៣យ៉ាង​ជៀសផុត​ពី​ការ​ចាប់​របស់​បង​ប៉ូលីស

មិន​ដឹង​ម៉េច, បើ​ថា​មាន​គំនុំ​ជា​មួយ​ប៉ូ​លីស​ចរាចរ ដូច​ជា​អត់​ទេ, ត្រូវ​ប៉ូលីស​ចាប់​ច្រើន​ដង​ ក៏​ដូច​ជា​អត់​សូវដែរ, តែ​មិន​ដឹង​ម៉េច ប្លុក​មួយ​នេះ​សរសេរ​ទាក់​ទង​នឹង​បង​ប៉ូលីស​ចរាចរ​ច្រើន​ដល់​ហើយ!!! ថ្ងៃ​នេះ​សូម​លើក​ឡើង​នូវ​វិធី​សាស្រ្ត​ បីយ៉ាង​សំខាន់ៗ សំរាប់​ជៀស​អោយ​ផុត ពី​ការ​បង្អាក់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​នៅ​តាម​ដង​ផ្លូវ​ដោយ​លោក​បង​ប៉ូលីស ។

  1. គោរព​ច្បាប់៖ ជា​​វិធី​ដែល​ងាយ​ស្រួល​ជាង​គេ! គ្រាន់​តែ​ព្យាយាម​ពាក់​មួកសុវត្ថិភាព, ដាក់​កញ្ចក់, ម៉ូតូឡាន មានគ្រប់​ប្រដាប់​ប្រដារ, ព្យាយាម​គោរព​ផ្លាកសញ្ញា និងភ្លើងសញ្ញា​ចរាចរ, តែ​ប៉ិននេះ តាមគិត​ទៅ​ដូចជា​មិនជាពិបាក​អី​ប៉ុន្មានទេ​ ។
  2. ពូកែរជិះគេច៖ ប្រសិន​បើ​គិត​ថា​ អ្នក​មិន​អាច​ប្រើ​ប្រាស់​នូវ​វិធីទី១​បាន (ខូចសក់​បើ​ពាក់​មួក, បាក់​កាលីប​បើ​ដាក់​កញ្ចក់​, ដាក់​ផ្លាកលេខ…), ចឹង​នេះ​ជា​ជំរើស​សមស្រប​សំរាប់​អ្នក! ពេល​ជិះ​ត្រូវ​រវាស​ភ្នែក ហើយ​គិតបាន​លឿន​ក្នុង​ការ​ជ្រើសរើស​ថា​បក​ក្រោយ រឺ​ជិះ​សំរុក​ ពេល​ដែល​វ៉ាក់អ៊ើ​នឹង​លោក​បង​ប៉ូលីស!
  3. គ្នាឯងវិធី​១​នេះ រឹតតា​ស្រួល​ទៀត​ហើយ! (ប្រហែល​មិន​អាច​អ​នុវត្ត​បាន​ចំពោះ​បងៗស្រីៗ) គ្រាន់​តា​ស្លៀក​ខោ​ប៉ារ៉ា ហើយ​កាត់​សក់​ខ្លី, បន្ទាប់​មក ពេល​ជួប​លោក​បងប៉ូលីស គ្រាន់​តា​ញញឹម ហើយ​ងក់​ក្បាល ជា​ការ​ស្រេច មិន​ចាំបាច់​ពាក់​មួក មិនបាច់​មាន​កញ្ចក់ មិន​បាន​មាន​អី​ក៏​ជិះ​ពេល​អំពេញ​បាន​ដោយ​សេរី! (បើ​ជា​ឡាន គ្រាន់​តែ​មាន​អាវ​ប៉ូលីស ឬ ទាហ៊ាន​ ដាក់​ស័ក្តិ​លើ​ស្មា អោយ​ធំ​ជាង បី​ឆ្នូត ក៏​ធ្វើ​ចឹង​បាន​ដូច​គ្នា!)

ប្រើ​នូវ​វិធី​សាស្រ្ត​ទាំង​បី​ខាងលើ ហើយ​ជិះ​ដើរ​លេង​ក្នុង​ទី​ក្នុង​ភ្នំ​ពេញ បាន​ដោយ​សេរី! រីក​រាយ​ក្នុង​ការ​ធ្វើ​ដំណើរ!

អាន​ផង​ដែរ

  1. វិធីសាស្រ្តគេចប៉ូលីសចរាចរ
  2. ធ្វើ​យ៉ាង​ណា​ពេល​ត្រូវ​ប៉ូលីស​ចាប់???
  3. ទស្សនៈអាផ្លយ៖ ថ្មីៗ ក្តៅៗ ហុយៗ ឆាប់ៗ
Advertisements

6 thoughts on “៣យ៉ាង​ជៀសផុត​ពី​ការ​ចាប់​របស់​បង​ប៉ូលីស

  1. គ្នាឯង៖ វិធីទី៣ គឺមានទោសធ្ងន់ធ្ងរណាស់ បើសិនជាចាប់បានគឺដាក់គុកពី៣ខែ ទៅ៦ខែ ព្រោះបានបន្លំជាសមត្ថកិច្ច និងប្រើមុខងារខុសច្បាប់!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s