ទស្សនៈ​អាផ្លយ៖ កូន​ភ្លោះ​ខ្ទើយ​ចំលែក Sic!!!

ម្សិល​ម៉ិញ​ ត្រូវ​អាម៉ាក​បបួល​ទៅ​មើល​កុន​ក្រោម​ចំណង​ជើង​ថា «កូន​ភ្លោះ​ខ្ទើយ​ចំលែក» ។​ តាម​ពិត​មិន​ចង់​ទៅ​ទេ តែ​ដោយ​វា​អូស​ទាញ​ច្រើន​ពេក ក៏​ទៅៗតាម​គេ​តាម​ឯង​ចឹង​ដែរទៅ ។

ទៅ​ដល់​ទិញ​សំបុត្រ​១​តំលៃ ៨០០០៛ រួច​ហើយ​ទើប​ដឹង​ថា រឿងហ្នឹង​ជា​រឿង​ខ្មែរ​ថត​ដោយ​ផលិតកម្ម​ខ្លាស់សិក (clasSIC production) ។ នេះ​ដោយ​អត់​ដឹង​ទេនេះ! បើ​ដឹង​ផ្លយ​អត់​ទិញ​សំបុត្រសោះ! ដោយ​ទិញរួច​ហើយ​ក៏​ចូល​ទៅ​មើលសិន​ទៅ ។

នេះ​បាន​ថា, គ្រាន់​តែ​ជា​រឿង​ខ្មែរ ក៏​ដឹង​ថា អន់​ទៅ​ហើយ, តែ​នេះ​នៅ​មក​អប្បល័ក្ខថត​រឿង​ខ្ទើយ​ទៀត! មិន​បាន​បង្្អាប់​ស្នាដៃ​របស់​ខ្មែរ​អីទេ! តែ​បើ​និយាយ​ពី​កំរិត​នៃ​ស្នាដៃ​ផលិតវិញ ផ្លយអោយ «O»ពេញ​ទំ​ហឹង​តែ​ម្តង!!! ពេញ​ម៉ា​ខ្សែរឿង (តាមពិត​នៅ​មើល​អត់​បាន​កន្លះ​ម៉ោង ផង​ក៏​រត់​ចេញ​មក​ក្រៅ​ហើយ ព្រោះ​រក​កល​ចង់​ក្អួត​នឹង​តួរសម្តែង) គ្មាន​អី​មើល ក្រៅ​តែ​ពី​សំលេងផោម (sound effect) និង កាយវិការបែប​ខ្ទើយ ដោយ​ខ្ទើយ​ខ្លះ សាច់ដុំធំៗ ជាង​ផ្លយ​ទៀត! នេះ​ដោយ​អត់​បាន​ចាំ​អ្នកដឹក​នាំ​រឿង និង​អ្នក​ផលិតទេនេះ កុំអី​យក​មកសរសេរ​ធំៗ​នៅ​ទី​នេះអោយ​ខ្មាស់គេ​តាម៉ង!

មិន​ដឹង​កាល​បាន​ខ្មែរ​អាច​ផលិត​ខ្សែរភាពយន្ត ដែល​មើលទៅ​ចុះ​ភ្នែក​នឹង​គេ​ខ្លះ​ទេ​ណ៎?

តួរ​អង្គ៖ សុទ្ធសឹង​អ្នក​ចំរៀង, អ្នក​សម្តែង របស់​ផលិតកម្មផ្ទាល់, រួមជាមួយ​ខ្ទើយៗ អ្នក​សម្តែង​ show នៅ classic bar កាលពី​មុន ។ សម្តែង​អត់​ជាតិ, បើ​ប៉ះ​អ្នក​ខ្ពើមខ្ទើយដូច​ផ្លយ​ទៅ​មើលទៀត សង្ស័យ​ក្អួត​អស់​ស្វាយ និង ទឹក​ផឹក​មុន​កុន​បញ្ចាំង​ដូច​ផ្លយ​ចឹង!

