថីនានា ដែលលិចទឹកនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ យ៉ាងម៉ិចដែរទៅគំនិតនេះ? សូមឲ្យភ្លៀងនៅអំពេញយើងខ្លាំងៗ រាល់ងៃម៉ោលោកអើយ… ច្បាស់ជាក្លាយទៅជាអ្នកមានមិនខានរ៉េញ៉ុម….

    • មិន​ដឹង​ជា​រក​ស៊ី​បាន​អត់​ចឹង​បង? ញ៉ុម​គិត​បបួល​អ្នក​ណា​ដង្ហើម​វែង អ្នក​សំបូរ​ខ្យល់ អ្នក​ពូកែ​ធ្វើ​ចលនា​ដង្ហើម ទៅ​រក​ស៊ី​នៅ​ហ្នឹង, មើល​តា​អ្នក​ណា​ឈ្លក់​ទឹក​ទៅ​មុខ​អត់​រួច, បឺត​បំពង់​ស៊ីម៉ាំង​ម្តង 5000៛! ស្រួល​តា​ម៉ង!

  7. ស្លាប់! ខំតែខឹងនិងពួកបង្ហោះម៉ូតូ និងបងៗប៉ូលីសម៉េចមិនទៅធ្វើអន្តរាគមន៍
    ដឹងអីចុះឡើងៗ រឿងចឹងសោះ ហេ ហេ ហេ
    បើមិនចង់បង្ហោះទេ ទិញទូកមួយជិះទៅណា

  8. Pingback: ក្រោយ​ទឹក​ស្រក | ប្លុកក្មេងស្រែ
  9. Pingback: ភ្លៀង​ម្សិល​ម៉ិញ | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s