អារម្មណ៍​ក្រោយ​ពេល​ប្តូរ​ផ្ទះ

អា​រម្មណ៍​នៃ​ការ​ជាន់​ផ្ទះ​ថ្មី ដូច​ជា​មិន​សូវ​ស្រួល​ប៉ុន្មាន​សោះ, ឆ្ងាយ​ក៏​ឆ្ងាយ, លំបាក ក្នុងការរើអីវ៉ាន់​ក៏​លំបាក តែ​មិន​ដឹង​ធ្វើ​ម៉េច អត់​មាន​ជំរើសសោះ ។

ឡើង ផ្ទះ

បន្តរ​ការ​និយាយ​ពី​អារម្មណ៍, ទៅ​នៅ​ទី​នោះ អត់​មាន​ទូរទស្សន៍, អត់​មាន​កន្លែង​អ៊ីនធើណេត, អត់​មាន​កន្លែង​ផឹកស៊ី, អត់​មាន​សំលេង​ម៉ូតូឡាន, ដល់​ចឹង​ទៅ​ដេក​ក៏​បាន​ពី​ព្រលប់ ។ ម្យ៉ាងដែរ, នៅ​ជិត​វត្តទៀត សង្ស័យ​នៅ​មិន​ដល់​កន្លះ​ឆ្នាំ បែក​ឆ្វេង​ទៅ​បួស​ជាសង្ឃ​ផង​ក៏​មិន​ដឹង ។ យប់​ឡើង​អង្គុយ​លើ​ដំបូល​ផ្ទះ មើល​ផ្កាយ, យូរៗម្តង មាន​យន្តហោះ​ ហោះបញ្ឆិត​ក្បាល បញ្ចេញ​សំឡេង​ឡើង​ទ្រហឹង ។ ម៉ោង​មិន​ទាន់​១០ផង ស្រាប់​តែ​ងងុយ​ដេក​បាត់​ទៅ​ហើយ យ៉ាស់!!! ស្រួល​ដែរតើ​ចឹង ។

ព្រឹកឡើង​ងើប​ម៉ោ​ទាំង​សើង​មម៉ើង, ចូល​បន្ទប់​ទឹក ស្រាប់តែ….ព្រះ!! អត់ទឹក! អុញ​ធ្វើ​ម៉េច​ចេះ? កន្លែង​បើក​ទឹកនៅ​ណា? សំណាង​ហើយ​ដែល​ព្រឹក​នេះ​ដុស​ធ្មេញ មុន​ធ្វើ​អីៗ កុំ​អី​ទាល់​តា​អីៗ​ ហើយ​បាន​ដឹង​ថា​អត់​ទឹក ​មិន​ដឹង​ស្ញេញ​ប៉ុណ្ណារ៉េ!

ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​មួយ​ ដែល​ធ្វើ​ដំណើរ​ពី​ផ្ទះ​ថ្មី​មក​ធ្វើ​ការ ។ មុន​ដំបូង​គិតថា​វា​ពិត​ជា​លំបាក​ហើយ ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយៗ​មក​ធ្វើ​ការ​ដល់​ភ្នំពេញ​។ ណាមួយ​ផ្លូវ​ហ្នឹង​ស្ទះ ណាមួយ​ឆ្ងាយ ចឹង​បាន​ត្រៀម​ខ្លួន​ងើប​តាំងពី​ម៉ោង​ ៦ ឯណោះ ។

ដូច​រំពឹង, មកដល់​ត្រឹមមុខ​វត្ត​ទឹក​ថ្លា ក៏​កកស្ទះ​បាត់​ទៅ​ហើយ! នៅ​ជាប់​នៅ​ហ្នឹង​ប្រហែល​ជា​១៥នាទី ។ ក្រោយ​មក​ទើប​ដឹង​ថា វា​មិន​មែន​ជា​រឿង​រាល់​ថ្ងៃ​ទេ​ដែល​ស្ទះ​ត្រង់​ហ្នឹង​ម៉ោង​ថ្មើរ​នេះ, ការ​ពិត​ការ​កក​ស្ទះ​បណ្តាល​មកពី​ឡាន​កុង​ទីន័រ​២គ្រឿង​បើក​បុក​របាំង​ខ័ណ្ឌ​ផ្លូវ ទើប​តំរូវ​អោយ​ស្ទូច​ផង អូស​ផង ទំរាំ​ចេញ​បាន ។ ក្រៅ​ពីនេះ នៅ​មាន​គ្រោះ​ថ្នាក់​ចរាចរ​តូចៗច្រើន​កន្លែង​ផ្សេង​ទៀត ។ ដល់ហើយ​ក៏​គិតទៅ​ថា គ្រាន់​តែ​ជិះ​កាត់​១​ផ្លូវ ប្រវែង​ជាង​១០គីឡូម៉ែត្រ, ហើយ​ត្រឹម​តែ​កន្លះ​ម៉ោង មានគ្រោះ​ថ្នាក់​ចរាចរ ៣ ៤ កន្លែង​ទៅ​ហើយ ចុះ​ម៉ា​ថ្ងៃៗ​មាន​គ្រោះ​ថ្នាក់​ចរាចរប៉ុន្មាន​កន្លែង?

មក​ដល់​កន្លែង​ធ្វើ​ការ​ហើយ!!! ចំណាយ​ពេល​អស់​ជិត​១ម៉ោង ដើម្បី​ធ្វើ​ដំណើរ! អូយ​យ៉ូយ ស្ពឹក​គូថ! ដើរ​ប៉ាំងពាជៗ រៀប​នឹងអង្គុយ ត្រូវ​មេហៅ​ទៅ​ស្តី​អោយ​ម៉ា​ចំអែត​មនុស្ស​ចាស់​ទៀត ថា ការងារ​ដែល​ដាក់​អោយ​ធ្វើ​ម៉េច​ក៏​យឺត​ម្ល៉េះ??? ចុះ​ម៉េច​មិន​អោយ​យឺត បើ​អា​ឡែ​តា​រើ​ផ្ទះ​បី​ថ្ងៃ​ជាប់​គ្នា​ទៅ​ហើយ!!!!)

អានផងដែរ

  1. រើផ្ទះ
Advertisements

15 thoughts on “អារម្មណ៍​ក្រោយ​ពេល​ប្តូរ​ផ្ទះ

  1. ជិះយូរទៅទំលាប់ហើយ ណាមួយគូថនឹងស្ពឹកមកពីយើងស្វិត ហេហេ តែមានគុណសម្បត្តិដែលតើ មិនថាចឹង? បានគេងពីព្រលប់ បានមើលយន្តហោះ បានមើលផ្កាយ រ៉ូមែនទិចមែន ហេហេ គិតក្នុងផ្លូវល្អខ្លះទៅនឹងមិនធ្វើឲ្យអារម្មណ៍ យើងតប់ប្រមល់

  2. បងឯងគ្រាន់ហើយ ដែលដូរផ្ទះ អត់ដេកមមើលចូលផ្ទះគេ! បើខ្ញុំវិញ ជំនាញដេកមមើល… ហិហិ… នឹកដល់រឿងហ្នឹង ចង់តែសើច…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s