សាច់​រឿង៖ ចាប់​ផ្តើម​ពី​ការ​ជួប​ជុំ​គ្នា ជិះ​ឡាន​ក្រុង​ទៅ​រកកន្លែងថត (គ្រាន់​តែ​ត្រឹម​នេះ ផ្លយ​មើល​ខើញ​កន្លែង​ទាស់​ភ្នែក​ច្រើនណាស់!) ហើយ​ក៏​ទៅ​វង្វេង​ក្នុង​រីសត ដែល​មាន​ព្រលឹង​ខ្មោច (សុទ្ធតាខ្ទើយ) ។ សុំ​ទោស​ផ្លយ​មើល​បាន​តា​ត្រឹម​នេះទេ ក្រៅ​ពី​ហ្នឹង បើ​ចង់​ដឹង​ទាល់​តា​ទៅ​មើល​ខ្លួន​ឯង ។

អ្នក​ដឹក​នាំ​រឿង និង​អ្នក​ផលិត៖ មិន​ដឹង​គេ​គិត​ម៉េច​ទេ ចេះ​តែ​យក​មក​ដាក់​បញ្ចាំងដែរ!

52 thoughts on “ទស្សនៈ​អាផ្លយ៖ កូន​ភ្លោះ​ខ្ទើយ​ចំលែក Sic!!!

  1. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

  2. ហ៊ឹយ…បែប​ចង់​ធ្វើ​តាម​សៀម​ហើយ ព្រោះ​រឿង​សៀម​មួយ​ណា​ក៏​មាន​ខ្ទើយ​ដែរ។ ហើយ​រឿង​នេះ​អាច​នឹង​ធ្វើ​អោយមាន ការ​កើន​ឡើង​នូវ​ពួក​ខ្ទើយ​ផងដែរ។

  3. បោកយកលុយសុធៗ រឿងណឹងប្រហែលជាថតអស់លុយតែ ១០០តុលា​ ទេដឹង?
    យកមោប៉ាចាំងយ៉ាងហោចណាស់ចំណេញមិនច្រើនក៍តិចដែរ ខ្វល់អីច្រើនណ៎?
    គ្រាន់តែឡង់សេតិចៗទៅ ។ ដូចអ្នកលក់ស្វាយទុំចឹងមិនដែលថាស្វាយណឹងជូរទេ
    អ្នកទិញប្រាកដណាស់គិតថាវានឹងផ្អែម គ្រាន់តែមើលសំបកក្រៅ ចិតសំបកហើយ
    ទៅដូរម៉េចទៅ?

    • អ្នក​មើល​មិន​ដឹង​ហួស​ចិត្ត​ប៉ុនណារ៉េ? តាម​ដែល​ផ្លយ​ប្រាប់​ញ៉ុម, គ្រាន់​តា​ផ្លយ​ដើរ​ចេញ​មុន​គេ​រួច​ហើយ មាន​អ្នក​ដើរ​ចេញ​មក​ប្រុយៗ​ដែរ​ហ្នឹង!

  4. ដូចខ្ញុំដែរ ចំពោះខ្ញុំ ផលិតកម្ម ក្លាសិចនឹងអន់ជាងគេបំផុត ហើយ អ្នកចំរៀងច្រៀងដូចនិយាយចឹង បានតែស្អាតម្យ៉ាងគត់​អាឡូវមកថតរឿងឆ្កួតៗទៀត ពិតជាផលិតកម្មធ្វើអោយថោកដល់គេដ៏ទៃទៀតម៉ែន។

  5. រឿងទាំងអស់ដែលក្លាស៊ិកថត គឺយកលំនាំតាមសៀមសុទ្ធសាធតែម្តង ញ៉ុមធ្លាប់​ចាញ់​បោក អាបកាលីបម្តងហើយ ណូម៉

  6. ចំណងជើងដាក់ធំប៉ុណ្ណាណីទៅហើយ ខ្ទើយ និង ហ្គេយ៍ ត្រូវបែងចែកឲ្យច្បាស់ ប្រយ័ត្នសង្រ្គាមរើសអើងភេទផ្ទុះឡើង!!!!!
    គ្រាន់តែប្រាប់ទេ!!!
    ពិភពលោកសព្វថ្ងៃ កំពុងតែមានវិបត្តដែលមិនទាន់អាចដោះស្រាយបាន!! ដូចជាប្រកាន់ពូជសាសន៍ សាសនា និង ភេទនេះឯង!!!

