ទស្សនៈ​អា​ផ្លយ៖ ច្រុក​ញ៉ុម​ចឹង!!!

ជិះ​កាត់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ថ្មី​ម្សិល​ម៉ិញ, ឃើញ​ថា​មាន​ការ​កែរ​ប្រែ​ទៀត​ហើយ! ហេតុ​តែ​មិន​ពេញ​ចិត្ត វ៉ៃចោល​ម៉ា​ចំហៀង​ល​មើល វា​អស់​ប៉ុន្មាន?!?

ទី ស្តី ការ គណៈរដ្ឋមន្រ្តី ថ្មី

ឈប់​មើល​ម៉ា​សន្ទុះ​ក៏​នឹក​គិតថា ម៉េច​ក៏​ត្រូវ​សាងសង់​អគារពីរ​បី​ក្បែរគ្នា? ចុះ​អា​១​ដែល​រដ្ឋាភិបាល​ចិន​កសាង​អោយ​នេះ​វា​យ៉ាង​ម៉េច​បាន​មិន​ប្រើ? ហើយ​ម៉េច​ក៏​ទៅ​វ៉ៃ​អា​ឡា​បស់​ដែល​គេ​ទើប​នឹង​សង់​ហើយ​ថ្មីៗចោល? នរណាថាច្រុក​ខ្មែរយើង​ក្រ? ពេល​សង់​អត់​ខ្ចី​មើល​ប្លង់​អោយ​ត្រឹម​ត្រូវរ៉េ ដល់​ពេល​សង់​ហើយអត់​ត្រូវ​ចិត្ត វ៉ៃចោល​សង់​ថ្មី!  កុំចង់​ខ្លាំង! ច្រុក​ញ៉ុម​ចឹង!

Advertisements

16 thoughts on “ទស្សនៈ​អា​ផ្លយ៖ ច្រុក​ញ៉ុម​ចឹង!!!

  1. ដូចជាឮល្ហៀងៗថា ចង់រក្សារឿងសម្ងាត់ ព្រោះពេលចិនធ្វើឲ្យមិនដឹងថាគេដាក់អីគេ​ក្នុងនោះ តែល្បងក្មេងច្រែហា គេថារឿងអីប៉ះពាល់ តែទីឆ្តីការអត់ឲ្យអ្នកណាក្អកអី​អេ ចេតរយ

  2. ប៉ុន​ៗ ហ្នឹង​​អស់​ហ្មាន អ្ហា…? វ៉ៃ​ចោល​​សង់​ថ្មី ! វ៉ៃ​ចោល​​សង់​ថ្មី​! តិច​ទៀត​សង់​អាគារ​ខ្ពស់​ជាង​គេ​នៅ អាស៊ី​​ទៀត​ផង ចុះ​ទម្រាំ​អាគា​ចឹងៗ ចាំ​បាច់​ខ្វល់​ធើ​អី?

  3. អ៎ ហ្នឹងមកពីមុំទាំងបីមិនត្រូវគ្នា គេថាដូចជាម៉ុងខ្មោចចិន ចឹងហើយបានជា គេវ៉ៃចោលសង់ខិតទៅមុខវិញហ្នឹង!!!!

  4. ធ្វើអ្វីៗដោយមិនបានគិត ឱ្យបានច្បាស់លាស់ តែងតែមានបញ្ហាចឹងហើយ អាគារនេះមើលទៅដូចជាមិនសមជា អាគារខ្មែរទេ វាមិនស៊ីសង្វាក់គ្នាទេ វាមិនបានឆ្លុះបញ្ចាំងជារបស់ខ្មែរ ឬកម្ពុជាទេ តែមើលទៅហាក់ដូចជា រោងចក្រកាត់ដេរ ឬផ្ទះ Apartment ទៅវិញ អ្វីៗកាន់តែចម្លែកទៅហើយខ្មែរ សព្វថ្ងៃ នេះហើយដឹង ដែលសម័យខ្មែរក្រហមថា មហាលោតផ្លោះ មហាអស្ចារ្យនោះ?

  5. នៅ​ពេល​សួរ​ថា​ «ហេតុ​អ្វី?» មាន​អ្នក​មិន​ដឹង​គេ​ឆ្លើយ​តាម​មិនដឹង, អ្នក​ដឹង​ឆ្លើយ​ថា​ដឹង​តាម​គេ​ថា, បើ​អ្នក​ដឹង​មែន​ទែន គេ​មិន​ចាំ​បាច់​និយាយ​ទេ​ នាំ​តែ​គេ​ចេញ​ដីកា​​សួរ​បក​មក​វិញ​ថា «ហេតុ​អ្វី​បាន​ជា​ឆ្លើយ​សំនួរ​មួយ​ហ្នឹង​បាន​ច្បាស់​ល្អ​ម្ល៉េះ»។
    យើង​មើល​ពី​ក្រៅ​ឃើញ​វា​​ធំធេង​មែន តែ​ពេល​សើយ​សំពត់​ចូល​ទៅ​ក្នុង​ទើប​ដឹង​ថា​មាន​រឿង​ផ្សេងៗ ដែល​ចាត់​ទុក​ថា​ផ្សេង​ហើយ​ផ្សេង​ទៀត លើស​ពី​ចំលើយ​សំរាប់​សំនួរ «ហេតុអី?» ទៅ ទៀត។

  6. និយាយចឹង ខាងក្នុងគេរៀបចំបន្ទប់យ៉ាងម៉េចដែរ ? បើសិនជាយើងចង់ចូលទៅ មើល តើគេអាចឱ្យយើងចូលមើលទេ? តើគេអាចឱ្យយើងថតបានទេ? តាមធម្មតា អាគារនិមួយៗ វាមានជារចនាសម្ព័ន្ធរបស់វា, មែនទេ? ឬជាម៉ូដអ្វីដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s