បណ្ឌិត និង អ្នក​សំអាត

មាន​លោក​ប្រធាន​ក្រុម​ហ៊ុនម្នាក់ គាត់​បើក​អង្គប្រជុំ​ស្តី​ពី​ការ​ជំរុញ​ការ​លក់​ផលិតផល​របស់​គាត់ ។ ក្រុម​ហ៊ុន​១នេះ ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ដុស​ធ្មេញ​យ៉ាង​ធំ​មួយ, តែ​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច ព្រម​ជា​មួយ​នឹង​ការ​ប្រកួត​ប្រជែង ការ​លក់​របស់​ក្រុមហ៊ុន​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​សន្ធឹក ។

ការ​ប្រជុំ​ត្រូវ​បាន​ចាប់​ផ្តើ​ម​ឡើង, លោក​ប្រធាន​ដែល​អង្គុយ​កណ្តាល​បាន​និយាយ​ទៅ​កាន់​ទី​ប្រឹក្សាររបស់​គាត់​ដែល​ជា​អ្នក​មាន​ចំណេះ​ដឹង សុទ្ធ​តែ​ថ្នាក់​ phd ឯណាថា៖

លោក​ប្រធាន៖ «មើល, មើលទៅ​តារាង​ស្ថិតិ​ការ​លក់​ចេញ​របស់​យើង​នោះ! ឃើញ​ថា​វា​ធ្លាក់​ចុះ​ដល់​ណា​ដល់​ណី​ទៅ​ហើយ ។​ អស់​លោក​មាន​គំ​និត​បែប​ណា​ខ្លះ​ក្នុង​ការ​កែខៃ?»
អ្នក​ប្រឹក្សារ​ទី​១៖ «លក់​បញ្ចុះ​តំលៃ! មាន​តែ​ចឹង​ទេ ទើប​ការ​លក់​របស់​យើង​បាន​ច្រើន!»
លោក​ប្រធាន៖ «ត្រូវ! តែ​បើ​ចឹង​ការលក់​កើនឡើង, ក៏​ប៉ុន្តែ​ប្រាក់​ចំណូល​នៅ​តែ​មិន​កើន​ឡើង, វា​នៅ​តែ​ជា​បញ្ហា!»
អ្នក​ប្រឹក្សាទី២៖ «យើង​លក់​ដោយ​មាន​រង្វាន់! គ្រប់​គ្នា​ច្បាស់​ជា​ចង់​ទិញ បើ​កាលណា​មាន​រង្វាន់!»
លោក​ប្រធាន៖ «វិ​ធី​នេះ​យើង​ធ្លាប់​ប្រើ​ហើយ, ឃើញ​ថា​បាន​ផល, ទាស់​ត្រង់​ថា សម័យ​នេះ​ ប៊ិះ​តែ​នឹង​ជា​សម័យ​ដាច់​លុយ​ទៅ​ហើយ, ចឹង​មាន​អ្នកណា​គេ​ខ្វល់​អំពី​រង្វាន់?»
អ្នក​ប្រឹក្សាទី៣៖«វិធី​ទាក់​ទាញ​ចំណាប់​អារម្មណ៍! យើង​បង្កើត​រសជាតិ​ផ្សេងៗ សម្រប​តាម​វ័យ, តាម​ភេទ និង តាម​ចំណង់​ចំណូល​ចិត្តទៅ!»

…………………………………………………………………………………………………………..

ការ​ប្រជុំ​ត្រូវ​បាន​អូស​បន្លាយ​រយៈពេល​រាប់​ម៉ោង ហើយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​សម​ស្រប​នៅ​ឡើយ, ស្រាប់​តែ

«ហ៊ើយ​!!! ល្ងង់​អី​ក៏​ល្ងង់​យ៉ាង​នេះ? បើ​ចង់​អោយ​គេ​ប្រើ​ច្រើន ម៉េច​ក៏​មិន​ចំហរ​មាត់​បំពង់​ថ្នាំ​ដុះ​ធ្មេញ​អោយ​ធំៗ​ទៅ?»

វា​ជា​សំឡេង​របស់​អ្នក​សំអាត ដែល​កំពុង​តែ​ជូត​កញ្ចក់​ខាង​ក្រៅ, គាត់​បាន​លឺ​ពី​ការ​ពិភាក្សារ តែ​គាត់​មិន​ហ៊ាន​និយាយ, គាត់​គ្រាន់​តែ​បង្ហើរ​សំដី តែ​ចៃ​ដន្យ លេខា​ គាត់​បើក​ទ្វារ​យក​ឯកសារ​បន្ទាន់​មក​អោយ​លោក​ប្រធាន ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក, បំពង់​ថ្នាំ​ដុះ​ធ្មេញ ចាប់ផ្តើម​មាន​មាត់​ធំ​ជាង​មុន ហើយ​ការ​ជំរុញ​ការ​លក់​ចេញ​ក៏​បាន​សំរេច ។

រឿង​នេះត្រូវ​បាន​ប្រាប់​ដោយ​លោក​គ្រូ​សេដ្ឋកិច្ច របស់​ខ្ញុំ, ហើយ​គាត់​ប្រាប់​ថា​ជា​រឿង​ពិត ក្នុង​អំឡុង​ពេល​១ ។ មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ, ចឹង​ដើរឆែក​មើលទៅ, បើ​បំពង់​ថ្នាំ​ដុស​ធ្មេញ​១​ណា​មាន​ប្រហោង​ធំ​ជាង​គេ នោះ​គឺ​ជា​រឿង​របស់​ក្រុម​ហ៊ុន​នោះ​ហើយ!

សុំ​ទោស​ដល់​លោក​គ្រូ​ផង​ដែលយក​សំដី​របស់​លោកគ្រូមក​និយាយ​ឡើង​វិញ ហើយ​អាច​នឹង​ខុសពី​សំដី​ដើម ។

Advertisements

12 thoughts on “បណ្ឌិត និង អ្នក​សំអាត

  1. បើតាមខ្ញុំជាទីព្រឹក្សាររបស់លោកប្រធានខ្ញុំនិងមានវិធីសាស្រ្តគឺចែកជួនដំឡូងចៀនទៅដល់អតិជនហើយធ្វើទឹកជ្រលក់អោយមានរស់ជាតិស្អុយប៉ុន្ដែកុំអោយធំខ្លិននៅពេលពួកគេផ្លក់របស់យើងពួកគេនិងរកច្រាសហើយថ្នាំរបស់។ដូចនេះការលក់របស់យើងទទួលបានជោគជ័យជាមិនខាន។

  2. វិធីនេះល្អ អត់ប៉ះពាល់ដល់អ្នកណារ៉េ តែក្រោយពីប្រើឆាប់អស់មានអីទៀត អ្នក​ទិញច្បាស់ជាកាន់តែត្បិតត្បៀតការ​ប្រើប្រាស់ទៀតហើយ គិតទៅបានម៉ាភ្លែតហ្នឹង ឬមកពីគាត់មិនបានប្រើទ្រឹស្តី​៤ភី​ទេដឹង?

  3. បើញ៉ុមវិញ ញ៉ុមនឹងផ្តល់យោបល់អោយកែរស់ជាតិថ្មាំដុសធ្មេញណឹង
    អោយអាចញ៉ាំជាមួយនំប៉័ងបាន ដូចក្រុមហ៊ុនមួយនោះដែរថ្នាំដុស
    ធ្មេញអាចព្យាបាលជម្ងឺចង់ម៉ារយមុខ 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s