  7. ដើម្បីឲ្យកាន់តែល្អ ចឹងផ្លយទៅសំដែងតែម្តងទៅ ហើយហៅអ្នកនៅក្នុងផ្ទះនេះ ឬ អ្នកជិតខាង ទៅជួយដឹកនាំ តែសូមប្រាប់ឲ្យហើយ ខ្ញុំមិនចូលរួមសំដែងទេ ហេហេ

      • ខុស! តារា និងផ្កាយមិនដូចគ្នាទេ បើតាមខ្ញុំគិត បើតាមខ្ញុំយល់…
        ទី១ ខុសត្រង់ពាក្យសរសេរ និងប្រកបមិនដូចគ្នា
        ទី២ សូរដៀងអាន មិនដូចគ្នា
        ទី៣ «តារា» ជាពាក្យវប្បធម៌ ដែលអ្នករស់នៅក្នុងសង្គមស៊ីវិល័យ ហ៊ឺហា ជាន់ខ្ពស់ ថ្លៃថ្នូរគេ នាំគ្នាចូលចិត្តហៅ ចូលចិត្តមើល… ចំណែកឯពាក្យថា «ផ្កាយ» វិញ គ្រាន់តែជាពាក្យសាមញ្ញ សូម្បីតែអ្នកមិនចេះអក្សរ មិនដែលចូលសាលា ក៏អាចស្គាល់ និងយល់ថាវាជាអ្វី…

  8. ហិហិ… ដូចអត់ចង់និយាយ… និយាយពីរឿងខ្មែរ គ្មានរឿងអីក្រៅពីរឿងខ្មោចនោះទេ… ពូកែតាហ្មង រកលេខដាក់គ្មាន… ហិហិ

    • ស្រុក​គេ​ក៏​មាន​អ្នក​ចម្លង, ស្រុក​គេ​ពេល​ថត​ក៏​នៅ​ត្រូវ​ការ​ចំណាយ​លុយ, ចុះ​ហេតុ​ម្តេច​ស្រុក​គេ​ធ្វើ​បាន? ស្រុក​យើង​វា​អន់​ណាស់​ទៅ​ឬ​យ៉ាងណា បាន​ជា​ការ​ធ្វើ​អ្វី​មួយៗ ចេះ​តា​ត្រូវ​តែ​ចំណាយ​តិច ធ្វើ​អោយរួចៗពីដៃ​ ម៉ា​ៗ​យ៉ូ​សូងចឹង?

      • ស្រុកគេទោះមានអ្នកថតចំលងក៏មានអ្នកគាំទ្រក្នុងការមើលដែរ ហើ្យគេអោយតំលៃចំពោះវិស័យសិល្បះណាស់ ! តែបើស្រុកខ្មែរវិញ អោយដែរ តែពិបាកនិយាយណាស់ ហេហេ! ហើ្យអាថតចំលងក៏ថតចំលង! អាបច្ចេកទេសក៏អន់! ប្រកាន់ខ្លាំង!​ ក៏ប្រកាន់! បើនិយាយទៅ ថតអោយហើ្យតែពីដៃ! រឿងខ្មែរមិនមែនថាមិនចូលចិត្តទេ! តែគឺមិនដែលមើលទេ(មិនចង់មានការអាក់អន់ចិត្ត នឹង​ខឹងចំពោះអ្នកថតនឹងអ្នកសំដែង)

      • ស្រុក​គេ​មាន​របៀប​ផោះ​គេ, បើ​ទោះ​ជា​ចំលង, តែ​ច្បាប់​ដើម​នៅ​តែ​ត្រូវ​បាន​គេ​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ, ខុស​អី​តែ​ស្រុក​ខ្មែរ បើ​ហ៊ាន​តែ​មាន​លួច​ចម្លង អា​ដើម​ដឹង​តា​ដេក​ចា​ហរ​មាត់​អោយ​រុយ​ពង​ដាក់​ទៅ ។ តែ​ឆ្ងល់​ រឿង​មួយ​ចំនួន ម៉េច​ក៏​មិន​មាន​គេ​ចំលង ដូច​ជា​រឿង «នេសាទ​ក្រពើ» អី​ជាដើម, ឬ អ្នក​ចំលង​ជា​ហង្ស​មាស?

