សារ​សំរាប់​ស្ទាវ៖ «ស្អី??! ពាក់មួក​ខូច​សក់​អស់​ហើយ!!!»

ដល់ បាន សក់ ចេះ ឡូយ តាម៉ង!

ប៉ាយ័ត្ន​ខ្លួន​ផង​លោក​បងៗ​ស្ទាវ​អ៊ើយ! នៅ​ស្ថាប័ន​ស្ថាន​នរក​របស់​ក្រុម​លោក​សុខគា រើស​អ្នក​បំរើ​ការ​ច្រើនណាស់​ ជា​ពិ​សេស​អ្នក​មាន​សញ្ញាប័ត្រ​ផ្នែក​ជ្រេ និង​បង្ហោះ​ម៉ូតូ!

Advertisements

39 thoughts on “សារ​សំរាប់​ស្ទាវ៖ «ស្អី??! ពាក់មួក​ខូច​សក់​អស់​ហើយ!!!»

  1. សិលធម៌ខ្មែរយើងធ្លាក់ចុះខ្លាំងជាងគេ នៅពេលដែលកុម្មុយនិស្ត កាន់កាប់ស្រុក ខ្មែរយើងឆ្នាំ៧៥-៧៩ ហើយបន្ទាប់ជាបន្តរ និងរបបលោកសេរីហូរចូលមកទៀត ល្មម! ថែមទាំងសម័យឥឡូវមិនសូវលើកតំកើងការសិក្សាអបរំផង គ្រប់ទឹក និយាយមិនកើត! មានអីសង្ឃឹម មានតែក្មេងស្រែ…

    • មែន​ហ្នឹង! ខ្ញុំយល់​ស្រប! ខ្មែរ​យើងពិតជាសីលធម៌ធ្លាក់ចុះ​ដាំក្បាល​មែនហ្នឹង។ ហើយ​ការអប់រំមិនបាច់​និយាយទេ។ ប្រទេសជឿនលឿនគេតែង​ខិតខំលើក​តម្កើង​វិស័យអប់រំនេះខ្លាំងជាង​វិស័យផ្សេងៗ ព្រោះវា​ជាគ្រឹះមុនគេក្នុងការអភិវឌ្ឍជាតិ​ ឯប្រទេស​ខ្មែរ​បែរជា​មិនសូវអើពើទៅវិញ បានអីជឿនលឿនកើត​ទៅ? ហ៊ើយ….គួរឲ្យអស់​សង្ឃឹម​ណាស់ 😦

    • ម៉េច​ក៏​មាន​តា​ញ៉ុម​បង? មិន​ដឹង​សិលធម៌ មិន​ដឹង​វប្បធម៌ នឹងទៅ​ជា​បែប​ណាទេ, សុំអោយ​តែ​ពេល​នេះ កុំ​អោយ​តែ​មាន​ការ​គាបសង្កត់, ការកេង​ប្រវ័ញ្ជ ពីលើខ្នង​រាស្រ្ត​ទៅ​បាន​ហើយ!

    • សីលធម៌ធ្លាក់ចុះហ្នឹង​ស្រុក​ណាក៏​ដូច​ស្រុក​ណា​ដែរ មិន​បាច់​ឆ្លង​កាត់​កុំម្មុយនីសក៏​កើត​មនុស្ស​ឈ្លើយ​ច្រើន​ដែរ។ ដូច​នៅ​ស្រុក​អាមេរិច​ ស្មាន​តែ​ពួក​ពាល​តិចណាស់?​!