      • មិនដឹងដែរ! អារឿងនេសាទក្រពើហ្នឹង! ធ្វើដូចអស្ចារ្យដូចរឿងផស់ហូលីវូដចឹង! ដាក់បញ្ចាំងតែមិនដាក់លក់! ចឹងផលិតមកធើអី! តើក្មេងស្រែធ្លាប់មើលរឿងហ្នឹងអត់?

  9. ផ្លយឯងនិយាយត្រូវហើយ! គ្រាន់តែឰចំនងជើងក៏មិនទំនងដែរ។ ថាខ្ញុំជាមនុស្សស្អប់ខ្ទើយកថាបាន ខ្ញុំនិយាយតាមត្រង់​ បើខ្ញុំអាច ខ្ញុំនឹងបញ្ជួនពួកខ្ទើយទាំងនោះទៅព្រំដែនបានទៅហើយដើម្បីឲ្យពួកវាអន់ចង់ ក្លាយជាខ្ទើយ។ គ្មានប្រទេសណាដែលលើកតំកើនវប្បធម៌ខ្ទើយនេះទេមានបង្អាបទៅវិញទេ។

    • ញ៉ុម​សុំ​មិន​និយាយ​ថា ស្រុក​ណា​ក៏​ដូច​ស្រុក​ណា, តែ​បើ​សម្រាប់​ញ៉ុម​វិញ, ញ៉ុម​ពិត​ជា​មិន​គាំ​ទ្រ, តែ​ក៏​មិន​ស្អប់​ខ្ពើម​អី​ដែរ អោយ​តែ​ប្រកាន់​នូវ​ចរឹក​ថ្លៃ​ថ្នូ, នៅ​តែ​ផ្តល់​ប្រយោជន៍​ដល់​សង្គម, តែ​ខ្លះ​គឺ​បាន​បាត់​បង់​តំលៃ​ជា​មនុស្ស​អស់​ហើយ!

  10. អ្នកមិនមែនជាខ្ទើយគឺមិនដឹងទេ បើសិនជាកើតចំចរិកចឹងវិញ ហើយឃើញវាចារវែងដូចទឹកហូរនេះ នោះ ប្រាកដជាលោតទឹកសំលាប់ខ្លួន ឬក្លាយជាឧក្រិដ្ឋជនចំលងអេដស៍ហើយ!!
    តាមខ្ញុំដឹង ខ្ទើយនៅស្រុកខ្មែរ ពួកគេមិនបានធ្វើចរិកឲ្យចំជាខ្ទើយ១០០% ទេ ភាគច្រើនគឺមិនបានយល់ច្បាស់ពីខ្លួនឯង ហើយធ្វើតាមគ្នាទៅវិញទេ។
    ខ្ទើយគេពិតប្រាកដគឺគេថ្លៃថ្នូរណាស់ មិនមែនខ្ទើយចិត្តងាវ ដូចក្នុងរឿងដែលបញ្ចាំងទេ ហើយក៏មិនបានញ៉ែប្រុសមិនរើសមុខដែរ។
    នេះគ្រាន់តែប្រាប់ទេ បើសិនអ្នកណាជាខ្ទើយហើយបានមើលនោះ គួរតែមើលវាចារខ្ញុំទៅ វាមិនខាតទេ ថែមទាំងចំនេញថែមទៀត (អួតមួយ 🙂 )។
    ខ្ញុំមិនចង់វាចារច្រើននាំតែគេថាពូកែបូបាច់គ្មានបានការ!!!

      • កុំ​ថា​តែ​បងឯង សូម្បី​តែខ្ញុំ​ក៏​ធ្លាប់​ដែរ។ លេង​ហ្គេម​ជាមួយ​គ្នា​ទៀត​ណ៎ គឺ​ពិត​មែន គឺ​គេ​ពិត​ជា​មាន​ចារិកថ្លៃ​ថ្នូរ​មែន តែ​ពេល​ជេរ​គ្នា​ម្ដងៗ សុំ​បិទ​ត្រចៀក​រត់​ចេញ​មុន​ហើយ 😆

      • មួយ​ផ្នែក, តែ​អ្វី​ដែល​អត់​ចូល​ចិត្ត គឺ​ចរិត​មិន​គួរ​អោយ​គោរព, បោះ​បង់​តំលៃ​ជា​មនុស្ស​របស់​ខ្លួនឯង, ធ្វើ​ខ្លួន​ដូច​សត្វ​ពេល​ខ្លះ!

  11. សម្តែង​អត់​ជាតិ, បើ​ប៉ះ​អ្នក​ខ្ពើមខ្ទើយដូច​ផ្លយ​ទៅ​មើលទៀត សង្ស័យ​ក្អួត​អស់​ស្វាយ និង ទឹក​ផឹក​មុន​កុន​បញ្ចាំង​ដូច​ផ្លយ​ចឹង! <<<ជួយពិចារណាមើលទាំងអស់គ្នាដែល ម្ចាស់ប្លក់នេះថាអត់រើសអើងភេទអីទេ តែប្រើភាសាមកសុទ្ឌតែខ្ពើម អានិងបាន ន័យថាម៉េចវិញ?
    (អត់​បាន​ប៉ា​កាន់​ អត់​បាន​រើសអើងអីរ៉េ, គ្រាន់​តែ​ថា​សូម​អោយ​ប្រកាន់​នូវ​ចរឹក​ថ្លៃ​ថ្នូរ តាម​បែប​មនុស្ស​តែ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ!)<<< នេះសំដីដើមដែលថាគេមិន ប្រកាន់ ឃ្លាទាំងពីរនិងដូចអត់ត្រូវគ្នាសោះ សង្ស័យញ៉ុមអត់សូវចេះខ្មែរ ដឹង បានអានមិន​យល់ន័យសោះ 😀

  12. សូមកែសំរួលេមតិមុនតិច មើលខុស 😀
    ឃ្លាទីមួយបានបស់ផ្លយ ហើយឃ្លាទីពីរបស់ក្មេងស្រែទេ។ ក្មេងស្រែបាននិយាយថា មិនប៉ាកាន់អីទេ…ចឹងសំដីដែលផ្លយយាយម៉ោនិងបញ្ជាក់ថាផ្លយរើសអើងភេទ ណាស់ពិសេសខ្ទើយ…

  13. សុវិចិត្រ : ហ៊ឹយ…បែប​ចង់​ធ្វើ​តាម​សៀម​ហើយ ព្រោះ​រឿង​សៀម​មួយ​ណា​ក៏​មាន​ខ្ទើយ​ដែរ។ ហើយ​រឿង​នេះ​អាច​នឹង​ធ្វើ​អោយមាន ការ​កើន​ឡើង​នូវ​ពួក​ខ្ទើយ​ផងដែរ។ <<< ប្អូនសុវិចិត្រ សូមប្អូនមេត្តាពិចារណាអោយបានច្បាស់តិច ខ្ទើយមិន មែនកើតឡើង ឬកើនឡើងតាមរយះការថតនិងការចាក់បញ្ចាំងរឿងខ្ទើយដូច ​ប្អូនបាននិយាយទេ។ បើជ្រើសរើសបានគ្មានអ្នកណាភ្លើសុខចិត្តកើតមកជាខ្ទើយទេ

  14. ក្មេងស្រែ : មនុស្សមានល្អមានអាក្រក់។ មនុស្សប្រុសស្រីមួយចំនួនក៏មានអត្តចរិក ដែលធ្វើអោយគេមិនគោរព បោះ​បង់​តំលៃ​ជា​មនុស្ស​របស់​ខ្លួនឯង, ធ្វើ​ខ្លួន​ដូច​សត្វ​ពេល​ខ្លះ ដូចតាខ្ទើយដែរទេ។ គ្មានអ្នកណាគ្រាន់បើជាងអ្នកណាទេ…