  2. ស្តាយ​សក់​ដល់​មាន​គ្រោះ​ថ្នាក់​ គេ​កោរ​ចោល​ទាំង​អស់​ដើម្បី​ដេរ​ភ្ជាប់ស្បែក​មក​វិញ​កុំ​អោយ​ឆ្លង​មេរោគ 😆 ដូច​រឿង​និទាន​ខ្មែរ​មួយ​មាន​ចំណង​ជើង​ថា “ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ដី​ឡើង​ចុង​ត្នោត”។

  3. ក្មេងទំនើង ឬក្មេងពាល Gangster ឬជើងអ្នកលេង ទាំងអស់នេះ ជាឧបករណ៍ របស់អ្នកនយោបាយ ប្រើប្រាសសំរាប់ការវាយប្រហារ បំផ្លិចបំផ្លាញ បង្ករអស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ឬនូវអ្វីៗ ដែលពួកគេអាចធ្វើទៅបាន តែភាគច្រើន ពួកនោះគ្នាមិនបានដឹងថាខ្លួន ធ្វើការ ងារ បំរើគេដូច្នោះទេ ។ តើលទ្ធផល ឬអំពើបាប ឬការប៉ះពាល់ ដែលពួកគេ ឬគ្រួសារគេទទួលបាន ឬខ្មែរយើងទាំងមូលទទួលបាន? តើមានដល់កំរិតណា? មិនបាច់ថ្លែងទេអស់លោក! គ្រួសារខ្មែរមួយ បើមានក្មេងទំនើងម្នាក់ វាអាច បំផ្លាញធនធានគ្រប់យ៉ាង ក្នុងគ្រួសារនោះស្ទើរតែទាំងស្រុង! ចុះទម្រាំ បើមាន ក្មេងពាលរហូតដល់ពីរ-បីនាក់ ក្នុងគ្រួសារនោះទៅ តើយ៉ាងណាទៅវិញ? គឺមិនមែនប៉ះពាល់តែគ្រួសារខ្លួនប៉ុណ្ណោះទេ វាអាចប៉ះពាល់គ្រួសារខ្មែរដទៃទៀត ជាច្រើន! ហើយការប៉ះពាល់ មិនមែនរយៈពេលខ្លី តែរយៈពេលយូរ រាប់សិបឆ្នាំ។
    ផ្ទុយទៅវិញ កូនខ្មែរយើងនៅបរទេសគួរណាស់ ត្រូវបានសិក្សាអបរំយ៉ាងឧត្តម ដើម្បីត្រឡប់មកជួយកសាងប្រទេសជាតិខ្មែរវិញ តែមិនដូច្នេះទេ អស់លោក! ដូចយើងឃើញស្រាប់ហើយ! រដ្ឋាភិបាលខ្មែរយើង បានទទួលមិនតិចជាង២០០នាក់ទេ នូវក្មេងទំនើង ឱ្យត្រឡប់មកស្រុកខ្មែរយើងវិញ តើក្អេងឬអ្នកទាំងអស់ នោះអាចជួយកសាងប្រទេសខ្មែរយើងអ្វីខ្លះ? តើរឿងទាំងអស់ហ្នឹង ជាកំហុស នរណា? តើមិនមែនជាកំហុស អ្នកធ្វើនយោបាយទេឬអី?

    • ពួក​ក្មេង​ទំនើង​មក​ពី​អាមេរិច​? បើ​មិនអោយ​រដ្ឋាភិបាល​ទទួល នរណា​ទៅ​ទទួល បើ​អាមេរិច​គេ​ខ្ពើមពួក​នេះ​រួច​ចាប់​បញ្ជូន​មក​ខ្មែរហើយ។ ម្យ៉ាងពួក​នោះ​គ្មានសញ្ជាតិអាមេរិច​ទេ ដូច្នេះ​អាមេរិច​គេ​មាន​សិទ្ធិ​ធ្វើ​បែបនេះ​បាន។ ពួក​អាមេរិច​មក​ប៉ោឡែ​​នៅ​ស្រុក​ខ្មែរ​យើង ក៏​យើង​ចាប់​បញ្ជូន​ទៅ​ស្រុក​វា​វិញ​ដែរ។

  4. ដូចជាមិនមែនចឹងទេ, លោកគ្រូ! វាជារឿងអាថ៌កំាបាំងទេដឹង! យោបល់លោកគ្រូដូចពុំសូវស៊ីជំរៅសោះ ចូលឱ្យបានជ្រៅជាងហ្នឹងតិចទៀតមើល, លោកគ្រូ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s