  15. មានអារម្មណ៍មិនល្អសោះពេលមកដល់ទីនេះឃើញគេនិយាយរិះគន់ និងបញ្ចេញ ភាពស្អប់ខ្ពើមចំពោះរូបខ្ញុំដល់ថ្នាក់និង។ គ្មានអ្នកណាម្នាក់អាចជ្រើសរើសថាតើ ត្រូវកើតនៅទីណា ប្រទេសណា ជាជនជាតិណា កើតក្នុងវណ្ណះគ្រួសារកំរិតណា កើតជាប្រុស ជាស្រី ឬជាខ្ទើយនោះទេ ហើយក៏គ្មានមនុស្សប្រុសណាបង្ខំខ្លួនឯង អោយទៅស្រលាញ់ប្រុសដូចគ្នា ឬមនុស្សស្រីណាបង្ខំខ្លួនឯងអោយទៅស្រលាញ់ មនុស្សស្រីដូចគ្នាដែរ។ បើអាចទៅរួចខ្ញុំមិនកើតមកក្នុងប្រភេទមនុស្សដែលគេ ស្អប់ខ្ពើម មើលងាយមើលថោកដូចនេះទេ។ តើគួរអោយសោកស្តាយយ៉ាងណាទៅ ដែលខ្ញុំមានជីវិតមួយដូចឯងគេដែរតែត្រូវរស់ក្នុងស្ថានភាពបែបនេះ ឬក៏ជីវិតមួយនេះ គ្មានតំលៃសំរាប់ពិភពលោកមួយនេះទេមែនទេ?

    • សុំ​ទោស​ប្រសិន​បើ​ការ​សរសេរ​នៅ​ទី​នេះ បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​អ្នក​អាន​មួយ​ចំនួន ។ ប្រសិន​បើ​មិន​ប្រកាន់, អាច​អោយ​ខ្ញុំ​សួរ​តប​ទៅ​វិញ​ខ្លះ​បាន​ទេ? តើ​ហេតុ​អី​បាន​ជា​គ្មាន​ជំរើស? បើ​និយាយ​ថា​មិន​អាច​ជ្រើសរើស​កន្លែង​កើត, កើត​ក្នុង​វណ្ណៈ​អី អា​ហ្នឹង​ញ៉ុម​យល់​ស្រប, តែ​បើ​កើត​មក​ជា​ប្រុស រឺ ស្រី​ទៅ​ហើយ ហេតុ​អី​ក៏​គ្មាន​ជំរើស​ក្នុង​ការ​ស្រឡាញ់​ភេទ​ដូច ឬ ភេទ​ផ្ទុយ? ម្យ៉ាង​វិញ​ទៀត, អត្ថបទ​មួយ​នេះ ញ៉ុម​អត់​បាន​សរសេរ​ក្នុង​គោល​បំណង​រិះ​គន់​មនុស្ស​ភេទ​ទី​បី (ខ្ទើយ) ទេ, ញ៉ុម​សរសេរ​រិះ​គន់​ការ​សំដែង និង​ការ​ផលិត​ភាព​យន្ត​តែ​ប៉ុណ្ណោះ! នៅ​តែ​និយាយ​ពាក្យ​ដដែល​ថា ខ្ញុំ​សុំ​ទោស​រាល់​ការ​ប៉ះ​ពាល់​ទាំង​ឡាយ ។

    • កុំគិតច្រើនអី!!! ពេលដែលយើងចូលក្នុងសង្គមដែលមានវណ្ណៈ និងភេទច្រើនចឹង យើងពុំគួរខ្វល់ខ្វាយពីគេច្រើនជាងខ្លួនឯង មិនមែនគេដឹងពីយើងតែរហូតនោះទេ។
      កើតមកជាខ្ទើយក៏មានប្រយោជន៍ម៉្យាងដែរ ព្រោះយើងអ្នកដឹងទាំងពីរភេទ ហើយអ្វីដែលធ្វើនោះគឺ គ្មានគេអាចយល់បាន ដោយសារពួកគេមិនដែលបាន ភ្លក់រស់ជាតិដ៏ល្អសំរាប់ពួកគេ!! ហេ ហេ!!…
      ខ្ទើយបានបែងចែកជាច្រើនបែបច្រើនយ៉ាង តែសម័យមុនមានតែខ្ទើយពីរបែប ប៉ុណ្ណោះ គឺ ខ្ទើយប្រុស ហើយនិងខ្ទើយស្រី!! តែសម័យនេះ គឺមាន៤បែប។
      មិនថាជាក្មេងរឺជាចាស់នោះទេ បងអាចដឹងតាមរយៈប្រើអ៊ីនធើណេត រឺពេលដែល ចូលរួមជាក្រុមសង្គមម្តង រឺពេលខ្លះទៅបោះជុំរំ។
      និយាយជារួមខ្ញុំពេលខ្លះស្អប់ ពេលខ្លះមិនស្អប់!! តែមិនមែនដូចលោកបងសុវិចិត្រទេបាទ!!! 😀

      • លោក​ប្អូន​អង្គរក្ស​តូច​និយាយ​ត្រូវ, សំខាន់​គឺ​ខ្លួន​ឯង! រក្សា​កិត្តិយស​ផ្ទាល់​ខ្លួន នោះ​មិន​មាន​អី​ត្រូវ​បារម្ភ​នឹង​មាត់​អ្នក​ដទៃ, ខ្វាយ​ខ្វល់​នឹង​ការ​និយាយ​របស់​អ្នក​ទាំង​ពួង​នោះទេ!

  16. ក្មេងស្រែមិនបានរិះគន់មនុស្សស្រលាញ់ភេទទីចំៗទេ គឺគ្រាន់តែបង្ហាញការរិះគន់ ចំពោះអ្នកសំដែង និងបង្ហាញពីភាពស្អប់ខ្ពើមផ្ទាល់ខ្លួនទេមែនទេ?
    តែខ្ញុំព្រមទាំងអ្នកអាននៅទីនេះសុទ្ឌតែបានឃើញពាក្យមួយឃ្លានេះដូចគ្នា “សម្តែង​អត់​ជាតិ, បើ​ប៉ះ​អ្នក​ខ្ពើមខ្ទើយដូច​ផ្លយ​ទៅ​មើលទៀត សង្ស័យ​ក្អួត​អស់​ស្វាយ និង ទឹក​ផឹក​មុន​កុន​បញ្ចាំង​ដូច​ផ្លយ​ចឹង!” គ្រាន់តែពាក្យថា “បើ​ប៉ះ​អ្នក​ខ្ពើមខ្ទើយដូច​ផ្លយ” វាមានន័យគ្រប់គ្រាន់សំរាប់អោយអ្នកអានអាចយល់បានហើយថាក្មេងស្រែ មិនមែនបង្ហាញការរិះគន់ត្រឹមនាក់សំដែងប៉ុន្មាននាក់នោះទេ តែថែមទាំងបាន បង្ហាញពីភាពស្អប់ខ្ពើមរបស់ខ្លួនចំពោះមនុស្សខ្ទើយទូរទៅថែមទៀតផង…

    • ផ្លយ​អត់​បាន​ស្អប់​ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា, ហើយ​ក៏​អត់​ស្អប់​ខ្ពើម​អ្នក​ភេទ​ទី​បី, តែ​មនុស្ស​ខ្ទើយ​ដែលផ្លយ​និយាយ សំដៅ​ដល់​មនុស្សពីរ​ជំពូក​ដែល​បាន​និយាយ​អម្បាញ់​ម៉ិញ បូករួម​ទាំង​កាយ​វិការ, ពាក្យ​សំដី, ចរិតរឹកពារ មិនសម​នឹង​អោយ​រាប់​អាន, មិនគួរ​អោយ​គោរព, បើ​ទោះ​ផ្លយ​ជា​អ្នក​ដែល​មិន​បាន​រៀន​ជ្រៅ​ជ្រះ តែ​ផ្លយ​បាន​បែង​ចែក​មនុស្ស​គួរ​អោយ​គោរព និង​រាប់​អាន ដាច់​ពី​ជំពូក​មនុស្ស​ដែល​មិន​គួរ ។

  17. គេដាក់ហើយតើ (កូនភ្លោះខ្ទើយចម្លែក) គតតែចំណងជើងទៅយល់បាត់

    គឺច្បាស់ជាមិនចុះចំណោមគេ ហើយ គឺមិនដូចគេ គឺចម្លែក

    អ្នកនិពន្ធប្រហែលមើលឃើញខ្ខ្ទើយច្រើននៅខ្មែរ

    គាត់ចង់ទាក់ទាញអតិថិជនជាខ្ទើយ ដឹងអីបែរជាបានក្មេងស្រែ និងមិត្រទៅវិញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s